សង្គម

ក្រសួង​សង្គមកិច្ច ណែនាំ ៤ ចំណុច​ដល់​មន្ទីរ​ក្រោម​ឱវាទ​សម្រាប់​ដំណាក់​ទឹកជំនន់​

​ដោយៈ មេសា​/ភ្នំពេញៈ ឆ្លើយតប​ចំពោះ​ស្ថានភាព​ទឹកជំនន់ ដែល​កំពុង​វាយប្រហារ​មកលើ​បណ្តា​តំបន់ និង ខេត្ត នានា​មួយចំនួន​នៅក្នុង​ប្រទេស កម្ពុជា នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានចេញ​ស​ចេ​ក្តី​ណែនាំ​ដល់​មន្ទីរ​សង្គមកិច្ច រាជធានី...

ក្រសួង​ធនធានទឹក​ជូនដំណឹង​អំពី​ស្ថានភាព​ព្យុះ​ថ្មី​ដែលមាន​ឥទ្ធិពល​ដល់​កម្ពុជា​

ដោយៈ​.​ខុន​/​ភ្នំពេញៈ​បន្ទាប់ពី​បានធ្វើ​ការតាមដាន និង​ការវិវត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ ឃើញថា នៅ​ថ្ងៃទី ១៥ ខែតុលា​នេះ សម្ពាធ​ទាប​សកម្ម​មួយ​(ActiveLow)​កំពុង​ស្ថិតនៅលើ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន ។​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​លឹម​គានហោ​ដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃទី​១៥​ខែតុលា​នេះ​បានសរសេរថា​តាម​ការ​ព្យាករ សម្ពាធ​ទាប​សកម្ម​នេះ នឹង​រំកិល​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា ព្យុះ​ទី ១៧ ឈ្មោះ សូ​ឌែ​ល...

​ជំនន់​ទឹកភ្លៀងៈ ប៉ះពាល់​ពលរដ្ឋ​ជាង ១៩ ម៉ឺន​នាក់ ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ជាង​១២.០០០​នាក់ ស្លាប់​១៣​នាក់​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៥ ខែតុលា នេះ ជំនន់​ទឹកភ្លៀង បាន​គំរាមកំហែង​រាជធានី ខេត្ត ចំនួន ១៩ ប៉ះពាល់​ប្រជាពលរដ្ឋ ជាង...

​ទឹកស្ទឹង​ព្រែក​ត្នោត​ភាគ​ខាងលើ​ធូរស្រាល​ហើយ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​នៅក្នុង​ខេត្តកំពង់ស្ពឺ​មាន​សភាព​ធូរស្រាល​ដោយ​ទឹកបាន​ស្រក​ចុះ​ជា​លំដាប់​។​ឯ​នៅ​ទំនប់​៧​មករា​មិនទាន់​ស្រក​តែ​ស្ថិត នៅក្នុង​ស្ថានភាព​គ្រប់គ្រង​បាន​។​មន្ត្រី​ធនធាន​ទឹកបាន​រាយការណ៍​ពី​ខេត្តកំពង់ស្ពឺ​មក​ថាៈ​ទឹកស្ទឹង​ពាម​ឃ្លៃ​បាន​ស្រក​ចុះ​ប្រហែល​កន្លះ​ម៉ែត្រ​ហើយ​។​ចាប់តាំងពី​យប់​មកដល់​ព្រឹក​នេះ​(១៥​តុលា​)​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ​ពី​ព្រឹក​មកដល់​ម៉ោង​១០​នេះ​ទឹកបាន​ស្រក​៤​ហ៊ុន​។​នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ​ទឹក​នៅ​នឹង​និង​នៅ​ទំនប់​៧​មករា​ទឹក​មិនទាន់​ស្រក​ទេ​តែ​ទឹក​ស្ថិតនៅ ក្នុងស្ថានភាព​គ្រប់គ្រង​បាន​។​ ​លោក​កៀង​ល័​ក្ស អភិបាលរងខណ្ឌ​កំបូល​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ ថ្ងៃទី​១៥​ខែតុលា​ថា ទឹក​នៅ​សណ្តរ​ស្ទឹង​ក្នុង​សង្កាត់​ប្រទះ​ឡាង​បាន​ស្រក​បន្តិច​។​តែ​មិនទាន់​ផុតពី​ការគំរាមកំហែង​នៅឡើយ​ទេ​។​ទោះបីជា​យ៉ាងណា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅតែ​បន្ត​ព​ង្រឹ​ក​ការ ការពារ​ទំនប់​សណ្តរ ស្ទឹង​ព្រែក​ត្នោត​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​។​ដោយ​បង្កើន​កម្ពស់​ទំនប់​និង​ជួសជុល​កន្លែង​ដែល​ធ្លុះធ្លាយ ជា​ពិ​សេ​នៅ ក្នុង​សង្កាត់​ប្រទះ​ឡាង​និង​សង្កាត់​សាក់​សំពៅ​។​ ​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ទំនប់​៧​មករា ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​ស្រក​តិចតួច​នៅ​រសៀល​ថ្ងៃនេះ បន្ទាប់ពី​នៅ​ភាគ​ខាងលើ​ស្រក​ជា​លំដាប់​និង​មិនទាន់មាន​ភ្លៀង​ថែម​មក​ថ្មី​ក្នុង​ពីរ​បី​ថ្ងៃ​កន្លងទៅនេះ តែ​ភ្លៀង​ធ្លាក់​ច្រើន​ជាថ្មី​ជិត​មកដល់​ទៀតហើយ​៕S/​

ស្ថានភាព​ទឹកជំនន់ ស្ទឹង​ពោធិ៍សាត់ ស្ទឹង​ក្រវាញ និង​ស្ទឹង​វាលវែង បាន​ស្រក​ចុះ​ហើយ

​ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ លោក កែវ វៃ បានឲ្យដឹង នៅត្រឹម​រសៀល ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០...

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៨ ឆ្នាំ​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថៃ្ង​ទី​១៤ ខែតុលា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត រួមជាមួយ​សមា​ជិ សមាជិកា ក្រុមប្រឹក្សា​ខេត្ត...

បិទចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវ ជាតិ ស្ថិតក្នុងភូមិសាស្ត្រ ខេត្ត កណ្ដាល ជាបណ្ដោះអាសន្ន

ភ្នំពេញ៖យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្ត​កណ្តាល បាន​​ឱ្យ​ដឹង​ថា នៅលើកំណាត់ផ្លូវជាតិលេខ ២, ៣, ៤, ៥, ផ្លូវជាតិលេខ ២០, ២០អា, ២១, ២១អា, និងផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិសាស្ត្រ...

ផ្សារធំៗ២កន្លែងនៅបន្ទាយមានជ័យបានលិចលង់ដោយទឹកជំនន់

ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖ផ្សារធំៗ២កន្លែងក្នុង២ក្រុងស្រុកនៅខេត្តបន្ទាយមានជ័យត្រូវបានលិចលង់ជាបន្តបន្ទាប់ដោយទឹកជំនន់ប្រភពព័ត៌មានបានឱ្យកាសែតរស្មីកម្ពុជាដឹងនៅថ្ងៃទី១៥ខែតុលាថា៖ កាលពីព្រឹក ថ្ងៃ ទី ១៤ខែតុលា ឆ្នាំ២០២០ ផ្សារ ហ៊ុយ ឡេងដែលស្ថិតភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ្ឌទឹកជំនន់បានលិចហើយអាជីវករអ្នកលក់ដូរនិងអ្នករស់នៅជុំវិញផ្សារបានឡើងមកលក់លើផ្លូវនិងទីធ្លាម្តុំរង្វង់មូលស្រីគ្រប់លក្ខណ៍ ។ ប្រភពបានបន្តថា ៖ ចំណែក ផ្សារមង្គលបូរីនៅភូមិ/ឃុំឬស្សីក្រោកស្រុកមង្គលបូរី ត្រូវទឹកជំនន់បានលិចនៅព្រឹកថ្ងៃទី១៥ខែតុលានេះ។អាជីវករលក់ដូរបានជន្លៀសទៅលក់ដូរតាមដងផ្លូវនិងទីធ្លាទួលក្បែរនោះ។នេះមិនរាប់បញ្ចូលផ្សារតូចៗជិត១០កន្លែងទៀតនៅបណ្តោយដងស្ទឹងមង្គលបូរីនិងស្ទឹងសិរីសោភ័ណផង...

ធនាគារ អេស៊ីលីដា បរិច្ចាគថវិកា ២៥ម៉ឺនដុល្លារសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ដោយៈសុផល/ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី១៤​បានបរិច្ចាគ​ថវិកា​​ចំនួន ២៥ម៉ឺនដុល្លារ អាមេរិកជូនដលរាជរដ្ឋាភិបាល សម្រាប់ជួយសង្គ្រោះ​ប្រជា​ពល​រដ្ឋរង​គ្រោះដោយសារទឹកជំនន់ដែលកំពុងកើតមាននៅក្នុងប្រទេស។ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី បាន​មានប្រ​សា​សន៍ថា៖”ថវិកាដែលបានបរិច្ចាគចំនួន២០ម៉ឺនដុល្លារគឺជូនទៅ​រាជរដ្ឋា​ភិ​បាលនិងថវិកាចំនួន៥ម៉ឺនដុល្លារទៀត...

អាជ្ញាធរ បើកទ្វារ​ទឹក​អាង​កំពីងពួយ រំដោះ​ទឹក ដែល​ឡើង​ខ្ពស់​

ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ មន្ត្រី​ជំនាញ​ធនធានទឹក និង​អាជ្ញាធរ នៅតែ​បន្ត​បើកទ្វារ​បង្ហូរទឹក ពី​អាង​ស្តុក​ទឹក កំពីងពួយ ដើម្បី​រំដោះ​ទឹក ដែល​ជន់​ខ្លាំង ពី​ផ្នែក​ខាងលើ​។ ទន្ទឹមគ្នា​នឹង​ស្ថានភាព​ទឹកជំនន់ ទូទាំង​ខេត្តបាត់ដំបង ត្រូវបាន​គ្របដណ្តប់...