ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យអតីតមន្ត្រីបក្សប្រឆាំងបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ
ដោយៈមុនីរ័ត្ន/ភ្នំពេញៈនៅទីបំផុតក្រសួងមហាផ្ទៃអនុញ្ញាតឱ្យអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ជាផ្លូវការហើយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ ការអនុញ្ញាតនេះ គឺបន្ទាប់ពីបានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។ សម្តេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២០ បានជម្រាបជូនលោកខឺយស៊ីនឿនតំណាងស្ថាបនិកគណបក្សខ្មែរស្រឡាញ់ជាតិថាក្រសួងមហាផ្ទៃអនុញ្ញាតឱ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិឈ្មោះសរសេរជាអក្សរកាត់(គ.ខ.ស.ជ)។មានទីស្នាក់ការតាំងនៅផ្ទះលេខ១៧ បេ១០...