សង្គម

ថ្មធម្មជាតិមានសណ្ឋានដូចសសរផ្ទះ​ ត្រូវគេអះអាងថាមាបការលួចជួញ​​ដូរ​ទៅវៀតណាម

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ ថ្មធម្មជាតិ ដែលមានសណ្ឋានជ្រុងៗ មាននៅក្នុងទឹកដីនៃស្រុកពេជ្រាដា ត្រួវបានសកម្មជនព្រៃឈើខេត្តមណ្ឌលគិរី អះអាងថាមានការជួញដូរទៅក្រៅប្រទេស ស្របពេលដែលអជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញកំពុងបើកការសុើបអង្កេតក្នុងករណីខាងលើ។ លោក គ្រើង តុលា សកម្មជន ព្រៃឈើ នៅ ឃុំ...

វេទិការសាធារណៈប្រចាំឆ្នាំ២០១៩​ទាំង១៤ខណ្ឌបានបញ្ចប់ប្រជាពលរដ្ឋភាគច្រើនសុំឱ្យ,រដ្ឋបាលរាជធានីអភិវឌ្ឍន៍មូលដ្ឋានពួកគាត់បន្ថែមគ្មានលើកពីបញ្ហាសន្តិសុខទេ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ សំរាប់វេទិកាសាធារណៈ ប្រចាំឆ្នាំ២០១៩កន្លងទៅនេះ ដែលរដ្ឋបាលរាជធានី សហការជាមួយក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងបានបញ្ចប់ទាំង១៤ខណ្ឌហើយដើម្បីទទួលយកសំណើរនិង សំណូមពរ របស់ប្រជាពលរដ្ឋយកមកដោះស្រាយ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សំគាល់នោះគឺមួយឆ្នាំ២០១៩នៅគ្រប់វេទិកាទាំង១៤ខណ្ឌប្រជាពលរដ្ឋហាក់មិនបានលើកឡើងពីកង្វល់របស់ខ្លួនច្រើនពាក់ព័ន្ធនឹរឿងសន្តិសុខ លួច ឆក់ ប្លន់ឡើយ ដោយប្រជាពលរដ្ឋបានលើកឡើង តែពីកង្វល់របស់ខ្លួនពាក់ព័ន្ធទៅនឹងបញ្ហាបរិស្ថាន ការស្នើឱ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធ...

សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ខេត្ត​ព្រះសីហនុ​ឧបត្ថម្ភ​៣​ពាន់​ដុល្លារ​ដល់​ជនរ​គ្រោះ​ពី​ការបាក់​អគារ​នៅ​ខេត្ត​កែប

​ដោយៈ​សុផល​/​ភ្នំពេញ​៖​អគារ​កម្ពស់​៧​ជាន់​ដែល​កំពុង​សាងសង់​នៅក្នុង​ខេត្ត​កែប​បាន​បាក់​រលំ​នៅវេលា​ម៉ោង​ប្រមាណ​៥៖០០​នាទី​ល្ងាច​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​បណ្តាលឱ្យ​ជនរងគ្រោះ​ច្រើន​នាក់​បាន​រងរបួស​និង​ស្លាប់​។​ពេល​ទទួលបាន​ព័ត៌មាន​ដ៏​ក្រៀមក្រំ​នេះ​សមាជិកសមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅ​ខេត្ត​ព្រះសីហនុ​មាន​អារម្មណ៍​សោកស្តាយ​ជាខ្លាំង​។​ ​កាលពី​ថ្ងៃទី​៤​ខែមករា​លោក​LIGUANZHAO​អនុប្រធាន​នៃ​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅ​ខេត្ត​ព្រះសីហនុ​និង​លោក​JIANGKEXING​អគ្គលេខាធិការ​នៃ​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅ​ខេត្ត​ព្រះសីហនុ​បាន​អនុវត្តតាម​ផ្តាំផ្ញើ​របស់លោក​ប្រធាន​CHENJIANGANG​ឆ្ពោះទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ឧបត្ថម្ភ​ថវិកា​សរុប​៣០០០​ដុល្លារ​ដល់​ជនរងគ្រោះ​និង​បាន​ឧទ្ទិស​សូម​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​ទទួលមរណភាព​បា​ន​ទៅកាន់​សុគតិភព​កុំបី​ខាន​និង​សួរសុខទុក្ខ​អ្នករងរបួស​ទាំងអស់​ជូនពរ​ឱ្យ​ពួកគាត់​ឆាប់​ជាសះស្បើយ​។​ ​តាំង​នាម​ជា​សមាគម​សង្គម​របស់​សហគ្រាស​ចិន​នៅ​ក្រុងព្រះសីហនុ​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ក្រោម​ការដឹកនាំ​របស់​អង្គភាព​ប្រធាន​គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គំនិត​ឈ្នះ​-​ឈ្នះ​ប្រាំបី​ភាគី​យ៉ាងសកម្ម​និង​អំពាវនាវ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​ចាក់​ឬ​ស​ក្នុង​តំបន់​និង​បំពេញ​ទំនួល​ខុសត្រូវ​សង្គម​យ៉ាងសកម្ម​ចាប់តាំងពី​សមាគម​បាន​បង្កើត​ឡើងមក ។ ​បន្ទាប់ពី​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​នោះមក​សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នៅ​ខេត្ត​ព្រះសីហនុ​បាន​យកចិត្តទុកដាក់​លើករ​ណី និង​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករ​ដ្ធ​មន្ត្រី ឧបត្ថម្ភ​ថវិកា​តាម​កម្លាំង​ស្តួចស្តើង​របស់ខ្លួន​ឯង​យ៉ង​ទៀងទាត់ ដើម្បី​ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់ សង្ឃឹមថា​អាច​ផ្តល់​ការលើកទឹកចិត្ត​និង​សេចក្តីស្រឡាញ់​អាណិតអាសូរ​ដល់​ពួកគាត់​។​ ​ប្រធានការិយាល័យ​សាលាខេត្ត​កែប លោក...

ក្រុមការងារកាត់ក្រីចុះកាត់ដើមឈើ​​ហានិភ័យនៅរមណីយដ្ឋានក្បាល​ស្អាន

ដោយ:អង្គរតូច/សៀមរាប ៖ ក្រុមការងារកាត់ក្រីនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា សហការជាមួយឆ្មាំ នគរបាលការពារបេតិកភណ្ឌ និងមន្ត្រីឧទ្យានុរក្សដែលប្រចាំការនៅរមណីយដ្ឋានក្បាលស្ពាន បានចុះកាត់ដើមឈើហានិភ័យមួយចំនួនដើម្បីសម្រួលការធ្វើដំណើរដល់ភ្ញៀវទេសចរ។ សកម្មភាពចុះកាត់ក្រីដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានចុះកាត់ក្រីនិងដកហូតដើមឈើមួយចំនួនរួមមាន...

​មិនទាន់មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្នករំលោភ​យក​ដីព្រៃ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ​

ដោយ​:​សុវណ្ណ​/​រតនគិរី​៖​មកដល់ពេលនេះ​អាជ្ញាធរ​ខេត្ដ​រតនគិរី​នៅ​មិនទាន់មាន​វិធានការ​ផ្លូវច្បាប់​ណាមួយ​ទៅលើ​ក្រុម​ឈ្មួញ​និង​មន្ដ្រី​មួយចំនួន​ដែល​ឃុបឃិត​គ្នា​លក់​ដីព្រៃ​របស់​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ​នោះ​នៅឡើយ​ទេ​។​ កាលពី​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៩​កន្លងទៅ​កម្លាំងចម្រុះ​ខេត្តរតនគិរី​រួមមាន​ប៉េអឹម​ខេត្ដ​និង​ប៉េអឹម​ស្រុក​កូន​មុំ​.​មន្ត្រី​សុរិយោដី​ខេត្ដ​និង​មន្ដ្រី​សុរិយោដី​ស្រុក​រួម​និង​អាជ្ញាធរ​ស្រុក​កូន​មុំ​និង​មេឃុំ​សិរី​មង្គល​ដឹកនាំ​ដោយ​លោក​ហុង​ភា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​បាន​ចុះទៅពិនិត្យ​ទីតាំង​នៃ​កា​កាប់​រាន​ដីព្រៃ​ខុសច្បាប់​នៅ​ភូមិ​ស្រែ​ពក​ធំ​ឃុំ​សិរី​មង្គល​ស្រុក​កូន​មុំ​គឺ​តា​មកា​ចង្អុលបង្ហាញ​រប​ស់​អាជ្ញាធរ​ខេត្ដ​។​ យុ​ទ្ទ​នា​ការ​នោះ​កម្លាំងចម្រុះ​បាន​រកឃើញ​ដីព្រៃ​ដែល​គេ​កាប់​រាន​រួច​ជិត​ពីរ​រយ​ហិកតា​នៅ​ទីតាំង​ពីរ​ផ្សេងគ្នា​គឺ​នៅ​អូរ​ខ្ទង់ទូក​ចំនួន​២៦​ហិកតា​និង​នៅ​ស្រែ​ពក​ធំ​ចំនួន​១៥៣​ហិកតា​។​ពេល​ឃើញ​ដើមឈើ​តូចធំ​ត្រូវគេ​ឈូស​ដួល​ដេក​គរ​លើ​គ្នា​លាតសន្ធឹង​រាប់រយ​ហិកតា​លោក​ហុង​ភា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​បាន​និយាយ​ខ្លាំងៗ​ថា​សកម្មភាព​នេះ​ជា​ឧក្រិដ្ឋកម្ម​បំផ្លាញ​ព្រៃឈើ​ដ៏​ធំ​មួយ​នៅ​ស្រុក​កូន​មុំ​។​ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បន្ដថា​កោតតែ​ពួកវា​ហាន​ធ្វើ​មិន​ខ្លាចញញើត​ច្បាប់​សោះ​។​រួច​គាត់​ក៏​ងាក​ទៅ​សួរ​លោក​នូ​ម៉ី​ង​មេឃុំ​សិរី​មង្គល​ថា​.​តើ​លោក​មាន​ដឹង​អ្នកណា​ជា​អ្នក​ដាក់​គ្រឿងចក្រ​ឈូស​ព្រៃ​យក​ដី​រាប់រយ​ហិកតា​នេះ​ទេ​?​លោក​នូ​ម៉ី​ង​ឆ្លើយតប​ដោយ​ខ្លី​ថា​អត់​បានដឹង​ទេ​។​ ពេល​ជាមួយគ្នា​នោះ​មាន​មន្ដ្រី​រួមការ​ងារ​ម្នាក់​ក៏​ប្រ​លយ​មាត់​ថា​កា​ប្រើ​គ្រឿងចក្រ​វ៉ៃ​ព្រៃ​រាប់រយ​ហិកតា​គឺ​ត្រូវ​ប្រើពេល​ជាច្រើន​ខែ​សម្រាប់ធ្វើ​សកម្មភាព​នេះ​បើ​ថា​មិនបាន​ឆ្លង​អាជ្ញាធរ​ស្រុក​និង​មេឃុំ​ទេ​គឺ​មិនអាច​ធ្វើទៅ​រួច​ឡើយ​។​មន្ដ្រី​ដដែល​នោះបាន​បន្ដ​ដោយ​យក​ប្រភព​មក​បន្ថែមថា​គេ​មាន​គំរោង​ឈូស​ដីព្រៃ​នៅ​តំបន់​នេះ​ចំនួន​មួយ​ពាន់​ហិកតា​ដើម្បី​លក់​ឱ្យ​ក្រុមហ៊ុន​ចិន​។​រឿងនេះ​សង្ស័យ​មានកា​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​ឈ្មួញ​ជាមួយ​សមត្ថកិច្ច​ជំនាញ​រួម​និង​អាជ្ញាធរ​មូលដ្ឋាន​ទើប​ដំណើរកា​ទៅបាន​ដោយ​រលូន​បែបនេះ​។​ ​ចំណែក​លោក​ទឹម​មន្នី​រ័ត្ន​អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ដ​ដែល​រួម​ការងារ​ជាមួយ​ជាមួយ​ដែរនោះ​ក៏បាន​លើកឡើងថា​ពេលនេះ​យើង​មិនអាច​រក​អ្នក​ប្រ​ព្រឹ​ត​ឃើញ​ក៏​ពិតមែនតែ​ក្រោយ​វាស់វែង​រួច​ខាង​មេព្រៃ​ក​គេ​នឹង​អាច​សាង​សំណុំ​រឿងនេះ​ដាក់​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ដ​។​ព្រោះ​តុលាការ​មាន​សិទ្ធិ​កោះហៅ​អ្នកពាក់ព័ន្ធ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​បាន​។​ ក៏ប៉ុន្ដែ​រហូតមកដល់​ពេលនេះ​អស់​ពេល​ជិ​ក​មួយខែ​កន្លងផុត​ទៅហើយ​គេ​នៅ​មិនទាន់​ឃើញ​ក្រុម​ឈ្មួញ​និង​មន្ដ្រី​ខិលខូច​ទាំងនោះ​ត្រូវបាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះមុខ​ច្បាប់​រឿង​ឈូស​ដីព្រៃ​នៅ​ចំណុច​ដូចខាងលើ​នោះ​នៅឡើយ​ទេ​។​ស្ថានភាព​ស្ងាត់ស្ងៀម​បែបនេះ​ផ្ដើម​ឱ្យ​មានកា​លើកឡើង​ពី​មន្ដ្រី​ស្អាតស្អំ​មួយចំនួន​នៅ​ស្រុក​កូន​មុំ​ថា​រឿង​នោះ​ប្រហែល​គេ​មិនអាច​អនុវត្ដ​តាមច្បាប់​បានទេ​ព្រោះ​ស្ដាប់ទៅ​បើ​ធ្វើតាម​ច្បាប់​មែន​នោះ​វា​និង​បះ​មនុស្ស​ជាច្រើន​ដែលមាន​តួនាទី​នៅ​ស្រុក​និង​មន្ត្រី​នៅ​ខេត្ដ​ខ្លះ​ដែរ​។​ បើទោះជា​យ៉ាងនេះ​ក្ដី​ប្រជាពលរដ្ឋ​និង​មន្ត្រី​ដែល​ស្អាត​ល្អ​មួយចំនួន​នៅ​ស្រុក​កូន​មុំ​រួម​និង​ពលរដ្ឋ​ជាច្រើន​នាក់​បាន​ទទូច​សុំ​ទៅ​ថ្នាក់ជាតិ​និង​ទៅ​នាយ​ឧត្ដម​សរ​នី​យ៍​សៅ​សុខា​មេ​តា​ចាត់​មន្ត្រី​ល្អៗ​ឱ្យ​ចុះមក​ពិនិត្យ​ដល់ទី​កន្លែង​ដើម្បី​វែកមុខ​រក​អ្នក​ដែល​ប្រ​ព្រឹ​ត​និង​ជន​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​យកមក​ផ្ដន្ទាទោស​ឱ្យខាងតែបាន​៕S/ ​ គំនរ​ដើមឈើ​ដែល​ឈ្មួញ​បាន​ឈូស​យក​ដី​រដ្ឋ​ក្នុងស្រុក​កូន​មុំ និង ក្រុមការងារ​ខេត្ដ​រតនគិរី​ចុះ​ពិនិត្យ​កាលពី​ថ្ងៃទី​១៨​ធ្នូ​ឆ្នាំ​២០១៩(​រូបថត​សុវណ្ណ​)​

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកបច្ច័យ និង ទេយ្យ​ទាន ចូលរួម រំលែក ទុក្ខ យ៉ាង ក្រៀម​ក្រំ ជាមួយ ក្រុមគ្រួសារ សព កម្មករសំណង់ ដែល រងគ្រោះ ដោយសារ បាក់ អគារ កម្ពស់ ៧ ជាន់ សង្កត់ ស្លាប់ និង របួស នៅ ខេត្ត កែប

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោកស្រីកិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋ សភា...

សត្វ​ឱ​ម៉ា​ល់​រាប់សិប​ក្បាល​ទិច​សិស្ស​ពូកែ​ម្នាក់​បណ្តាល​ឱ្យស្លាប់​ក្រុមគ្រួសារ​ចោទថា​គ្រូពេទ្យ​ធ្វេស​ប្រ​ហែស

វ៉ៃ​កូ​/​ស្វាយរៀង​៖​ក្មេងស្រី​វ័យ​៦​ឆ្នាំ​ជា​សិស្ស​ពូកែ​ម្នាក់​ត្រូវបាន​សត្វ​ឱ​ម៉ា​ល់​រោម​ទិច​ជាច្រើន​មេ​បណ្តាលឱ្យ​ស្លាប់​ខណៈ​ឳ​ពុក​ម្តាយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​ដើម្បី​ជួយសង្គ្រោះ​។​តែ​គ្រូពេទ្យ​អស់​លទ្ធភាព​ក្នុងការ​សង្គ្រោះ​ដោយសារ​ជាតិ​ពិស​រាលដាល់​ពេញ​ខ្លួន​។​ ក៏ប៉ុន្តែ​ក្រុមគ្រួសារ​ចោទថា​មកពី​ការធ្វេសប្រហែស​របស់​គ្រូពេទ្យ​និង​គ្មាន​វេជ្ជបណ្ឌិត​ប្រចាំការ​ពេលយប់​។​ ​ករណី​ឳ​ម៉ា​ល់​ទិច​ស្លាប់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២០​ស្ថិតក្នុង​ភូមិ​ថ្មី​ឃុំ​សំបួរ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​ ​បើតាម​ឈ្មោះ​វាសនា ត្រូវជា​អុំ​បង្កើត​របស់​ក្មេងស្រី​រងគ្រោះ បានឱ្យដឹងថា​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​រៀម លី​ណា​អាយុ​ជាង​៦​ឆ្នាំ​រៀន​ថ្នាក់​ទី​២​ជា​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់​។​នៅ​មុនពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ​បាន​ជិះ​កង់​ទៅ​ទិញ​នំ​ក្នុងភូមិ​កើតហេតុ​។​នៅពេល​ដល់​តូប​លក់​ចាប់​ហ៊ួ​យ​ក៏​ឈប់​កង់​ក្បែ​សំបុក​ឪម៉ាល់​ស្រាប់តែ​ហ្វូង​សត្វ​ឪម៉ាល់​ផ្អើល​មក​ទិច​ទៅលើ​ក្មេងស្រី​ជាច្រើន​មេ​សុស​ពេញ​ខ្លួន​និង​ក្បាល​ជាច្រើន​ទ្រនិច​បណ្តាល​ឲ្យ​ដួល​ទៅ​លើដី​សន្លប់​តែម្តង​។​ ​ភ្លាមៗ​នោះ​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​។​ដោយ​គ្រូពេទ្យ​អស់​លទ្ធភាព​និង​ពុំមាន​លោក​វេជ្ជបណ្ឌិត​ប្រចាំការ​ពេលយប់​ដើម្បី​សង្គ្រោះ​ព្យាបាល​បាន​ឳ​ពុក​ម្តាយ​បាន​សុំ​គ្រូពេទ្យ​ឱ្យ​បញ្ជូន​កូន​បន្តទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។​ក៏ប៉ុន្តែ​ក្រុមគ្រូពេទ្យ​ប្រាប់ថា​ទុក​សិន​គ្រូពេទ្យ​កំពុង​តាមដាន​រហូតដល់​ម៉ោង​១​និង​០០​នាទី​រំលង​អាធា​ត្រ​ឈានចូល​ថ្ងៃទី​៥​មករា​២០២០​ក្មេងស្រី​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ក្តៅ​ខ្លាំង​។​ ​ក្រុមគ្រូពេទ្យ​ប្រាប់ថា​មិន​អី​ទេវា​គ្រាន់តែ​ហើម​តែមួយ​យប់​គឺ​វា​ស្រក​និង​ធូ​ស្រា​លហើយ​។​លុះ​វេលា​ម៉ោង​៣​និង​០០​នាទី​ទាបភ្លឺ​ក្មេងរងគ្រោះ​មាន​អាកា​រៈ​ក្តៅ​ខ្លាំង​ឳ​ពុក​ម្តាយ​បាន​ទៅ​តាមរក​គ្រូពេទ្យ​ដើម្បី​សុំ​បញ្ជូនទៅ​ពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។​ប៉ុន្តែ​ទម្រាំ​រក​គ្រូពេទ្យ​ឃើញ​គឺ​អ្វីៗ​ហួសពេល​ទៅហើយ​ក្មេងស្រី​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​នៅ​ម៉ោង​៣​និង​០០​នាទី​ទាបភ្លឺ​។​ ​ប្រភព​បាន​បន្តទៀតថា​ក្មេងស្រី​រងគ្រោះ​មាន​ឪពុក​ឈ្មោះ​រៀម​ណារិន​អាយុ​៣៥​ឆ្នាំ​និង​ម្តាយ​ឈ្មោះ​សឹម​ស្រី​ណាក់​អាយុ​២៧​ឆ្នាំ​មុខរបរ​ជា​កម្មករ​រោងចក្រ​មានកូន​ពី​នាក់​នៅ​គ្រួសារ​ហើយ​ក្មេងស្រី​រងគ្រោះ​ជា​កូន​បង​។​ ប្រភពពី​សាច់​ញា​ត្តិ​ក្មេងស្រី​រងគ្រោះ​បាន​បង្ហើប​ឱ្យដឹងថា​គ្រូពេទ្យ​បង្អែក​ស្រុក​ស្វាយទាប​ពុំ​សូវ​យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល​ដោយ​ទុក​ក្មេងស្រី​រងគ្រោះ​ទាល់តែ​ធ្ងន់ធ្ងរ​មិន​បញ្ជូនមក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ទេ​។​បើ​បញ្ជូនបន្ត​ក្មេងរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​បាន​ទាន់​ពេលនោះ​ក្មេង​គ្រោះ​ប្រហែលជា​មិន​ស្លាប់​នោះទេ​៕S/​

កំណាយស្រាវជ្រាវអំពីរចនាសម្ពន្ធផ្លូវ​បុរាណពីអង្គរទៅរលួស

ដោយ:អង្គរតូច/សៀមរាប ៖ ផ្លូវបុរាណមួយខ្សែដែលតភ្ជាប់រាជធានីពីរនៅសម័យអង្គរ គឺរាជធានីយសោធរ (អង្គរ) និងរាជធានីហរិហរាល័យ (រលួស) ស្ថិតនៅភូមិស្ពានក្អែក ឃុំ​កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ...

អាជ្ញាធរខេត្តកំពង់ចាមស្នើឲ្យលុប​បំបាត់បទល្មើសដើម្បីដណ្តើមបាន​ជាភូមិឃុំជ័យលាភី

ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើដ៏ទទូចដល់គណ:បញ្ជាការឯកភាពគ្រប់ស្រុកក្រុងទាំង ១០ របស់ខេត្តនេះ រួមទាំងប្រជាពលរដ្ឋទាំងអស់សហការផ្តល់ព័ត៌មាន លុបបំបាត់បទល្មើស។ ដើម្បីឲ្យភូមិឃុំក្លាយជាភូមិឃុំមានសុវត្ថិភាពពោល គឺដើម្បីប្រែក្លាយជាភូមិឃុំដែលជាប់ចំណាត់ថ្នាក់ជាភូមិ​ឃុំជ័យលាភី ជារៀងរាល់ឆ្នាំ សម្រាប់ការប្រកួតប្រជែងរបស់ក្រសួងមហាផ្ទៃ។ លោកអភិបាលខេត្តកំពង់ចាមបានស្នើយ៉ាងដូច្នេះ...

ឈ្នះ១០ម៉ឺនដុល្លារក្រោយផ្សងព្រេង​ផ្ញើសារប៉ុណ្ណោះ

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ដោយសន្សំចិត្តចង់ឈ្នះប្រាក់រង្វាន់តាមរយៈការផ្ញើសារដូចអ្នកដទៃមកនោះ ទីបំផុតបុរសអ្នកធ្វើការមន្រ្តីរាជការនៅក្នុងរាជធានីភ្នំពេញម្នាក់បានតស៊ូផ្ញើសារអស់ជាច្រើនលើកច្រើនសារទីបំផុតបានឈ្នះប្រាក់រង្វាន់ធំពីក្រុមហ៊ុនសែលកាតរហូតដល់១០ម៉ឺនដុល្លារតែម្តង។ បុរសមានសំណាងឈ្នះប្រាក់រង្វាន់រហូតដល់១០ម៉ឺនដុល្លាររូបនេះមានឈ្មោះលោក ឡាទី ជាមន្រ្តីរាជការសព្វថ្ងៃរស់នៅភូមិក្បាលទំនប់ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យរាជធានី ភ្នំពេញ។សម្រាប់ប្រាក់រង្វាន់ដ៏ច្រើននេះគាត់បានឈ្នះកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ហើយឈានចូលថ្ងៃទី៥ ខែមករា...