សង្គម

នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​រុក្ខ​គី​រី​

ដោយៈ គ្រញូង / បាត់ដំបងៈ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ លោក ងួន រតនៈ...

អភិបាល​រាជធានី ចុះ​ជួប​កម្មករ​ស៊ីន​ទ្រី ៣០០ នាក់ ដែល​ស្ម័គ្រចិត្ត ចូល​បម្រើ​ការងារ​វិញ​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​ព្រឹក ថ្ងៃទី​១០ តុលា នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ការងារ ប្រមូល​សំរាម...

ក្រុមហ៊ុន Hyundaiប្រកាសបង់រលស់ដោយ មិនបាច់មានប្រាក់កក់និង បំពេញឯកសារ

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រុមហ៊ុន Hyundai ដែលបាននាំចូលផ្ដាច់មុខនូវរថយន្ត Hyundai មកកាន់ទីផ្សារកម្ពុជាបានប្រកាសពីការដាក់ចេញនូវប្រូម៉ូសិនដ៏អស្ចារ្យមួយសម្រាប់ជាកាដូមុនថ្ងៃបុណ្យគ្រីស្មាស់មកដល់ ដោយអតិថិជនក្រុមហ៊ុននេះអាចធ្វើការបង់រំលស់រថយន្ត SUV ពេញនិយមម៉ូដែល Santa Fe ឬរថយន្តវ៉ែនប្រណីតម៉ូដែល H-1 និងរថយន្តក្រុងខ្នាតតូចម៉ូដែល County...

​អភិបាល​រាជធានី​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ ​

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ ៖ លោក ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ អមដោយ មន្ត្រី ជំនាញ និង​អាជ្ញាធរ​ដែនដី ខណ្ឌ​ទាំង​៤​នៅ​ថ្ងៃទី ១០​ខែតុលា​ឆ្នាំ​២០២០ នេះ​បាន ចុះ​ពិនិត្យ​ស្ថានភាព ទឹក​លិច ដោយ​ជំនន់​ទឹកភ្លៀង​។​ជាមួយ​នោះបាន​សួរសុខទុក្ខ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​សា​ស្ត​សង្កាត់​សាក់​សំពៅ...

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​៖​ភារកិច្ច​ស្នូល​របស់​កងទ័ព​គឺ​ការពារជាតិ​និង​ប្រជាជន

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថាៈ​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​មួយចំនួន​បានទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​បានដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​គ្រប់​បណ្ដា​កងឯកភាព​ចំណុះ​ទាំងអស់ ចាត់តាំង​កម្លាំង មធ្យោបាយ និង​សម្ភារៈ​ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ប្រតិបត្តិការ អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​។...

​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលារ ឆ្នាំ​២០២០ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ បាន​បើក​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​យោធា​ប្រចាំឆ្នាំ​២០២០ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​ថ្មើ​ជើង​លេខ​១​ចាស់​។ ស្ថិតនៅ​ក្នុងភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ ។​​វគ្គ​ហ្វឹកហ្វឺន​នេះ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ និង​ចូលរួម​ពី​លោក​ស៊ូ...

​ក្រសួងបរិស្ថាន សិក្សា​ពី​សក្តានុពល​ធ្យូង​ភក់ នៅក្នុង​ឧទ្យាន​ជាតិ បូ​ទុម​សាគរ​

ដោយៈ សុ​ផានី​តា​/​កោះកុងៈ ក្រសួងបរិស្ថាន អភិបាលរង​ខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ កំពុង​ពិនិត្យ​សិក្សា​ទីតាំង សក្តានុពល​ធ្យូង​ភក់ លើ​ផ្ទៃដី ៤.៧៨៨ ហិកតា នៅ​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ បូ​ទុម​សាគរ ភូមិសាស្ត្រ​ឃុំ​ថ្ម​ស និង​ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ...

កុមារ១៥រូបឈ្នះក្នុងការប្រកួតគូររូបដែលរៀបចំឡើងដោយ ក្រុមហ៊ុន Hyundai

ដោយ៖ដេប៉ូ/ភ្នំពេញ៖បន្ទាប់ពីការប្រកួតជ្រើសរើសរកកុមារដែលមានសមត្ថភាពគូររូបភាពដ៏ល្អឯករួចមកក្រុមហ៊ុន Hyundai Camko Motor ដែលជាអ្នកនាំចូលផ្ដាច់មុខនូវរថយន្ត Hyundai មកកាន់ទីផ្សារកម្ពុជាបានធ្វើការប្រគល់រង្វាន់ជូនកុមារដែលទទួលជ័យលាភីចំនួន១៥រូប។  កម្មវិធីប្រកួតប្រជែងលើសមត្ថភាពគូររូបសម្រាប់ក្មេងតូចៗនេះបានជ្រើសរើសពីកុមារទូទៅ ដោយក្នុងនេះបានរៀបចំឡើងដោយក្រុមហ៊ុនរថយន្ត Hyundaiនិងបានរួមសហការជាមួយសាលាបង្រៀនអន្តរជាតិ SCIA។ លោក ប្រាយអ៊ែនខូ ជានាយកក្រុមហ៊ុនហ៊ីយ៉ាន់ដាយ(Hyundai)បានឱ្យដឹងនៅថ្ងៃទី១០ខែតុលានេះថាការប្រកួតប្រជែងនេះរៀបចំឡើងក្នុងគោលបំណងឲ្យបុត្រធីតារបស់អតិថិជន Hyundai...

​ម្ចាស់​កសិដ្ឋាន​មួយ​ទទួលជោគជ័យ​លើ​ការ​បង្កាត់​ពូជ​បង្កង​ទោះបី​មិនបាន​ឆ្លង​វគ្គ​ជំនាញ​ក្តី​

​ដោយ​បូកគោ​/​កំ​ពតៈ​ដោយ​ទទួលបាន​ត្រឹមតែ​ការណែនាំ​ពី​មិត្តភក្តិ​ជាម​ន្ត្រី​កសិកម្ម​ម្ចាស់​កសិដ្ឋាន​មួយកន្លែង​កំពុងមាន​ក្តី​មោទនៈ​ចំពោះ​ការ​បង្កាត់​ពូជ​បង្កង​ដែល​តាម​ការប៉ាន់ប្រមាណ​ជោគជ័យ​៩០​ភាគរយ​ហើយ​។​​អ្នកស្រី​វ៉ាន់ គីម​ហៀ​ង ម្ចាស់​កសិដ្ឋាន​ដំណាំ​ដូង និង​ចិញ្ចឹម​ត្រី​ស្ថិត​ក្នុងភូមិ​កោះ​ចម្ការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​បាន​រៀបរាប់ថា កាលពីដើមឆ្នាំ​២០២០ កសិដ្ឋាន​របស់​អ្នកស្រី​ចាប់ផ្តើម​ដាំ​កូន​ដូង និង​ជីក​ស្រះ​អម​សងខាង​ជួរ​ដើម​ដូង​តែប៉ុណ្ណោះ​។ ​ក្រោយមក​មិត្តភក្តិ​ប្តី​របស់​អ្នកស្រី​ដែលជា​មន្ត្រី​កសិកម្ម​ស្រុក​កំពង់ត្រាច​ក៏បាន​ណែនាំ​ឱ្យ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ជីក​ទាំងនេះ​ជាជាង​ទុក​នៅ​ទំនេរ​។ ម្ល៉ោះហើយ​ទើប​នៅ​ពាក់កណ្តាល​ខែសីហា អ្នកស្រី​សម្រេច​ទិញ​កូន​ត្រី​អណ្តែង​៦០.០០០​ក្បាល​និង​កូន​ត្រី​ប្រា​២០.០០០​ក្បាល​មក​ចិញ្ចឹម​ទាំង​មិនបាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អ្វី​សោះ​។ ម្ចាស់​កសិដ្ឋាន​បាន​បន្តថា មកដល់ពេលនេះ...

​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​កន្លែង​លក់ដូរ​ថ្មី​នៅ​ទីលាន​បដិសណ្ឋារកិច្ច​ប្រាសាទអង្គរវត្ត​សម្រាប់​អាជីវករ

​ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​កន្លែង​លក់ដូរ​ថ្មី​នៅ​ទីលាន​បដិសណ្ឋារកិច្ច​ប្រាសាទអង្គរវត្ត​សម្រាប់​អាជីវករ​លក់ដូរ​នៅ​ប្រាសាទអង្គរវត្ត​ដែល​អាជីវករ​ទាំងអស់​បាន​សម្តែង​នូវ​ការរីករាយ​នឹង​កន្លែង​លក់ដូរ​ថ្មី​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០២០​នេះ​។​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថាៈ​បន្ទាប់ពី​បើក​ឱ្យ​ដំណើរការ​លក់ដូរ​នៅ​ទីតាំង​ថ្មី​នៅក្នុង​ទីលាន​បដិសណ្ឋារកិច្ច​នៃ​ប្រាសាទអង្គរវត្ត តាំងពីដើម​ខែកញ្ញា ឆ្នាំ​២០២០​មក អាជីវ​ករលក់​ម្ហូបអាហារ វត្ថុ​អនុស្សាវរីយ៍ សម្លៀកបំពាក់ និង​ភេសជ្ជៈ បាន​សម្តែង​ការរីករាយ​ដែល​បាន​ចូលមក​កាន់​ទីតាំង​ថ្មី ដែលមាន​បរិស្ថាន​ល្អ កន្លែង​លក់ដូរ​ស្អាត និង​មាន​អនាម័យ​ជាង​មុន​។ បើតាម អ្នកស្រី...