តុលាការបន្តសវនាការសំណុំរឿង លោក កឹម សុខា នៅព្រឹកនេះ
ដោយ:ឆាយានាថ/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា នេះ តុលាការបន្ត សវនាការលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្រោមការចោទប្រកាន់ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” ឬ ទោសក្បត់ជាតិ តាមមាត្រា៤៤៣...
ដោយ:ឆាយានាថ/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា នេះ តុលាការបន្ត សវនាការលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្រោមការចោទប្រកាន់ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” ឬ ទោសក្បត់ជាតិ តាមមាត្រា៤៤៣...
ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ជនត្រូវចោទ១រូប កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទដាក់អន្ទាក់ដោយប្រើបង្កៃ បង្កឲ្យមានការស្លាប់ដល់សត្វព្រៃដែលជាប្រភេទមានដោយកម្រ និងជិតផុតពូជ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ប្រព្រឹត្តនៅក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃស្រែពក។ ជនត្រូវចោទឈ្មោះ...
ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ ក្រោយការដួលសន្លប់របស់សិស្សច្រើនលើកនិងបន្តអូសបន្លាយជិត១ខែមកហើយ ដោយពុំអាចសន្និដ្ឋានច្បាស់ថា បណ្តាលមកពីអ្វី គ្រូនិងអជ្ញាធរស្រុកកែវសីមា បានសម្រេចរកគ្រូអបិយជំនឿរនិងធ្វើពិធីសែនព្រេន សុំសេចក្តីសុខ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨មករាឆ្នាំ២០២០នៅទីតាំងវិទ្យាល័យហ៊ុនសែនកែវសីមាដោយផ្ទាល់។ លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងនៅរសៀលថ្ងៃទី២៨...
ដោយគូលែន/សៀមរាប: ប្រជាជនចំណុះជើងវត្តអាធ្វារួមមានភូមិទ្រាកភូមិកក្រាញ់ភូមិក្រសាំងរលើង និងភូមិស្ពានជ្រាវបានមូលមីរជួបជុំគ្នានៅប្រាសាទអាធ្វាប្រារព្ធពិធីឡើងមាឃឬឡើងអ្នកតារៀងរាល់ថ្ងៃ៣កើត ខែមាឃ តាមទម្លាប់តពីបុរាណ។នេះគឺជាការបញ្ជាក់ឱ្យដឹងពីអាជ្ញាធរអប្សរាកាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២០។ មន្ត្រីអាជ្ញាធរអប្សរាបាននិយាយថាពិធីនេះមានរៀបចំបាយសម្លបង្អែមចង្អាបក្បាលជ្រូកគ្រឿងរណ្តាប់ស្លាធម៌ បាយសី វង់ភ្លេង អ្នកស្នងរូប ដើម្បីរាំថ្វាយ និងសែនថ្វាយម្ចាស់ទឹក ម្ចាស់ដី អារក្ស...
វ៉ៃកូ/ស្វាយរៀង៖ក្នុងបំណងដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយស្រុកចន្ទ្រាឱ្យបានល្អនោះកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២០លោករាជបុនអភិបាលរងស្រុកបានដឹកនាំក្រុមការងារចុះណែនាំប្រជាពលរដ្ឋនិងបញ្ចៀសសត្វគោក្របីនៅក្នុងភូមិចេកឃុំសំរោងឱ្យធ្វើដំណើរតាមផ្លូវរទេះវិញបញ្ឈប់ការធ្វើដំណើរតាមផ្លូវកៅស៊ូដែលនាំឱ្យប៉ះពាល់ដល់សោភណ្ឌភាពសណ្ដាប់ធ្នាប់សាធារណៈ។ លោកធឿនរដ្ឋាប្រធានការិយាល័យអន្តរវិស័យសាលាស្រុកចន្ទ្រាបានឱ្យដឹងថាដើម្បីសោភណ្ឌភាពបរិស្ថាន និងសណ្តាប់ធ្នាប់ របៀបរៀបរយស្រុក បានល្អដោយមានការណែនាំ ពីលោកអភិស្រុកផ្ទាល់ បានចាត់ក្រុមការងារស្រុកចុះអប់រំនិងស្នើរដល់ប្រជាពលរដ្ឋចិញ្ចឹមគោក្របី។ កុំព្រលែងនៅលើផ្លូវជាតិដែលចាក់កៅស៊ូនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ។បញ្ចៀសគ្រោះចរាចរដែលកើតជាយថាហេតុក្នុងនោះក្រុមការងារបានឱ្យពលរដ្ឋត្រូវព្រលែងនិងដេញគោក្របីតាមផ្លូវរទេះវិញដែលពុំសូវមានប្រជាពលរដ្ឋធ្វើដំណើរច្រើន៕S/
ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោតគឺជាការអនុវត្តការងាររៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំដែលគ.ជបតែងតែធ្វើជាទៀងទាត់ដោយមានកិច្ចសហការអនុវត្តផ្ទាល់ពីអាជ្ញាធរឃុំសង្កាត់និងការសម្របសម្រួលពីអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ នេះជាការបញ្ជាក់របស់លោកទេពនីថាអគ្គលេខាធិការគ.ជ.បកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២០ក្នុងការបិទកម្មវិធីបណ្តុះបណ្តាលប្រធាននិងអនុប្រធានលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត(លធ.ខប)ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នៅទីស្តីការគ.ជ.ប។ លោកបានបន្ថែមថាការងាររៀបចំត្រៀមនេះគឺជាមុខងារជាភ្នាក់ងាររបស់ឃុំសង្កាត់ដែលឃុំសង្កាត់មានតួនាទីត្រូវអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី សេចក្តីណែនាំរួមរវាង គ.ជ.ប និងក្រសួងមហាផ្ទៃនិងលិខិតបទដ្ឋានគតិយុត្តដើម្បីផ្តល់ការគាំទ្រដល់គ.ជ.បក្នុងការងាររៀបចំបញ្ជីបោះឆ្នោត ដែលធានាបាននូវភាពត្រឹមត្រូវ ពេញលេញ និងមានបច្ចុប្បន្នភាព។...
ដោយអូរស្មាច់/ឧត្តរមានជ័យ៖មន្ត្រីនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកនៃក្រសួងធនធានទឹកនិងឧតុនិយមក្រុមការងារនិងទីប្រឹក្សាបច្ចេកទេសគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ។ ការគាំទ្រកសិករសហការនិងក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តចុះត្រួតពិនិត្យទីតាំងអនុគម្រោងចំនួន៨ទីតាំងមន្ទីស្នើសុំតបណ្តាញអគ្គិសនីនិងស្ថានីយ៍បូមទឹកដោយប្រើម៉ូទ័រក្នុងស្រុកចំនួន២ក្នុងខេត្តឧត្តរមានជ័យ។ ទីតាំងទី១នៅចំណុចស្ទឹងទឹកជុំស្ថិតក្នុងឃុំបេងស្រុកបន្ទាយអំពិលសម្រាប់ជួយសង្គ្រោះស្រូវវស្សាចំនួន៦០០ហិកតា។ស្ថានីយ៍បូមទឹកដោយប្រើម៉ូទ័រចំនួន៧ទីតាំងក្នុងតំបន់ប្រឡាយមេស្ទឹងស្រែង១ស្ថិតក្នុងឃុំជើងទៀនស្រុកចុងកាល់សម្រាប់ជួយសង្គ្រោះស្រូវវស្សានិងស្រូវប្រាំងចំនួន២.៥០០ហិកតា។ ក្នុងពេលកូនរដូវប្រាំងកើតឡើងខណៈកំពុងអនុវត្តនូវគម្រោងក្នុងជំហានទី១សរុបចំនួន១៦២អនុគម្រោងសម្រេចបានចំនួន៨២ភាគរយនៃអនុគម្រោង។សរុបគ្រោងលើកផែនការបន្តសម្រាប់ជំហានទី២ចំនួន១៨០ អនុគម្រោងបន្ថែមទៀត៕S/
ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖សាខាកាកបាទក្រហមខេត្តព្រះវិហារកាលពីថ្ងៃ២៨ ខែមករា ឆ្នាំ២០២០ បានបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជាជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យសម្តេចហ៊ុនសែនក្រពុំឈូកចំនួន៥៥នាក់។យុវជនទើបរើសថ្មីចំនួន២៧នាក់ស្រី២៣នាក់ស្ថិតនៅភូមិស្វាយប៉ាតឃុំរំដោះស្រុករវៀងក្រោមវត្តមានលោកយុងគឹមហ៊ាននាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។ លោកនាយកបានលើកឡើងថាដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សាសាលាបានរើសយុវជនបំពេញនិងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជាជូននាពេលនេះ។គោលបំណងដើម្បីឱ្យប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមតួនាទីរបស់យុវជនកាកបាទក្រហមពិសេសវិជ្ជាសង្គ្រោះបឋម។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖-រៀនសូត្រអោយក្លាយជាកូនល្អសិស្សល្អមិត្តល្អ-ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ។គោរពច្បាប់ចរាចរឱ្យខ្ចាប់ខ្ជួន។-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ-ជៀសវាងការប្រើប្រាស់អំពើហឹង្សា។-ជួយកិច្ចការផ្ទះបន្ទាប់ពីការសិក្សារៀនសូត្រ។បន្ទាប់មកបានប្រគល់សៀវភៅចំណេះដឹងមូលដ្ឋានវិជ្ជាសង្គ្រោះបឋមចំនួន១០ក្បាលនិងបន្ថែមសម្ភារវិជ្ជាសង្គ្រោះបឋមថ្មី ១ឈុត ៕S/
ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកវរសេនីយ៍ឯកឡាញ់លីស៊ីវឡេងអធិការនគរបាលស្រុកគូលែនកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២០បានដឹកនាំកម្លាំងនគរបាលស្រុកគូលែនចុះសួរសុខទុក្ខនិងនាំយកថវិកាចំនួន៥០០.០០០រៀល។ យកជួយឧត្ថម្ភជូនដល់លោកអនុសេនីយ៍ទោស្គឹមម៉ូននាយផ្នែកកិច្ចការប៉ុស្តិ៍ដែលរងគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី១៩ខែមករាឆ្នាំ២០២០។នៅចំណុចក្រុមហ៊ុនសិលាដាម៉ិចស្ថិតក្នុងភូមិសាស្ត្រភូមិស្រយង់ត្បូងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហាររងរបួសបាក់ឆ្អឹងដងកាំបិតដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិស្រយង់ត្បូងឃុំស្រយង់ស្រុកគូលែន៕S/
ដោយបាយ័ន/សៀមរាប៖ថ្ងៃទី២៨ខែមករាឆ្នាំ២០២០ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំដូចខាងក្រោម ៖ដោយទី១-បន្តចាក់គម្របរឺហ្គា និងរៀបពុម្ពដើម្បីចាក់ចិញ្ចើមលើគម្រោងថែទាំខួបផ្លូវខេត្តលេខ266C គ.ម10+200 ដល់គ.ម10+600 (ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី,។ ទី២បានបន្តចូលថ្មម៉ិចលើគម្រោងជួសជុលខួបផ្លូវខេត្តលេខ266Fចន្លោះគ.ម00+000ដល់គ.ម3+270ស្ថិតក្នុងភូមិសសរស្ដម្ភឃុំសសរស្ដម្ភស្រុកពួក,និងទី៣បានបន្តធ្វើការជួសជុលបង្គោលបង្គោលគីឡូម៉ែត្រការងារថែទាំប្រចាំផ្លូវជាតិលេខ63ចន្លោះគ.ម5ដល់គ.ម7ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ជាមួយគ្នានេះដែរក្រុមបច្ចេកទេសក៏បានអនុវត្តគម្រោងកែលំអបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាបរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADBគិតត្រឹមថ្ងៃទី27ខែមករាឆ្នាំ2020នេះការងារខួងដាក់បំពង់លូបានប្រវែងសរុប3195ម៉ែត្រស្មើនឹង86.35)ភាគរយ។ក្នុងនោះមានរណ្ដៅទីNW08៖រើពុម្ពលាបកៅស៊ូការពារជម្រាបទឹក។ ...