សហគមន៍កសិកម្មក្របៅព្រហ្មទេពរៀបចំមហាសន្និបាតបូកសរុបប្រចាំឆ្នាំលើកទី១០
ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០ថាសហគមន៍កសិកម្មក្របៅព្រហ្មទេពរៀបចំមហាសន្និបាតបូកសរុបប្រចាំឆ្នាំលើកទី១០។ដើម្បីបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅផែនការសកម្មភាព ២០២០ នៅភូមិក្របៅ ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ លោកពឹងទ្រីដាប្រធានមន្ទីរបានបន្តថាមហាសន្និបាតរួមមាន1-សហគមន៍បានបង្កើតឡើងនៅឆ្នាំ ២០០៨មានសមាជិក៧២គ្រួសារ។2-បច្ចុប្បន្នសហគមន៍មានសមាជិករហូត282គ្រួសារគិតត្រឹមចុងឆ្នាំ២០១៩នេះ។ក្នុងឆ្នាំកន្លងមកសហគមន៌មានមុខរបរសំខាន់ៗដូចខាងក្រោម៖ចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គជាមួយក្រុមហ៊ុន Amru Rice។ ចុះកិច្ចសន្យាលក់ដំឡូងមីជូនក្រុមហ៊ុន Tha Wha តាមរយៈ CACC។ផ្តល់សេវាម៉ាស៊ីនបោកស្រូវ...