បួនខែដើមឆ្នាំនេះយានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនសរុបចំនួន៦៦គ្រឿង
ដោយៈសុផល/ភ្នំពេញ៖ បួនខែដើមឆ្នាំ២០២២នេះ ការនាំចូលរថយន្តអគ្គិសនីមានយានយន្តអគ្គិសនីចុះបញ្ជី នៅក្រសួងសាធារណការ និងដឹកជញ្ជូនសរុបចំនួន៦៦គ្រឿង ប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណជាង៦០០ភាគរយ។នេះបើតាមការឱ្យដឹងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ ក្នុងឆ្នាំ២០២២នេះ បានដំឡើងទីតាំងសាកយានយន្តអគ្គិសនីចំនួន៥ក្នុងនោះ ក្រសួងបានសហការជាមួយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬហៅកាត់ថា...