សង្គម

មន្ត្រីរាជការ​កងកម្លាំង​ហត់នឿយ​ដោយសារ​ភ្លើងគោម​បុណ្យ​មេឃ​បូជា​ធ្លាក់​ឆេះ​ព្រៃភ្នំ​

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ត្រីរាជការ​វ​កងកម្លាំង​ក្រុមការងារ​រង​អំពល់​ហត់នឿយ​តាំងពី​យប់​ថ្ងៃទី​៨​ដល់​រសៀល​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០​ដោយសារ​បង្ហោះ​ភ្លើងគោម​បុណ្យ​មេឃ​បូជា​ដែល​ធ្លាក់​ឆេះ​ព្រៃភ្នំ​នៅ​សិរីសោភ័ណ​។​នា​រសៀល ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ​២០២០ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង សិរីសោភ័ណ​បន្ត​ដឹកនាំ​មន្ត្រី​កងកម្លាំង​និង​ក្រុម​កសរ​ងារ​អ្នកភូមិ​បាន​ចុះជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​លើ​ភ្នំ​បាក់​ស្ថិតនៅ​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​ភ្លើង​នេះ​ឆេះ​ពី​យប់​ថ្ងៃទី​៨​ខែកុម្ភៈ​មក​។​ ​ឯ​កាលពី​យប់​ថ្ងៃទី​៨​ខែកុម្ភៈ​ជា​ថ្ងៃ​១៥​កើត​ខែមាឃ​ពស​២៥៦៣​ជា​បុ​ណ​ក​យ​មាឃបូជា​ព្រះសង្ឃ​និង​ប្រជា​ពូ​ទ្ធ​បរិស័ទ​ជាច្រើន​នាក់​បាន​ចូលរួម​ពិធីបុណ្យ​មេឃ​បូជា​ហើយ​បាន​បង្ហោះ​ភ្លើងគោម​ព្រោងព្រាត​លើ​ផ្ទៃមេឃ​។​គោម​មួយចំនួន​មិន​រលត់​។​ពេល​ធ្លាក់ចុះ​ក៏បង្ក​ឱ្យ​ឆេះ​ស្មៅ​ស្លឹកឈើ​ស្ងួត​រដូវប្រាំង​នៅ​ព្រៃភ្នំ​កង​វ៉ា​ក្នុងភូមិ​កងវា់​សង្កាត់​កំពង់ស្វាយ​និង​នៅ​ចន្លោះ​ផ្នែក​ខាងក្រោយ​ភ្នំ​ជញ្ជាំង​ស្ថិតក្នុង​ភូមិ​ដី​ឡូ​តិ៍​សង្កាត់​ទឹកថ្លា​រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​ពុទ្ធបរិស័ទ​រាប់ពាន់​ពាក់បាន​ចូលរួម​ប្រារព្វ​ពិធីបុណ្យ​មាឃបូជា​ចំនួន​៣​ថ្ងៃ​នៅតាម​វត្ត​ផ្សេង​ក្នុង​ខេត្តបន្ទាយមានជ័យ​។​នៅ​យប់នោះ​មាន​ប្រជាពលរដ្ឋ​បាន​ទិញ​គោម​យកមក​ដុត​ដើម្បី​អបអរ​សា​រទ​បុណ្យ​មេឃ​បូជា​នេះ​យ៉ាង​ព្រោងព្រាត​បណ្តាលឱ្យ​គោម​ភ្លើង​ដែល​ប្រជាពលរដ្ឋ​បង្ហោះ​នោះ​ឆេះ​ព្រៃភ្នំ​កង​វ៉ា​នៅ​ចន្លោះ​ផ្នែក​ខាងក្រោយ​ភ្នំ​ជញ្ជាំង​។​ ​...

សាកលវិទ្យាល័យ៣នៅកម្ពុជាចូលរួមផ្នែកបច្ចេកវិទ្យាឌីជីថលជាមួយក្រុមហ៊ុនសែលកាត

ដោយ:ដេប៉ូ/ភ្នំពេញ ៖ សាកលវិទ្យាល័យលចំនួនបីក្នុងប្រទេសកម្ពុជាក្នុងនោះរួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និងសាកលវិទ្យាល័យកម្ពុជា (UC)បានចូលរួមជាមួយបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនសែលកាតដែលមានឈ្មោះថា iKnow iKnow App។ ពិធីនេះបានរៀបចំឡើងនាសណ្ឋានគារកាំបូឌីយ៉ាណាកាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២០។ សម្រាប់កម្មវិធីនេះដែរគឺជាកម្មវិធីច្នៃប្រឌិតថ្មីអមដោយភាពសប្បាយៗ ហើយមានការច្របាច់បញ្ចូលនូវបច្ចេកវិទ្យាឌីជីថល...

អ្នកនាំពាក្យក្រសួងអប់រំ ៖ សូមអាណាព្យាបាលរាយការណ៍មកក្រសួង ប្រសិនបើដឹងថា គ្រូណាទារលុយពីសិស្ស

ដោយ:វិបុល/ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអំពាវ នាវដល់ អាណាព្យាបាលទាំងអស់ ត្រូវរាយការណ៍ទៅក្រសួងជាបន្ទាន់ ប្រសិនបើដឹងថា គ្រូបង្រៀនរូបណា ដែលធ្វើសកម្មភាពយកលុយពីសិស្ស ទោះក្រោមហេតុផលណាក៏ដោយ។ ថ្លែងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ...

ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ប្រកាសជួយ លោក ប៊េន រយៈពេលមួយឆ្នាំ

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នី រ៉េត គង់នៅកុដលេខ២៤ វត្តនាគវ័ន្ត ក្រោយទទួលដំណឹងស្តីពីការខ្វះខាតរបស់ លោក ប៊េន អ្នកស្រលាញ់ព្រៃ ឈើ និងជាអ្នកអភិរក្ស ដោយមិនគិតការហត់នឿយ ព្រះតេជគុណបានប្រកាស...

ជនជាតិចិន ដែលទើបជាសះស្បើយ​​ពីជំងឺកូរ៉ូណាថ្មី បានចេញពីមន្ទីរ​ពេទ្យ​ហើយនិងចាកចេញពីកម្ពុជា ​នៅថ្ងៃ១១កុម្ភៈ

ដោយៈសុផល/ព្រះសីហនុ ៖ ក្រសួងសុខាភិបាល បានឱ្យដឹងកាលពីថ្ងៃទី១០ ខែកុម្ភៈ ថាអ្នកជំងឺជនជាតិចិននៅខេត្តព្រះសីហនុ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយបន្ទាប់ពីលទ្ធផលតេស្តអវិជ្ជមានវីរុសកូរ៉ូណាថ្មី(2019-nCov)លើកទី៣។ចំណែកក្រុមគ្រួសារចិនរូបនេះចំនួ៣នាក់ទៀត ក៏ត្រូវបានរួចផុតពីពីការសង្កេតសុខភាពហើយអាចជួបជុំគ្នាជាធម្មតាបាន។ បើតាមប្រភពពីអាជ្ញាធរកម្ពុជា បានឱ្យដឹងថាជនជាតិចិន ដែលទើបជាសះស្បើយពីជំងឺកូរ៉ូណាថ្មី នឹងចាកចេញពីកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។...

អាជ្ញាធរខេត្តកំពង់ចាមគ្រោងប្រែ ក្លាយតំបន់ប្រវត្តិសាស្រ្តក្នុងស្រុកស្រី សន្ធរជាតំបន់ទេសចរណ៍

ដោយ:គង់ហេង/កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម គ្រោងប្រែក្លាយទីតាំងប្រាសាទបុរាណ រាជវាំង និងជារាធានីរបស់ខ្មែរចន្លោះឆ្នាំ១៣៩៤ដល់ ១៦១៨ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ចាត់ទុកជាតំបន់ប្រវត្តិសាស្រ្តនោះ ជាតំបន់រមណីយដ្ឋានទេសចរណ៍។ លោក សឹង ភារុំ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ចាម...

​សត្វ​ដំរីព្រៃ​មួយ​ក្បាល​ធ្លាក់ចូល​រណ្តៅ​ក្នុង​ដែន​ចម្ការ​សត្វព្រៃ​កែវ​សីមា​

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ដំរី​ឈ្មោល​មួយ​ក្បាល បាន​ធ្លាក់​ចូលក្នុង​រណ្តៅ​ក្បែរ​ចម្ការ​ក្រូច ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក្នុងស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា​នៅ​យប់កើតហេតុ​ប្រជាពលរដ្ឋ​បានឃើញ​ហ្វូង​ដំរី​ចូលមក​ចំណុចកើតហេតុ​។​លុះ​ព្រឹក​ឡើង​ក៏​ប្រទះឃើញ​សត្វ​ដំរី​មួយ​ក្បាល​ជាប់​ក្នុង​រណ្តៅ​ផុ​ក​តែម្តង​។​ ​សមត្ថកិច្ច​មូលដ្ឋាន​និង​មន្ត្រី​បរិស្ថាន​កំពុងតែ​ជីក​ផ្លូវ​និង​យក​រថយន្ត​បាញ់​ទឹក​ជួយសង្គ្រោះ​សត្វ​ដំរី​និះ​ហើយ​។​គិត​ត្រឹម​ម៉ោង​១១​និង​២០​នាទី​ថ្ងៃទី​១០​កុម្ភៈ​សត្វ​ដំរី​រងគ្រោះ​ពុំទាន់​ឡើង​រួច​ពីរ​ណ្តៅ​ផុ​ក​នៅឡើយ​។​ប៉ុន្តែ​ព័ត៌មាន​ចុងក្រោយ​នៅ​ម៉ោង​បន្ទាប់​ថ្ងៃ​ដដែល​ការជួយ​សង្គ្រោះ​ដំរី​ដោយ​ចាក់ទឹក​ចូល​រណ្តៅ​នោះ​ពី​ក្រុមការងារ​ជំនាញ​គឺ​ទទួលបាន​ជោគជ័យ​ដំរី​បាន​រត់​ចូល​ព្រៃ​ដោយ​សុវត្ថិភាព​៕S/​

អភិបាលខេត្ត​ស្វាយរៀង ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នានា ដែល​កំពុងដំណើរការ​នៅ​ក្រុង​បាវិត​

​ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង អមដំណើរ​ដោយ​ឯកឧត្ដម​អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​អភិបាលក្រុង​បាវិត លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត នៅ​ថ្ងៃទី​៩ ខែកុម្ភៈ...

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រៀបចំ​ព្រឹត្តិការណ៍ រត់ប្រណាំង​ជា​គូ ដើម្បី​សុខភាព​

​ដោយ​: គូលែន​/ សៀមរាប​: ព្រឹក​ថ្ងៃ ទី​០៨ ខែ កុ​ម្ភះ ឆ្នាំ​២០២០​នេះ នៅ​រមណីយដ្ឋាន បេ​តិក​ភ័​ណ្ឌ វប្បធម៌​ប្រវត្តិសាស្ត្រ​អង្គរ មាន រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ជា​គូ ដើម្បី​សុខភាព​ដោយមាន​បុគ្គលិក​បម្រើ​ការងារ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​មកពី​រាជធានី​ខេត្ត​ក្រុង...

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ជាង​៣៦០​គីឡូម៉ែត្រ​ក្នុង​ខេត្ត​៤​សាងសង់​បាន​ជាង​៦០​ភាគរយ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នា​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥​ភាគ​ខាងជើង​(​បាត់ដំបង​-​សិរីសោភ័ណ​)​ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី​ថ្នាក់​ខេត្ត ប្រតិភូ​តំណាង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ផងដែរ​។​ ​សូម​ជម្រាបជូន​ថា​៖ ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​៥ ​មាន​ប្រវែង​សរុប​ចំនួន​៣៦៦​គីឡូម៉ែត្រ ​ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង​,​ពោធិ៍សាត់​,​បាត់ដំបង​,​និង​បន្ទាយមានជ័យ​,​ជា​គម្រោង​ក្រោម​កម្ចី​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​។​ ​ការងារ​ស្ថាបនា​ត្រូវបាន​បែងចែក​ជា​បី​ផ្នែក ធំៗ​រួមមាន​៖ ផ្នែក​ខាងជើង...