សង្គម

ចោទថា​មេ​ស្នាក់ការ​អង្គការ​,​ការពារ​បិ​ស្ថាន​និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​ដាក់កុង​ត្រូល​ដេញ​ស្ទា​ក់ឡាន​

ដោយ​:​អង្គរតូច​/​សៀមរាប​៖​ពលរដ្ឋ​ដែល​ប្រកបមុខរបរ​ដឹកអុស​និង​ឃ្យូ​ង​រួមទាំង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ស្រុក​ស្វាយ​លើ​ចោទប្រកាន់ថា​មេ​ស្នាក់ការ​អង្គការ​ការពារ​បរិស្ថាន​និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​ប្រចាំ​ស្រុក​ស្វាយ​លើ​ដាក់កុង​ត្រូល​ដេញ​ស្ទាក់​ឡាន​ទារប្រាក់​បង្ក​ការភ័យខ្លាច​។​ករណី​មេ​ស្នាក់ការ​អង្គការ​ខាងលើ​ឆ្លើយថា​ពិតជា​បាន​ដេញ​ឡាន​មែន​តែ​មិនបាន​ឃាត់​ទេ​គ្រាន់តែ​ពិនិត្យ​និង​ថតរូប​ភាព​ឯ​រឿង​លុយ​ក៏​យក​តិចតួច​ប៉ុណ្ណោះ​។​ ​ពលរដ្ឋ​ដឹកអុស​ម្នាក់ ក្នុងចំណោម​នោះ បាន​ប្រាប់ថា ជា​រៀងរាល់ថ្ងៃ គាត់​តែង​ឃើញ​មាន​រថយន្ត និង​ម៉ូតូ​បើក​ប្រដេញ​ឡាន​ឬ​គោយន្ត​ដែល​ដឹកអុស​និង​ឈើ​កែច្នៃ នៅលើ​ដងផ្លូវ​នៃ​ស្រុក​ស្វាយ​លើ ដើម្បី​ទារលុយ​។​ក្រៅពី​រូបគាត់​គឺមាន​អ្នក​ផ្សេងទៀត​ដូចជា​អ្នក​ដឹកអុស​ដឹក​ធ្យូង​។​ខ្លះទៀត​ឡាន​ឈ្នួល​ដឹក​មនុស្ស​ក៏​ក្រុម​ខាងលើ​ប្រដេញ​ស្ទាក់​ផងដែរ​។​ ​ពលរដ្ឋ​ដដែល​បន្តថា​ក្រុម​អ្នកបើករថយន្ត​ប្រដេញ​ទាំងនោះ​មិនដឹង​ច្បាស់​ថា​ជាម​ន្ត្រី​ជំនាញ​ឬ​អង្គភាព​មកពី​ខាង​ណា​ឱ្យ​ប្រាកដ​ឡើយ​តែ​ឃើញ​បើក​ចេញពី​ស្នាក់ការ​អង្គការ​ខាងលើ​នោះ​។​ចំណែក​អ្នករត់​តាក់ស៊ី​ឡាន​ប្រភេទ​សាំ​យុង​ម្នាក់ទៀត​ក៍បាន​ផ្តល់ព័ត៌មាន​មក​ថា​ខ្លួន​ធ្លាប់បាន​ទទួលរង​ការ​ប្រដេញ​ស្ទាក់​ដោយ​មេ​ស្នាក់ការ​អង្គការ​បរិស្ថាន​ខាងលើ​នោះ​ច្រើនដង​មកហើយ​។​រាល់ពេល​ឃាត់​ឡាន​របស់ខ្លួន​ក្រុមមនុស្ស​៣​ទៅ​៤​នាក់​ដែល​ខ្លះ​ឯកសណ្ឋាន​ស្រដៀង​មេព្រៃ​និង​ខ្លះ​ស៊ីវិល​នោះ​តែង​សួរថា​មាន​ដឹកឈើ​ដែរ​ឬ​អត់​? ​ប្រភព​បន្តថា​ការ​ប្រដេញ​ស្ទាក់​មិន​ថា​ពេល​ថ្ងៃ​ឬ​យប់​បែបនេះ​ធ្វើឱ្យ​អ្នកជិះ​ក្នុង​ឡាន​ភ័យខ្លាច​យ៉ាងខ្លាំង​រហូត​លើក​ជាហេតុ​ផល​ពីរ​មក​សួរ​។​ទី​១​បង្ក​គ្រោះថ្នាក់​ដូចជា​បុក​ជល់​ទី​២​បើ​មិនមែនជា​សមត្ថកិច្ច​ពិតប្រាកដ​អាចជា​ក្រុមចោរប្លន់​ក៏​ថា​បាន​។​ជាមួយគ្នា​នោះ​បុរស​ខាងលើ​ក៏បាន​ទទូច​សុំឱ្យ​អា​ជ្ញ​ធរមាន​សមត្ថកិច្ច​ពិនិត្យ​បើសិនជា​អាច​បញ្ឈប់​ការដាក់​កុងត្រូល​សម្រាប់​ប្រដេញ​ស្ទាក់​បែបនេះ​។​ ​ពិសេស​ទៅទៀត​មិនគួរ​ឱ្យមាន​ស្នាក់ការ​អង្គភាព​ដែល​មិនមែនជា​សមត្ថកិច្ច​ពិតប្រាកដ​នោះឡើយ​។​មេភូមិ​ទឹក​លិច​ឃុំ​បឹងមាលា​នៃ​ស្រុក​ស្វាយ​លើ​លោកស្រី​អ៊ា​បា​បានឱ្យដឹង​តាម​ទូរ​សព្ទ័​ថា​ករណី​អង្គការ​ខាងលើនេះ​អ្នកស្រី​ក៏បាន​ឃើញថា​ពួកគាត់​ចុះមក​អនុវត្តន៍​ការងារ​នេះ​វា​ហាក់​លើសពី​ច្បាប់​អីចឹង​មែន​។​ ​ព្រោះ​ពលរដ្ឋ​បាន​រាយការណ៍​មក​គាត់​ថា​គ្រាន់តែ​ពលរដ្ឋ​ដឹកអុស​ក៏​បើកឡាន​ដេញ​កាក់​យកលុយ​ហើយ​ពលរដ្ឋ​ឱ្យ​លុយ​១០.០០០​រៀល​អត់​យក​ទេ​។​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន​អ្នកស្រី​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តាជួយ​ចាត់ការ​ករណីបែបនេះ​ផង​ព្រោះ​អង្គការ​ប្រភេទ​នេះ​មិនដែល​មានអី​ជួយ​ដល់​ពលរដ្ឋ​នោះទេ​ផ្ទុយទៅវិញ​គឺ​មានតែ​ធ្វើបាប​ពលរដ្ឋ​បន្ថែមទៀត តាមបែប​ប្រដេញ​ស្ទាក់​ទារប្រាក់​។​ ​ចំណែក​លោក​អៀង​ពិសិដ្ឋ​អភិបាលស្រុក​ស្វាយ​លើ​ក៏បាន​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​បញ្ហា​កុងត្រូលជជុះ​នៅតាម​ដងផ្លូវ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ស្រុក​ស្វាយ​លើ​លោក​នឹងមាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​ដោយ​មិន​លើកលែង​បុគ្គល​ណា​ដែល​ធ្វើ​ខុសច្បាប់​នោះឡើយ​។​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ​លោក​សំ​សៅ​ប្រធាន​ស្នាក់ការ​អង្គការ​ការពារ​បរិស្ថាន​និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​ប្រចាំ​ស្រុក​ស្វាយ​លើ​បានឱ្យដឹងថា​លោក​មិនដែល​ស្ទាក់​ឬ​ឃាត់​ឡាន​នរណា​បាន​មួយគ្រឿង​នោះឡើយ​។...

​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់​ជនសង្ស័យ​៤​នាក់​ដកហូត​ថ្នាំញៀន​មួយចំនួន

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះបង្ក្រាប​ជាក់ស្តែង​ករណីរ​រក្សាទុក​សារធាតុ​ញៀន​បាន​ឃាត់ខ្លួន់​ជនសង្ស័យ​៤​នាក់​។​ដកហូត​ថ្នាំញៀន​មួយចំនួន​ត្រង់ចំណុច​ក្រុម​១​ផ្លូវជាតិ​លេខ​៥​ភូមិ​ឡ​កំបោរ​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ ។​ ​លោក​ហ៊ាង​ថា​រ៉េត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន​៖១,​ឈ្មោះ​លី​គា​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​។​២,​ឈ្មោះ​ធឿន​វុ​ធ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​។​៣,​ឈ្មោះ សេន សុភាព​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​។​៤,​ឈ្មោះ​មាត់​រី​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​សមត្ថកិច្ច​ដកហូត​សម្ភារ​៖ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់​។​កម្លាំង​ជំនាញ​ខណ្ឌ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី ៕S/​

ក្រសួង​សាធារណ​ការបើក​ឱ្យ​ដំណើរការ​,​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ដ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នឹង​រៀបចំ​ពិធី​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​,​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ដ​ដើម្បី​ផ្តល់​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​អាច​ជ្រើសរើស​ស្លាក​លេខ​ដែលមាន​លក្ខណៈពិសេស​អា​ចក​ម្ម៉​ង់​តាម​ការពេញចិត្ត​។​ ​ជាមួយ​នោះ​ក៏មាន​ជួយ​សម្រួល​ដល់​នីតិវិធី​នៃ​ការប្រមូល​ពន្ធ​ថែម​ទៀតផង​។​នេះ​បង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​ការជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការទិញ​លេខ​ចុះបញ្ជី​រថយន្ត ដោយ​ងាយស្រួល តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​យុគសម័យ​បច្ចេកវិទ្យា​។​ ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ជញ្ជូន​ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង គណៈកម្មការ​អន្តរក្រសួង​ដើម្បី​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ស​.​ស​.​យ​.​ក​គ្រឹះស្ថាន​ហរិញ្ញវត្ថុ​ជា​ដៃគូ​។​ក្រុមហ៊ុន​ឯកជន​ដៃគូ​អភិវឌ្ឍន៍​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​និង​សាធារណជន​ទូទៅ​នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ដ​នេះ​នា​ថ្ងៃ​អង្គារ​ទី​០៧​ខែមករា​ឆ្នាំ​២០២០​ផ្សារ​ទំនើប AEON MALL សែន​សុខ ស៊ី​ធី​។​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា​លក្ខណសម្បត្តិ​របស់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​គឺ​ត្រូវបាន​បោះពុម្ព​ដោយមាន​អក្សរ​”​កម្ពុជា​”​នៅ​ផ្នែក​ខាងលើ និង ការរួមបញ្ចូល​គ្នា​នៃ​លេខ​ឡាតាំង ឬ​អក្សរ ចាប់ពី​១​ដល់​៨​ខ្ទង់​បោះពុម្ព​នៅ​ផ្នែក​កណ្តាល...

ព្រឹត្តិការណ៍ប្រណាំងកង់ ពិភព​លោក​នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដំណាក់កាលទី១ ចាប់ផ្ដើម ចេញពីតារាសាគរទៅទីរួមខេត្តកោះកុងមុន

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី០៤ មករានេះ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ បានចាប់ផ្ដើមក្បួនប្រណាំងដំណាក់កាលទី១ ហើយ ដោយចេញដំណើរពីរមណីយដ្ឋានតារាសាគរ។ ពិធីចេញដំណើរដំណាក់កាលដំបូងនេះ បានធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍...

អភិបាលខេត្តកំពង់ចាមឧទ្ទិស​ឲ្យ​​«ទិវាជ័យជន្នះ៧មករា»ក្លាយជា​​ការប្តេជ្ញាចិត្តជាសកល

ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានសូមឧទ្ទិសឲ្យ «ទិវាជ័យជន្នះ ៧ មករា » ក្លាយជាការប្តេជ្ញាចិត្តសកល និងអំពាវនាវដល់គ្រប់មន្ទីរ អង្គភាព និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូបពិសេស គឺកីឡាករ...

ជនរងគ្រោះ២នាក់ម្ដាយ និងកូនរង របួសដោយបាក់អគារនៅក្រុង​កែប មកព្យាបាល នៅមន្ទីរពេទ្យលោក ​​​​សង្ឃបានទទួលអំណោយពីអភិបាល រាជធានីភ្នំពេញ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ដោយការយកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ ជនរងគ្រោះ២នាក់ម្តាយកូន ដែលបានបញ្ជូនពីទីក្រុងកែប ខេត្តកែប មកព្យាបាលរបួសនៅភ្នំពេញក្រោយពីបាក់រលំអគារបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនិងស្រាលនោះត្រូវបានអាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់ខណៈដែលជនរូបគ្រោះ២រូបនេះបាននិងកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃ នារាជធានីភ្នំពេញ។ លោក...

មន្ត្រីជំនាញ ចុះពិនិត្យករណីវាយ​កម្ទេចអគារធម្មសភា ដែលមាន​អាយុកាល៧០ឆ្នាំនៅវត្តយាយទេព​ ក្នុងក្រុងកំពង់ឆ្នាំង

ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ លោកជំទាវឆឹង ស៊ី មន អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចុះពិនិត្យនិងសាកសួរ ព្រមទាំងប្រមូលព័ត៌មាន លើករណីវាយកម្ទេចអគារធម្មសភាដែលមានអាយុកាល៧០ឆ្នាំ...

ផ្លូវបេតុងនៅស្រុកស្វាយជ្រំ ចំណាយ​ជាង ១២ម៉ឺនដុល្លារ ត្រូវបានធ្វើពិធី​​បើកការដ្ឋានសាងសង់ជាផ្លូវការ​

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោកស្រីកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានផ្លូវ បេតុងប្រវែង ១,១១០ម៉ែត្រ ចំណាយថវិកាអស់...

ប្រគល់វិញ្ញាបនបត្រកម្រិតអន្តរ​​ជាតិ​(IGE)និង រង្វាន់សិស្សជ័យ​លាភី​ថ្នាក់អន្តរជាតិលើកទី ២៤​​នៅសាលមហោស្រពស្ទឹងសង្កែ

ដោយៈគ្រញូង/បាត់ដំបង ៖ នៅសាលមហោស្រពស្ទឺងសង្កែក្រុងបាត់ដំបងកាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីប្រគល់វិញ្ញា​បនបត្រកម្រិតអន្តរជាតិ(IGE) និងពានរង្វាន់សិស្សជ័យលាភី ថ្នាក់អន្តរជាតិលើកទី២៤​ក្រោមអធិបតីភាពលោក អ៊ុយ សុធាវី អភិបាលរងខេត្តតំណាងលោកងួន រតនៈអភិបាលខេត្ត។ លោក...

ព្រឹត្តិការណ៍​ប្រណាំង​កង់​នឹង​នាំ​អ្នកវិនិយោគ​និង​ទេសចរណ៍​ឱ្យមក​លេង​តំបន់ឆ្នេរ​កាន់តែច្រើន​

ដោយៈមូល​សម្បត្តិ​/​ភ្នំពេញ​៖​លោក​ថោង​ខុន​ជឿជាក់ថា​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នឹង​បង្កើន​ការទាក់ទាញ​ទេសចរ និង​អ្នកវិនិយោគ​ឱ្យមក​កាន់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ថែមទៀត​។​ ​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបង្ហាញ​សុទិដ្ឋិនិយម​ថា​តាមរយៈ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​លើក​ទី​១​ឆ្នាំ​២០២០​ដែល​កំពុង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៤=៦​ខែមករា​ឆ្នាំ​២០២០​នេះ​នឹង​ជួយ​បង្កើន​ការផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍​សក្ដានុពល​ទេសចរណ៍​ក៏ដូចជា​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​និង​អ្នកវិនិយោគ​មកកាន់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កាន់តែច្រើន​ខណៈ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ក៏​កំពុងមាន​ការអភិវឌ្ឍ​ន៍​ប្រកបដោយ​ការទទួលខុសត្រូវ​។​ ​លោក​ថ្លែង​បែបនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​លើក​ទី​១ ឆ្នាំ​២០២០ នៅ​តំបន់​វិស្សមកាល​តារា​សាគរ ខេត្តកោះកុង​កាលពី​រសៀល​ថ្ងៃទី​៣ ខែមករា​នេះ​។​គោលបំណង​និង​អត្ថប្រយោជន៍​មួយចំនួន​ដែល​កម្ពុជា​រំពឹង​ទទួលបាន​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ ក្នុងនោះ​រួមមាន​៖ *​គោលបំណង​ទី​១៖​ដោយ​ផ្ដើមចេញពី​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បានធ្វើឱ្យ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​ក្នុងនោះ​វិស័យ​ទេសចរណ៍​ក៏បាន​ក្លាយជា​សសរទ្រូង​មួយ​ដ៏​ចម្បង​នៃ​ខឿនសេដ្ឋកិច្ច​កម្ពុជា​។ ​ ​បច្ចុប្បន្ន​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បានក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​និង​មាន​ភាព​ទាក់ទាញ​សម្រាប់​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​និង​សម្រាប់​ភ្ញៀវទេសចរ​សម្រាក​កម្សាន្ត​ដែល​ពោរពេញ​ទៅដោយ​ផលិតផល​ទេសចរណ៍​ដ៏​សម្បូរបែប​។​ពិសេស​ឆ្នេរ​ខ្សាច់​កោះ​ធនធាន​ក្រោម​សមុទ្រ តំបន់​អេកូ​ទេសចរណ៍​និង​តំបន់​វប្បធម៌​-​បេតិកភណ្ឌ​ជាដើម​។​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​កង់​ពិភពលោក​នេះ​ក៏​នឹងចូលរួម​បង្ហាញ​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ដែលជា​សមិទ្ធផល​នៃ​សន្តិភាព​ផងដែរ​»​។​ *​គោលបំណង​ទី​២៖​ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍ សក្ដានុពល​ទេសចរណ៍...