សង្គម

បុរស​ដែល​ដួលសន្លប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មិន​ពាក់ព័ន្ធ​ពាក់​ជាមួយ​វីរុស​កូ​រ៉ូ​ណា​ទេ​

ដោយៈ​វង្ស​សុភាព​/​ភ្នំពេញៈ​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​លោក​ស៊ិន​សេរី​វុ​ធ​ថា​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា មុននេះ​បន្តិច​ថា បុរស​ដែល​ដួលសន្លប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺជា​ជនជាតិ យេ​មែន ចេញទៅ​ក្រៅប្រទេស​។​មូលហេតុ​ដួលសន្លប់​ដោយសារតែ​លើស​សំពាធ​ឈាម​បាន​បណ្តាល​ឲ្យ​ដួល​។ ​បន្ទាប់មក​បានដឹងខ្លួន​វិញ​ហើយ​និង​បាន​សុំ​ចេញទៅ​ក្រៅប្រទេស​។​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​បានបញ្ជាក់​ថា​បុរស​ម្នាក់​នោះ​គឺ​មិន​ពាក់ព័ន្ធ​ជំងឺ​កូ​រ៉ូ​ណា​ទេ​។​ដោយ​លោក​បាន​បដិសេធថា​មិនមាន​ករណី​ស្លាប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដូច​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្សព្វផ្សាយ​នោះទេ​៕S/​

​កសិករ​ម្នាក់​ទទួលជោគជ័យ​ក្រោយ​ចូល​ជា​សមាជិក​បណ្ដុំ​អាជីវកម្ម​បន្លែ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​៨​ខែ​គុ​ម្ភៈ​ឆ្នាំ​២០២០​ថា​កសិករ​ម្នាក់​ឈ្មោះ​វ៉ាង​វ៉ា​ទទួលបាន​ថវិកា​៦.០០០.០០០​រៀល​លើ​ដំណាំ​បន្លែ​ខ្ទឹម​ស្លឹក​។​កសិករ​វ៉ាង​វ៉ា​អាយុ​៤៩​ឆ្នាំ​និង​ប្រពន្ធ​យន់​សុង​អាយុ​៤២​មានកូន​ចំនួន​៣​នាក់​រស់នៅ​ភូមិ​កំពង់ចំឡង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​ ​លោក​ពឹង​ទ្រី​ដា​បាន​បន្តថា​ចាប់តាំងពី​ចូល​ជា​សមាជិក​បណ្ដុំ​អាជីវកម្ម​បន្លែ​ក្នុង​ឆ្នាំ​២០១៩​ដែល​គាំទ្រ​ដោយ​គម្រោង​ឈេ​ន​(CHAIN)​ពួកគាត់​បានទទួល​ប​ច្ចេកទេស​ផលិតកម្ម​បន្លែ​ថ្មីៗ​និង​បង្វឹក​ទាក់ទង​គំនិត​អាជីវកម្ម​ដោយ​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ដែល​បាន​អនុវត្ត​លើ​ផ្ទៃដី​៥.០០០​ម៉ែត្រការ៉េ​។​ ​ បច្ចុប្បន្ន​គាត់​ផលិត​បន្លែ ដំណាំ​ត្រប់ ត្រសក់ សណ្ដែកកួរ ម្រះ និង​ដំណាំ​ប្រភេទ​ថ្មី ខ្ទឹមស ខ្ទឹមបារាំង ។​ដែល​ដំណាំ​ថ្មីៗ​ទាំងនេះ​គាត់​បាន​ចុះ​កុងត្រា​ជាមួយ​ក្រ​ហ៊ុន​NAV​ក្នុងតម្លៃ​ខ្ពស់​។​កាលពី​មុនពេល​ចូល​គម្រោង​ប្រាក់ចំណូល​ដែល​ទទួលបាន​ចន្លោះ​ពី​១.៥០០.០០០​រៀល​ទៅ​២.០០០.០០០​រៀល​។​ បច្ចុប្បន្ន​ក្រោយ​ចូលរួម​ជាមួយ​គម្រោង​CHAIN ចំណូល របស់គាត់​បាន​កើន​ឡើយ​រហូតដល់...

​អាជ្ញាធរ​កោះកុង​មាន​មោទនភាព​ក្លាយជា​ម្ចាស់​ជើងឯក​ប្រកួត​ទូក​អន្តរជាតិ​លើក​ទី​២

អត្ត​ប​ទៈ​សុផានីតា/​កោះកុង​៖​រដ្ឋបាលខេត្ត​មន្ត្រីរាជការ​និង​យុវជន​នៅ​ខេត្តកោះកុង​រួមគ្នា​សម្តែង​ការអបអរសាទ​ចំពោះ​ក្រុម​កីឡាករ​របស់ខ្លួន​ដែល​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ភូមិភាគ​និរតី​ពានរង្វាន់ ស ខេង លើក​ទី​២ ឆ្នាំ​២០២០ លើ​វិញ្ញាសារ​ចម្ងាយ​១.០០០​ម៉ែត្រ​ខាង​ផ្នែក​កីឡា​ទូក​អន្តរជាតិ​បុរស​។ ​ក្រុម​កីឡាករ​ទូក​នាគ​បុរស​ចំនួន​១៤​នាក់​នៃ​សមាគម​កីឡា​ទូក​អន្តរជាតិ​ខេត្តកោះកុង​ដណ្តើមបាន​ជ័យជម្នះ​ចំណាត់ថ្នាក់​លេខ​១​ភូមិភាគ​និរតី​លើ​វិញ្ញាសារ​ប្រកួត​រយៈ​ចម្ងាយ​១.០០០​ម៉ែត្រ​នៅឯ​ទន្លេបាទី​ខេត្តតាកែវ កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ កន្លងទៅ​។​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ គេ​សង្កេតឃើញ​មាន​លោកស្រី មិថុនា ភូ​ថង​អភិបាលខេត្ត​កោះកុង​អភិបាលរង​ខេត្ត​តំណាង​អាជ្ញាធរ​ក្រុង​មន្ត្រី​អប់រំ​និង​យុវជន​ជាច្រើន​បានបង្ហាញ​ការ​សាទរ​ចំពោះ​ជ័យលាភី​ដែល​ក្រុម​កីឡាករ​ទទួលបាន​ស​ម្រា​ប់​ខេត្ត​ទូទាំង​។​ ​លោកស្រី​អភិបាលខេត្ត​កោះកុង​កោតសរសើរ​យ៉ាងខ្លាំង​ពី​ការខិតខំ​ប្រឹងប្រែង​សមត្ថភាព​និង​សាមគ្គីភាព​របស់​ក្រុម​កីឡាករ​ដែល​ធ្វើឱ្យ​សម្រេចបាន​ជ័យលាភី​ពានរង្វាន់​សម្តេច​ក្រឡាហោម​សខេង​លើក​ទី​២​ឆ្នាំ​២០២០​នេះ​គួរ​ជាទី​មោទនភាព​។​ដើម្បី​រក្សាបាន​នូវ​ចំណាត់ថ្នាក់​ល្អ​បន្ត​លោកស្រី​មិថុនា​ភូ​ថង​ក៏​បន្ត​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​បង្កើន​សមត្ថ​ភាព​បច្ចេកទេស​ហ្វឹកហាត់​សម​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​នៅពេល​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាងមុខ​។​ទន្ទឹម​នោះ​លោកស្រី​អភិបាលខេត្ត​ផ្តល់​ថវិកា​ចំនួន​២​លាន​រៀល...

អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​៨​ស្តារ​

ដោយៈមុនីរ័ត្ន,សម្បត្តិ/ភ្នំពេញៈ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​រោងចក្រ ៨​ស្តារ ជិត​ផ្សារ​ដំបូល​ក្រហម ជាប់​រោងចក្រ​អគ្គិសនី កុក អាន ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ កាលពី​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២០​។ រហូតមកដល់​ម៉ោង​ជិត ៧​យប់ អគ្គិភ័យ​នៅតែ​ឆាបឆេះ​រោងចក្រ​ស្ទើរតែ​ទាំងស្រុង​។...

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចាប់​មនុស្ស​៩​នាក់​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​កាប់រំលំ​និង​បំផ្លាញ​ធនធានធម្មជាតិ​

ដោយៈ​សាត​ចាន់​បុត្រ​/​ខេត្តមណ្ឌលគិរី​៖​ប្រភពព័ត៌មានបានឱ្យដឹងថាកាលពី​ព្រឹក​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២០​មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៩​នាក់​ទៅកាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ជន​ទាំងនេះ​ពាក់ព័ន្ធ​ករណី​កាប់បំផ្លាញ​រុក្ខជាតិ​ក្នុង​តំបន់​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ឡើងវិញ​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​២ តាម​បញ្ញត្តិ​មាត្រា​៥៦ និង​មាត្រា​៦០ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។​ ​ជនសង្ស័យ​ទាំង​៩​នាក់​ដែល​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឃាត់ខ្លួន​ឈ្មោះ ៖១.​ឈ្មោះ លឹម វ៉ាន់​ខ​ង ភេទ​ប្រុស អាយុ ៥២​ឆ្នាំ​។​២.​ឈ្មោះ សេង​ជា​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​។​៣.​ឈ្មោះ ហ៊ុន សាត ភេទ​ប្រុស...

កម្លាំង​ជំនាញ​ចាប់​រថយន្ត​ប្រភេទ​វេ​អង​ធុន​ធំ​១​គ្រឿង​ដឹកឈើ​អត់​ច្បាប់​ជាង​៤០​ម៉ែត្រគូប​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​បរិស្ថាន​បឹង​ពែរ​កាលពី​យប់​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​ដែល​ឈរជើង​នៅមុខ​ផ្សារ​ទ្រី​ភាព​ទន្លេ​ម្រិច​ក្នុង​ខេត្តព្រះវិហារ​បាន​ឃាត់​រថយន្ត​ប្រភេទ​វេ​អង​(V1)​ធុន​ធំ​១​គ្រឿង​របស់​ឈ្មោះ​យ៉េ​ង​និង​ប្រពន្ធ​ឈ្មោះ​ស៊ុន​លី​ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត​។​ ​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ថា រថយន្ត​នេះ​ដឹកឈើ​បង្កប់​ក្រោម​បេ​អង្កាម​ចំនួន​សាច់​ឈើ​ជាង​៤០​ម៉ែត្រគូប ចរាចរ​តាមផ្លូវ​ជាតិ​លេខ​៦២​។​លុះ​មកដល់​ចំណុច​មុខ​ផ្សា​ទ្រី​ភាព​រថយន្ត​ត្រូវ​មន្ត្រី​បរិស្ថាន​ត្រួតពិនិត្យ​ឃើញ​ឈើ​ពេញ​ដាក់​បេ​អង្កាម​គ្របពីលើ ពេលនោះ​ត្រូវបាន​ឃាត់ទុក​និង​ត្រូតពិនិត្យ​តាម​ក្រោយ​។​ ​ប្រភព​អះអាងថា​រថយន្ត​ធំ​ប្រភេទ​នេះ​បើសិន​ដឹកស្រូវ​ឬក៏​ដឹក​ដំឡូង​មី​មិនមាន​អ្នក​នាំ​ផ្លូវ​ទេ​តែ​រថយន្ត​ដឹកឈើ​មាន​អ្នក​នាំ​ផ្លូវ​ដើម្បី​ដោះស្រាយ​បាយទឹក​ដល់​សមត្ថកិច្ច​តាមផ្លូវ​។​អ្នក​នាំ​ផ្លូវត្រូវ​បាន​គេ​ស្គាល់​ឈ្មោះថា​ញ៉ា​ត្រូវជា​ក្មួយ​ម្ចាស់​ឈើ​ឈ្មោះ​យ៉េ​ង​និង​ប្រពន្ធ​ឈ្មោះ​ស៊ុន​លី​សព្វថ្ងៃ​រស់នៅ​ភូមិ​តា​រ៉េ​ន​ជោ​ឃុំ​អង្កាញ់ ស្រុក​ត្រាំ​ង​ខេត្តតាកែវ ។ ​ បច្ចុប្បន្ន​ឈើ​អារ​ជា​គ្រឿងផ្ទះ​និង​រថយន្ត​ខាងលើ​ត្រូវបាន​មន្ត្រី​បរិស្ថាន​ស្នាក់ការ​បឹង​ពែ​ទល់មុខ​ផ្សារ​ទ្រី​ភាព យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​មជ្ឈដ្ឋាន​មួយចំនួន​រង់ចាំ​មើលថា​តើ​រថយន្ត​ផ្ទុក​ឈើ​ខាងលើ ចេញរួច​ទៅវិញ​ដែរឬទេ​? S/​

​ទំនិញ​ថៃ​៣០០​ស្តង់​តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថប់​ថៃ​ប្រេន​២០២០

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ទំនិញ​និង​ផលិតផល​ល្បីៗ​របស់​ប្រទេស​ថៃ​ដូចជា​ម្ហូបអាហារ​និង​ភេសជ្ជៈ​សម្លៀកបំពាក់​គ្រឿងសម្អាង​និង​សុខភាព​សម្ភារ​ប្រើប្រាស់​រួមទាំង​គ្រឿងឧបភោគ​បរិភោគ​ចំនួន​៣០០​ស្តង់​បានដាក់​តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថប់​ថៃ​ប្រេន​២០២០(TopThaiBrands2020)​នៅ​មជ្ឈមណ្ឌល​ ​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។​ ​ពិព័រណ៍​ពាណិជ្ជកម្ម​ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៩​យប់​នេះ​ត្រូវ​សម្ពោធ​បើក​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ប៉ាន​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​,​លោក​ជុំ​រិ​ន​ឡាក់​សៈណាក់​ឧបនាយករដ្ឋមន្ត្រី​ថៃ​និង​លោក ប៉ាន់​យ៉ា​រ៉ា​ក់​ភូ​ន​សាប់​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​។​ ​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក ជុំ​រិ​ន ឡាក់​សៈណាក់ បាន​ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ថា​៖​ក្នុង​រយៈ​១០ ឆ្នាំ កន្លងមក​ក្រសួងពាណិជ្ជកម្ម​ថៃ​បានរៀបចំ​ពិព័រណ៍​TopThaiBrands.​ដើម្បី​ដាក់​បង្ហាញ​នូវ​ទំនិញ​និង​សេវាកម្ម​របស់​ថៃ​នៅ​រាជធានី​ភ្នំពេញ​ជាប្រចាំ​ជា​រៀងរាល់ឆ្នាំ​។​ដោយមាន​គោលបំណង​ដើម្បី​បង្កើត​បណ្តាញ​ចែកចាយ​ទំនិញ​ជូន​ដល់​ពាណិជ្ជករ SMEs របស់​ថៃ​ឱ្យ...

​ចាប់​ហ្គេម​កុំ​ព្យុ​ទ័​រ​១៦​ឈុត​នៅ​តំបន់​ទំនប់រលក​

ដោយ​វណ្ណៈ​/​ព្រះសីហនុ​៖​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​អ៊ី​សុខ​ឡេង​អភិបាលក្រុង​ព្រះសីហនុ​បានឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​រដ្ឋបាល​ក្រុង​បាន​ចុះបង្ក្រាប​ទីតាំង​ហ្គេម​លួចលាក់​មួយកន្លែង​ស្ថិតនៅ​ខាងជើង​សាលារៀន​សាគូ​រ៉ា​ភូមិ​៣​ទំនប់រលក​សង្កាត់​១​ក្រុងព្រះសីហនុ​។ ​លោក​អភិបាលក្រុង​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​បញ្ជាក់​បន្ថែមថា​កន្លងមក​ទីតាំង​នេះ រដ្ឋបាល​ក្រុង​ធ្លាប់​បានធ្វើ​កំណត់ហេតុ​ឱ្យ​បិទ​២​ដង​មកហើយ​។​ប៉ុន្តែ​នៅតែ​លួច​បើក​ទើប​ថ្ងៃនេះ​មាន​វិធានការ​ទៅ​ចាប់យក​កុំព្យូទ័រ​ហ្គេម​ចំនួន​១៦​ឈុត​យកមក​រក្សាទុក​នៅ​សាលាក្រុង​និង​បាន​នាំ​ម្ចាស់​មក​សាលាក្រុង​ព្រះសីហនុ ដើម្បី​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ប្រកប​អាជីវកម្ម​នេះ​តទៅទៀត​៕S/ ​ ​ ​ ​រូបភាព​ពី​សាលាក្រុង​ព្រះសីហនុ​

ក្រសួង​ប្រឹង​ការពារ​តំបន់​ធនធានធម្មជាតិ​រហូត​លក់​ឥណទាន​កាបូន​បាន​១១,៦​លាន​ដុល្លារ​ជួយ​សហគមន៍​ការពារ​វិញ​

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង​និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ​កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង​ដែនជម្រកសត្វព្រៃ​សត្វព្រៃ​តា​តៃ​ក្នុង​ខេត្តកោះកុង​។​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​ក្នុង​ខេត្តមណ្ឌលគិរី​ក្នុង​ក្របខណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត​ដោយ​ទទួលបាន​ថវិកា​សរុប​ប្រមាណ​១១,៦​លាន​ដុល្លារ​អាមេរិក​។​ ក្រុមការងារ​បច្ចេកទេស​បាននិងកំពុង​សិក្សា​បន្ថែម​លើ​ការលក់​ឥណទាន​កាបូន​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្រោយ​បានរៀបចំ​យន្តការ​ហ្មត់ចត់​និង​ការពារ​បានល្អ​ប្រសើរ​។​សូម​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​នានា​រួម​នឹង​ប្រជា​សហគមន៍​ដែល​បាន​ចូលរួម​ការពារ​និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ​ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង​និង​អភិរក្ស​តំបន់ការពារធម្មជាតិ​កន្លងមក​។​បានល្អ​ប្រសើរ​ដែល​អនុ​ញ្ញាត​ឱ្យ​កម្ពុជា​អាច​លក់​ឥណទាន​កាបូន​និង​ប្រើប្រាស់​ដើម្បី​ការងារ​អភិរក្ស​ធនធានធម្មជាតិ​។​ ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​នាពេល​កន្លងទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ធ្វើយ៉ាងណា​ប្រឹង​ការពារ​ឱ្យមាន​ប្រសិទ្ធភាព​ចំពោះ​តំបន់ការពារធម្មជាតិ​ដែល​យើង​មាន​ដើម្បី​ឈានទៅ​លក់​ឥណទាន​កាបូន​។ ​ពេលនេះ​យើង​អាចធ្វើ​បាន​ហើយ​និង​កំពុង​បោះ​មួយ​ជំហាន​ទៀត​ក្នុងការ​ធ្វើការ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​របស់​យើង​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​និង​មានលទ្ធភាព​គិតគូរ​បន្ថែម​លើ​ការលើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​រួមទាំង​ក្រុមគ្រួសារ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​ប្រជា​សហគមន៍​។​ ​គួរ​បញ្ជាក់ថា​ប្រទេស​កម្ពុ​ជាមាន​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ​ដ៏​សំបូរបែប​។​ព្រៃឈើ​គ្របដណ្តប់​ប្រមាណ ៥០​ភាគរយ​នៃ​ផ្ទៃ​ប្រទេស​ដែលជា​អត្រា​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​មកទល់​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន​រហូតដល់​ប្រមាណ ៤១​ភាគរយ​នៃ​ផ្ទៃដី ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧,២​លាន​ហិកតា​៕S/ ​រូប​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ព្រៃឈើ​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែលមាន​ទំហំ​ជាង​៤៣​ម៉ឺន​ហិកតា​ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ​។​

គ្រោង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​អារ​មេ​អម​សងខាង​ផ្លូវ​រថភ្លើង​ពី​ផ្លូវ​គីម​អ៊ិ​ល​ស៊ុ​ង​ដល់​វិថី​វិមាន​ឈ្នះ​ឈ្នះ

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុងអារម៉េ​អម​សងខាង​ផ្លូវ​រថភ្លើង​ចាប់ពី​ផ្លូវ ២៨៩ រហូតដល់ វិថី​វិមាន​ឈ្នះ ឈ្នះ ដែលមាន​ប្រវែង​ប្រមាណ​ជាជាង ១០ គីឡូម៉ែត្រ​។​ដើម្បី​សម្រួល​ចរាចរ​ជូន​ពលរដ្ឋ​បានធ្វើ​ដំណើរ​ពិសេស​គឺ​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរ​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ខណៈ​ដែរ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទទួលរង​នូវ​ការកកស្ទះ​រាល់ថ្ងៃ​។ ​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​បែបនេះ​ក្នុង​កិច្ចប្រជុំ​កិច្ចប្រជុំ​មួយ ក្រោម​វត្តមាន លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី ៧...