សង្គម

ខេត្តពោធិសាត់ចាប់ផ្តើមអភិវឌ្ឍន៍​ច្រាំងស្ទឹង៣គីឡូម៉ែត្រ​

ដោយៈប.ខុន/ភ្នំពេញ ៖ រដ្ឋបាលខេត្តពោធិសាត់ ចាប់ផ្តើមសាងសង់ច្រាំងស្ទឹងពោធិសាត់ ត្រើយខាងលិចអំពីបេតុងប្រវែងបីគីឡូម៉ែត្រជាមួយនឹងការសាងសង់ផ្លូវ និងសួន ច្បារអម មាត់ស្ទឹងនេះ ដើម្បីបង្កើនសោភ័ណភាពទីក្រុង ឆ្ពោះទៅដណ្តើមឲ្យបានពានផ្កា រំដួលបីទង។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃ...

រដ្ឋមន្ត្រីក្រសួងសុខាភិបាលទៅត្រួត​ពិនិត្យប៉ុស្ត៍និងដំណើរការចត្តាឡី​​ស័កនៅច្រកទ្វារព្រំដែនអន្តរជាតិ​ប៉ោយប៉ែត

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ : រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីបានទៅត្រួតពិនិត្យប៉ុស្ត៍ចត្តាឡីស័ក និងដំណើរការរបស់វានៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃត្រង់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ដែលទទួលនិងជូនដំណើរដោយលោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា...

ប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ លើគម្រោងអភិវឌ្ឍន៍ និងកែលម្អ បណ្តាញផ្លូវជាតិលេខ៦ ក្នុងខេត្ត សៀមរាប

ដោយ:គូលែន/សៀមរាប ៖ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយ លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានជួបប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារលើគម្រោងអភិវឌ្ឍន៍ និងកែលម្អបណ្តាញផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាប...

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំ​​ពេញ មានវិធានការចំពោះរថយន្ត​បំពាក់ផ្លាកលេខខេមរភូមិន្ទក្លែង​​ក្លាយ

ដោយ:ឆាយានាថ/ភ្នំពេញ ៖ មជ្ឈដ្ឋានជាច្រើន មើលឃើញថា បញ្ហារថយន្តអ្នកធំ អ្នកមានលុយ និង មានអំណាច បំពាក់សុទ្ធតែផ្លាកលេខខេមរភូមិន្ទ គឺ បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លា នាពេលកន្លងមក ព្រោះតែមានសកម្មភាពបទល្មើសមួយចំនួន ។ លើសពីនេះ...

គណៈកម្មាធិការនៃអនុសាខាកាក​​បាទក្រហមកម្ពុជាក្រុង-ស្រុកទាំង​​១២ ក្នុងខេត្តសៀមរាប ប្រកាស​ទទួលស្គាល់ជាផ្លូវការ

ដោយ:គូលែន/សៀមរាប ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីប្រកាសសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការនៃអនុសាខា និង ប្រកាសទទួលស្គាល់អនុគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១២ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងអ្នកឧកញ៉ា...

បងប្អូន​២​នាក់​”​តោ​និង​សឹង្ហ​”​បាន​ជួបគ្នា​វិញ​បន្ទាប់ពី​បែក​គ្នា​ជិត​៧​ស​.​វ​នៅ​ស្រះស្រង់​បារាយណ៍​មេបុណ្យ​ប​ន្ទាយ​ឆ្មារ​

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ជា​ដំណឹង​ដ៏​រីករាយ​និង​មោទនភាព​ក្រៃលែង​នោះ​គឺ​បងប្អូន​២​នាក់ “​តោ​និង​សឹង្ហ​”​បាន​ជួបគ្នា​វិញ​បន្ទាប់ពី​បែក​គ្នា​ជិត​៧​ស​.​វ​នៅ​ស្រះស្រង់​បារាយណ៍​មេបុណ្យ​ភូមិ​បន្ទាយឆ្មារ​កើត​ឃុំ​ប​ន្នាយ​ឆ្មារ​ស្រុក​ថ្មួ​ក​ខេត្តបន្ទាយមានជ័យ​។​ដោយ​ម្នាក់​ពន្លិច​ខ្លួន​ចូលក្នុង​ព​សុ​ធ​,​ម្នាក់​សម្ងំ​ក្រោម​ភក់​និង​ខ្សាច់​…​និង​មួយចំនួន​ពួន​ក្នុងព្រៃ​ស្មៅ​បន្លា​និង​សម្ងំ​តាម​កន្លែង​ផ្សេងទៀត​។​ ​ពួកគេ​គេចខ្លួន​ពី​សង្គ្រាម​ពី​លោក​ចោរ​ក្បាល​អ្នកតា​..​ពួកគេ​មួយចំនួន​រងរបួស​ពិការ​និង​ចូលនិវត្តន៍​។​ជួបជុំគ្នា​វិញ​នៅ​ភូមិ​និង​ផ្ទះ​ខ្មែរ​ដែល​កំពុង​សុខសាន្តត្រាណ​។​ការជួប​ជុំគ្នា​នោះ​កាលពី​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០២០​ដោយសារ​ក្រុមការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​ក្រុម​ប្រាសាទបន្ទាយឆ្មារ​បាន​សែន​ក្រុង​ពាលី​ធ្វើ​កំណាយ​នៅ​ការដ្ឋាន​ជួសជុល​ព្រះ​ស្រះស្រង់​នៅ​បារាយណ៍​មេបុណ្យ​នោះ​។​ ​ក្រុមការងារ​បាន​រក​ឃើញ​រូបចម្លាក់​តោ​ដ៏​សំខាន់​ទាំងនោះ​ដែល​កប់​ក្នុង​ដី​។​រូបចម្លាក់​តោ​ដ៏​ធំ​ដែល​នៅ​ល្អឥតខ្ចោះ​មាន​សណ្ឋាន​ក្បាល​ចុះក្រោម​។​ក្រុមការងារ​បាន​ជីក​និង​ស្ទូច​ឡើងមក​តម្កល់ទុក​ហើយ​បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​ប្រោស​ព្រំ​បង្កក់ប្រសិទ្ធិ​និង​អន្ទង​ដួងព្រលឹង​មកវិញ​។​ក៏​សែន​ក្រុង​ពាលី​ចងដៃ​និង​ប្រសិទ្ធិ​ពរ​ដល់​ក្រុមគ្រួសារ​តោ​/​សឹង្ហ​ដ៏​ធំ​ហើយ​នៅ​ល្អ​ស្អាត​នោះ​។​រួម​នឹង​រូបចម្លាក់​តោ​ជា​គូ​និង​តោ​មួយចំនួនទៀត​ដែល​ប្រេះស្រាំ​បែកបាក់​ខ្លះ​ប្រេ​ស្រាំ​ខ្លះ​បាត់​ក្បាល​ខ្លះ​បាក់បែក​ដាច់​ដៃជើង​។​ ​ការរកឃើញ​នេះ​នាំឱ្យ​មានការ​អរគុណ​លោកស្រី​ឧកញ៉ា​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ម្ចាស់​អ្នក​និង​លោកស្រី​ភឿង​ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ​ពិសេស​រួមទាំង​ក្រុមការងារ​ទាំងអស់​ដែល​បានធ្វើ​កំណាយ​ក្នុង​ការដ្ឋាន​ជួសជុល​ស្រះស្រង់​នៅ​បារាយណ៍​មេបុណ្យ ។​ ​ការរកឃើញ​បែបនេះ​អាច​បញ្ចប់​ក្តីបារម្ភ​ថា​បិ​តិក​ភ័​ណ្ឌ​ទាំងនោះ​មិនត្រូវ​បាន​ជន​ទុច្ចរិត​រត់ពន្ធ​ក្បាល​អ្នកតា​លួច​ប្លន់​កាលពី​សម័យ​លន់នល់​និង​សម័យ​សា​ធាណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​ឡើយ​។​តាមពិត​រូបចម្លាក់​តោ​ទាំង​នោះបាន​ពួន​ក្នុង​ដី​ចាប់តាំងពី​ក្រោយ​ក្រុម​ប្រាសាទបន្ទាយឆ្មារ​បានក​សាង​ឡើង​នៅ​ចុង​ស​.​វ​ទី​១២ ដើម​ស​.​វ ទី​១៣​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ។ ​សូម​រំលឹកថា​កាល​បើក​ការដ្ឋាន​ជួសជុល​ផ្នែក​នានា​នៃ​ប្រាសាទបន្ទាយឆ្មារ​រួមទាំង​ទីលាន​ក្តារបែន​នៅមុខ​ប្រាសាទ ក្រុមការងារ​ក៏បាន​រកឃើញ​រូបចម្លាក់​តោ នាគ រូប​ទេវតា រូប​យក្ស​និង​រូបចម្លាក់​ជាច្រើន​ទៀត...

​នាំគ្នា​ការពារ​ព្រៃឈើ​ដើម្បី​យក​ឥនទាន​កា​បោ​ន​លក់​យកលុយ​

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖”​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​បំផុត​ជូន​ចំពោះ​បងប្អូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​តស៊ូ​ពុះពារ​រាល់​ការលំបាក​ទាំងឡាយ​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​។​កម្ពុជា​ទទួលបាន​ថវិកា​ពី​ការលក់​ឥណទាន​កា​បោ​ន​ដែល​បានមកពី​ព្រៃឈើ​ដើម្បី​ពង្រឹង​ការងារ​អភិរក្ស​ក៏ដូចជា​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​បង្កើត​ការងារ​និង​បង្កើន​ចំណូល​ជូន​ប្រជា​សហគមន៍​មូលដ្ឋាន​តាមរយៈ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ធម្មជាតិ​”​។​ ​នេះ​គឺជា​ការលើកឡើង​របស់​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​អំឡុង​ពេលដែល​លោក​រដ្ឋមន្ត្រី​រួម​នឹង​គណៈប្រតិភូ​ក្រសួងបរិស្ថាន​និង​លោកស្រី​អភិបាលខេត្ត​កោះកុង​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅលើ​កំពូលភ្នំ​ម្រេចកង្កែប តំបន់​អា​រ៉ែ​ង ស្ថិតក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មបាំង ខេត្តកោះកុង​។​ ​តំបន់​ទេសចរណ៍ធម្មជាតិ​ភ្នំ​ម្រេចកង្កែប​នៃ​តំបន់​អា​រ៉ែ​ង​ពោរពេញ​ដោយ​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ខ្ពស់​ដោយសារ​តែមាន​ទេសភាព​ដ៏​ល្អ​ត្រកាល​គ្របដណ្តប់​ដោយ​សមុទ្រ​ឈើ​ជាទី​មនោ​រម្យ​មាន​ចំរាក់​ភ្នំ​ដ៏​គួរឱ្យ​ទាក់ទាញ រុក្ខជាតិ​និង​ជីវៈចម្រុះ​ដ៏​សម្បូណ៌​បែប និង​ជាទី​កន្លែង​គួរឱ្យ​ចង់​ស្នាក់នៅ​កម្សាន្ត​។​ ​លោក សាយ សំ​អាល់ បាន​គូសបញ្ជាក់ថា អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ​កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង...

​មនុស្ស​មួយ​ភូមិ​លើកគ្នា​ទៅ​រុះរើ​ផ្ទះមួយ​គ្រួសារ​រួច​ដុតចោល​ដោយ​ចោទថា​ចេះ​អំពើ​អាប​ធ្មប់

ដោយ​៖​សុខុម​/​ស្ទឹងត្រែង​៖​អ្នកភូមិ​ជិត​២០០​គ្រួ​សារបាន​លើកគ្នា​ទៅ​រុះរើ​ដុត​ផ្ទះ​ពលរដ្ឋ​មួយ​គ្រួសារ​បណ្ដាលឱ្យ​ឆេះ​អស់ទាំង​ស្រុង​។​ករណីនេះ​អ្នកភូមិ​ចោទ​គ្រួសារ​មួយ​ដែលមាន​វ័យ​ចំណាស់​ទៅហើយ​ថា​ចេះ​អំពើ​អាប​ធ្មប់​។​ហេតុការណ៍​នោះ​កើតឡើង​នៅ​ភូមិ​កែង​ញៃ​ឃុំ​សេកុង​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​។​ ​ តាម​ប្រភពព័ត៌មាន​ពី​ស្រុក​សៀម​ប៉ាង​ឱ្យដឹងថា​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាននាំគ្នា​កាន់​ពូថៅ កាំបិត ដែកគាស់​លើកគ្នា​ទៅ​រុះរើ​ផ្ទះមួយ​ខ្នង​សង់​ពី​ឈើ​បាំង​ក្តារ​ដំបូល​ប្រក់​ដែក​ស័​ង្គ​សី​ទំហំ​ទទឹង​៦​ម៉ែត្រ​និង​បណ្តោយ​៧​ម៉ែត្រ​។​អ្នកភូមិ​ដោយ​ចោទថា​បុរស​ឈ្មោះ​លៀម​ប៉ក​អាយុ​៦៧​ឆ្នាំ​ក្នុង​គ្រួសារ​មួយ​ចេះ​អាគម​អាប​ធ្មប់​។​ ​អធិការនគរបាល​ស្រុក​សៀម​ប៉ាង​បានឱ្យដឹងថា​អ្នកភូមិ​១៧៦​គ្រួ​សារបាន​តវ៉ា​រុះរើ​ផ្ទះ​ឈ្មោះ លៀម​ប៉ក​និង​ដុតចោល​។​ករណីនេះ​នគរបាល​បាន​លើកឡើងថា​យោងតាម​កំណត់ហេតុ​សម្របសម្រួល​កាលពី​ថ្ងៃទី​២២​ខែមករា​២០២០​របស់​អាជ្ញាធរ​ឃុំ​ស្រុក​ដោយមាន​ការចូលរួម​ពី​លោកស្រី ផាត់ រ៉ា​ណា អភិបាលរង​ស្រុក​ជា​តំណាង ជាមួយ​ឈ្មោះ លៀម​ប៉ក​និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ចេះ​អំពើ​អាប​ធ្មប់​។​ ​ឈ្មោះ​លៀម​ប៉ក​សន្យា​នឹង​រុះរើ​ផ្ទះ​ដោយ​ខ្លួនឯង​តែ​រហូតដល់​ថ្ងៃ​កំណត់​បែរជា​គេចខ្លួនបាត់​ជាមួយ​ភរិយា​មិន​ធ្វើតាម​សន្យា​ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​លើកគ្នា​រុះរើ​និង​ដុតចោល​តែម្តង​។​នៅលើផ្ទះ​នោះ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ចានឆ្នាំង​ក្បាល​ឆក់​ត្រី​និង​កាំភ្លើង​ច្នៃ​មួយ​ដើម​ផងដែរ​។​បុរស​ដែល​ត្រូវ​អ្នកភូមិ​ចោទប្រកាន់ថា​ចេះ​អំពើ​អាប​ធ្មប់​នោះ​ចាក​ចេញពីផ្ទះ​មិនដឹង​ទៅ​ទីណា​ទេ​៕S/​

ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​រៀបចំ​វេទិការ​ថ្នាក់ស្រុក​នៅ​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​

​ដោយៈ​សុផល​/​កំពង់ចាម​៖​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០ បាន​អនុវត្ត​តួនាទី​ភាពជា​តំណាង​របស់ខ្លួន​ដោយបាន​រៀបចំ​វេទិកា​ថ្នាក់ស្រុក​ស្តីពី​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ក្រុមប្រឹក្សាឃុំ​ការផ្តល់សេវា​សា​ធាណៈ​ជូន​ប្រជាពលរដ្ឋ​។​ ការអភិវឌ្ឍ​មូលដ្ឋាន​ក្រោម​អធិបតីភាព​លោក​អ៊ុក​ប៊ុន​ឈឿន​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​២​នៅ​សាលប្រជុំ​សាលាស្រុក​ចំការលើ​ខេត្តកំពង់ចាម​ជាមួយ​នោះ​មានការ​ចូលរួម​ពី​នាយក​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ប្រធានការិយាល័យ​ហិរញ្ញវត្ថុ​និង​នាយក​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត​ប្រធាន​សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​ខេត្តកំពង់ចាម​សមាជិក​សមាជិកា​ក្រុមប្រឹក្សាឃុំ​ស្មៀនឃុំ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ និង​មេភូមិ មកពី​ស្រុក​ចំការលើ សរុប​ចំនួន​១៤០​នាក់​។​ ​ក្នុងឱកាស​នោះ​លោក​អ៊ុក​ប៊ុន​ឈឿន​បាន​បញ្ជាក់ថា​វេទិកា​ដែល​រៀបចំឡើង​នាពេលនេះ​គឺ​ដើម្បី​ឈ្វេងយល់​អំពី​ការអនុវត្ត​តួនាទី​ភារកិច្ច​និង​កា​ផ្តល់រ​សេវា​ជូន​ប្រជាពលរដ្ឋ​បញ្ហា​ប្រឈម​និង​សំណូមពរ​នានា​របស់​ក្រុមប្រឹក្សាឃុំ​ដែល​បាន​ជួបប្រទះ​ក្នុងការ​អនុវត្ត​ការងារ​នៅ​មូលដ្ឋាន​របស់ខ្លួន​ដូចជា​៖១,​ការបែងចែក​តួនាទី​ភារកិច្ច​ក្រុមប្រឹក្សាឃុំ​និង​រដ្ឋបាល​ឃុំ​។​២,​ការធ្វើប្រតិភូកម្ម​អំណាច​នៅ​មូលដ្ឋាន​។​៣,​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​មានដូចជា​អត្រានុកូលដ្ឋាន​កា​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ការផ្តល់​សៀវភៅ​ក​គ្រួសារ​និង​សៀវភៅ​ស្នាក់នៅ​។​ ៤,​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​(​ទាំង​០៩​ចំណុច​)​។​៥,​ការដក​ថវិកា​សម្រាប់​ការអភិវឌ្ឍ​ឃុំ​នៅ​មូលដ្ឋាន​។​៦,​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការនារី​និង​កុមា​ឃុំ​និង​បញ្ហា​ផ្សេងៗ​។​ក្នុង​វេទិកា​នោះ​ក្រុមប្រឹក្សាឃុំ​បានលើកឡើង​បញ្ហា​ប្រឈម​មួយចំនួន​រួមមាន​៖​ទី​១,​ការងារ​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​ឃុំ​មាន​ភាព​រញ៉េរញ៉ៃ​ពុំ​សូវ​មានការ​ប្រកួតប្រជែង​ដែល​ធ្វើ​គម្រោង​អភិវឌ្ឍន៍​មានការ​ចំណាយ​ច្រើន រីឯ​លទ្ធផល​បាន​តិច ។ ​សំណូមពរ​សុំឱ្យ​ការដេញថ្លៃ​មានការ​ប្រកួតប្រជែង​និង​មាន​តម្លាភាព​។​ទី​២,​សំណូមពរ​ឃុំ​ល្វា​លើ​សុំ​ធ្វើ​ផ្លូវ​បេតុង​ក្នុង​ឃុំ​។​ទី​៣,​បញ្ហា​គ្រប់គ្រង​សំរាម​មិនបាន​ល្អ​នៅ​ភូមិ​ដូន​ធី​(​តំបន់​ផ្លូវ​៥៨)​និង​ស្ថិតនៅ​ភ្នំ​ទែ​ត​ក្នុង​(​ជើងភ្នំ​ស្រី​)​។​ទី​៤,​បញ្ហា​គ្រប់គ្រង​សំរាម​និង​បញ្ហា​ក្លិន​ជ័រ​ស្អុយ​នៅ​ភូមិ​១០​មករា​។​ទី​៥,​បញ្ហា​ប្រជាពលរដ្ឋ​យក​អត្តសញ្ញាណប័ណ្ណ​ច្បាប់ដើម​ទៅ​ដាក់​ខ្ចីលុយ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។ ​ទី​៦,​បញ្ហា​ប្រឈម​ខ្លាំង​ប្រព័ន្ធធារាសាស្ត្រ ។ ទី​៧,​សំណូមពរ...

គណៈបញ្ជាការកងឯកភាពរដ្ឋបាល​ខេត្តបន្ទាយមានជ័យបញ្ជាឲ្យ​បង្ក្រាបការលួចនាំចូលសត្វ និងបទ​ល្មើសនានាតាមច្រករបៀង​

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ គណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាអោយបង្ក្រាបការលួចនាំចូលសត្វរស់មានមាន់ទា ជ្រូក ក៏ដូចបទល្មើសនានាពីប្រទេសថៃមកកម្ពុជាតាមច្រករបៀង ។ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី៤ ខែកុម្ភះថា ខេត្តនឹងធ្វើលិខិតផ្លូវការ២លើវិធានការនេះ ទី១.រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងលិខិតសជណចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ បានជម្រាបមកមេបញ្ជាការ...