Where to travel in Middle East
Aenean feugiat purus vitae sollicitudin laoreet. Duis fringilla ligula vel velit lacinia, in mattis felis...
Aenean feugiat purus vitae sollicitudin laoreet. Duis fringilla ligula vel velit lacinia, in mattis felis...
Sed at pretium orci. Ut tempus libero odio, sit amet consequat neque pretium
Aenean feugiat purus vitae sollicitudin laoreet. Duis fringilla ligula vel velit lacinia, in mattis felis...
មនុស្សស្រាតរាប់ពាន់នាក់បានតស៊ូជម្នះនឹងអាកាសធាតុត្រជាក់កាលពីថ្ងៃសៅរ៍ទី១៥កុម្ភៈដើម្បីប្រមូលផ្តុំគ្នានៅឯពិធីបុណ្យអាក្រាតកាយប្រចាំឆ្នាំ Hadaka Matsuri “នៅទីក្រុងអូកាយ៉ាម៉ានៅភាគខាងត្បូងនៃកោះហុនស៊ូ របស់ប្រទេសជប៉ុន។ ព្រឹត្តិការណ៍Hadaka Matsuri ជាពិធីបុណ្យដ៏អ៊ូអរនិងសប្បាយរីករាយដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃសៅរ៍ទី សប្តាហ៍ទី៣នៃខែកុម្ភៈនៅប្រាសាទSaidaiji Kannonin ដែលចំណាយពេលប្រហែល៣០នាទីបើជិះរថភ្លើងពីទីក្រុងអូកាយ៉ាម៉ា។ ប៉ុន្តែអ្នកចូលរួមចំនួន១០.០០០ នាក់ ឬអ្នកចូលរួមប្រុសៗ មិនអាក្រាតខ្លួនដូចឈ្មោះរបស់ពិធីបុណ្យនេះដែលហៅថា”ពិធីបុណ្យអាក្រាតកាយប្រចាំឆ្នាំ”នោះទេ។ពួកគេស្លៀកពាក់បិទបាំងតិចតួចបំផុតគឺក្រណាត់បិទបាំងហៅជាភាសាជប៉ុនហ្វុនដុស៊ិ(fundoshi)...
ដោយះវណ្ណៈ/ព្រះសីហនុ៖នាវាទេសចរណ៍បរទេសមួយគ្រឿងឈ្មោះCostaFortunaបានចូលចតកំពង់ផែក្រុងព្រះសីហនុនៅវេលាម៉ោងជាង៨ព្រឹកថ្ងៃ១៦ខែកុម្ភៈឆ្នាំ២០២០ក្នុងដំណើរដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន២១០១នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។ មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុបានឱ្យដឹងថានាវានេះមានកងនាវិកសរុប៩៩៤នាក់នាក់មានដំណើរចេញពីប្រទេសថៃចូលមកកម្ពុជានិងបន្តទៅកាន់ប្រទេសសឹង្ហបុរីទៀតនៅវេលាម៉ោង៧យប់ថ្ងៃដដែល។បើតាមមន្ត្រីកំពង់ផែក្រុងព្រះសីហនុប្រាប់បណ្តាញផ្សព្វផ្សាយថាអ្នកទេសចរណ៍ទាំងអស់ត្រូវបានពិនិត្យសុខភាពត្រឹមត្រូវតាមវេជ្ជសាស្ត្រមុននឹងអនុញ្ញាតឱ្យចុះពីនាវាសម្រាប់ដំណើរកម្សាន្តក្នុងក្រុងព្រះសីហនុ ។ មន្ត្រីដដែលបានបញ្ជាក់ទៀតថានាវាទេសចរណ៍នេះមានដំណើរដឹកភ្ញៀវទេសចរណ៍ទស្សនាតាមបណ្តាប្រទេសនានាជាធម្មតា។សម្រាប់កម្ពុជាក៏នឹងមាននាវាទេសចរណ៍បរទេសចូលចតបន្តបន្ទាប់ទៀត ក្នុងរដូវរំហើយនេះ៕S/
ដោយ:មុនីរ័ត្ន/ភ្នំពេញៈលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុបានបញ្ជាក់ថា៛”រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកសាងខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់កម្ពុជា”។ដោយសារតែខេត្តមាត់សមុទ្រមួយនេះពោរពេញដោយសក្តានុពលការទូតសេដ្ឋកិច្ចទេសចរណ៍។«ហេតុដូច្នេះបានជារាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាលអនុញ្ញាតប្រើប្រាស់កញ្ចប់ថវិកាចំនួន៣០០លានដុល្លារដើម្បីស្ថាបនាផ្លូវថ្នល់ចំនួន៣៤ខ្សែប្រវែងជាង៩០គីឡូម៉ែត្ររួមនឹងការកសាងប្រព័ន្ធលូទឹកភ្លៀងលូទឹកកខ្វក់និងការរៀបចំឆ្នេរសមុទ្រឡើងវិញឱ្យមានសោភ័ណភាព»។ការបញ្ជាក់នេះនៅអំឡុងកិច្ចប្រជុំជាមួយក្រុមអាជីវកដែលរកទទួលទានក្នុងវិស័យធុរកិច្ចនិងសភាពាណិជ្ជកម្មនៅខេត្តព្រះសីហនុកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំាំ២០២០។ លោកសាយសំអាល់បានគូសបញ្ជាក់ថា«យើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងបង្កើតផលិតផលថ្មីៗ ។វិស័យរដ្ឋនិងឯកជនអាចរួមសហការគ្នាដើម្បីបង្កើតសារសំខាន់និងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្ត។ យើងទាំងអស់គ្នាត្រូវរួមគ្នាបន្តកសាងកេរ្តិ៍ឈ្មោះនិងសក្តានុពលរបស់ខេត្តព្រះសីហនុបន្ថែមទៀតព្រមទាំងបង្កើនការផ្សព្វផ្សាយទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តដោយខិតខំជួយផ្សព្វផ្សាយបង្កើនការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។បង្ហាញពីទំនុកចិត្តដល់ភ្ញៀវទេសចរទាំងផ្នែកសេវាកម្មបដិសណ្ឋារកិច្ចនិងផាសុកភាពរបស់ភ្ញៀវទេសចរ។ដូច្នេះសូមបងប្អូនពង្រឹងសេវាកម្មរបស់ខ្លួនឱ្យបានល្អដោយចូលរួមអនុវត្តស្តង់ដារអាស៊ានព្រោះយើងចង់ឱ្យខេត្តព្រះសីហនុជាទិសដៅទេសចរណ៍សម្រាប់ប្រជាជននៃសមាគមប្រជាជាតិអាស៊ានដែលអាចមកលម្ហែរកាយនៅថ្ងៃចុងសបា្តហ៍របស់ពួកគេ”។ លោកសាយសំអាល់បានស្នើដល់អាជីវករនិងប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាសូមផ្តល់បញ្ជីបញ្ហាដែលជួបប្រទះដើម្បីងាយស្រួលដោះស្រាយ។លោកសាយសំអាល់បានគូសបញ្ជាក់ថា៖«យើងខ្ញុំនឹងខិតខំប្រឹងប្រែងជួយដោះស្រាយក្តីកង្វល់របស់បងប្អូនឱ្យអស់លទ្ធភាពព្រោះយើងខ្ញុំជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋ»៕S/
ដោយគូលែន/សៀមរាប៖កាលពីព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០នេះក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានចុះកាត់ក្រីនិងដកហូតដើមឈើហានិភ័យមួយចំនួននៅបរិវេណប្រាសាទអង្គរវត្ត ប្រាសាទព្រហ្មកិល និងបរិវេណត្រពាំងសេស។ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបាននិយាយថាការងារទាំងនេះគឺធ្វើឡើងដើម្បីអនុវត្តន៍ការងាររៀបចំសោភណ្ឌភាពនិងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យមានសោភណ្ឌស្រស់ស្អាតថែមមួយកម្រិតទៀត។ក្រុមការងារព្រៃឈើបានចុះដកហូតនូវប្រភេទដើមឈើមួយចំនួនមានដូចជាដើមពុទ្រាដើមអំពិលទឹកដើមដូងដើមស្វាយ។ល។ ទីកន្លែងនោះនឹងត្រូវដាំដើមឈើប្រណីតជំនួសវិញមានដូចជាឈើធ្នង់និងឈើគ្រញូង។ក្នុងការដាំជំនួសវិញនេះដែរក៏មានការចាក់ដីសម្រាប់ដាំស្មៅបន្ថែមនៅទីតាំងដែលគ្មានស្មៅដើម្បីឱ្យបរិវេណទាំងនោះមានភាពបៃតង៕S/ រូបភាព:ក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាចុះដកហូតនិងកាត់ក្រីដើមឈើមួយចំនួននៅអង្គរវត្ត និងប្រាសាទព្រហ្មកិល៕អប្សរា
ដោយៈអង្គរតូច/សៀមរាប៖អាជ្ញាធរជាតិអប្សរានឹងដាក់តាំងបង្ហាញសមិទ្ធផលរបស់ខ្លួនដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំដល់មហាជននៅទីតាំងចំនួនពីរក្នុងរមណីយដ្ឋានអង្គរ។អ្នកនាំពាក្យអង្គភាពអាជ្ញាធរជាតិអប្សរាលោកឡុងកុសលបានថ្លែងក្នុងសន្និសិទកាសែតនៅមុខប្រាសាទអង្គរថាអាជ្ញាធរអប្សរាបានត្រៀមរួចរាល់ហើយសម្រាប់ការដាក់តាំងបង្ហាញនូវសមិទ្ធផលដែលសម្រេចបានពីការអនុវត្តក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល២៥ឆ្នាំកន្លងមកនេះ។ ចំពោះទីតាំងដែលត្រូវដាក់បង្ហាញមានចំនួនពីរទី១នៅមុខប្រាសាទអង្គរវត្តនិងទី២នៅបរិវេណព្រលានជល់ដំរី ដែលធ្វើឡើងចំនួនប្រាំពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៥ដល់២២ខែកុម្ភៈឆ្នាំ២០២០។ លោកបាន លើកឡើទៀតថាក្នុងរយៈពេល២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាគឺយើងសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលរួមមានការងារអភិរក្សជួសជុលប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ ការស្តារ ។ ដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរការជួសជុលនិងកសាងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធរូបវន្តនានាជាពិសេសកិច្ចការសហគមន៍ក្នុងក្រុង/ស្រុកទាំង៥នៃរមណីយដ្ឋានអង្គរ។ទាំងអស់នេះបាននិងកំពុងចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ មានការប្រែប្រួលនិងរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានោះអាជ្ញាធរជាតិអប្សរានឹងរៀបចំស្តង់ផ្តល់ព័ត៌មានដោយដាក់មន្ត្រីជំនាញនៅប្រចាំដើម្បីឆ្លើយសំណួរទូទៅស្តីពីសមិទ្ធផលបញ្ហាប្រឈមនិងការរស់នៅរបស់ពលរដ្ឋក្នុងតំបន់បេតិកភណ្ឌ។ក្រៅពីអញ្ជើញសាធារណជនទាំងអស់ចូលរួមទស្សនាព្រឹត្តិការណ៍ឱ្យបានច្រើនកុះករអ្នកនាំពាក្យរូបនេះក៍បានបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០២០នេះអាជ្ញាធរអប្សរានឹងប្រែក្លាយទីធ្លាមុខប្រាសាទអង្គរឱ្យទៅជាសួនពណ៌បៃតង។...
ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖តាំងចុងឆ្នាំ២០១៩មកទល់នឹងខែកុម្ភៈឆ្នាំ២០២០នេះសត្វស្លាបចម្រុះបានបន្តកើនចំនួនហើយបង្ហាញវត្តមានដោយគ្មានបារម្ភភ័យខ្លាចឡើយ។ហ្វូងសត្វនៅតាមវាលស្រែបឹងបួរត្រពាំងអូរប្រឡាយនិងវាលនៅជាយភូមិអ្នកស្រុកឬជិតៗភូមិសាស្ត្រស្រុកភ្នំស្រុក,ស្រុកព្រះនេត្រព្រះ,ក្រុងសិរីសោភ័ណ,ស្រុកអូរជ្រៅ,មង្គលបូរីជាដើម។ គេបានឃើញសត្វស្លាបទាំងនោះហិចហើរលើវេហារនិងចុះរកចំណីរលើទីតាំងដូចខាងលើដែលមើលទៅដូចទិដ្ឋភាពធម្មជាតិពីសម័យបូរាណ។ពួកកសិករម្ចាស់ស្រែប្រាំងឱ្យដឹងថាដីវាលស្រែនិងទីសាធារណៈមួយចំនួនតាំងពីរដូវវស្សារដូវរំហើយមកទល់រដូវប្រាំងនេះ។វត្តមានសត្វស្លាបគោកសត្វស្លាបទឹកបានចុះច្រើននៅតាមវលស្រែដែលគេវ៉ៃដីភ្ជួររាស់ធ្វើស្រែប្រាំងវាលស្រែដែលកំពុងលូតលាស់។ ស្រូវទុំនិងតាមវាលស្រែដែលច្រូតកាត់ប្រមូលផលហើយ។សត្វស្លាបខ្លះរកស៊ីតែក្តាមខ្យងសត្វល្អិតនិងគ្រាប់ស្មៅ។តែសត្វខ្លះក៏ជាន់ស្រូវឱ្យខូចខាតដែរកាលពីថ្ងៃទី១២ខែកុម្ភៈយើងក៏បានឃើញសត្វស្លាបបង្ហាញវត្តមានដោយចុះរកស៊ីចំណីនិងហិចហើរប្រឡែងគ្នាទាំងហ្វូងៗទាំងនោះមានដូចជា ចង្កៀលខ្យង ក្រសារ ប្ររឹក ប្រវែក ក្អែកទឹក ក្អែកគោក ទុង ត្រយ៉ង ខ្វែក កុក ស្មោញ ចចាត...
ដោយៈបញ្ញាសាស្ត្រ -ភ្នំពេញៈរយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី៦ ដល់ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ និងបុរាណវត្ថុវិទ្យានៅតំបន់ស្រីសន្ធរ(អតីតរាជធានីខ្មែរសម័យកណ្ដាល)ខេត្តកំពង់ចាមនិងតំបន់ព្រះប្រសព្វខេត្តកណ្ដាល។នេះបើយោងតាមប្រភពគេហទំព័ររាជបណ្ឌត្យសភាកម្ពុជា។សកម្មភាពចុះស្រាវជ្រាវនេះបានធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតពីបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។...