ទេសចរណ៍

រាប់ពាន់​នាក់​នាំគ្នា​ស្រាត​សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ​អាក្រាតកាយ​ប្រចាំឆ្នាំ​ជប៉ុន​(វីដេអូ)

​មនុស្ស​ស្រាត​រាប់ពាន់​នាក់​បាន​តស៊ូ​ជម្នះ​នឹង​អាកាសធាតុ​ត្រជាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​កុម្ភៈ​ដើម្បី​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​ពិធីបុណ្យ​អាក្រាតកាយ​ប្រចាំឆ្នាំ Hadaka Matsuri “​នៅ​ទីក្រុង​អូ​កា​យ៉ាម៉ា​នៅ​ភាគខាងត្បូង​នៃ​កោះ​ហុន​ស៊ូ របស់​ប្រទេស​ជប៉ុន​។​ ​ព្រឹត្តិការណ៍​Hadaka Matsuri ជា​ពិធីបុណ្យ​ដ៏​អ៊ូអរ​និង​សប្បាយរីករាយ​ដែល​ត្រូវបាន​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​សៅរ៍​ទី សប្តាហ៍​ទី​៣​នៃ​ខែ​កុម្ភៈ​នៅ​ប្រាសាទ​Saidaiji Kannonin ដែល​ចំណាយ​ពេល​ប្រហែល​៣០​នាទី​បើ​ជិះ​រថភ្លើង​ពី​ទីក្រុង​អូ​កា​យ៉ាម៉ា​។​ ​ប៉ុន្តែ​អ្នកចូលរួម​ចំនួន​១០.០០០ នាក់ ឬ​អ្នកចូលរួម​ប្រុសៗ មិន​អាក្រាតខ្លួន​ដូច​ឈ្មោះ​របស់​ពិធីបុណ្យ​នេះ​ដែល​ហៅថា​”​ពិធីបុណ្យ​អាក្រាតកាយ​ប្រចាំឆ្នាំ​”​នោះទេ​។​​ពួកគេ​ស្លៀកពាក់​បិទបាំង​តិចតួច​បំផុត​គឺ​ក្រណាត់​បិទបាំង​ហៅ​ជា​ភាសា​ជប៉ុន​ហ្វុន​ដុ​ស៊ិ​(fundoshi)...

​ភ្ញៀវ​ទេសចរណ៍​បរទេស​ជាង​២.០០០​នាក់​បានមក​ដល់ក​ម្ពុ​ជា​តាម​នាវា​ថ្មី​មួយទៀត​

ដោ​យះ​វណ្ណៈ​/​ព្រះសីហនុ​៖​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​ឈ្មោះ​CostaFortuna​បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​នៅវេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្នុង​ដំណើរ​ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២១០១​នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយថ្ងៃ​។ ​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ​បានឱ្យដឹងថា​នាវា​នេះ​មាន​កង​នាវិក​សរុប​៩៩៤​នាក់​នាក់​មានដំណើរ​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​និង​បន្ត​ទៅកាន់​ប្រទេស​សឹង្ហ​បុរី​ទៀត​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​។​បើតាម​មន្ត្រី​កំពង់ផែ​ក្រុងព្រះសីហនុ​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា​អ្នក​ទេសចរណ៍​ទាំងអស់​ត្រូវបាន​ពិនិត្យ​សុខភាព​ត្រឹមត្រូវ​តាម​វេជ្ជសាស្ត្រ​មុននឹង​អនុញ្ញាតឱ្យ​ចុះ​ពី​នាវា​សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​ក្រុងព្រះសីហនុ ។ ​មន្ត្រី​ដដែល​បានបញ្ជាក់​ទៀតថា​នាវា​ទេសចរណ៍​នេះ​មានដំណើរ​ដឹក​ភ្ញៀវ​ទេសចរណ៍​ទស្សនា​តាម​បណ្តា​ប្រទេស​នានា​ជាធម្មតា​។​សម្រាប់​កម្ពុជា​ក៏​នឹងមាន​នាវា​ទេសចរណ៍​បរទេស​ចូល​ចត​បន្តបន្ទាប់​ទៀត ក្នុង​រដូវរំហើយ​នេះ​៕S/​

“​រាជរដ្ឋាភិបាល​កំពុង​កសាង​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​នៃ​កម្ពុជា​”

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​និង​ជា​ប្រធាន​ក្រុមការងារ​រដ្ឋាភិបាល​ចុះជួយ​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា​៛”​រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​កសាង​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​របស់​កម្ពុជា​”​។​ដោយសារតែ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​ពោរពេញ​ដោយ​សក្តានុពល​ការទូត​សេដ្ឋកិច្ច​ទេសចរណ៍​។​«​ហេតុដូច្នេះ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​វិនិយោគ​លើ ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​ ​រាជរដ្ឋាភិបាល​អនុញ្ញាត​ប្រើប្រាស់​កញ្ចប់​ថវិកា​ចំនួន​៣០០​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​ផ្លូវថ្នល់​ចំនួន​៣៤​ខ្សែ​ប្រវែង​ជាង​៩០​គីឡូម៉ែត្រ​រួម​នឹង​ការកសាង​ប្រព័ន្ធ​លូទឹក​ភ្លៀង​លូទឹកកខ្វក់​និង​ការរៀបចំ​ឆ្នេរសមុទ្រ​ឡើងវិញ​ឱ្យមាន​សោភ័ណភាព​»​។​ការបញ្ជាក់​នេះ​នៅ​អំឡុង​កិច្ចប្រជុំ​ជាមួយ​ក្រុមអាជីវក​ដែល​រក​ទទួលទាន​ក្នុង​វិស័យ​ធុរកិច្ច​និង​សភាពាណិជ្ជកម្ម​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​ាំ​២០២០​។​ ​លោក​សាយ​សំ​អាល់​បាន​គូសបញ្ជាក់ថា​«​យើងទាំងអស់គ្នា​ត្រូវ​រួម​សាមគ្គី​គ្នា​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​របស់​ខេត្ត​ព្រះសីហនុ និង​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក និង​បង្កើត​ផលិតផល​ថ្មីៗ ។​វិស័យ​រដ្ឋ​និង​ឯកជន​អាច​រួមសហការ​គ្នា​ដើម្បី​បង្កើត​សារសំខាន់​និង​ព្រឹត្តិការណ៍​ទេសចរណ៍​ផ្សេងៗ​ទាក់ទាញ​ទាំង​ភ្ញៀវទេសចរ​ជាតិ​និង​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​។​ ​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​បន្ត​កសាង​កេរ្តិ៍ឈ្មោះ​និង​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ​បន្ថែមទៀត​ព្រមទាំង​បង្កើន​ការផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​ដោយ​ខិតខំ​ជួយ​ផ្សព្វផ្សាយ​បង្កើន​ការងារ​និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​។​បង្ហាញ​ពី​ទំនុកចិត្ត​ដល់​ភ្ញៀវទេសចរ​ទាំង​ផ្នែក​សេវាកម្ម​បដិសណ្ឋារកិច្ច​និង​ផាសុកភាព​របស់​ភ្ញៀវទេសចរ​។​ដូច្នេះ​សូម​បងប្អូន​ពង្រឹង​សេវាកម្ម​របស់ខ្លួន​ឱ្យបាន​ល្អ​ដោយ​ចូលរួម​អនុវត្ត​ស្តង់ដារ​អាស៊ាន​ព្រោះ​យើង​ចង់ឱ្យ​ខេត្ត​ព្រះសីហនុ​ជា​ទិសដៅ​ទេសចរណ៍​សម្រាប់​ប្រជាជន​នៃ​សមាគម​ប្រជាជាតិ​អាស៊ាន​ដែល​អាចមក​លម្ហែរ​កាយ​នៅ​ថ្ងៃ​ចុង​សបា្តហ៍​របស់​ពួកគេ​”​។ ​លោក​សាយ​សំ​អាល់​បានស្នើ​ដល់​អាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​សូម​ផ្តល់​បញ្ជី​បញ្ហា​ដែល​ជួបប្រទះ​ដើម្បី​ងាយស្រួល​ដោះស្រាយ​។​លោក​សាយ​សំ​អាល់​បាន​គូសបញ្ជាក់ថា​៖«​យើងខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ដោះស្រាយ​ក្តីកង្វល់​របស់​បងប្អូន​ឱ្យអស់​លទ្ធភាព​ព្រោះ​យើងខ្ញុំ​ជា​អ្នកបម្រើ​បងប្អូន​ប្រជាពលរដ្ឋ​»៕S/​

​ក្រុមការងារ​ចុះ​ដកហូត​និង​កាត់​ក្រី​ដើមឈើ​មួយចំនួន​នៅ​អង្គរវត្ត​និង​ប្រាសាទព្រហ្មកិល​

ដោយ​គូលែន​/​សៀមរាប​៖​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌​និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​កាត់​ក្រី​និង​ដកហូត​ដើមឈើ​ហានិភ័យ​មួយចំនួន​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ប្រាសាទព្រហ្មកិល និង​បរិវេណ​ត្រពាំង​សេស​។​ ​ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌​និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា​ការងារ​ទាំងនេះ​គឺធ្វើឡើង​ដើម្បី​អនុវត្តន៍​ការងារ​រៀបចំ​សោ​ភណ្ឌ​ភាព​និង​បរិស្ថាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យមាន​សោ​ភណ្ឌ​ស្រស់ស្អាត​ថែម​មួយកម្រិត​ទៀត​។​ក្រុមការងារ​ព្រៃឈើ​បាន​ចុះ​ដកហូត​នូវ​ប្រភេទ​ដើមឈើ​មួយចំនួន​មានដូចជា​ដើម​ពុទ្រា​ដើម​អំពិល​ទឹក​ដើម​ដូង​ដើម​ស្វាយ​។​ល​។​ ​ទីកន្លែង​នោះ​នឹងត្រូវ​ដាំ​ដើមឈើ​ប្រណីត​ជំនួស​វិញ​មានដូចជា​ឈើ​ធ្នង់​និង​ឈើ​គ្រញូង​។​ក្នុង​ការដាំ​ជំនួស​វិញ​នេះដែរ​ក៏មាន​ការចាក់ដី​សម្រាប់​ដាំ​ស្មៅ​បន្ថែម​នៅ​ទីតាំង​ដែល​គ្មាន​ស្មៅ​ដើម្បីឱ្យ​បរិវេណ​ទាំងនោះ​មាន​ភាព​បៃតង​៕S/ ​រូបភាព​:​ក្រុមការងារ​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ដកហូត​និង​កាត់​ក្រី​ដើមឈើ​មួយចំនួន​នៅ​អង្គរវត្ត និង​ប្រាសាទព្រហ្មកិល​៕​អប្សរា​

​អាជ្ញាធរ​ជាតិ​អប្សរា​នឹងដាក់​តាំង​បង្ហាញ​សមិទ្ធផល​ដែល​សម្រេចបាន​រយៈពេល​២៥​ឆ្នាំ​

​ដោយៈ​អង្គរតូច​/​សៀមរាប​៖​អាជ្ញាធរ​ជាតិ​អប្សរា​នឹងដាក់​តាំង​បង្ហាញ​សមិទ្ធផល​របស់ខ្លួន​ដែល​សម្រេចបាន​ក្នុង​រយៈពេល​២៥​ឆ្នាំ​ដល់​មហាជន​នៅ​ទីតាំង​ចំនួន​ពីរ​ក្នុង​រមណីយដ្ឋាន​អង្គរ​។​អ្នកនាំពាក្យ​អង្គភាព​អាជ្ញាធរ​ជាតិ​អប្សរា​លោក​ឡុង​កុសល​បាន​ថ្លែង​ក្នុង​ស​ន្និសិទ​កាសែត​នៅមុខ​ប្រាសាទ​អង្គ​រថា​អាជ្ញាធរ​អប្សរា​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ការដាក់​តាំង​បង្ហាញ​នូវ​សមិទ្ធផល​ដែល​សម្រេចបាន​ពី​ការអនុវត្ត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ​។ ​ចំពោះ​ទីតាំង​ដែល​ត្រូវដាក់​បង្ហាញ​មាន​ចំនួន​ពីរ​ទី​១​នៅមុខ​ប្រាសាទអង្គរវត្ត​និង​ទី​២​នៅ​បរិវេណ​ព្រលាន​ជល់​ដំរី ដែល​ធ្វើឡើង​ចំនួន​ប្រាំពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៥​ដល់​២២​ខែកុម្ភៈ​ឆ្នាំ​២០២០​។ លោក​បាន លើ​កឡើ​ទៀតថា​ក្នុង​រយៈពេល​២៥​ឆ្នាំ​នៃ​ការបង្កើត​អាជ្ញាធរ​ជាតិ​អប្សរា​គឺ​យើង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ដែល​រួមមាន​ការងារ​អភិរក្ស​ជួសជុល​ប្រាង្គ​ប្រាសាទ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ការស្តារ ។​ ​ ដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​បុរាណសម័យ​អង្គរ​ការជួស​ជុល​និង​កសាង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​រូបវន្ត​នានា​ជាពិសេស​កិច្ចការ​សហគមន៍​ក្នុង​ក្រុង​/​ស្រុក​ទាំង​៥​នៃ​រមណីយដ្ឋាន​អង្គរ​។​ទាំងអស់នេះ​បាននិងកំពុង​ចូលរួមចំណែក​លើកកម្ពស់​ធ្វើឱ្យ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ មានការ​ប្រែប្រួល​និង​រីកចម្រើន​គួរឱ្យកត់សម្គាល់​។​ ​ជាមួយគ្នា​នោះអាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ស្តង់​ផ្តល់ព័ត៌មាន​ដោយ​ដាក់​មន្ត្រី​ជំនាញ​នៅ​ប្រចាំ​ដើម្បី​ឆ្លើយ​សំណួរ​ទូទៅ​ស្តីពី​សមិទ្ធផល​បញ្ហា​ប្រឈម​និង​ការរស់នៅ​របស់​ពលរ​ដ្ឋ​ក្នុង​តំបន់​បេតិកភណ្ឌ​។​ក្រៅពី​អញ្ជើញ​សាធារណជន​ទាំងអស់​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ឱ្យបាន​ច្រើន​កុះករ​អ្នកនាំពាក្យ​រូបនេះ​ក៍​បានបញ្ជាក់​ផងដែរ​ថា​ក្នុង​ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​អប្សរា​នឹង​ប្រែក្លាយ​ទីធ្លា​មុខ​ប្រាសាទ​អង្គរ​ឱ្យទៅជា​សួន​ពណ៌​បៃតង​។...

សត្វ​ស្លាប​ប្រភេទ​ខ្លះ​បន្ត​បង្ហាញ​វត្តមាន​និង​កើនឡើង​,​តែ​សត្វ​ក្រៀល​ក្បាល​ក្រហម​មិនសូវ​ឃើញ​

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​តាំង​ចុងឆ្នាំ​២០១៩​មកទល់នឹង​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​សត្វ​ស្លាប​ចម្រុះ​បាន​បន្ត​កើន​ចំនួន​ហើយ​បង្ហាញ​វត្តមាន​ដោយ​គ្មាន​បារម្ភ​ភ័យខ្លាច​ឡើយ​។​ហ្វូង​សត្វ​នៅតាម​វាលស្រែ​បឹងបួរ​ត្រពាំង​អូរ​ប្រឡាយ​និង​វាល​នៅ​ជាយ​ភូមិ​អ្នកស្រុក​ឬ​ជិតៗ​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រុក​,​ស្រុក​ព្រះនេត្រព្រះ​,​ក្រុង​សិរីសោភ័ណ​,​ស្រុក​អូរជ្រៅ​,​មង្គល​បូរី​ជាដើម​។​ ​គេ​បានឃើញ​សត្វ​ស្លាប​ទាំងនោះ​ហិចហើរ​លើ​វេហារ​និង​ចុះ​រក​ចំណី​រលើ​ទីតាំង​ដូចខាងលើ​ដែល​មើលទៅ​ដូច​ទិដ្ឋភាព​ធម្មជាតិ​ពី​សម័យបូរាណ​។​ពួកកសិករ​ម្ចាស់​ស្រែប្រាំង​ឱ្យដឹងថា​ដី​វាលស្រែ​និង​ទីសាធារណៈ​មួយចំនួន​តាំងពី​រដូវវស្សា​រដូវ​រំហើយ​មកទល់​រដូវប្រាំង​នេះ​។​វត្តមាន​សត្វ​ស្លាប​គោក​សត្វ​ស្លាប​ទឹកបាន​ចុះ​ច្រើន​នៅតាម​វល​ស្រែ​ដែល​គេ​វ៉ៃ​ដី​ភ្ជួរ​រាស់​ធ្វើស្រែ​ប្រាំង​វាលស្រែ​ដែល​កំពុង​លូតលាស់​។​ ស្រូវ​ទុំ​និង​តាម​វាលស្រែ​ដែល​ច្រូតកាត់​ប្រមូល​ផល​ហើយ​។​សត្វ​ស្លាប​ខ្លះ​រកស៊ី​តែ​ក្តាម​ខ្យង​សត្វល្អិត​និង​គ្រាប់​ស្មៅ​។​តែ​សត្វ​ខ្លះ​ក៏​ជាន់​ស្រូវ​ឱ្យ​ខូចខាត​ដែរ​កាលពី​ថ្ងៃទី​១២​ខែកុម្ភៈ​យើង​ក៏បាន​ឃើញ​សត្វ​ស្លាប​បង្ហាញ​វត្តមាន​ដោយ​ចុះ​រកស៊ី​ចំណី​និង​ហិចហើរ​ប្រឡែង​គ្នា​ទាំង​ហ្វូងៗ​ទាំងនោះ​មានដូចជា ចង្កៀលខ្យង ក្រសារ ប្រ​រឹក ប្រ​វែក ក្អែកទឹក ក្អែកគោក ទុង ត្រ​យ៉ង ខ្វែក កុក ស្មោញ ចចាត...

អ្នកជំនាញ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ និង​បុរាណវត្ថុវិទ្យា​នៅ​តំបន់​ស្រី​សន្ធរ​

ដោយៈ​បញ្ញា​សាស្ត្រ​ -​ភ្នំពេញៈ​រយៈពេល​ប្រាំ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៦ ដល់ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ បណ្ឌិត ផុន កសិកា ប្រធានស្តីទី​វិទ្យាស្ថាន​មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម បាន​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ និង​បុរាណវត្ថុវិទ្យា​នៅ​តំបន់​ស្រី​សន្ធរ​(​អតីត​រាជធានី​ខ្មែរ​សម័យ​កណ្ដាល​)​ខេត្តកំពង់ចាម​និង​តំបន់​ព្រះ​ប្រសព្វខេត្តកណ្ដាល​។​នេះ​បើ​យោងតាម​ប្រភព​គេហទំព័រ​រា​ជប​ណ្ឌ​ត្យ​សភា​កម្ពុជា​។​សកម្ម​ភាពចុះ​ស្រាវជ្រាវ​នេះ​បាន​ធ្វើឡើងបន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។​...

​ក្នុង​រយៈពេល​៨​ឆ្នាំ​ច្រាំង​ក​សិន្ធុ​អង្គរវត្ត​សរុប​ប្រវែង​៩០​ម៉ែត្រ​ជួសជុល​បានសម្រេច​

ដោយ​គូលែន​+​អង្គរតូច​/​សៀមរាប​៖​ច្រាំង​ក​សិន្ធុ​អង្គរវត្ត​ជ្រុង​ខាងជើង​ស្ពាន​ហាល​សរុប​ប្រវែង​៩០​ម៉ែត្រ​ត្រូវបាន​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​សម្រេចបាន​ក្នុង​រយៈ​៨​ឆ្នាំ​កន្លងមកនេះ​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក​ម៉ៅ​សុខ​នី​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង នា​ថ្ងៃទី ១០ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ ។​ ​លោក​ម៉ៅ​សុខ​នី​បាន​និយាយថា​ការជួសជុល​នេះ​ធ្វើឡើង​ក្នុង​បំណង​លើកកម្ពស់​សោភ័ណភាព​ទេសភាព​ប្រាសាទអង្គរវត្ត​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ពង្រឹង​ច្រាំង​ក​សិន្ធុ​ឱ្យមាន​រូបរាង​ដើម​ឡើងវិញ​ព្រមទាំង​ជួយ​លេ​ី​ក​សម្រស់​ស្ពាន​ហាល​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ឱ្យ​កាន់តែ​រឹងមាំ​។ ​ លោក​បានឱ្យដឹងថា​មូលហេតុ​សំខាន់ៗ​ដែល​បណ្តាលឱ្យ​ច្រាំង​ក​សិន្ធុ​ខូច​រចនាសម្ព័ន្ធ​ដោយសារ​អាយុកាល​នៃ​សំណង់​សត្វ​កណ្តៀរ​ពូន​លើ​កាំជណ្ដើរ​កង្វះ​ការថែទាំ​ជាប្រចាំ​ថ្ម​គ្រឹះ​ក្រោម​ពុកផុយ​នៃ​ស្រទាប់​ថ្មបាយក្រៀម​ខាងក្រោម​ហើយ​ដើមឈើ​ធំៗ​ដែល​ដុះ​ក្បែរ​ច្រាំង​បាន​ចាក់ឫស​ជ្រែក​ទៅក្នុង​ថ្ម​ធ្វើឱ្យ​ថ្ម​រំកិល​ពី​ទីតាំង​ដើម​នៃ​ច្រាំង​ក​សិន្ធុ​ទៀតផង​។ ​លោក​បញ្ជាក់ទៀតថា​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​ច្រាំង​ក​សិន្ធុ​អង្គរវត្ត​នៅ​ខាងជើង​ស្ពាន​ហាល​ជា​ដំណាក់កាល​ដូចជា​ចាប់ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧​ជួសជុល​បាន​ប្រវែង​៤០​ម៉ែត្រ​។​ឆ្នាំ​២០១៩​ជួសជុល​បាន​២០​ម៉ែត្រ​ដែលមាន​១០​ម៉ែត្រ​ត្រង់ចំណុច​ប្រព័ន្ធ​លូ​ហើយ​ឆ្នាំ​២០២០​គឺ​ជួសជុល​បាន​២០​ម៉ែត្រ​។ ​ ​ក្នុងការ​ជួសជុល​អ្នក​ជំនាញ​បាន​ប្រើ​បច្ចេកទេស​បុរាណ​ដោយ​កាយ​ដី​ចា​ស់ដី​ស្អុយ​ចេញ​ហើយ​ចាក់​ជំនួស​ដោយ​ដី​ថ្មី​រួច​បុក​បង្ហាប់​គ្រឹះ​ក្រោម​ឱ្យ​មាំ​ជាមួយ​ថ្មភ្នំ​ដីខ្សាច់​ល្បាយ​ដី​កម្ទេច​ថ្មបាយក្រៀម​និង​កំបោរ​ស​។​ពិសេស​បាត​គ្រឹះ​បាន​តម្រៀប​ថ្ម​ឆ្លាស់គ្នា​ទទឹង​បណ្តោយ​ដើម្បី​ជួយ​ទប់​កម្លាំង​សង្កត់​ព្រមទាំង​យក​ដីឥដ្ឋ​មក​ការពារ​ជម្រាប​ទឹក​កុំឱ្យ​ចូល​បាត​ក្រោម​ជាដើម​ដើម្បីឱ្យ​គ្រឹះ​នៅ​រឹងមាំ​យូរអង្វែង​។ ​កន្លងមក​ដៃគូ​អន្តរជាតិ​ជាច្រើន​ដូចជា​ប្រទេស​បារាំង​ប្រទេស​ឥណ្ឌា​ប្រទេស​អ៊ីតាលី​បានមក​ជួសជុល​ច្រាំង​ក​សិន្ធុ​អង្គរវត្ត​កាំជណ្តើរ​និង​ផ្លូវ​ចូល​ខាងមុខ​ប្រាសាទអង្គរវត្ត​ថែមទាំង​ជួយ​បណ្តុះបណ្តាល​អ្នកជំនាញ​អាជ្ញាធរ​អប្សរា​ជាច្រើនរូប​ដែរ ក្នុងការ​អភិរក្ស​សំណង់​បុរាណ​មួយ​នេះ​៕S/...

​អាជ្ញាធរ​កោះកុង​មាន​មោទនភាព​ក្លាយជា​ម្ចាស់​ជើងឯក​ប្រកួត​ទូក​អន្តរជាតិ​លើក​ទី​២

អត្ត​ប​ទៈ​សុផានីតា/​កោះកុង​៖​រដ្ឋបាលខេត្ត​មន្ត្រីរាជការ​និង​យុវជន​នៅ​ខេត្តកោះកុង​រួមគ្នា​សម្តែង​ការអបអរសាទ​ចំពោះ​ក្រុម​កីឡាករ​របស់ខ្លួន​ដែល​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ភូមិភាគ​និរតី​ពានរង្វាន់ ស ខេង លើក​ទី​២ ឆ្នាំ​២០២០ លើ​វិញ្ញាសារ​ចម្ងាយ​១.០០០​ម៉ែត្រ​ខាង​ផ្នែក​កីឡា​ទូក​អន្តរជាតិ​បុរស​។ ​ក្រុម​កីឡាករ​ទូក​នាគ​បុរស​ចំនួន​១៤​នាក់​នៃ​សមាគម​កីឡា​ទូក​អន្តរជាតិ​ខេត្តកោះកុង​ដណ្តើមបាន​ជ័យជម្នះ​ចំណាត់ថ្នាក់​លេខ​១​ភូមិភាគ​និរតី​លើ​វិញ្ញាសារ​ប្រកួត​រយៈ​ចម្ងាយ​១.០០០​ម៉ែត្រ​នៅឯ​ទន្លេបាទី​ខេត្តតាកែវ កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ កន្លងទៅ​។​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ គេ​សង្កេតឃើញ​មាន​លោកស្រី មិថុនា ភូ​ថង​អភិបាលខេត្ត​កោះកុង​អភិបាលរង​ខេត្ត​តំណាង​អាជ្ញាធរ​ក្រុង​មន្ត្រី​អប់រំ​និង​យុវជន​ជាច្រើន​បានបង្ហាញ​ការ​សាទរ​ចំពោះ​ជ័យលាភី​ដែល​ក្រុម​កីឡាករ​ទទួលបាន​ស​ម្រា​ប់​ខេត្ត​ទូទាំង​។​ ​លោកស្រី​អភិបាលខេត្ត​កោះកុង​កោតសរសើរ​យ៉ាងខ្លាំង​ពី​ការខិតខំ​ប្រឹងប្រែង​សមត្ថភាព​និង​សាមគ្គីភាព​របស់​ក្រុម​កីឡាករ​ដែល​ធ្វើឱ្យ​សម្រេចបាន​ជ័យលាភី​ពានរង្វាន់​សម្តេច​ក្រឡាហោម​សខេង​លើក​ទី​២​ឆ្នាំ​២០២០​នេះ​គួរ​ជាទី​មោទនភាព​។​ដើម្បី​រក្សាបាន​នូវ​ចំណាត់ថ្នាក់​ល្អ​បន្ត​លោកស្រី​មិថុនា​ភូ​ថង​ក៏​បន្ត​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​បង្កើន​សមត្ថ​ភាព​បច្ចេកទេស​ហ្វឹកហាត់​សម​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​នៅពេល​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាងមុខ​។​ទន្ទឹម​នោះ​លោកស្រី​អភិបាលខេត្ត​ផ្តល់​ថវិកា​ចំនួន​២​លាន​រៀល...

​ខួប​១០​ឆ្នាំ​វី​តា​ល់​ជូន​បុគ្គលិក​ជាង​៣០០​នាក់​ទៅ​កម្សាន្ត​នៅ​ម៉ាឡេស៊ី​និង​សិង្ហ​បុរី​

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​បានរៀបចំ​ដំណើរ​កម្សាន្ត​ទៅ​បរទេស​ជូន​បុគ្គលិក​ជាង​៣០០​នាក់​ដើម្បី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការរីកចម្រើន​ក្នុងការ​វិនិយោគ​លើ​វិស័យ​ផលិត​ទឹក​ពិសា​រនៅក្នុង​ប្រទេស​កម្ពុជា​ក្រោម​ប្រធានបទ “១០​ជំហាន កាន់តែ​ខ្ពស់ កាន់តែ​ធំ​”​។ ​លោក​ឧកញ៉ា​ឡាវ​វ៉ាន់​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វី​តា​ល់​បាន​មានប្រសាសន៍​នៅពេល​ជូន​ដំណើរ​បុគ្គលិក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា​៖“១០​ជំហាន កាន់តែ​ខ្ពស់​កាន់តែ​ធំ​” ជា​ខ្លឹមសារ​មួយ ដែល​ក្រុមហ៊ុន​ចង់បង្ហាញ​អំពី​ការ​ឆ្ពោះទៅមុខ​របស់​ក្រុមហ៊ុន និង​ការតាំង​ចិត្ត​ដើម្បី​ភាព​អស្ចារ្យ​ក្នុង​ដំណើរ​កម្សាន្ត​រួមគ្នា​ជា​គ្រួសារ​តែមួយ​។​ ​ការរៀបចំ​ដំណើរ​កម្សាន្ត​នេះ​ធ្វើឡើង​ក្នុងឱកាស​ខួប​១០​ឆ្នាំ​នៃ​ក្រុមហ៊ុន​ដើម្បី​ថ្លែងអំណរគុណ​និង​តបស្នង​ទៅដល់​បុគ្គលិក​វី​តា​ល់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចំណាយ​ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត​ធ្វើ​ឱ្យយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នេះ​មាន​ដំណើរការ​បានល្អ​ឈានមុខ​គេ​ក្នុង​ផ្នែក​ផលិត​ទឹក​ពិសា​។ ​លោក​បានបញ្ជាក់​ថាបើ​និយាយ​ពី​ដំណើរ​កម្សាន្ត​ទៅ​បរទេស​ប្រហែលជា​រឿង​ធម្មតា​សម្រាប់​បងប្អូន​ដែលមាន​លទ្ធភាព​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​សម្រាប់​បងប្អូន​កម្មករ ឬ​បុគ្គលិក​មួយចំនួន យើង​គិតថា នេះ​ជា​ក្តី​ស្រមៃ​មួយ​របស់​ពួកគាត់​។...