ដោយមូលសម្បត្តិ/ភ្នំពេញ៖ថ្ងៃទី១នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ឆ្នាំ២០២០ត្រូវបានបញ្ចប់ដោយជោគជ័យក្រោយចំណាយពេលប្រណាំងជិត៥ម៉ោង។ចាប់ផ្ដើមពីរមណីយដ្ឋានតារាសាគរមកបញ្ចប់នៅមុខសាលាខេត្តកោះកុងកាលពីរសៀលថ្ងៃទី៤ខែមករា។ក្នុងនោះកីឡាករឡាវដណ្ដើមបានលេខ១កីឡាករម៉ាឡេស៊ីលេខ២និងកីឡាករហុងកុងដណ្ដើមបានលេខ៣។ សម្រាប់ព្រឹត្តិការណ៍ដ៏ធំនៅតំបន់ឆ្នេរសមុទ្រកម្ពុជានេះទាំងពិធីបាញ់កាំភ្លើងចេញដំណើររហូតដល់ពិធីបិទ និងបំពាក់មេដាយជ័យលាភី ក្នុងថ្ងៃទី១នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ លោកស្រី មិថុនាភូថងអភិបាលខេត្ដកោះកុង,លោកBrunoBODARDអគ្គនាយកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក, និងលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ចំពោះលទ្ធផលនៃការប្រណាំងក្នុងថ្ងៃទី១នេះរួមមាន៖*ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករឡាវ...