អាស្រមភ្នំជីកំពុងសាងសងផ្លូវបេតុងមួយខ្សែ ប្រវែង៤០០ម៉ែត្រ
ដោយៈភ្នំសន្ទុក/កំពង់ធំ: ព្រះភិក្ខុ អ៊ំ សុង ចៅអធិការអាស្រមភ្នំជី បានផ្តួចផ្ដើមរៀបចំកសាងផ្លូវបេតុងពីជើងភ្នំ ឡើងទៅដល់អាស្រមភ្នំជី ដោយមានការសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ព្រះសង្ឃ គណៈកម្មការ និងពុទ្ធបរិស័ទទាំងអស់ ក្នុងការកសាងផ្លូវបេតុងមួយខ្សែនេះ ដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទធ្វើដំណើរប្រកបដោយសុវត្ថិភាព កុំឱ្យលំបាកធ្វើដំណើរតាមកាំជណ្ដើរ មានលក្ខណៈចោទខ្លាំង។...