កីឡាករបាល់ទាត់មីយ៉ាន់ម៉ាសុំសិទ្ធិជ្រកកោននៅជប៉ុន
ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកចាំទីមកពីក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាដែលលើកឡើងម្រាមដៃបីប្រឆាំងនឹងរដ្ឋប្រហារក្នុងអំឡុងពេលប្រកួតជម្រុះវើលខាប់នៅក្រៅទីក្រុងតូក្យូនោះ បានបដិសេធមិនជិះយន្តហោះទៅស្រុកវិញទេ ហើយស្វែងរកសិទ្ធិជ្រកកោននៅប្រទេសជប៉ុន។ មីយ៉ាន់ម៉ាកំពុងស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជីដោយបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំនិងការប៉ះទង្គិចគ្នាជាថ្មីរវាងយោធានិងក្រុមឧទ្ទាមជនជាតិភាគតិចនៅក្នុងតំបន់ព្រំដែន។ កាលពីខែមុន អ្នកចាំទីបម្រុងឈ្មោះ ពែរ លីយ៉ាន អ៊ុង...