វៀតណាមសុំពន្យារការរៀបចំកីឡាSEA Gamesរហូតដល់ឆ្នាំក្រោយ
ប្រែសម្រួលៈវាសនា/ហាណូយ៖ សារព័ត៌មានរដ្ឋវៀតណាមបាននិយាយកាលពីថ្ងៃពុធនេះថា វៀតណាមមានផែនការពន្យារពេលរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅថាSEA Gamesរហូតដល់ឆ្នាំក្រោយនៅពេលខ្លួនកំពុងប្រឈមដោះស្រាយការផ្ទុះជំងឺឆ្លងកូវីដ១៩ដ៏អាក្រក់។ ព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំតំបន់ ដែលគ្រោងធ្វើនៅក្រុងហាណូយ និងទីតាំង១១ទៀត ដោយមួយចំនួននៅចំកណ្តាលតំបន់ផ្ទុះកូវីដ១៩នារលកថ្មីនេះ ត្រូវចាប់ផ្តើមពីថ្ងៃ២១វិច្ឆិកាដល់២ធ្នូ។តែគេថាវៀតណាមចង់ពន្យារការប្រកួតSEA Gamesលើកទី៣១នេះទៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មានអនឡាញPhap Luat Online គណៈកម្មាធិការអូឡាំពិចវៀតណាម បានផ្ញើលិខិតមួយទៅកាន់ប្រទេសជាសមាជិកអាស៊ានដើម្បីជូនដំណឹងអំពីសំណើរបស់ខ្លួនអំពីការពន្យារពេលការប្រកួតSEA...