បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ

https://www.rasmeinews.com/wp-content/uploads/2020/12/techno.png

យន្តហោះ​សូ​ឡា​របស់​ក្រុមហ៊ុន Airbus បាញ់​អ៊ី​ន​ធឺ​ណេត​មក​ផែន​ដីដោយ​ជោគជ័យ អំឡុង​ការហោះហើរ​សាកល្បង​១៨​ថ្ងៃ​នៅ​ទី​អវកាស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ យន្តហោះ​គ្មាន​អ្នកបើក Zephyr ដែល​ដំណើរការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ (UAV) ផលិត​ដោយ​ក្រុមហ៊ុន Airbus​ត្រូវបាន​ប្រើ​ដើម្បី​បញ្ជូន​​អ៊ី​ន​ធឺ​ណេត​ឥត​ខ្សែ​ជំនាន់​ក្រោយ ដែល​ជា​ផ្នែក​មួយ​នៃ​ការហោះហើរ​សាកល្បង​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​។​ ​ក្រុមហ៊ុន Airbus កំពុង​ធ្វើ​ការសាកល្បង...

ខណៈ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​កំពុង​រង់ចាំ​យន្តហោះ​ចម្បាំង F-35​របស់​អាម៉េរិក រុស្ស៊ី​យក​យន្តហោះ Su-75 មក​បង្អួត​ក្នុង​ទីក្រុង​ឌូ​បៃ​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ រុស្ស៊ី​បានបង្ហាញ​គំរូ​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៥​ថ្មី​របស់​ខ្លួន​នៅ​ឯ​ពិព័រណ៍​អាកាសចរណ៍​ឌូ​បៃ​កាលពី​ថ្ងៃអាទិត្យ​ទី ១៤ វិច្ឆិកា​ខណៈ​កិច្ចព្រមព្រៀង​របស់​​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ក្នុង​ការទិញ​យន្តហោះ​ចម្បាំង F-35 របស់​អាម៉េរិក​មាន​វឌ្ឍនភាព​យឺតយ៉ាវ​។​ ​វា​ជា​លើកទីមួយ​ហើយ​ដែល​យន្តហោះ Sukhoi Su-75 Checkmate ដែល​បាន​បង្ហាញខ្លួន​ដំបូង​កាលពី​ខែកក្កដា...

តោះ​ជួប​ជាមួយ​កាំភ្លើង​ស៊ី​ព​បាញ់​គ្រាប់បែកដៃ Norinco LG5/QLU-11(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នក​ដែល​ចូលចិត្ត​អាវុធ​យោធា​ពិតជា​ដឹង​ច្បាស់​ណាស់​ថា​អ្វី​ជា​កាំភ្លើង​ស៊ី​ព​និង​អ្វី​ជា​ជើង​ទម្រ​បាញ់​គ្រាប់បែកដៃ​។ ប៉ុន្តែ​ត​អ្នក​ធ្លាប់​ស្គាល់​អាវុធ​ដែល​អាច​ប្រើ​មុខងារ​ទាំង​​ពីរ​នេះ​ចូល​គ្នា​ដែរ​ទេ​? ត្រឹមត្រូវ​ហើយ នោះ​គឺ​គេ​ហៅថា​កាំភ្លើង​ស៊ី​ព​បាញ់​គ្រាប់បែកដៃ​។​ ​ខណៈ​អត្ថបទ​លើ​វិគី​ភេ​ឌាព​ណ៌​នា​កាំភ្លើង​ស៊ី​ព Norinco LG5/QLU-11 ជា “​ជើង​ទម្រ​បាញ់​គ្រាប់បែកដៃ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​” វា​តាម​ពិត​ជា​កាំភ្លើង​ស៊ី​ព​បាញ់​គ្រាប់បែកដៃ​។​ពីព្រោះ​វា​ជា​​កាំភ្លើង​ស៊ី​ព ដែល​អាច​បាញ់​គ្រាប់បែកដៃ​បាន​ឆ្ងាយ​និង​បាញ់​ចំៗ​គោលដៅ​។​...

ឡាន​ហោះ Klein Vision ហោះហើរ​ឆ្លង​ទីក្រុង​ជា​លើកដំបូង​នៅ​ស្លូ​វ៉ាគី​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រហូតមកទល់​ពេលនេះ អ្វី​ដែល​គេ​ហៅថា “​ឡាន​ហោះ​” ភាគច្រើន​គឺ​គ្រាន់តែ​ជា​ដ្រូ​ន​មាឌធំ​កែកុន​តិចតួច ហើយ​ស្ទើរ​មិន​គួរ​ហៅ​ថា “​ឡាន​ហោះ​” នោះទេ​។​នៅពេល​យើង​​និយាយ​អំពី​ឡាន​ហោះ យើង​រំពឹង​ឃើញ​ឡាន​ចេញ​ពី​រឿង The Fifth Element...

រ៉ូបូត​នេះ​បើ​កលើ​ឆ្នេរ​ខ្សាច់​ដើម្បី​ប្រមូល​កន្ទុយបារី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​ថ្មីថ្មោង​មួយ​របស់​ហូ​ឡង់​បាន​ពិសោធន៍​ដោយ​ប្រើ​ក្អែក​ដើម្បី​កម្ចាត់​កន្ទុយបារី​ចេញពី​ទីក្រុង​។ ប្រហែល​មួយ​ឆ្នាំ​ក្រោយមក ក្នុង​ឆ្នាំ ២០១៨​គម្រោង​​នេះ​ត្រូវបាន​ដកចេញ​ដោយសារតែ​ខ្វះ​ធនធាន​និង​ហេតុផល​ផ្សេងទៀត​។ បន្ទាប់មក​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ហូ​ឡង់​មួយទៀត​សម្លឹង​រក​ការដោះស្រាយ​បញ្ហា​នេះ​ប៉ុន្តែ​ពេលនេះ​នៅ​ក្នុង​តំបន់​​ជាក់លាក់​មួយ គឺ ឆ្នេរ​ខ្សាច់​។​ ​តើ​អ្នកដឹង​ទេ​ថា​នេះ​ប្រាប់​យើង​ពី​អ្វី​? វា​ប្រាប់​យើង​ថា​ហូឡង់​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាមួយនឹង​កន្ទុយបារី​។...

បន្ទាប់ពី​ចំណាយ​ពេល​ប្រាំមួយ​ខែ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ អវកាស​យានិក​៤​នាក់​ត្រឡប់​មក​ដល់​ផែនដី​វិញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ការផ្សាយ​ផ្ទាល់​របស់​អង្គការ​ណា​សា​បានបង្ហាញ អវកាសយានិក​បួន​នាក់​ត្រឡប់​មក​ផែនដី​វិញ​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​វិច្ឆិកា (​ថ្ងៃ​អង្គារ​នៅ​កម្ពុជា​)​តាម​យាន​អ​វ​​កាស​របស់​ក្រុមហ៊ុន SpaceX បន្ទាប់ពី​ចំណាយ​ពេល​ប្រាំមួយ​ខែ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដោយ​កត់សម្គាល់​ពី​ទីបញ្ចប់​នៃ​បេសកកម្ម​ដ៏​មមាញឹក​។​ ​អវកាសយានិក​អន្តរជាតិ​បាន​ធ្វើ​ការពិសោធន៍​រាប់ពាន់​នៅលើ​ដង​តារាវិថី​និង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​នៅលើ​ស្ថានីយ ISS ក្នុងអំឡុងពេល​បេសកកម្ម...

បណ្តា​ក្រុមហ៊ុន​ជប៉ុន​ផ្សព្វផ្សាយ​បច្ចេកវិជ្ជា​លុបបំបាត់​កាបូន​នៅ​កិច្ចប្រជុំ COP26

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បណ្តា​ក្រុមហ៊ុន​ជប៉ុន​កំពុង​ផ្សព្វផ្សាយ​បច្ចេកវិជ្ជា​លុបបំបាត់​ឧស្ម័ន​កាបូនិ​ចរបស់​ពួកគេ​នៅឯ​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៃ​ភាគី​នានា​នៃ​អង្គការ​សហប្រជាជាតិ​លើក​ទី ២៦ (COP26) ។ ខណៈ​ការលុបបំបាត់​ឧស្ម័ន​កាបូនិច​គឺជា​បញ្ហា​សកល បច្ចេកវិជ្ជា​ពាក់ព័ន្ធ​អាច​ក្លាយ​ជា​ការផ្តោត​សំខាន់​នៃ​ការនាំ​ចេញ​នាពេល​អនាគត​។ ហេតុ​ដូច្នេះ​ហើយ​ក្រុមហ៊ុន​នានា​កំពុង​ព្យាយាម​ពង្រីក​ឱកាស​​អាជីវកម្ម​ដោយ​ដាក់​បង្ហាញ​បច្ចេកវិជ្ជា​របស់​ពួកគេ​ដល់​ឥស្សរជន​មកពី​ប្រទេស​ផ្សេងៗ​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ COP26 ។​ ​នៅឯ​កន្លែង​ប្រជុំ COP26...

អង្គការ​ណា​សា​នឹង​យក​យានអវកាស​បំបុក​អា​ចម៍​ផ្កាយ​ដើម្បី​បង្វែរ​ទិស​របស់​វា​នៅក្នុង​ការសាកល្បង “​ខែល​ការពារ​ផែនដី​”

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្នុង​រឿង​ហូលីវូដ Armageddon​ឆ្នាំ ១៩៩៨ លោក ព្រូ​ស វី​ល​លី​ស និង​លោក បិ​ន អា​ហ្វ​ផ្លិច បាន​ប្រឹងប្រែង​ដើម្បី​ជួយសង្គ្រោះ​ផែនដី​ពី​ការបុក​ដោយ​អាចម៍ផ្កាយ​។​...

ឡាន​ហោះ​ធ្លាប់​ឮ​ហើយ​នៅឡើយ​ឡាន​មុជទឹក ឥឡូវ​វា​លេច​រូបរាង​ហើយ​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នក​ធ្លាប់​ឮ​ហើយ​អំពី​ឡាន​ទំនើប​និង​ម៉ូតូ​ទំនើប​ឬ​ឡាន​ហោះ​។ ឥឡូវនេះ ជួប​ជាមួយ​ឡាន​មុជទឹក​វិញ​ម្តង​គឺ Super Sub​។ Super Sub​ក៏​ជា​របស់​ក្រុមហ៊ុន​​ផលិត​នាវាមុជទឹក​របស់​ហូឡង់​ដែរ ដែល​ផលិត​នាវាមុជទឹក​ឯកជន​ចុងក្រោយ​បំផុត​និង​លឿន​បំផុត​ឈ្មោះថា U-Boat Worx​។​ ​ឡាន...

កំប៉ុង​ដាក់​បាន​ទាំង​ទឹក​និង​ដើរតួ​ជា​ម៉ាស៊ីនត្រជាក់​ចល័ត​ថែម​ទៀត​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ម៉ាស៊ីនត្រជាក់​និង​កំប៉ុង​ទឹក​ហាក់ដូចជា​វត្ថុ​មិន​ទាក់ទង​គ្នា​ទេ ប៉ុន្តែ​រឿង​នោះ​គឺ​នៅ​មុន​ពេល​កំប៉ុង​ទឹក​ដែក ACMug​លេច​រូបរាង​ឡើង​ប៉ុណ្ណោះ​។​ដូច​ដែល​ឈ្មោះ​ផលិត​​ផល​បាន​ប្រាប់​រួច​អ៊ីចឹង ACMug គឺជា​កំប៉ុង​ទឹក​និង​ម៉ាស៊ីនត្រជាក់​ចល័ត​រួមបញ្ចូល​គ្នា​តែ​មួយ​។​ ​ពិត​ណាស់​វា​ប្រហែល​មិនមែន​ជា​ម៉ាស៊ីនត្រជាក់​ចំ​តួ​នោះទេ ប៉ុន្តែ​វា​ជា​កង្ហារ​ត្រជាក់​…​ដែល​បង្កើតឡើង​ក្នុង​កំប៉ុង​ទឹក​។ ក្រុមហ៊ុន​ផលិត​បាន​អះអាងថា កំប៉ុង​ទឹក​នេះ​អាច​ផលិត​សីតុណ្ហភាព​ត្រជាក់ ៧ អង្សា​សេ​។​...