បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ

https://www.rasmeinews.com/wp-content/uploads/2020/12/techno.png

អាម៉េរិកត្រៀមផលិតដ្រូនក្រោមទឹកខ្នាតធំ

ក្រុមហ៊ុន Lockheed Martin ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកសន្តិសុខនិងលំហអាកាសលើពិភពលោក បានទទួលកិច្ចសន្យាតម្លៃ ១២,៣ លានដុល្លារដើម្បីចាប់ផ្តើមដំណើរការដំណាក់កាលដំបូងនៃកម្មវិធីដ្រូនក្រោមទឹក Manta Ray។ កិច្ចសន្យាពីទីភ្នាក់ងារគម្រោងស្រាវជ្រាវជាន់ខ្ពស់ផ្នែកការពារជាតិ (DARPA) នឹងផ្តល់ថវិកាដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និង ការបង្ហាញដ្រូនក្រោមទឹកដ៏ធំ។...

អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន MIT បង្កើតឧបករណ៍វិភាគថ្ងៃអវសានពិភពលោកដើម្បីធ្វើគំរូសេណារីយ៉ូអាចម៍ផ្កាយបុកផែនដី

ផ្កាយព្រះគ្រោះ (អាចម៍ផ្កាយ) នឹងបោះពួយឆ្ពោះមករកផែនដីនៅថ្ងៃណាមួយ។ ក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន MIT បានបង្កើតកុំព្យូទ័រមួយដើម្បីជួយរៀបចំផែនការសម្រាប់ការបុកទង្គិចដ៏ប្រល័យពីអាចម៍ផ្កាយ។ នៅថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២៩ ដុំថ្មទឹកកកអវកាសធំជាងប៉មទួលអេហ្វហ្វែល នឹងធ្វើដំណើរឆ្លងកាត់ផែនដីក្នុងល្បឿន ១០៨.០០០ គ.ម/ម៉ោង ដោយបង្កផលប៉ះពាល់ដល់ផ្កាយរណបភូមិសាស្ត្រជាច្រើន។...

ចិន​បាញ់​បង្ហោះ​ផ្កាយរណប​ពិសោធន៍​បច្ចេកវិទ្យា​ថ្មី​ចំនួន​៤​គ្រឿង​

​ចិន​បាន​បញ្ជូន​ផ្កាយរណប​ពិសោធន៍​បច្ចេកវិទ្យា​ថ្មី​ចំនួន​៤​ទៅ​ចូល​គន្លង​ផែនដី​តាម​ការគ្រោងទុក​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ី​ចាង​នៅ​ខេត្ត​ស៊ី​ឈ័ន ​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ខែ​កុម្ភៈ​នេះ​។ នេះ​បើ​យោង​តាម​វេបសាយ​ស៊ីនហួ​រណិត​។​ ​ផ្តាយរណប​ដែល​ត្រូវបា​ន​បាញប​ង្ហោះ​តាមរយៈ​រ៉ុក​កែត​Long March-2D ទាំងនេះ នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​ពិសោធន៍​សាកល្បង​បច្ចេកវិទ្យា​អង្កេត​ផែនដី​ថ្មី​។​ ​នេះ​គឺជា​បេសកកម្ម​លើក​ទី​៣២៦ នៃ​ការបាញ់​បង្ហោះ​ផ្តាយរណប​ជា​បន្តបន្ទាប់​តាមរយៈ​រ៉ុ​ក​កែ​ត Long March នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn ផ្តាយរណប​ដែល​ត្រូវបា​ញ់​បង្ហោះ​តាមរយៈ​រ៉ុក​កែត​Long March-2D​ចេញ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ី​ចាង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ខែ​កុម្ភៈ​

​ក្រុមហ៊ុន​Yes Seatel​បាន​នាំយក​ប្រព័ន្ធ​បច្ចេកវិទ្យា​5G​ចុងក្រោយ​មកដល់​កម្ពុ​ជា​

​ដោយៈ​សុផល​/​ភ្នំពេញៈ​ប្រទេស​កម្ពុជា​បានបង្ហាញ​នូវ​បទពិសោធ​ថ្មី​នៃ​ការតភ្ជាប់​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយបង្អស់​សម្រាប់​ទូរស័ព្ទ​ចល័ត​។​ស្រប​ពេលដែល​YesSeatel​ឬ​ត្រូវបាន​គេ​ស្គាល់​ថា​ជា Yes 018 បានរៀបចំ​ពិធី​សាកល្បង​បច្ចេកវិទ្យា 5G របស់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​រំពឹងទុក​ថា​នឹងដាក់​ឱ្យប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​សេវា Yes 5G ជា​ផ្លូវការ​នៅក្នុង​ឆ្នាំនេះ​។​ Yes018​មាន​បណ្តាញ​4G១០០​ភាគរយ​ដែល​គ្របដណ្តប់​ចំនួន​ប្រជាជន​ជាង​៩០​ភាគរយ​នៅក្នុង​ប្រទេស​កម្ពុជា​។​ស្ថានីយ​4G​ទាំងអស់​របស់​ក្រុមហ៊ុន​ត្រូវបាន​បំពាក់​ដោយ​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​ដី​ជាង​១២.០០០​គីឡូម៉ែត្រ​នៅ​ទូទាំងប្រទេស​។​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​បែបនេះ Yes018 ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ផ្លាស់ប្តូរ​ទៅ​ប្រព័ន្ធ​សេវា...

ដ្រូនថ្មីរហស្សនាម Formula 1 លើមេឃ ចាប់ផ្តើមហោះហើរលើកដំបូងមានដឹកមនុស្ស

ដ្រូនមានមនុស្សជិះដ៏មិនគួរឱ្យជឿមួយ ដែលគេពណ៌នាថាជារថយន្ត Formula 1 លើមេឃ អាចសម្តែងការហោះហើរក្រឡាប់ផ្ងារលើមេឃយ៉ាងអស្ចារ្យនៅល្បឿន ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង សូម្បីនៅពេលមានមនុស្សជិះនៅលើនោះទៀត។ ដ្រូនឈ្មោះ Big Drone បានធ្វើការហោះហើរជាលើកដំបូងនៅប្រទេសក្រូអាស៊ី ដោយនាយកប្រតិបត្តិក្រុមហ៊ុន Drone...

ក្រុមហ៊ុន SpaceX ប្រកាសដៃគូថ្មីមួយដើម្បីបញ្ជូនអ្នកទេសចរបួននាក់ទៅជ្រៅក្នុងគន្លងគោចរ

ក្រុមហ៊ុន SpaceX បានប្រកាសភាពជាដៃគូថ្មីមួយកាលពីថ្ងៃអង្គារទី១៨កុម្ភៈដើម្បីបញ្ជូនភ្ញៀវទេសចរចំនួនបួននាក់ចូលទៅក្នុងគន្លងគោចរជ្រៅជាងពលរដ្ឋឯកជនណាៗទាំងអស់មុនពួកគេ នៅក្នុងបេសកកម្មមួយដែលអាចនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២២ និងចំណាយថវិកាយ៉ាងតិចជាង ១០០ លានដុល្លារ។ ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Space Adventures ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន និង ធ្លាប់បម្រើការជាអន្តរការីដើម្បីបញ្ជូនអ្នកទេសចរអវកាសចំនួន ៨...

សល់១សប្តាហ៍ទៀតប៉ុណ្ណោះ ប្រញាប់កម៉្មង់ Samsung Galaxy S20+ | S20 Ultra

ភ្នំពេញ៖ កក្រើកនោះកក្រើក… ល្បីនោះល្បី… មិនមែនតែកម្ពុជាយើងទេគឺទូទាំងពិភពលោកតែម្តង! ហើយបើនិយាយពីទីផ្សារ និងអ្នកនិយមគាំទ្រក្នុងព្រះរាជាណាចក្រកម្ពុជាវិញសឹងតែមិនបាច់និយាយ…គឺថាម្នាក់ៗសុទ្ធតែរំជើបរំជួល និងទប់ចិត្តមិនបានជាមួយស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20+ និង S20 Ultra នេះខ្លាំងណាស់ជាពិសេសគឺការវិវត្តន៍ថ្មីនៃកាមេរ៉ា កម្រិត...

ថៃដាក់ដេញថ្លៃអាជ្ញាប័ណ្ណប្រព័ន្ធ 5G

ប្រទេសថៃបានបង្កើនប្រាក់ជាង ៣,២ ពាន់លានដុល្លារក្នុងការដេញថ្លៃអាជ្ញាប័ណ្ណ 5G ខណៈប្រតិបត្តិករនានាកំពុងប្រណាំងប្រជែងដើម្បីចាប់យកវិសាលគមប្រេកង់ខ្ពស់ ដែលត្រូវការចាំបាច់សម្រាប់ការដាក់ឱ្យប្រើបច្ចេកវិជ្ជាជំនាន់ថ្មីនេះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Advanced Info Services ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់ថៃ បានគ្របដណ្តប់លើការដេញថ្លៃកាលពីថ្ងៃអាទិត្យទី១៦ កុម្ភៈ ដោយទទួលបានអាជ្ញាប័ណ្ណ ២៣...

សីតុណ្ហភាពនៅទ្វីបអង់តាក់ទិកកើនឡើងដល់ជាង ២០ អង្សាសេមិនធ្លាប់មានពីមុនមក

អ្នកស្រាវជ្រាវម្នាក់និយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈថា ក្រុមអ្នកវិទ្យាសាស្ត្រនៅទ្វីបអង់តាក់ទិកបានកត់ត្រាសីតុណ្ហភាពថ្មី ២០,៧៥ អង្សាសេមិនធ្លាប់មានពីមុនមក ដោយបំបែកនូវព្រំដែន២០អង្សាសេជាលើកដំបូងនៅទ្វីបទឹកកកមួយនេះ។ អ្នកវិទ្យាសាស្ត្រសញ្ជាតិប្រេស៊ីល លោក កាឡូស សែហ្វើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងមិនដែលឃើញសីតុណ្ហភាពខ្ពស់បែបនេះនៅទ្វីបអង់តាក់ទិកនោះឡើយ”។ លោកបានក្រើនរំលឹកថា ការវាស់ស្ទង់...

កំពូលស្មាតហ្វូនកាមេរ៉ា Galaxy S20 Ultra និង Galaxy S20+ អាចកម្ម៉ង់បាន នៅថ្ងៃនេះហើយ!!!

ភ្នំពេញ៖ ពិតជារហ័សទាន់ចិត្តមែន! បន្ទាប់ពីការដាក់បង្ហាញរូបរាងកាលពីម្សិលមិញ រួចមកឥឡូវនេះក្រុមហ៊ុនសាមសុង ក៏បានបំពេញតាមសំណូមពរដោយប្រញាប់ ប្រញាល់បើកឱ្យអតិថិជនដែលកំពុងតែរង់ចាំយ៉ាងអន្ទះសារ និងច្រើនលើសលុបក្នុង ប្រទេស កម្ពុជាយើងធ្វើការកម្ម៉ង់ទុកមុនបាន (Pre-Order) ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ...