បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ

https://www.rasmeinews.com/wp-content/uploads/2020/12/techno.png

ក្រុមហ៊ុន Lenovo បង្ហាញ កុំព្យូទ័រយួរដៃថ្មីអាចបត់អេក្រង់ចូលគ្នាបានលើកដំបូងលើពិភពលោក

ក្រុមហ៊ុន Lenovo កំពុងដាក់បង្ហាញដល់អ្នកចូលរួមក្នុងពិព័រណ៍ CES ឆ្នាំនេះនៅឡាសវេហ្គាស នូវកុំព្យូទ័រយួរដៃថ្មីពោរពេញដោយមហិច្ឆតារបស់ខ្លួន ដែលក្រុមហ៊ុនពិពណ៌នាថាជា “កុំព្យូទ័រអាចបត់បានលើកដំបូងនៅលើ​ពិភពលោក”។ មានឈ្មោះថា ThinkPad X1 Fold កុំព្យូទ័រនេះមើលភ្លាមគឺដូចជាថេប្លេតធម្មតា ដែលមានអេក្រង់ OLED...

ក្រុមហ៊ុន Colgate បង្ហាញច្រាស់ដុសធ្មេញឆ្លាតវៃ

ក្រុមហ៊ុន Colgate បានបង្ហាញច្រាស់ដុសធ្មេញឆ្លាតដំបូងបំផុតរបស់ខ្លួនជាមួយបច្ចេកវិជ្ជាសិនស័រអុបទិក ដែលអាចរកឃើញកំណកជីវអតិសុខុមប្រាណ ដូច្នេះវានឹងអាចកម្ចាត់ចេញពីធ្មេញនៅពេលកំពុងដុសធ្មេញ។ ក្រុមហ៊ុន Colgate និយាយថា ច្រាស់អេឡិចត្រូនិចឆ្លាតឈ្មោះ Plaqless Pro មានគោលបំណងធ្វើបដិវត្តន៍ការថែទាំមាត់ធ្មេញដោយផ្តល់នូវព័ត៌មានជាក់លាក់ទាន់ចិត្ត ដែលច្បាស់លាស់សម្រាប់មាត់នីមួយៗ និង បច្ចេកទេសដុសធ្មេញដ៏ពិសេសសម្រាប់មនុស្សគ្រប់គ្នា។...

ក្រុមហ៊ុន Samsung និង LG នឹងបង្ហាញទូទឹកកកឆ្លាតប្រើបច្ចេកវិជ្ជា AI ជួយណែនាំមុខម្ហូបត្រូវធ្វើផ្អែកតាមគ្រឿងផ្សំមានខាងក្នុង

ក្រុមហ៊ុន Samsung និង LG នឹងប្រជែងគ្នាជាមួយនឹងទូទឹកកកឆ្លាតវៃថ្មីរបស់ពួកគេ ដែលស្កែននៅខាងក្នុងទូទឹកកកនិងផ្តល់យោបល់អំពីមុខអាហារត្រូវធ្វើ នៅពិព័រណ៍ CES ២០២០ នាសប្តាហ៍នេះ។ ទូទឹកកកឆ្លាតវៃរបស់ក្រុមហ៊ុនទាំងពីរគឺប្រើបច្ចេកវិជ្ជា AI ដែលមិនត្រឹមតែស្គាល់អាហារនៅខាងក្នុងនិងបញ្ជូនព័ត៌មានអាប់ដេតថ្មីតាមស្មាតហ្វូនប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់យោបល់អំពីមុខម្ហូបត្រូវធ្វើ ដោយផ្អែកលើគ្រឿងផ្សំដែលមាននៅខាងក្នុងទៀតផង។ នេះមានន័យថាអ្នកប្រើប្រាស់ទូទឹកកកឆ្លាតរបស់...

ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណបអ៊ីនធឺណេត ៦០ គ្រឿងបន្ថែមទៀត

ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណេតខ្នាតតូចចំនួន ៦០ គ្រឿងបន្ថែមទៀតកាលពីយប់ថ្ងៃចន្ទទី៦មករា លើកនេះគឺសាកល្បងថ្នាំកូតងងឹតដើម្បីបំពេញចិត្តអ្នកចូលចិត្តមើលផ្កាយ។ វាជាការសម្រុះសម្រួលគ្នា “ជំហានដំបូង” រវាងក្រុមហ៊ុន SpaceX និងពួកតារាវិទូ ដែលខ្លាចផ្ទៃមេឃខ្មៅងងឹតត្រូវបំពុលដោយផ្កាយរណបភ្លឺចិញ្ចាចរាប់រយគ្រឿង និងទីបំផុតអាចមានដល់ទៅរាប់ពាន់គ្រឿងព័ទ្ធជុំវិញផែនដី។ រ៉ុក្កែត Falcon...

ក្រុមហ៊ុន Hyundai នឹងផលិតឡានហោះសម្រាប់បណ្តាញតាក់ស៊ីហោះរបស់ក្រុមហ៊ុន Uber

ក្រុមហ៊ុន Hyundai បានប្រកាសកាលពីថ្ងៃចន្ទទី៦មករាថាខ្លួននឹងផលិតឡានហោះសម្រាប់បណ្តាញតាក់ស៊ីហោះរបស់ក្រុមហ៊ុន Uber ដែលគ្រោងនឹងដាក់ពង្រាយនៅឆ្នាំ ២០២៣។ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងនេះនិយាយថាខ្លួននឹងផលិត “យានយន្តហោះហើរនិងចុះចតដោយបញ្ឈរ ដែលអាចដឹកអ្នកដំណើរបាន៤នាក់” នៅទំហំប៉ុនរថយន្តទូទៅដែរ ដោយមិនផ្តល់ព័ត៌មានលម្អិតនោះទេ។ កិច្ចព្រមព្រៀង ដែលបានប្រកាសនៅក្នុងពិព័រណ៍គ្រឿងអេឡិចត្រូនិក (CES) នៅទីក្រុងឡាសវេហ្គាស...

ក្រុមហ៊ុន Samsung បង្ហាញកំណែទូរស័ព្ទធូរថ្លៃ Galaxy S10 និង Note 10 ប៉ុន្តែរក្សាការសម្ងាត់ចំពោះតម្លៃសិន

ក្រុមហ៊ុន Samsung នឹងព្យាយាមទាក់ទាញអតិថិជនឱ្យទិញទូរស័ព្ទតម្លៃទាបជាមួយកំណែទូរស័ព្ទល្បីធូរថ្លៃស៊េរីថ្មីរបស់ខ្លួន។ កាលពីថ្ងៃសុក្រទី៣មករា ក្រុមហ៊ុន Samsung បានប្រកាសនូវទូរស័ព្ទ Galaxy S10 Lite និង Note 10 Lite ដែលជាប្រភេទទូរស័ព្ទល្បីធូរថ្លៃរបស់ខ្លួនជាមួយលក្ខណៈពិសេសបច្ចេកវិជ្ជាចុងក្រោយស្រដៀងនឹងប្រភេទទូរស័ព្ទថ្លៃដែរ។...

ក្រុមហ៊ុន Tesla បង្កើតឯតទគ្គកម្ម ខណៈការលក់ក្នុងឆ្នាំ២០១៩កើនឡើងជាង៥០ភាគរយ

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc បានឡើងថ្លៃដល់តម្លៃខ្ពស់បំផុតកាលពីថ្ងៃសុក្រទី៣មករាបន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ថាការចែកចាយទូទាំងពិភពលោករបស់ខ្លួនបានកើនឡើងជាង ៥០ ភាគរយកាលពីឆ្នាំមុន។ សេចក្តីប្រកាសកាលពីថ្ងៃសុក្របានរុញភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ឱ្យកើនឡើងជិត ៣ ភាគរយគឺដល់កម្រិតខ្ពស់បំផុត ៤៤៣,០១ ដុល្លារក្នុង១សន្លឹកហ៊ុន។ ភាគហ៊ុននេះមានតម្លៃច្រើនជាងទ្វេដងគិតចាប់តាំងពីការបិទក្នុងតម្លៃ ១៧៨,៩៧...

ភស្តុតាងនៃជីវិតក្រៅភពប្រហែលបានកត់ត្រាទុកក្នុងសៀវភៅណាមួយរួចទៅហើយ តែជីវិតក្រៅភពនោះពិបាកយល់ពេកទើបអ្នកវិទ្យាសាស្ត្រមិនបានចាប់អារម្មណ៍

ទស្សនវិទូវិទ្យាសាស្ត្រម្នាក់និយាយថា ភស្តុតាងសម្រាប់ជីវិតនៅលើភពផ្សេងទៀតប្រហែលជាបានកត់ត្រាទុកក្នុងសៀវភៅនៅលើផែនដីរួចទៅហើយ ប៉ុន្តែយើងប្រហែលជាមិនបានចាប់អារម្មណ៍ថាវាជាជីវិតក្រៅភពទេ។ សំណួរថាតើយើងរស់នៅតែឯងក្នុងចក្រវាលនេះមែនទេ នៅតែជាសំណួរមួយ ដែលត្រូវបានគិតពិចារណាដោយអ្នកវិទ្យាសាស្ត្រអ្នកនិពន្ធនិងទស្សនវិទូជាច្រើនជំនាន់។ មានបេសកកម្មរាប់សិបបានចាប់ផ្តើមដើម្បីស្វែងរកជីវិតក្រៅផែនដីហើយអ្នកនិពន្ធបានសរសេរសៀវភៅច្រើនរាប់មិនអស់លើប្រធានបទនេះរួចទៅហើយ។ សាស្ត្រាចារ្យទស្សនវិជ្ជាវិទ្យាសាស្ត្រគឺលោកបណ្ឌិត ភីតធឺ វីកកឺ (Peter Vickers) មកពីសាកលវិទ្យាល័យឌួរ៉ាម (Durham) និយាយថា...

ទូរស័ព្ទ Xiaomi Mi Note 10 ជាជម្រើសស្មាតហ្វូនលំដាប់មធ្យមដ៏សមរម្យ

កាលពីឆ្នាំមុនគេឃើញការត្រឡប់មកវិញនៃការប្រណាំងប្រជែងស្មាតហ្វូនដែលខ្លាំងខាងមេហ្គាភិចសែល (MP) ដោយ Sony ជាអ្នកចាប់ផ្តើមមុនគេ បន្ទាប់មកគឺ Samsung បានបង្ហាញកាម៉េរាដែលមាន Sensor គុណភាពខ្ពស់។ ក្រុមហ៊ុន Samsung បានឈរនៅលំដាប់លេខ១ព្រោះស្មាតហ្វូនមួយរបស់ខ្លួនមានកាមេរ៉ាដល់ទៅ ៦៤ មេហ្គាភិចសែល...

ចិនដាក់ឱ្យប្រើផ្លូវដែកល្បឿនលឿនឆ្លាតវៃដំបូងគេលើពិភពលោក ដែលមានរថភ្លើងគ្មានអ្នកបើកបរ រលកសញ្ញា 5G និងប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែសម្រាប់ត្រៀមអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២

ចិនបានដាក់ដំណើរការរថភ្លើងល្បឿនលឿន “ឆ្លាតវៃ” ដំបូងរបស់ខ្លួនដើម្បីភ្ជាប់ទីក្រុងប៉េកាំងនិងទីក្រុងចាងជាគូ ដែលក្រុងទាំងពីរជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ ២០២២។ ទូរថភ្លើងត្រូវបានបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្ដិ រលកសញ្ញា 5G ភ្លើងបំភ្លឺឆ្លាតវៃក៏ដូចជាកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ និង អាចធ្វើដំណើរក្នុងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកជំនាញចិនអះអាងថា គម្រោងដែលមានទឹកប្រាក់...