ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

ចំនួន​មនុស្ស​ស្លាប់​ដោយ​រញ្ជួយ​ដី​នៅ​តួ​ក​គី​និង​ស៊ី​រី​កើន​ហួស​៥.០០០​នាក់​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ចំនួន​មនុស្ស​ស្លាប់​ពី​រញ្ជួយ​ដី​កំលាំង​៧,៨​រិ​ច្ឆ​ទ័រនិង​រញ្ជួយ​តូចៗ​តាម​ពីក្រោយ​ជាច្រើន​ទៀត​នៅ​តួ​ក​គី​និង​ស៊ី​រី​បាន​កើន​ជាង​៥.០០០​នាក់​នៅ​ថ្ងៃ​អង្គារ​ទី​៧​កុម្ភៈ​នេះ​នៅពេល​​សាកសព​ជាច្រើន​ទៀត​ត្រូវបាន​ទាញ​ចេញពី​គំនរ​អាគារ​ដួលរលំ​។​ ​អនុ​ប្រធានាធិបតី​តួ​ក​គី បាន​និយាយថា​ចំនួន​មនុស្ស​ស្លាប់​នៅ​តួ​ក​គី​បាន​កើន​ដល់​៣.៤១៩​នាក់​គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ និង​២០.៥៣៥​នាក់​រងរបួស​។​បូក​រួម​ទាំង​ចំនួន​ស្លាប់​១.៦០២​នាក់​ទៀត​នៅ​ខាង​​ទឹកដី​ស៊ី​រី ធ្វើ​អោយ​ចំនួន​មនុស្ស​ស្លាប់​ពី​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​ឡើងដល់​៥.១០២​នាក់​។​ ​រញ្ជួយ​ដី​ពិឃាត​នេះ​បាន​កើតឡើង​កាលពីដើម​ថ្ងៃ​ចន្ទ ក្នុងពេល​មនុស្ស​កំពុង​ដេក​លង់លក់​ក្នុង​ផ្ទះ​ក្នុង​អាគារ ដោយ​វា​បាន​រំលំ​អាគារ​រាប់ពាន់​។​ពួក​អ្នក​ជួយសង្គ្រោះ​បាន​ខិតខំ​ស្វែងរក​អ្នក​នៅ​រស់​និង​សាក​​សព​មនុស្ស​ដោយ​ឥត​ឈប់សម្រាក​ទាំងយប់​ត្រជាក់ទោះជា​សីតុណ្ហភាព​ចុះ​ក្រោម​សូន្យ​និង​មាន​ការរញ្ជួយ​តូចៗ​ប្រមាន​២០០​លើក​ក្រោយ​មកទៀ​តក្តី​។​ ​នួ​រ​ហ្គុ​ល ឡា​ថា​យ​(Nurgul Atay)​បាន​ប្រាប់​សារព័ត៌មាន​ថា នាង​បាន​ឮ​សម្លេង​ម្តាយ​នាង​ស្រែក​អោយជួយ​ចេញ​ពី​ក្រោម​គំនរ​ថ្ម​នៃ​អាគារ​បាក់​នៅ​ទីក្រុង​អង់​ថា​ក្យា​(Antakya)​ក្នុង​ខេត្ត​ហា​ថា​យ​(Hatay)​តែ​កិច្ចខិតខំ​របស់​នាង​និង​អ្នក​ដទៃ​ទៀត​ឥតប្រយោជន៍​ដោយសារតែ​គ្មាន​បុគ្គលិក​ជួយ​សង្គ្រោះ​និង​គ្រឿងចក្រ​ជួយ​។​នាង​បាន​និយាយថា​«​បើ​យើង​អាច​លើក​ផ្ទាំង​ថ្ម​ចេញ​បាន យើង​អាច​​ចូល​ទៅ​ដល់​គាត់​។​ម្តាយ​របស់​ខ្ញុំ​អាយុ​៧០​ឆ្នាំ គាត់​មិនអាច​ស៊ូទ្រាំ​បានយូរ​ទេ​»​។​ ​នៅ​ទូទាំង​ខេត្ត​ហា​ថា​យ...

ក្រុម​សង្គ្រោះ​និង​រុករក​នាំគ្នា​សម្រុក​ទៅកាន់​តួ​ក​គី​និង​ស៊ី​រី​ក្រោយ​រញ្ជួយ​ដី​ដ៏​ប្រល័យ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​និង​ក្រុម​ជំនួយ​ជាច្រើន​បាន​ប្រញាប់ប្រញាល់​បញ្ជូន​បុគ្គលិក មូលនិធិ​និង​ឧបករណ៍​ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នៅ​ក្នុង​តំបន់​រង​​គ្រោះ​ដោយ​រញ្ជួយ​ដី​នៃ​ប្រទេស​តួ​ក​គី​និង​ស៊ី​រី​។ សូម​ក្រឡេក​មើល​អ្វី​ដែល​ត្រូវបាន​ផ្តល់ជូន​រហូតមក​ទល់​ពេល​នេះ ៖ – សហភាព​អឺរ៉ុប​បាន​ចល័ត​ក្រុម​រុករក​និង​ជួយ​សង្គ្រោះ​ដើម្បី​ជួយ​តួ​ក​គី ខណៈ​ប្រព័ន្ធ​ផ្កាយរណប Copernicus របស់​ប្លុក​ទាំង ២៧​ប្រទេស​នេះ​ត្រូវបាន​ធ្វើ​ឱ្យ​សកម្ម​ឡើង​ដើម្បី​ផ្តល់​សេវា​ផែនទី​សង្គ្រោះ​​បន្ទាន់​។...

អ៊ុយ​ក្រែ​នដក​សៀវភៅសម័យ​សូ​វៀត ១៩ លាន​ក្បាល​ចេញពី​បណ្ណាល័យ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេតថែមស៍) ៖ សមាជិក​សភា​ជាន់ខ្ពស់​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​កុម្ភៈ​ថា អ៊ុយ​ក្រែន​បាន​ដកចេញ​ពី​បណ្ណាល័​យ​របស់ខ្លួន​នូវ​សៀវភៅ​សម័យ​សូវៀ​ត​ឬ​ជា​ភាសា​រុស្សី​ចំនួន ១៩ លាន​ក្បាល​គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ​មុន​។​ ​លោកស្រី យេ​វ​ហេ​នីយ៉ា ក្រាវ​ឆាក់ (Yevheniya Kravchuk)​អនុប្រធាន​គណៈកម្មាធិកា​រ​នៃ​សភា​អ៊ុយ​ក្រែន​ស្តី​ពី​មនុស្ស​ធម៌និង​គោលនយោបាយ​ព័ត៌មាន បាន​និយាយថា​ក្នុងចំណោម​សៀវភៅ​១៩​លាន​ក្បាល...

ប្រមុខ​អ​.​ស​.​ប ព្រមាន​ថា ពិភពលោក​អាច​នឹង​ឆ្ពោះទៅ​រក​សង្គ្រាម​កាន់តែ​ធំ

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន​អង្គការ​សហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​ព្រមាន​ប្រទេស​នានា​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​កុម្ភៈ​ថា លោក​បារម្ភ​ថា​លទ្ធភាព​នៃ​ការកើនឡើង​បន្ថែម​​ទៀត​នៅក្នុង​ជម្លោះ​រុស្ស៊ី​និង​អ៊ុយ​ក្រែន​មាន​ន័យ​ថា​ពិភពលោក​កំពុង​ឆ្ពោះទៅរក “​សង្គ្រាម​កាន់តែ​ធំ​”​។​ ​អគ្គលេខាធិការ​រូប​នេះ​បាន​ដាក់ចេញ​នូវ​អាទិភាព​របស់​លោក​សម្រាប់​ឆ្នាំ​នេះ​នៅក្នុង​សុន្ទរកថា​ដ៏​អាប់អួរ​ទៅកាន់​មហាសន្និបាត​អ​.​ស​.​ប ដែល​ផ្តោត​លើ​ការឈ្លានពាន​របស់​រុស្ស៊ី វិបត្តិ​អាកាសធាតុ​និង​​ភាពក្រីក្រ​ខ្លាំង​។​ ​លោក​បាន​ប្រាប់​អ្នក​ការទូត​នៅ​ទីក្រុង​ញូវយ៉ក​ថា...

អ្នក​ជួយ​សង្គ្រោះ​ថៃ​ជួយ​ក្មេងស្រី​ដែល​ធ្លាក់​ចូល​អណ្តូង​ជំរៅ​១៣​ម៉ែត្រ​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ពួក​អ្នក​ជួយសង្គ្រោះ​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ជួយ​សង្គ្រោះ​ជីវិត​ក្មេងស្រី​ម្នាក់​ដែល​បាន​ធ្លាក់​ចូល​ក្នុង​អណ្តូង​ជំរៅ​១៣​ម៉ែត្រ​មួយ​នៅ​តំបន់​ជនបទ​ថៃ ក្រោយ​ធ្វើ​ការជីក​​កាយ​ទាំងយប់​ថ្ងៃ​ចន្ទ​ដើម្បី​ទៅ​ដល់​កន្លែង​ដែល​ក្មេង​ស្រី​នេះ​នៅ​។​ ​ជនរងគ្រោះ​អាយុ​ទើប​១៩​ខែ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​យ៉ាង​រួសរាន់​ដើម្បី​ពិនិត្យ​សុខភាព​បន្ទាប់​ពី​ធ្លាក់ចូល​ដី​ភក់​នៅក្នុង​រន្ធ​អណ្តូង​តូច​មួយ​ពេញ​មួយ​យប់​។​ក្មេង​ស្រី​នេះ​បាន​ធ្លាក់​ចូល​អណ្តូង​ទំហំ​០,៣​ម៉ែត្រ​នៅក្នុង​ខេត្ត​តាក់​(Tak)​ក្បែរ​ព្រំដែន​មី​យ៉ាន់​ម៉ា​ក្នុងពេល​រត់​លេង​កាលពី​រសៀល​ថ្ងៃ​ចន្ទ​។​ ​មនុស្ស​ជាង​១០០​នាក់​បាន​ចូលរួម​ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ​ក្មេង​ស្រី​របស់​កម្មករ​អន្តោប្រវេសន៍​មក​ពី​មី​យ៉ាន់​ម៉ា​។​ ​នាង​បាន​ជាប់​ក្នុង​អណ្តូង​នេះ​អស់​ជាង​១៦​ម៉ោង​ទម្រាំ​ត្រូវ​បាន​ជួយ​សង្គ្រោះ​។​កាម៉េរ៉ា​មួយ​ត្រូវ​បានសម្រូត​ចុះ​ចូលក្នុង​អណ្តូង​និង​បាន​ឃើញ​វា​យំ​ដោយ​ភក់​ប្រឡាក់​មុខ​។​ពួក​អ្នក​ជួយសង្គ្រោះ​ក៏បាន​ទម្លាក់​​ចុះ​ខ្យល់​អុកស៊ីសែន​ដើម្បី​ក្មេង​តូច​នេះ​ដកដង្ហើម​ ហើយ​ពួកគេបាន​ទៅ​ដល់​ក្មេង​ស្រី​នេះ​នៅ​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃ​អង្គារ និង​នាំ​ឡើង​លើ​គោក​នៅ​មួយ​ម៉ោង​ក្រោយ​៕ ​រូប​វីដេអូ​មកពី​កន្លែង​កើតហេតុ​បង្ហាញ​ពួក​អ្នក​ជួយ​សង្គ្រោះ​ធ្វើការ​ទាំង​យប់​ដើម្បី​ចូល​ទៅ​ដ​ល់​កន្លែង​ក្មេង​នៅ​ ​

iPhoneដំបូង​មិនទាន់​បក​ចេញពី​ប្រអប់ រំពឹង​ទទួល​បាន​ជាង ៥០.០០០ ដុល្លារ​ពី​ការលក់​ដេញថ្លៃ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទូរស័ព្ទ iPhone​ដើម​មួយ​គ្រឿង ដែល​នៅតែ​ស្ថិត​ក្នុង​ប្រអប់ ត្រូវ​គេ​រំពឹងថា​នឹង​លក់​ក្នុងតម្លៃ​ជាង ៥០.០០០ ដុល្លារ​នៅ​ឯ​ការដេញថ្លៃ​។​ ​ទូរស័ព្ទ iPhone ដែល​ចេញលក់​ក្នុង​ឆ្នាំ ២០០៧...

បាតុករ​ថៃ​ទន់ខ្សោយ បន្ទាប់​ពី​កូដកម្ម​អត់​អាហារ​រយៈពេល​បី​សប្តាហ៍​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សេចក្តីថ្លែងការណ៍​របស់​មន្ទីរពេទ្យ​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​កុម្ភៈ​ថា​បាតុករ​ថៃ​ពីរ​នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​ក្រោម​ច្បាប់​ស្តីពី​ការប្រមាថ​ព្រះមហាក្សត្រ​​ដ៏​តឹងតែង​របស់​ព្រះរាជាណាចក្រ​នេះ​កំពុង​ខ្សោយ​ទៅៗ បន្ទាប់ពី​ធ្វើ​កូដកម្ម​អត់​អាហារ​ជិត​បី​សប្តាហ៍​។​ ​នាង តាន់​តា​វ៉ាន់ តួ​ទូ​ឡា​ណុន (Tantawan Tuatulanon)​និង នាង អូ​រ៉ា​វ៉ាន់ ភូ​ពង់...

អ្នកទោស​រត់ចេញ​ពី​គុក​ស៊ី​រី​ក្រោយ​រញ្ជួយ​ដី​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​យ៉ាងហោច​ណាស់​មនុស្ស​១.៤៤៤​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​រញ្ជួយ​ដី​នៅ​ស៊ី​រី​ដែលមាន​ស្នូល​រញ្ជួយ​នៅ​តួ​ក​គី​។​ពួក​អ្នកទោស​យ៉ាងតិច​២០​នាក់​នៅ​គុក​មួយ​នៅ​ភាគ​​ពាយព្យ​ប្រទេស​ដែល​ដាក់​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​ភាគច្រើន​ក៏​បាន​រត់​គេ​ចចេញពី​គុក​។​ ​ពន្ធនាគារ​យោធា​នៅ​ទីប្រជុំជន​រ៉ាចូ​(Rajo)​ក្បែរ​ព្រំដែន​តួ​ក​គី​ដាក់​អ្នកទោស​ប្រមាណ​២.០០០​នាក់ ក្នុងនេះ​១.៣០០​នាក់​ជ​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​។​គុក​នេះ​ក៏​ដាក់​ពួក​យុទ្ធជន​មក​ពី​កងកម្លាំង​ដឹកនាំ​​ដោយ​ពួក​ឃឺ​ដ​ផងដែរ​។​ ​មន្ត្រី​ពន្ធនាគារ​ម្នាក់​បាន​និយាយថា «​ក្រោយ​រញ្ជួយ​ដី ទីប្រជុំជន​រ៉ា​ចូរងគ្រោះ​ជាខ្លាំង និង​អ្នកទោស​បានចាប់ផ្តើម​បះបោរ​ប្រឆាំង​និងដណ្តើម​កាន់កាប់​ផ្នែក​ខ្លះ​នៃ​គុក​»​។​រញ្ជួយ​ដី​កំលាំង​៧,៨​រិ​ច្ឆ​ទ័រនិង​រញ្ជួយ​តូច​​ៗ​ជាច្រើន​ទៀត​តាម​ពីក្រោយ បង្ក​ការខូចខាត​ដល់​ពន្ធនាគា​រ​នេះ​ដោយ​ទ្វា​រនិង​ជញ្ជាំង​គុក​ប្រេះ​បាក់​។​ ​រដ្ឋាភិបាល​និង​បុគ្គលិក​ផ្តល់ជំនួយ​បាន​និយាយថា រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្លាប់​មនុស្ស​យ៉ាង​តុ​ច​១.៤៤៤​នាក់​នៅ​ស៊ី​រី​។​នៅ​តំបន់​ពាយព្យ​ប្រទេស​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់ មនុស្ស​យ៉ាង​តិច​៧៣៣​នាក់​​បាន​ស្លាប់​និង​ជាង​២.០០០​នាក់​រងរបួស​៕ ​

ចិន​សុំ​ទោសកូ​ស្តារី​កា​ចំពោះ​ហេតុការណ៍​បា​ឡុង​របស់ខ្លួន​ហោះ​កាត់​ប្រទេស​អាម៉េរិក​កណ្តាល​នេះ​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ បើ​តាម​រដ្ឋាភិបាលកូស្តា​រីកា​(Costa Rica)​ចិន​បាន​សុំទោស​ខ្លួន​ចំពោះ​ការហោះ​របស់​បា​ឡុង​មួយ​កាត់​ដែនអាកាស​របស់​ខ្លួន​បន្ទាប់​ពី​អាម៉េរិក​បាញ់​ទម្លាក់បា​ឡុង​​ចិន​មួយទៀត​នៅក្នុង​ដែនអាកាស​អាម៉េរិក​កាលពី​ចុង​សប្តាហ៍​ដែល​បង្ក​ជា​ជម្លោះ​នយោបាយ​និង​ការទូត​មួយ​។​ ​យន្តហោះ​យោធា​អាម៉េរិក​មួយ​បាន​បាញ់​ទម្លាក់​បា​ឡុង​ចិននៅ​ឯនាយ​ឆ្នេរសមុទ្រ​អា​ត្លង់​ទិច​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ការបារម្ភ​ខ្វល់ខ្វាយ​អស់​ពេល​ជា​ច្រើន​ថ្ងៃ​ក្នុងចំណោម​មន្ត្រី​អាម៉េរិក​អំពី​បេសកកម្ម​របស់​​វា តែកាលពី​ថ្ងៃ​ចន្ទ​ប្រធានាធិបតី​អាម៉េរិក​បាន​អះអាង​ថា ទំនាក់ទំនង​អាម៉េរិក​-​ចិន​មិន​ត្រូវ​បាន​ធ្វើអោយ​ចុះខ្សោយ​ដោយសារតែ​ហេតុការណ៍​នេះទេ​។​ ​បើ​តាម​ក្រសួង​ការ​បរទេសកូ​ស្តារី​កា រដ្ឋាភិបាល​ចិន​បាន​ទទួលស្គាល់ថា​បា​ឡុង​របស់​ខ្លួន​មួយ​បាន​ហោះ​កាត់កូ​ស្តារី​កា ហើយ​ស្ថានទូត​ចិន​នៅ​ក្រុង​សង់​ហ្សូ​ស​(San Jose)​បាន​«​សុំទោស​ចំពោះ​ឧបទ្ទវហេតុ​»​នេះ​និង​ប្រាប់ថា យាន​នេះ​ផ្តោត​លើ​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ភាគច្រើន​សិក្សា​អំពី​អាកាសធាតុ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ម្នាក់​កាលពី​ថ្ងៃ​ចន្ទ​ក៏បាន​ប្រាប់​សន្ន​សីទ​កាសែត​មួយ​ថា បា​ឡុង​ចិន​ដែល​គេ​ប្រទះឃើញ​នៅ​អាម៉េរិក​ឡាទីន​នោះ​ប្រើ​សំរាប់​គោលបំណង​ស៊ីវិល​ប៉ុណ្ណោះ​។​...

សិស្ស​នាយទាហាន​ថៃ ៣.៦៦០ នាក់​សម្តែង​ក្បាច់​មួយ​ថៃ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សិស្ស​នាយទាហាន​ថៃ និស្សិត​សាកលវិទ្យាល័យ និង​អ្នកស្ម័គ្រចិត្ត​រាប់ពាន់​នាក់​បាន​ធ្វើ​ពិធី “​វ៉ៃ​គ្រូ​” របស់​ក្បាច់​មួយ​ថៃ (Muay Thai)​បំបែក​ឯតទគ្គ​កម្ម​កា​ល​​ពី​ថ្ងៃ​ចន្ទ​ទី​៦​កុម្ភៈ នៅក្រោម​ការឃ្លាំមើល​ពី​រូបសំណាក​ធំ​ចំនួន​ប្រាំ​មួយ​របស់​អតីតព្រះមហាក្សត្រ​។​ ​ការជួបជុំ​ពេល​ថ្ងៃ​លិច​នៅ​ក្រុង​ហួ​ហ៊ីន (Hua...