ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

ចិន​ចាប់ផ្តើម​បន្ត​ដំណើរការ​រោងចក្រ​សហគ្រាស​ឡើងវិញ​នៅពេល​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ថ្មី​ធ្លាក់ចុះ​ស្ទើរ​សូន្យ

​នៅពេល​ចំនួន​ឆ្លង​និង​ស្លាប់​ធ្លាក់ចុះ​ស្ទើរ​សូន្យ​បើ​ធៀប​នឹង​តួលេខ​កាល​ពី​មួយ​ខែ​មុន រដ្ឋាភិបាល​ចិន​កំពុង​នាំ​រោងចក្រ សហគ្រាស ក្រុមហ៊ុន​និង​ធុរកិច្ច​ដំណើរ​​ការ​ឡើងវិញ​ដើម្បី​កំហិត​ការរំខាន​សេដ្ឋកិច្ច​។​ ​អនុ​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ចិន លោក ស៊ីន ហ្គោ​ប៊ីន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​មីនា​ថា ការ​បន្ត​ការងារ​ឡើង​វិញ​នៅ​ក្រៅ​ខេត្ត​ហ៊ូ​ប៉ី ស្ថិត​នៅ​កំរិត​៦០​ភាគរយ​​សំរាប់​ក្រុមហ៊ុន​សហគ្រាស​តូច​និង​មធ្យម និង​៩៥​ភាគរយ​សំរាប់​ក្រុមហ៊ុន​ធំៗ​។​ ​លោក​បាន​បន្តថា រោងចក្រ​ផលិត​ផ្នែក​បង្គំ​រថយន្ត​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ក៏បាន​ចាប់​ដំណើរការ​ឡើងវិញ...

កើតរោគ​ហើយ​ប្រឈម​ការជាប់គុក​ទៀត​! អាជ្ញាធរ​អ៊ីតាលី​ចេញ​វិធានការ​តឹងរ៉ឹង​នៅពេល​ជាង​១​ពាន់​នាក់​ស្លាប់​ដោយកូវី​ដ​១៩

​អ្នក​មាន​រោគសញ្ញា​កូវី​ដ​១៩ អាច​ប្រឈម​ការចោទប្រកាន់​ព្រហ្មទណ្ឌ​នៅ​អ៊ីតាលី បើសិនជា​គេ​ហ៊ាន​ប្រថុយ​ចេញ​ក្រៅ​ផ្ទះ​និង​ចម្លង​ទៅ​អ្នកដទៃ​។​ ​អ្នក​សង្ស័យថា​មាន​ផ្ទុក​វីរុស​កូរ៉ូ​ណាកូ​វីដ​១៩ ត្រូវបាន​អាជ្ញាធរ​អ៊ីតាលី​បញ្ជា​ឲ្យ​នៅ​ក្នុងផ្ទះ និង​អាច​ប្រឈម​ការចោទប្រកាន់​ធ្ងន់ធ្ងរ​បើសិនជា​អ្នកនោះ​ចម្លង​វីរុស​​ទៅ​អ្នក​ផ្សេង​ក្នុងពេល​ធ្វើ​ដំណើរ​របស់​គេ​។​ទោស​ធ្ងន់​បំផុត គឺ​«​ឃាតកម្ម​ដោយ​ការ​ព្យាបាទ​»​ដែល​អាច​ជាប់គុក​ដល់​ទៅ​២១​ឆ្នាំ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័​​ត៌មាន​អ៊ីតាលី​និង​ត្រូវ​ចុះ​ផ្សាយ​បន្ត​ដោយ​សារព័ត៌មាន​ដេល​លីអន​ឡាញ​អង់គ្លេ​ស​។​ ​សារព័ត៌មាន​បាន​បន្ថែ​ម​ថា អ្នកចម្លង​ក៏​នៅតែ​ជាប់ទោស​ពី​បទ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ ទោះ​ជា​មិន​មាន​នរណា​ម្នាក់​ស្លាប់​ដោយ​ការចម្លង​របស់ខ្លួន​។​ ​សារព័ត៌មាន​អ៊ីតាលី​បាន​ប្រដូច​ការចោទប្រកាន់​និង​ដាក់ទោស​នេះ​ដូច​គ្នា​នឹង​ការចម្លង​វីរុស​ហ៊ី​វ​ដោយ​ចេតនា ដោយសារ​តែ​រួមភេទ​មិនបាន​ប្រើ​ប្រដាប់​ការពារ​​ក្នុងពេល​ដឹងថា​ខ្លួន​ផ្ទុក​វីរុស​។​ការចោទប្រកាន់​បែប​នេះ​នាំ​ដល់​ការ​ដាក់​គុក​បុរស​ម្នាក់​២៤​ឆ្នាំ​នៅ​ក្រុង​រ៉ូម​កាលពី​ឆ្នាំ​២០១៧​។​ ​ព័ត៌មាន​ស្តីពី​ការដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការចម្លងកូ​វីដ​១៩​នេះ កើតឡើង​ចំពេល​អ៊ីតាលី​បញ្ជា​ឲ្យបិទ​ហាង​លក់ដូរ​ទាំងអស់...

ហ្វីលីពីន​បិទ​ខ្ទប់​រដ្ឋធានី​ម៉ានីល បិទ​សាលារៀន​និង​ហាម​ការ ជួបជុំ​មហាជន​

​ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មីនា​បាន​ប្រកាស​រឹតត្បិត​ចរាចរណ៍​មនុស្ស​នៅក្នុង​រដ្ឋធានី​ ដោយ​បិទ​ការធ្វើដំណើរ​​ផ្លូវគោក តាម​សមុទ្រ​និង​ផ្លូវអាកាស​ទាំង​ចូល​និង​ចេញពី​ទីក្រុង​ម៉ានីល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​។​ ​ការ​បញ្ជា​ឲ្យ​រឹតត្បិត​ការធ្វើដំណើរ​នេះ​កើតឡើង​ស្រប​ពេល​អាជ្ញាធរ​ហ្វីលីពីន ចេញ​វិធានការ​ប្រឆាំង​វីរុស​ឆ្លង រួមមាន ហាម​ការជួបជុំ​មហាជន បិទ​សាលារៀន​១​ខែ និង​ធ្វើ​ច​ត្តា​ឡីស័​ក​សហគមន៍ ព្រមទាំង​គំរាម​ដាក់គុក​មន្ត្រី​មូលដ្ឋាន​ណា​ដែល​មិន​ធ្វើតាម​បញ្ជា​របស់​រដ្ឋាភិបាល​។​ ​លោក​ឌុយ​ទែត...

ម៉ាក្រុង ៖ បារាំងនឹងបិទសាលា ទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលវីរុសកូរ៉ូណា

ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុង បាននិយាយនៅក្នុង សុន្ទរកថាតាមទូរទស្សន៍ថា បារាំងនឹងបិទមត្តេយ្យ សាលារៀន និងសាកលវិទ្យាល័យទាំងអស់ចាប់ពីថ្ងៃចន្ទទី១៦មីនាតទៅដើម្បីព្យាយាមពន្យឺតការរាលដាលវីរុសកូរ៉ូណា ដោយហៅការផ្ទុះឡើងនៃវីរុសនេះថាជាវិបត្តិ សុខភាពសាធារណៈដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេលមួយសតវត្សរ៍មកនេះ។ ដើម្បីការពារសេដ្ឋកិច្ចពីការដាំក្បាលចុះក្នុងអំឡុងពេលមានវិបត្តិដូច្នេះ លោក ម៉ាក្រុងបាននិយាយថា បារាំងនឹងផ្តល់ជំនួយសម្រាប់អាជីវកម្មហើយនឹងធ្វើការ ជាមួយដៃគូអឺរ៉ុបលើកញ្ចប់ថវិកាដ៏សំខាន់មួយដើម្បីចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ...

មន្ត្រីជាន់ខ្ពស់ប្រេស៊ីលម្នាក់ដែលជួបត្រាំ មានវីរុសកូរ៉ូណា តែគ្មានផែនការធ្វើតេស្តត្រាំទេ

មន្ត្រីជាន់ខ្ពស់ប្រេស៊ីលម្នាក់ ដែលបានចូលរួមព្រឹត្តិការណ៍ចុងសប្តាហ៍ជាមួយ ប្រធានាធិបតីដូណាល់ ត្រាំ នៅរដ្ឋផ្លរីដា បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ដោយក្លាយជាអ្នកដំបូងគេដែលមានវីរុសបានស្ថិតនៅជិតប្រធានាធិបតី។ សេតវិមាននិយាយថា លោកត្រាំមិនមានគម្រោងធ្វើតេស្តឬបង្ខាំងខ្លួនឯង នៅដាច់ដោយឡែកនោះឡើយ។ លោក ហ្វាប៊ីអូ វ៉ាញហ្គាថិន នាយកផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតីប្រេស៊ីល ជែ...

ឥណ្ឌា ប្រកាស​អំពី​ការស្លាប់​លើកដំបូង​ដោយ​សារ​វីរុស​កូវី​ដ​១៩

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មីនា​ថា បុរស​អាយុ​៧៦​ឆ្នាំ​ម្នាក់ ដែល​ទើបនឹង​ស្លាប់​នៅ​ពេល​ថ្មីៗ​នេះ​ត្រូវបាន​ធ្វើតេស្ត៍​វិជ្ជ​​មាននៃ​វីរុស​កូវី​ដ​១៩​ដែល​ធ្វើឱ្យ​មាន​ករណី​ស្លាប់​លើកដំបូង​នៅ​ឥណ្ឌា​ដោយ​វីរុស​ឆ្លង​សកល​នេះ​។​ ​រដ្ឋ​មន្ត្រី​សុខាភិបាល​ប្រចាំ​រដ្ឋកា​ណា​តា​កា​លោក បាន​និយាយ​នៅ​លើ​ទំនាក់ទំនង​សង្គម​Twitter ” បុរស​នេះ ត្រូវ​បាន​បញ្ជាក់ថា​មាន​វីរុស​កូវី​ដ​១៩​ហើយ​នៅពេល​​នេះ ការចាំបាច់​គឺ​តាម​រក​អ្នក​ដែល​ទាក់ទង​ជាមួយ​បុរស​នេះ និង​ការ​ដាក់​នៅ​ដោយឡែក​និង​វិធា​នា​ការ​ផ្សេងទៀត កំពុង​ត្រូវបាន​អនុវត្ត​”​។​ ​បុរស​ដែល​ទើបតែ​វិលត្រឡប់​មក​ពី​ប្រទេស​អារ៉ាបប៊ីសាអូឌីត​និង​មាន​ប្រវត្តិ​ជំងឺលើសឈាម​ទឹកនោម​ផ្អែម​និង​ជំងឺ​ហឺត បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​អង្គារ​។​នេះ​បើ​​យោង​តាម​សារព័ត៌មាន​Press Trust of...

នាយករដ្ឋមន្ត្រី​កាណាដា​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ បន្ទាប់​ពី​ប្រពន្ធ​ចេញ​រោគសញ្ញា​ផ្តាសាយ​

​នាយករដ្ឋមន្ត្រី​កាណាដា​ លោក​ចា​ស្ទីន ទ្រុយ​ដូ កំពុង​ដាក់​ខ្លួនឯង​នៅ​ដាច់​ពី​គេ​នៅក្នុង​ផ្ទះ​របស់​លោក បន្ទាប់​ពី​ភរិយា​របស់​លោក​ចេញ​រោគសញ្ញា​ដូច​ផ្តាសាយ​។​ ​លោកស្រី សូ​ហ្វី ហ្ក្រេ​ហ្ក័​រ ទ្រុយ​ដូ​បាន​វិល​មក​ពី​ការចូលរួម​ពិធី​មួយ​នៅ​អង់គ្លេស និង​ចេញ​រោគសញ្ញា​ដូច​ផ្តាសាយ រួម​មាន​ក្តៅខ្លួន កាលពី​យប់​ថ្ងៃ​ពុធ​ទី​១១​មីនា​។​​លោក​ស្រី​កំពុង​ពិនិត្យ​រក​ជំងឺ​កូវី​ដ​១៩ និង​កំពុង​រង់ចាំ​លទ្ធផល​។​ ​ការិយាល័យ​របស់លោ​ក​ទ្រុយ​ដូ បាន​និយាយថា...

ប៊ុល​ហ្ការី​ប្រុង​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​ដោយសារ​វីរុស​កូរ៉ូណា​

​ប៊ុល​ហ្ការី មាន​ផែនការ​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​នាយករដ្ឋមន្ត្រី​លោក​បូរី​ស​សូវ​នៅពេល​​ប្រទេស​លោក​មាន​អ្នក​ឆ្លង​កើនឡើង​យ៉ាង​លឿន​។​ ​ប្រទេស​នៅ​តំបន់​បាល់​កង់​នេះ បានបញ្ជាក់​អះអាងថា​មាន​អ្នក​ស្លាប់​ម្នាក់​ដោយ​ជម្ងឺ​កូវី​ដ​១៩​កាលពី​ថ្ងៃ​ពុធ​។​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំនួន​អ្នក​ឆ្លង​បាន​កើនឡើង​​យ៉ាង​លឿន​ពី​០៧​នាក់​មក​២៣​នាក់​។​ ​នាយករដ្ឋមន្ត្រី​បូរី​ស​សូវ បាន​និយាយថា​«​រដ្ឋាភិបាល​នឹង​សុំ​សភា​ប្រកាស​ស្ថានភាព​គ្រា​អាសន្ន ដែល​នឹង​អនុញ្ញាត​អោយ​បិទ​សាលារៀន »៕ ​

ចិន​បញ្ជូន​ជំនួយ​វេជ្ជសាស្ត្រ​ទៅ​អេ​ស្ប៉ាញ​និង​អ៊ីតាលី​

​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ាញ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មីនា​ថា ចិន​បាន​ផ្តល់​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ដល់​ប្រទេស​អ៊ីតាលី​​និង​អេ​ស្ប៉ាញ​ដើម្បី​ប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​១៩ ។​ ​ស្ថានទូត​ចិន​នេះ បាន​និយាយ​នៅ​លើ​ទំនាក់ទំនង​សង្គម​Twitter​ថា ជំនួយ​វេជ្ជសាស្ត្រ​នេះ រួម​បញ្ជូ​លទាំង​ម៉ាស​ចំនួន​១,៨ លាន​។​ ​កាលពី​មុន​នេះ ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបា​លអេ​ស្ប៉ាញ បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័រ ថា​ប្រទេស​ចិន​ដែល​ជា​ប្រទេស​រង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​ដំបូង​គេ​​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​អេ​ស្ប៉ាញ​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការដោះស្រាយ​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​។ ជំនួយ​នេះ គឺ​រួមមាន​ឧបករណ៍​វេជ្ជសាស្ត្រ​។​...

អូស្ត្រាលី​បញ្ចេញ​ថវិកា​ជាង​១១​ពាន់​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​កូវី​ដ​១៩ និង​ជួយ​សេដ្ឋកិច្ច​

​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែ​មីនា​បាន​ដាក់​ចេញ​កញ្ចប់​ថវិកា​១១,៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ការពារ​កុំឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ដោយសារ​ផល​ប៉ះ​​ពាល់​ពី​ជំងឺ​ឆ្លងកូវី​ដ​១៩ ។​ ​កញ្ចប់​ថវិកា​នេះ​រួមបញ្ចូល​ទាំង​ការទូទាត់​ជា​សាច់ប្រាក់​សម្រាប់​អាជីវកម្ម​ខ្នាតតូច​និង​អ្នក​ទទួល​សេវាកម្ម​សុខុមាលភាព​ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​នៃ​ជំងឺ​​ឆ្លងកូវី​ដ​១៩​ដែល​បាន​ចម្លង​ដល់​ប្រជាជន​ជាង ១២៦.០០០ នាក់​នៅ​ទូទាំង​ពិភពលោក​។​ ​ប្រទេស​អូស្ត្រាលី​បាន​មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​១២៧ ករណី​និង​មាន​អ្នកស្លាប់​ចំនួន ៣ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn ​