ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

សងសឹក​! អ៊ីរ៉ង់​បាញ់​កាំជ្រួច​ស្រោច​លើ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​

​មូលដ្ឋាន​ទ័ពអាកាស អាយ​ណាល់ អា​សាត​(Ayn al-Asad ) ដែល​ជា​មូលដ្ឋាន​ទ័ព​អាកាស​ធំ​មួយ​របស់​អាម៉េរិក​នៅ​អ៊ីរ៉ាក់ បាន​រង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​​ជា​ច្រើន​គ្រាប់ ​ពី​សំណាក់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ដើម្បី​ជា​ការ​សងសឹក​ការ​ដែល​អាម៉េរិក​សម្លាប់​ឧត្តមសេនីយ៍​ជាន់ខ្ពស់​អ៊ីរ៉ង់​​ម្នាក់​។​ ​មូលដ្ឋាន​ទ័ពអាកាស​អា​យ​ណាល់ អាសា​តរង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត ក្រោយ​អ៊ីរ៉ង់​បាញ់​កាំជ្រួច​ដាក់​កាលពីដើម​ថ្ងៃ​ពុធ​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៨​មករា​នេះ​ កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​(IRGC)​បាន​អះអាង​ទៅកាន់​ទូរទស្សន៍​Press TV​ថា...

ការ​ជាន់​គ្នា​សម្លាប់​មនុស្ស​៤០​នាក់​នៅ​បុណ្យសព​ឧត្តមសេនីយ៍​អ៊ីរ៉ង់​

​ការ​ជាន់​គ្នា​ឬ​បញ្ច្រៀត​គ្នា​រហូត​ដល់​ថប់ដង្ហើ​ម​នៅ​បុណ្យសព​ឧត្តមសេនីយ៍​ជាន់ខ្ពស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មករា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៤០​នាក់ និង​ជាង​២០០​នាក់​ទៀត​រងរបួស នៅពេល​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​មក​ចូលរួម​បុណ្យសពទីប្រជុំកំណើតរបស់លោក​។​ ​ការជាន់​ឬ​បញ្ជៀ​ត​គ្នា​ដល់​ថប់ដង្ហើម​ស្លាប់​នេះ​បាន​កើតឡើង​នៅ​ទីក្រុង គឺ​ម៉ាន់ ដែល​ជា​ទីក្រុង​កំណើត​របស់ អតីត​មេបញ្ជាការ​កង​អង្គភាព​មួយ​នៃ​កង​ឆ្មាំ​​បដិវត្តន៍​អ៊ីរ៉ង់ លោក កា​សេម សូ​ឡេ​ម៉ានី នៅ​ពេល​ក្បួន​ដង្ហែ​សព​បាន​ចាប់ផ្តើម​។​ ​មិន​មាន​ព័ត៌មាន​ស្តីពី​មូលហេតុ​ដែលនាំអោយ​មាន​ការ​ជាន់​គ្នា​នេះ​នៅឡើយ​ទេ ។​ព័ត៌មាន​អន​ឡាញ​បង្ហាញ​មនុស្ស​ដេក​នៅលើ​ដី និង​មុខ​គ្រប​ដោយ​ក្រណាត់​​ហើយ​បុគ្គលិក​ជួយសង្គ្រោះ​បាន​អនុវត្ត​ការជួយ​បឋម​CPR...

អ៊ីរ៉ង់​ចាត់ទុក​កងកម្លាំង​អាម៉េរិក​ជា​ភេរ​វករ​និង​គំរាម​ដុត​ទីតាំង​គាំទ្រ​ដោយ​អាម៉េរិក​អោយ​ឆេះ​

​សភា​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មករា បាន​អនុម័ត​ច្បាប់​មួយ​ដែល​ដាក់​កងកម្លាំង​អាម៉េរិក​ទាំងអស់​ជា​«​ភេរ​វករ​» ដោយសារ​តែ​សម្លាប់​មេបញ្ជាការ​យោធា​ជាន់​​ខ្ពស់​របស់​ខ្លួន​ម្នាក់​កាលពី​សប្តាហ៍​មុន​។​ ​ឧត្តមសេនីយ៍ កា​សេម សូ​ឡេ​ម៉ានី ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​របស់ដ្រូន​អាម៉េរិក​នៅក្រៅ​អាកាសយានដ្ឋាន​ក្រុង​បា​ដា​ត​កាលពី​ថ្ងៃ​សុក្រ ដោយ​រុញ​ភាព​​តានតឹង​ក្នុង​តំបន់​ដល់​កំពូល​ភ្លាម​។​ ​ក្នុងពេល​ជាមួយគ្នា ប្រមុខ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​គំរាម​ដុត​អោយ​ឆេះ​រាល់​ទីកន្លែង​ដែល​គាំទ្រ​ដោយ​អាម៉េរិក ដោយសារ​តែ​ការសម្លាប់​ឧត្តមសេនី​យ៍​ដ៏មាន​​ឥទ្ធិពល​រូបនេះ​។​ ​ហូ​ស​សេន សាឡា​មី បាន​ធ្វើ​ការសន្យា​នៅ​ចំពោះ​ហ្វូង​មនុស្ស​រាប់ពាន់​នាក់​នៅ​ទីក្រុង​កំណើត​របស់​សូ​ឡេ​ម៉ា​នីថា​«​យើង​នឹង​សងសឹក​។​យើង​នឹង​ដុត​អោយ​ឆេះ​​កន្លែង​ដែល​ពួក​គេ​ចូលចិត្ត​។​ ​ការប្តេជ្ញា​ចិត្ត​របស់​លោក​ឆ្លុះបញ្ចាំង​ការទាមទារ​ពី​មន្ត្រី​អ៊ីរ៉ង់​កំពូលៗ...

ចៀ​ម​និង​គោ​ជាង​១០០.០០០ ក្បាល ងាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​

​កងទ័ព នឹង​ជីករណ្តៅ​ដ៏​ធំ​ជាច្រើន​ដើម្បី​កប់​សត្វ​ចៀម​និង​គោ​ក្របី​ជាង ១០០.០០០​ក្បាល​ដែល​បាន​ងាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ដើម្បី​ការពារ​ជំងឺឆ្លង​ពី​សត្វ​​ទៅ​មនុស្ស​។​ ​លោក​ដា​វីត លី​តថល​ប្រោត រដ្ឋមន្ត្រី​គ្រប់គ្រង​គ្រាអាសន្ន​បាន​និយាយ​ថា​ការជីក​កប់​សត្វ​ងាប់​ទាំងនេះ​គឺជា​ការងារ​បន្ទាន់ ។​ ​ចំណែក​រដ្ឋមន្ត្រី​កសិកម្ម លោក​ប្រ៊ី​ហ្កេ​ត ម៉ាក​កេន​ហ្ស៊ី បាន​និយាយថា បសុពេទ្យ​១០០​នាក់​ត្រូវបាន​បញ្ជូន​ទៅ​កាន់​រដ្ឋ​ទាំងឡាយ​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ ដើម្បី​ធ្វើ​​ការវាយតម្លៃ​និង​សម្លាប់ចោល​សត្វ​រាប់ពាន់​ក្បាល​ដែល​មាន​ជំងឺ​និង​របួស​។​ ​លោក​បាន​និយាយថា វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​នេះ...

ប្រធានាធិបតី​ចិន ជួប​មេដឹកនាំ​នៃ​ប្រទេស​គី​រី​បាទី​បន្ទាប់​ពី​ផ្តាច់ការ​ទូត​ចេញពី​តៃវ៉ាន់​

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​ថ្លៃ​ង​សរសើរ​ប្រទេស​គី​រី​បាទី​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មករា​ចំពោះ​ការ​ឈរ​នៅ​ខាង​ភាពត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ​ក្នុងអំឡុង​​កិច្ច​ជំនួប​លើក​ទី​មួយ​របស់​លោក​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ជា​កោះ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ ចាប់តាំងពី​ប្រទេស​នេះ បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​កោះ​​តៃវ៉ាន់​។​ ​ប្រទេស​គី​រី​បាទី​បាន​ផ្លាស់ប្តូរ​មក​ធ្វើ​សម្ព​ភាព​និង​មាន​ភក្តីភាព​ជាមួយ​ប្រទេស​ចិន​កាលពី​ខែ​កញ្ញា ដោយ​ទុក​ឱ្យ​កោះ​តៃវ៉ាន់​នៅ​មាន​ប្រទេស​ជា​សម្ពន្ធមិត្ត​​តែ​១៥ ប្រទេស​ប៉ុណ្ណោះ​នៅលើ​ពិភពលោក​។​ ​ដោយ​និយាយ​ទៅកាន់ លោក ស៊ី ជីន​ពីង លោក​តាណេ​ទី...

សិង្ហ​បុរី​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅ​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ដ៏​បំផ្លិចបំផ្លាញ​នៅ​អូស្ត្រាលី​

​សិង្ហបូរី​កំពុង​បញ្ជូន​ឧទ្ធម្ភាគចក្រ​ចំនួន​២ គ្រឿង​ដើម្បី​ជួយ​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​អូស្ត្រាលី​ក្នុង​ការឆ្លើយតប​នឹង​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​សម្លាប់​​មនុស្ស ២៥​នាក់​និង​បំផ្លាញ​ដីព្រៃ​ជាង​៨​លាន​ហិច​តា​។​ ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្កត់ ម័រ​រី​សុន បាន​ថ្លែង​អរគុណ​ចំពោះ​សម​ភាគី​សិង្ហ​បុរី​របស់ លោក​គឺ លោក​លី សៀន​ឡុង​ចំពោះ​ផ្តល់​ការគាំទ្រ ដោយ​និយាយ​​ថា​ឧទ្ធម្ភាគចក្រ​Chinook ចំនួន​២ គ្រឿង​នឹង​ធ្វើដំណើរ​ទៅកាន់​រដ្ឋ​វិច​ធឺ​រៀ ។​ ​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី លោក...

វ៉ូ​វ​! សុទ្ធតែ​បំបាំងកាយ ចេញ​ម្តង​៥២​គ្រឿង មិន​ឲ្យ​អ៊ីរ៉ង់​ព្រឺរោម​ម្តេច​បាន​!

​យន្តហោះ​បំបាំងកាយ​ធុន F-35A Lightning II តំលៃ​សរុប​៤,២​ពាន់​លាន​ដុល្លារ​បាន​ហោះ​ចេញ​សម្ញែង​កម្លាំង​ឬ​អាច​ថា​ជា​ការ​កំដៅ​ម៉ាស៊ីន​នៅ​មូដ្ឋានទ័ព​​អាកាស​មួយ​ក្នុង​រដ្ឋ​អ៊ុត​តា សហរដ្ឋ​អាម៉េរិក​នៅពេល​យោធា​អាម៉េរិក​ត្រៀម​វាយប្រហារ​គោលដៅ​អ៊ីរ៉ង់​ជាច្រើន​។​ ​កងទ័ពអាកាស​អាម៉េរិក​បានបង្ហាញ​កម្លាំង​ដ៏​ធំ កាលពី​ថ្ងៃ​ចន្ទ​ទៅ​៦​មករា ដោយ​បង្ហោះ​ចេញ​យន្តហោះ​ទំនើប​បំផុត​របស់​ខ្លួន​ធុន​F-35​ចំនួន​៥២​គ្រឿង​ក្នុងពេល​​ដំណាលគ្នា​។​វា​ជា​សមយុទ្ធ​មួយ​របស់​កង​ប្រយុទ្ធ​ទី​៣៨៨​និង​៤១៩​របស់​កងទ័ពអាកាស​អាម៉េរិក​ដើម្បី​បង្ហាញ​សមត្ថភាព​ចេញ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​របស់​ក្រុម​​យន្ត F-35A​។​ ​ទោះជា​អាម៉េរិក​អះអាង​ថា​វា​ត្រូវបាន​រៀបចំ​ទុក​រាប់​ខែ​មក​ហើយ​ក្តី​តែ​ការបង្ហាញ​កម្លាំង​មិនធម្មតា​នេះ​កើតឡើង​ចំ​ពេល​ដែល​ខ្លួន​ប្រឈមមុខ​ប្រុង​នឹង​ផ្ទុះ​សង្គ្រាម​​ជាមួយ​អ៊ីរ៉ង់ ក្រោយ​ពី​ដ្រូ​ន​មួយ​របស់​ខ្លួន វាយប្រហារ​សម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​បំផុត​ម្នាក់​កាលពី​សប្តាហ៍​មុន​។​ ​យន្តហោះ​F-35A​ចំនួន​៥២​គ្រឿង តំលៃ​ជាង​៤​ពាន់​លាន​ដុល្លារ...

ក្រោយ​អង្គការ​យូណេស្កូ​ស្រែក អាម៉េរិក​ចេញ​មក​បញ្ជាក់ថា​នឹង​មិន​វាយប្រហារ​ទីតាំង​វប្បធម៌​អ៊ីរ៉ង់​ទេ​

​ទាំង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក ត្រូវតែ​គោរព​កិច្ចព្រមព្រៀង​មួយ​ដែល​តំរូវ​អោយ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ រក្សា​ការពារ​ទីតាំង​វប្បធម៌ នេះ​បើ​តាម​ទី​​ភ្នាក់ងារ​វប្បធម៌​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៦​មករា ក្រោយ​ពី​ប្រធានាធិបតី​អាម៉េរិក​ដូណាល់ ត្រាំ​គំរាម​វាយប្រហារ​ទីតាំងបេ​​តិក​ភណ្ឌ​វប្បធម៌​របស់​អ៊ីរ៉ង់​។​ ​អគ្គនាយក​អង្គការ​យូណេស្កូ​(UNESCO)​លោក​អូ​ដ្រេ អា​ហ្សូ​ឡេ និយាយ​រំលឹក​ថា​ទាំង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​និង​វ៉ាស៊ីនតោន​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀ​​ង​ឆ្នាំ​១០៧២​មួយ​ដែល​ហាមប្រាម​បណ្តា​រដ្ឋ​ចាត់​វិធានការ​ដោយ​ចេតនា​ណាមួយ ដែល​អាច​ធ្វើអោយ​ខូចខាត​ដោយ​ផ្ទាល់​ឬ ដោយ​ប្រយោល​លើ​បេតិកភណ្ឌ​វប្បធម៌​​និង​ធម្មជាតិ​នៃ​ផ្សេងទៀត​។​ ​នៅ​ថ្ងៃ​៦​មករា​ដដែល រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក​ម៉ាក អ៊ី​ស​ភើ បាន​ព្យាយាម​សម្រាល​កំហឹង​និង​ការព្រួយបារម្ភ​របស់​អន្តរជាតិ...

កងកម្លាំងរបស់បុរសខ្លាំងលីប៊ីវាយដណ្តើមបានទីក្រុងសឺត ខណៈតួកគីធ្វើអន្តរាគមន៍

បុរសខ្លាំងលីប៊ី ខាលីហ្វា ហាហ្វថា កាលពីថ្ងៃចន្ទទី៦មករាបានវាយដណ្តើមកាន់កាប់ទីក្រុងឆ្នេរសមុទ្រ សឺត (Sirte) ពីក្រុមស្មោះត្រង់នឹងរដ្ឋាភិបាលក្រុងទ្រីប៉ូលី ដោយរឹតបង្កើនភាពតានតឹងខណៈតួកគីនិយាយថាខ្លួនកំពុងដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ ទីក្រុងសឺត ដែលមានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រពីភាគខាងកើតនៃរដ្ឋធានីទ្រីប៉ូលី ត្រូវបានកាន់កាប់តាំងពីឆ្នាំ ២០១៦ ដោយកងកម្លាំងសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ...

​ការចងចាំ​ផ្នែក​វប្បធម៌​នៃ​ចម្លាក់​ឈើ​ស្រុក​ជីន​ឈួន​

ឧបករណ៍​កសិកម្ម និង​គ្រឿង​ឈើ ដែល​ត្រូវបាន​ជីក​រកឃើញ​នៅ​ឃុំ​ហាយ​មិន​ខូវ​ស្រុក​ជីន​ឈួន មាន​អាយុកាល​ជាង ៥៣០០ ឆ្នាំ​ហើយ ។ នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​ប្រភពដើម​នៃ​ចម្លាក់​ឈើ ស្រុក​ជីន​ឈួន ។ ​តាម​កំណត់ត្រា​ប្រវត្តិសាស្ត្រ​និង​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញការ បាន ឱ្យដឹងថា នៅ​សម័យ​ថា​ង និង​សុង​នៃ​ប្រទេស​ចិន...