ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

ខ្យល់​អាក់ទិ​កត្រជាក់​ខ្លាំង​និង​ព្យុះ​រដូវរងា​គ្របដណ្តប់​ផ្នែក​ភាគច្រើន​នៃ​សហរដ្ឋ​អាម៉េរិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ភាគច្រើន​នៃ​សហរដ្ឋ​អាម៉េរិក​បាន​ស្ថិតក្រោម​ព្យុះ​រដូវរងា​មិន​ធ្លាប់​មាន​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ខ្យល់​អាក់ទិ​កត្រជាក់​ខ្លាំង​បាន​នាំ​ឱ្យ​សីតុណ្ហភាព​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ដោយ​បង្ខំ​ឱ្យ​​មាន​ការលុបចោល​ជើងហោះហើរ​រាប់រយ ធ្វើឱ្យ​ការបើក​បរមាន​គ្រោះថ្នាក់ និង​បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់​គ្មាន​ថាមពល​ប្រើប្រាស់​។​ ​អភិបាលរដ្ឋ​តិច​សា​សលោក ក្រេក អាប់​បុត បាន​ចេញ​សេចក្តីប្រកាស​គ្រោះមហន្តរាយ​សម្រាប់​រដ្ឋ​ភាគខាងត្បូង​មួយ​នេះ ហើយ​សេវាកម្ម​អាកាសធាតុ​ជាតិ (NWS) បាន​និយាយថា...

ហ្វូង​ស្វា​នៅ​ឥណ្ឌា​កញ្ឆក់​យក​កូនភ្លោះ​អាយុ​៨​ថ្ងៃ សម្លាប់​អស់​ម្នាក់​និង​ម្នាក់​ទៀត​ត្រូវបាន​សង្គ្រោះ

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ម្តាយ​របស់​កូនភ្លោះ​នេះ​បាន​អះអាងថា ហ្វូង​ស្វា​បាន​ចាប់​យក​កូនភ្លោះ​អាយុ ៨ ថ្ងៃ​មួយគូ​ពី​ផ្ទះ​របស់​ពួកគេ​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​មុន​ពេល​សម្លាប់​កូនស្រី​ម្នាក់​។​ ​ស្ត្រី​អាយុ ២៦ ឆ្នាំ​ឈ្មោះ អា ប៊ូ​វ៉ាណេ​ស្វារី អះអាងថា ការវាយប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ទីក្រុង​ថា​ន​ចាវួ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៣​កុម្ភៈ...

អតីតរដ្ឋមន្ត្រី​កីឡា​អាហ្វ្រិក​កណ្តាល​និង​«​មេបញ្ជាការ​រ៉ាំ​បូ​» ត្រូវបាន​នាំ​ឡើង​តុលាការ​ចំពោះ​បទឧក្រិដ្ឋ​សង្គ្រាម​

​ប្រែ​សម្រួលៈ​វាសនា​/​ឡាអេ​៖ អតីតរដ្ឋមន្ត្រី​បាល់ទាត់​របស់​សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង និង​អតីត​សមាជិកសភា​ដែល​មាន​រហសនាម​ថា «​មេបញ្ជាការ​រ៉ាំ​បូ​» ត្រូវបាន​នាំ​ឡើង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តជាតិ ICC​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​កុម្ភៈ​ចំពោះ​ការប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។​ ​អតីតរដ្ឋមន្ត្រី​កីឡា លោក ប៉ា​ទ្រី​ស អេដូ​អាត ង៉ា​អ៊ីស​សូ​ណា ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុម​ជីវពល​គ្រិស្តសាសនា​អាន់​ទី​បា​ឡា​កា​(anti-Balaka) នៅ​ពេល​ប្រទេស​ធ្លាក់​ចូល​ក្នុង​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ​២០១៣​ហើយ​លោក​អាល់​ហ្វ្រេត យេ​កាតូ​ម ដែល​ជា​អតីត​សមាជិក​សភា​ម្នាក់​ជា​អ្នកបញ្ជា​ពួក​ជីវពល​នៅក្នុង​សមរភូមិ​។​...

អ្នកបើកបរ​ឡាន​ដឹក​ទំនិញ​ថៃ​ម្នាក់​រកឃើញ​គុជ​ខ្យង​ពណ៌​ទឹកក្រូច​ដ៏​កម្រ ដែល​អាច​មាន​តម្លៃ​រាប់សែន​ដុល្លារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នក​បើក​ឡាន​ដឹក​ទំនិញ​ជនជាតិ​ថៃ​ម្នាក់​បាន​អះអាង​ថា​គាត់​រកឃើញ​គុជ​ខ្យង Melo ពណ៌​ទឹកក្រូច​ដ៏​កម្រ​មួយ​គ្រាប់​នៅ​ខាងក្នុង​អាហារ​សមុទ្រ​នេះ​គឺ​តែ​ប៉ុន្មាន​សប្តាហ៍​​បន្ទាប់​ពី​អ្នកនេសាទ​ម្នាក់​បាន​រក​ឃើញ​គុជ​ខ្យង​ស្រដៀង​គ្នា ដែល​មាន​តម្លៃ​ជាង ៣៥០.០០០ ដុល្លារ​នៅ​លើ​ឆ្នេរ​ខ្សាច់មួយ​។​ ​លោក ម៉ុន​ធៀន ចាន់​ស៊ុគ អាយុ ៤០...

គូស្នេហ៍​អ៊ុយ​ក្រែ​នយក​ច្រវាក់​ចងដៃ​ជាប់​គ្នា​៣​ខែ​ដើម្បី​តេស្តិ៍​មើល​អនុភាព​នៃ​ទំនាក់ទំន​ង​របស់​ពួកគេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ គូស្នេហ៍​វ័យក្មេង​ជនជាតិ​អ៊ុយ​ក្រែន​បាន​ដាក់​ច្រវា​ក់ជាប់​គ្នា ៣ ខែ​នៅ​ក្នុងការ​ធ្វើតេស្តិ៍​មើល​កម្រិតនៃ​ក្តីស្រឡាញ់​របស់​ពួកគេ​។​ ​អា​ឡិច​សាន់ឌ័​រនិង​វី​កតូរៀ​បានជ្រើសរើសយ​កទិវា​នៃ​ក្តីស្រឡាញ់ ទី​១៤​កុម្ភៈ ដើម្បី​ចាក់​ច្រវាក់​ជាប់​គ្នា​នៅ​ជិត​រូបចម្លាក់​សាមគ្គី​នៅ​ទីក្រុង​គៀវ​។​ ​លោក វី​តា​លី ហ្សូ​រីន ជា​អ្នក​ចុះបញ្ជី​ជាតិ​អ៊ុ​យក្រែន ដែល​បាន​ត្រួតពិនិត្យ​លើ​ការពិសោធន៍​នេះ...

តុលាការ​ថៃ​ដោះលែង​អ្នក​ប្រឆាំង​តវ៉ា​៨​នាក់​នៅ​ក្រៅ​ឃុំ តែ​បដិសេធ​សំណើ​នៅក្រៅ​ឃុំ​សំរាប់​មេដឹកនាំ​បាតុកម្ម​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​តុលាការ​ព្រហ្មទណ្ឌ​ថៃ​កាលពី​ថ្ងៃ​អង្គារ​បានអនុញ្ញាត​អោយ​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​«​ចលនា​ប្រជាជន​»​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ ក្រោយពី​ត្រូវ​ប៉ូលិស​ចាប់​​ខ្លួន ដោយសារ​ការចូលរួម​ក្នុង​បាតុកម្ម​មួយ​។​ ​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ថា​រំលោភ​ច្បាប់​ស្តីពី​ការហាម​ជួបជុំជា​សាធារណៈ និង​ច្បាប់​គ្រា​អាសន្ន​។​ ​មុន​នេះ​មួយ​ថ្ងៃ កាលពី​ថ្ងៃ​ចន្ទ​តុលាការ​ឧទ្ធរណ៍​ថៃ​បាន​ច្រាន​ចោល​សំណើ​មួយ​ដើម្បី​ដោះលែង​មេដឹកនាំ​៤​នាក់​នៃ​ក្រុម​Ratsadon Group ដោយ​សំអាង​ថា​ពួកគេ​មិន​គោរព​របប​រាជានិយម​និង​ថា​ពួកគេ​​មាន​ហានិភ័យ​ខាង​រត់គេចខ្លួន​។​ ​ការសំរេច​នេះ ត្រូវ​បាន​អាន​នៅ​តុលាការ​ព្រហ្មទណ្ឌ ដោយ​បដិសេធ​ការដោះលែង​ពួកគេ​បណ្តោះអាសន្ន ដោយហេតុ​ថា​បទ​ចោទប្រកាន់​ពួកគេ​អាច​ជាប់ទោស​ធ្ងន់​។​ ​កាលពី​ថ្ងៃ​សៅរ៍ អ្នក​ប្រឆាំង​តវ៉ា​នៃ​ក្រុម​នេះ​បាន​និយាយថា...

ផ្ទុះ​ជំងឺ​រាតត្បាត​អេ​បូឡា​សាជា​ថ្មី​នៅ​ហ្គី​ណេ ស្លាប់​៤ នាក់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ទីភ្នាក់ងារ​សុខាភិបាល​និយាយថា អ្នក​ជំងឺអេបូ​ឡា​សញ្ជាតិ​ហ្គី​ណេ ទី​៤ បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​កុម្ភៈ ខណៈ​រដ្ឋាភិបាល​និង​ក្រុម​ជំនួយ​បានចាប់ផ្តើម​ការឆ្លើយតប​ចំពោះ​ការ​ផ្ទុះឡើង​ជំងឺ​រាតត្បាត​មួយ​នេះ​។​ ​ហ្គី​ណេ​បានប្រកាស​ពីការផ្ទុះ​ជំងឺ​នេះ​កាលពី​ថ្ងៃ​សៅរ៍ ដែល​ជា​ការផ្ទុះ​លើកដំបូង​នៅ​អាហ្វ្រិក​ខាងលិច​ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺអេបូ​ឡា​ក្នុង​ចន្លោះ​ឆ្នាំ ២០១៣-២០១៦ ដែល​បាន​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ជាង ១១.៣០០ នាក់​នៅក្នុង​ប្រទេស​ហ្គី​ណេ...

មី​យ៉ាន់​ម៉ា បិទ​អ៊ីនធឺណិត​ជាថ្មី នៅពេល​ការបង្ក្រាប​នៅ​បន្ត​

​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​របប​យោធា​មី​យ៉ាន់​ម៉ា​បាន​បិទ​សេវា​អ៊ីនធឺណិត​និង​ទូរស័ព្ទ​ដល់​យប់​ទី​២​កាលពី​ថ្ងៃ​ចន្ទ ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​របស់ខ្លួន​ដើម្បី​រារាំង​រលក​ប្រឆាំង​តវ៉ា​ក្រោយ​ខ្លួន​ដណ្តើម​អំណាច​​ពី​មេដឹកនាំ​ស៊ីវិល​កាលពី​ថ្ងៃ​០១​កុម្ភៈ នៅពេល​ការប្រឆាំង​តវ៉ា​ត្រូវ​បាន​បន្ត​ធ្វើ​ដោយ​មិន​ស្តាប់​បំរាម​ជួបជុំគ្នា ដែល​យោធា​ប្រកាសឡើង​នៅ​ក្រោយ​រដ្ឋប្រហារ​។​ ​ការបិទ​សេវា​នេះ​បាន​កើតឡើង​ភ្លាម​ក្រោយពី​ទូរទស្សន៍​រដ្ឋ MRTV បាន​និយាយថា ប្រមុខ​យោធា មីន អ៊ុង​ហ្លាំង បាន​ចេញ​ច្បាប់​ទូរគមនាគមន៍​ថ្មី​មួយ ដែល​នឹង​ត្រូវ​ប្រកាស​លម្អិត​នៅ​ថ្ងៃ​អង្គារ​។​អាជ្ញាធរ​​បាន​ស្វះស្វែង​រារាំង​សេវា​ទូរស័ព្ទ​និង​អ៊ីនធឺណិត ដើម្បី​ទប់ស្កាត់​ការអំពាវនាវ ចាត់ចែង​និង​រៀបចំ​ការធ្វើ​បាតុកម្ម ហើយ​ផ្តល់​សិទ្ធិ​ខ្លួនឯង​សំរាប់​លួច​ស្តាប់​ការនិយាយ​ទាក់ទង​និង​ចាប់ខ្លួន​ជន​ប្រឆាំង​។​...

យោធា​បន្លាយពេល​ឃុំខ្លួន​លោកស្រី​ស៊ូ​ជី ខណៈ​ការតវ៉ា​នៅតែ​បន្ត​នៅ​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​បាន​ពន្យារពេល​ការ​ឃុំឃាំង​មេដឹកនាំ​ដែល​ត្រូវបាន​ទម្លាក់​ពី​អំណាច​លោកស្រី​អ៊ុង សាន ស៊ូ​ជី​នៅពេល​ការ​ជាប់​ឃុំ​របស់​លោកស្រី​គ្រោង​នឹង​ផុត​​កំណត់​នៅ​ថ្ងៃ​ចន្ទ​ទី​១៥​កុម្ភៈ​និង​សេរីភាព​របស់​លោកស្រី​គឺជា​ការទាមទារ​ដ៏​សំខាន់​របស់​ប្រជាជន ដែល​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​របស់​យោធា​នៅក្នុង​ខែ​នេះ​។​ ​លោក​ឃី​ន មួង ស ជា​មេធាវី ដែល​បក្ស​របស់​លោកស្រី​ស្នើសុំ​ធ្វើ​ជា​តំណាង បាន​និយាយថា លោកស្រី​ស៊ូ​ជី​នឹង​បន្ត​ជាប់​ឃុំ​រហូត​ដល់​ថ្ងៃទី...

សេដ្ឋកិច្ច​ជប៉ុន​ធ្លាក់ចុះ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សេដ្ឋកិច្ច​ជប៉ុន​ដែល​រងគ្រោះ​ដោយ​ជំងឺ​រាតត្បាត បាន​ធ្លាក់ចុះ​ក្នុង​ឆ្នាំ ២០២០ ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ប៉ុន្តែ​ការធ្លាក់ចុះ​នេះ​គឺ​តិច​ជាង​ការរំពឹងទុក ហើយ​​វា​បាន​បញ្ចប់​ឆ្នាំ​ចាស់​ជាមួយ​ការកើនឡើង​ខ្លាំងក្លា​នៃ​ការនាំចេញ​និង​ការគាំទ្រ​ពី​រដ្ឋាភិបាល​។​ ​ទោះយ៉ាងណា អ្នកវិភាគ​បាន​ព្រមាន​ថា​ទស្សនវិស័យ​រយៈពេល​ខ្លី​អាច​នឹង​រដិបរដុប​ដោយសារ​ការ​រឹតត្បិត​ថ្មីៗ​ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ូណា​បាន​ធ្វើឱ្យការ​ប្រើប្រាស់​ក្នុង​ស្រុក​ថយចុះ​និង​ព្រំដែន​នៅ​តែ​បិទ​ចំពោះ​ភ្ញៀវទេសចរ គឺ​តិចជាង ៦ ខែ​មុន​ពេល​ការ​ប្រក​យ​ត​អូឡាំពិក​ដែល​ពន្យារពេល​ចូលមក​ដល់​។​...