សេវារថភ្លើងត្រូវបញ្ឈប់ និងរាប់សិបនាក់ររបួសដោយរញ្ជួយដីនៅជប៉ុន
ប្រែសម្រួលៈវាសនា/អ៊ីវា់គី៖មនុស្សជាង១០០នាក់រងរបួសនិងរថភ្លើងបញ្ឈប់សេវានៅភាគខាងជើងជប៉ុនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរញ្ជួយដីខ្លាំងមួយចាប់អង្រួនតំបន់។ រញ្ជួយដីកំលាំង៧,៣រិច្ឆទ័រ បានវាយប្រហារនៅមុនកណ្តាលយប់ថ្ងៃសៅរ៍ និងបានធ្វើអោយប្រេះជញ្ជាំង បំបែកកញ្ចក់ទ្វារកញ្ចក់បង្អួច ព្រមទាំងបង្កការបាក់ដីនៅតំបន់ហ្វ៊ុយគូស៊ីម៉ា ។ រញ្ជួយដីបានចាប់អង្រួនអាគារនៅទីក្រុងតូក្យូដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីស្នូលរញ្ជួយ នៅពេលផ្ទះនិងអាគាររាប់ពាន់បានដាច់ចរន្តអគ្គិសនីនៅពេលក្រោយរញ្ជួយ ។ទោះចរន្តអគ្គិសនីត្រូវបានស្តារឡើងវិញភាគច្រើន ក៏គ្រួសារជាច្រើននៅខ្វះទឹកម៉ាស៊ីន។ ទូរទស្សន៍NHKបាននិយាយថា មនុស្សយ៉ាងហោចណាស់១០៤នាក់រងរបួស តែមិនមានសេចក្តីរាយការណ៍អំពីរលកស៊ូណាមី...