រដ្ឋាភិបាលឥណ្ឌាសុំចរចាគ្នានៅពេលពួកកសិករនាំគ្នាចូលមកកាន់រដ្ឋធានី ញូវ ដេល្លី
ប្រែសម្រួលៈវាសនា/ញូវ ដេល្លី៖រដ្ឋាភិបាលឥណ្ឌាបានអញ្ជើញពួកមេដឹកនាំកសិករមកពិភាក្សាគ្នា នៅពេលកសិកររាប់ពាន់នាក់ធ្វើការប្រឆាំងតវ៉ានៅក្នុងនិងជុំវិញរដ្ឋធានីកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងច្បាប់កសិកម្ម ដែលពួកគេនិយាយថា អាចអោយវិស័យឯកជនគេងចំណេញដោយទិញកសិផលរបស់គេក្នុងតំលៃថោកៗ។ ក្រោយការប៉ះទង្គិចគ្នាអស់មួយថ្ងៃជាមួយប៉ូលិស ដែលបានប្រើឧស្ម័នហៀរទឹកភ្នែកនិងការបាញ់ទឹក ព្រមទាំងដំបងដើម្បីរុញពួកគេថយក្រោយ ពួកបាតុករជាកសិករត្រូវបានអនុញ្ញាតអោយចូលក្នុងរដ្ឋធានីញូវ ដេល្លី កាលពីយប់ថ្ងៃសុក្រ។ ពួកកសិករស្រែកពាក្យស្លោក និងប៉ះជាមួយប៉ូលិសនៅព្រំដែនរវាងក្រុងដេល្លី និងរដ្ឋហាយ៉ានណា...