ចិនថាការផ្ទុះជំងឺរលាកសួត គឺមិនមែនជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរឬជំងឺផ្តាសាយបក្សីទេ
ចិន កាលពីថ្ងៃអាទិត្យថ្ងៃទី៥ខែមករាបាននិយាយថា ការផ្ទុះជំងឺរលាកសួតដ៏អាថ៌កំបាំងដែលបានធ្វើឱ្យប៉ះពាល់ដល់មនុស្ស៥៩នាក់ គឺមិនមែនជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ(ជំងឺSars )ដែលបានសម្លាប់មនុស្សរាប់រយនាក់កាលពីជាងមួយទសវត្សរ៍កន្លងទៅនោះទេ។ ការឆ្លងជំងឺនេះត្រូវបានរាយការណ៍ជាលើកដំបូងកាលពីសប្តាហ៍មុននៅទីក្រុងវូហានប្រទេសចិន ដែលនាំឱ្យមានការភ័យខ្លាចនិងមានការរំពឹងអំពីការកើតឡើងវិញនៃវីរុសជំងឺSars ដែលអាចបង្កការឆ្លងរាលដាលខ្លាំង។ គណៈកម្មការសុខភាពនៃក្រុងវូហាន បាននិយាយថា”យើងបានច្រានចោលនូវការលើកឡើងនៅលើបណ្តាញទំនាក់ទំនងសង្គមថា វាជាជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ(Sars)ឬជារោគសញ្ញាផ្លូវដង្ហើម(ជំងឺMers)ដែលកើតនៅមជ្ឈិមបូព៌ា”។ កាលពីថ្ងៃពុធប៉ូលិសក្រុងវូហាន បាននិយាយថាពួកគេបានដាក់ទោសមនុស្ស៨ នាក់ពីបទផ្សព្វផ្សាយឬបញ្ជូនព័ត៌មានមិនពិតតាមប្រព័ន្ធអ៊ីនធឺណែត។ គណៈកម្មការសុខាភិបាលនេះ...