ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

ដូ​ណា​ល់ ត្រាំ បញ្ជូន​សារលិខិត​អបអរ​ដល់ គីម ជុងអ៊ុន នៅ​ថ្ងៃ​ខួបកំណើត​

​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់​ត្រាំ​បាន​ផ្ញើ​សារលិខិត ” រីករាយ​ថ្ងៃកំណើត ” ទៅកាន់ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន​។​ ​លោក​ជុង អ៊ី​យ៉ុង ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា​លោក ដូ​ណា​ល់ ត្រាំ...

អាម៉េរិកប្រកាសទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ក្រោយវាយប្រហារមីស៊ីលលើមូលដ្ឋានទ័ពរបស់ខ្លួន

រដ្ឋបាលត្រាំកាលពីថ្ងៃសុក្រទី១០មករាបានប្រកាសរលកថ្មីនៃទណ្ឌកម្មលើអ៊ីរ៉ង់បន្ទាប់ពីការវាយប្រហារមីស៊ីលនៅសប្តាហ៍នេះដោយសាធារណរដ្ឋអ៊ីស្លាមមកលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់។ រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក ស្តេវិន មេនូជីន បាននិយាយថាទណ្ឌកម្មថ្មីនឹងផ្តោតលើមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ ៨ នាក់ដែលពាក់ព័ន្ធនឹងសកម្មភាព “បង្កអស្ថិរភាព” នៅមជ្ឈិមបូព៌ាក៏ដូចជាការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអង្គារ ដើម្បីសងសឹកចំពោះការដែលអាម៉េរិកសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់នៅក្នុងវាយប្រហារដោយដ្រូន។ លោកមេនូជីនបាននិយាយថាប្រធានាធិបតីដូណាល់ត្រាំនឹងចេញបទបញ្ជាប្រតិបត្តិមួយដើម្បីដាក់ទណ្ឌកម្មលើនរណាដែលពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌសំណង់ផលិតកម្មឬរ៉ែរបស់អ៊ីរ៉ង់។ អាម៉េរិកក៏នឹងដាក់ទណ្ឌកម្មដាច់ដោយឡែកប្រឆាំងនឹងវិស័យដែកថែបនិងដែកផងដែរ។...

អាម៉េរិក​បដិសេធ​ការអំពាវនាវ​របស់​អ៊ីរ៉ាក់ឲ្យ​ខ្លួនដក​ទ័ព​ចេញ​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មករា បាន​ច្រានចោល​សំណើ​របស់​អ៊ីរ៉ាក់​មួយ​ដែល​សុំឲ្យអាម៉េរិក​ត្រៀម​ដក​ទាហាន​របស់ខ្លួន​ចេញ ចំពេល​​មាន​ភាព​តានតឹង​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់​ក្រោយ​អាម៉េរិក​សម្លាប់​មេបញ្ជាការ​អ៊ីរ៉ង់​កា​សេម សូ​ឡេ​ម៉ានី​ នៅក្រុង​បាដា​ត ហើយ​ថែមទាំង​បាន​និយាយថា ខ្លួន​​កំពុង​ស្វែងរក​វិធី​ពង្រីក​វត្តមាន​កងកម្លាំង​អង្គការ​ណា​តូ​នៅ​ទីនោះ​ទៀតផង​។​ ​ដោយ​ស្វះស្វែង​រឹតបន្តឹង​សម្ពាធ​លើស​ត្រូវ​របស់ខ្លួន អាម៉េរិក​ក្នុងពេល​ជាមួយគ្នា​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់ ជា​ការឆ្លើយតប​នឹង​ការវាយប្រហារ​ដោយ​កាំ​​ជ្រួច​របស់​អ៊ីរ៉ង់​លើ​ទាហាន​អាម៉េរិក​នៅ​អ៊ីរ៉ាក់​។​ ​ដូច្នេះ​អ៊ីរ៉ាក់​អាច​ជួប​អំពើហិង្សា​ថ្មីៗ​បន្ថែម​ទៀត​រវាង​ប្រទេស​ជិតខាង​ខ្លួន​(​អ៊ីរ៉ង់​)​និង​អាម៉េរិក​ដោយសារ​អ៊ីរ៉ង់​ក៏​ទាមទារ​បញ្ចប់​វត្តមាន​របស់​អាម៉េរិក​នៅ​អ៊ីរ៉ាក់​។​ ​ក្នុងការ​និយាយ​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់...

មនុស្ស​១៥​នាក់​ស្លាប់​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​វិហារ​អ៊ីស្លាម​នៅ​ប៉ា​គី​ស្ថាន​

​ក្រុមមន្ត្រី​បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​មួយ​នៅ ប្រទេស​ប៉ា​គី​ស្ថាន អំឡុង​ពេល​សូត្រធម៌​កាលពី​ថ្ងៃ​​សុក្រ​ទី​១០​មករា​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​១៥ នាក់​និង​១៩ នាក់​ផ្សេងទៀត​បាន​រងរបួស​។​ ​ការ​បំផ្ទុះ​នេះ បាន​កើត​ឡើង​នៅ​ទីក្រុង​ក្វេ​តា ។ កម្ទេចកម្ទី​និង​កញ្ចក់​បែក​ខ្ចាត់ខ្ចាយ​បាន​នៅ​ពាសពេញ​កន្លែងកើតហេតុ​នេះ​។​ ​ក្រុមម្ត្រី​បាន​និយាយថា មនុស្ស​ជិត​៦០​នាក់​បាន​ស្ថិតនៅ​វិហារ​អ៊ីស្លាម​នោះ នៅពេល​មាន​ការវាយប្រហារ​នេះ​។​ ​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការវាយប្រហារ​នេះ...

អាម៉េរិក​យល់ព្រម​លក់​យន្តហោះ​ចម្បាំង​F-35ចំនួន​១២ គ្រឿង​ទៅ​ឱ្យ​សិង្ហ​បុរី​

​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​សន្តិសុខ​ការពារជាតិ​របស់​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មករា​ថា​ក្រសួងការបរទេស​អាម៉េរិក​បាន​យល់ព្រម​លក់​យន្ត​​ហោះ​ចម្បាំង F-35​ចំនួន ១២​គ្រឿង​និង​ឧបករណ៍​ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ​នេះ​ទៅឱ្យ​ប្រទេស​សិង្ហ​បុរី​ក្នុង​តម្លៃ​សរុប​២,៧៥ ពាន់​លាន​ដុល្លារ​ដោយ​រង់ចាំ​ការ​​អនុម័ត​ពី​សភា​តែប៉ុណ្ណោះ​។​ ​សិង្ហ​បុរី​បាន​និយាយថា កាលពី​ដំបូង​ខ្លួន​បានគ្រោង​ទិញ​យន្តហោះ​F-35 ចំនួន​៤​គ្រឿង​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាម៉េរិក Lockheed Martin Corp ហើយ​សម្រេច​ទិញ​ថែម​ចំនួន​៨​គ្រឿង​ទៀត​ដើម្បី​ដាក់​ជំនួស​យន្តហោះ​F-16​ចាស់ៗ​។​ ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​សន្តិសុខ​ការពារ​ជាតិ​អាម៉េរិក​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ក្រសួង​ការបរទេស​បាន​សម្រេច​អនុម័ត​ការ​​លក់​យន្តហោះ​ចម្បាំង​F-35B ទៅឱ្យ​សិង្ហ​បុរី​រហូតដល់​ទៅ​១២​គ្រឿង​និង​ឧបករណ៍​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ក្នុងតម្លៃ​សរុប​២,៧៥​ពាន់​លាន​ដុល្លារ​” ។...

ឥណ្ឌូនេស៊ី សុំ​អោយ​ជប៉ុន​ចូល​វិនិយោគ​នៅ​ ជិត​ដែនទឹក​មាន​ជម្លោះ​ជាមួយ​ចិន​

​ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក​ចូកូ វី​ដូ​ដូ កាលពី​ថ្ងៃ​សុក្រ​ទី​១០​មករា បាន​ស្នើសុំ​ជប៉ុន​បង្កើន​ការវិនិយោគ​ខាង​នេសាទ​និង​ថាមពល​នៅលើ​កោះ​ខ្លះ​របស់​ខ្លួន​​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្រោយ​មាន​ការ​ប្រទាញប្រទង់​មួយ​ជាមួយ​ចិន​នៅក្នុង​ដែនទឹក​ដែល​ប្រទេស​ទាំង​ពីរ​អះអាង​សិទ្ធិ​ធ្វើ​អាជីវកម្ម​រៀងៗ​ខ្លួន​។​ ​លោក​ចូកូ បាន​ធ្វើ​សំណើ​អោយ​ជប៉ុន​ពិចារណា​ឱកាស​សេដ្ឋកិច្ច​នៅ​កោះ​ណា​ទូ​ណា​ក្នុង​អំឡុង​ពេល​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក​តូ​ស៊ី​មី​តស៊ូ ម៉ូតេ​ហ្គី​ធ្វើ​ទស្សនកិច្ច​​ក្រុង​ហ្សា​ការតា​។​ ​លោក​បាន​ប្រាប់​លោក​ម៉ូតេ​ហ្គី​ថា​«​ខ្ញុំ​ចង់​អញ្ជើញ​ជប៉ុន​អោយ​វិនិយោគ​នៅ​ណា​ទូ​ណា​»​។​ ​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ពុធ​លោក​ចូកូ បាន​ទៅ​ទស្សនកិច្ច​និង​សួរសុខទុក្ខ​កងទ័ព​ឈរជើង​នៅ​លើ​កោះ​ណា​ទូ​ណា​ដើម្បី​បញ្ជាក់​អះអាង​អធិបតេយ្យភាព​របស់​ឥណ្ឌូ​​នេ​ស៊ីលើ​កញ្ចុំ​កោះ​និង​ដែនទឹក​ជុំវិញ​ពួកវា ក្រោយពី​មាន​របាយការណ៍​ថា...

ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​៖ បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ពីបទ​លួច​ដុត​ព្រៃ​

​បុរស​ម្នាក់​នៅ​រដ្ឋ​ញូ​វ សោត វេលស៍​(New South Wales) ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​ដុត​ឱ្យ​ឆេះ​ព្រៃ​បង្ក​ការបំផ្លិចបំផ្លាញ​ខ្លាំង​នៅ​រដ្ឋ​វិច​ធឺ​រៀ​(Victoria) នេះ​ស្ថិត​ក្រោម​ការ​គំរាម​សម្លាប់​និកំ​ហឹង​ពី​ប្រជាជន​មូលដ្ឋាន នៅពេល​មនុស្ស​៣​នាក់​បាន​ស្លាប់​ដោយ​អគ្គិភ័យ​នៅ​ជិត​នោះ​។​ ​បុរស​ឈ្មោះ​ម៉ៃ​ឃើ​ល ទ្រឿង អាយុ​៣៦​ឆ្នាំនេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន​ដោយ​ពួក​អ្នកស្រុក​នៅ​ទីក្រុង​ច​ន​សុន​វី​ល​ក្នុង​រដ្ឋ​វិច​ធឺ​រៀ ដែល​កំពុង​ជួប​វិបត្តិ​​ភ្លើង​ឆេះ​ព្រៃ​នេះ ។​ ​បុរស​ដែល​ត្រូវ​បាប់​ខ្លួនេះ...

ពូទីនមកមើលផ្ទាល់ការសាកល្បងមីស៊ីលលឿនជាងសំឡេង

កាលពីថ្ងៃព្រហស្បតិ៍ទី៩មករា ប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀរ ពូទីនបានទស្សនាដោយផ្ទាល់នូវសមយុទ្ធយោធាដ៏ធំមួយនៅឯនាយឆ្នេរសមុទ្រគ្រីមេដែលកំពុងមានជម្លោះ។ អគ្គមេបញ្ជាការកំពូលរូបនេះបានមើលកាំជ្រួចមីស៊ីលបញ្ជាទិស Kalibr និងកាំជ្រួចមីស៊ីលលឿនជាងសំឡេង Kinzhal បាញ់ចេញពីនាវា Marshal Ustinov ខណៈគាត់ជិះជាមួយកងនាវាខាងជើងនិងសមុទ្រខ្មៅនៅឆ្នេរសមុទ្រគ្រីមេ។ រដ្ឋាភិបាលក្រុងមូស្គូបានកាត់យកឧបទ្វីបគ្រីមេពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ក្នុងចំណាត់ការមួយ ដែលត្រូវបានថ្កោលទោសដោយប្រទេសលោកខាងលិច...

ខ្មាន់កាំភ្លើង​សម្លាប់​មនុស្ស​៣​នាក់​ក្នុងការ​ប្លន់​នៅ​ផ្សារ​ថៃ​មួយ​

ខ្មាន់កាំភ្លើង​ពាក់​ម៉ាស​មុខ​ម្នាក់ បាន​ដើរ​ចូល​ក្នុង​ផ្សារ​មួយ​នៅ​ថៃ​ភាគ​កណ្តាល​និង​បាញ់​សម្លាប់​មនុស្ស​៣​នាក់ រួម​មាន​ក្មេង​អាយុ​២​ឆ្នាំ​ម្នាក់​និង​បាន​ប្លន់​តូប​លក់​​មាស​មួយ​មុន​គេចខ្លួន នេះ​បើ​តាម​របាយការណ៍​ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មករា​។​ ​រូប​ក្នុង​កាមេរ៉ា​សន្តិសុខ​នៅ​ផ្សារ​Robinson​ក្នុង​ខេត្ត​ឡប់​បូរី បង្ហាញ​ខ្មាន់កាំភ្លើង​ដើរ​សំដៅ​តូប​មួយ​នៅ​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ព្រហស្បតិ៍ និង​បាញ់​អ្នកលក់​និង​​ជនរងគ្រោះ​ម្នាក់​ទៀត មុន​លោត​ទៅ​លើ​តូប​និង​ចាប់​ប្រមូល​គ្រឿងអលង្កា​រមាស​។​ ​មេ​ប៉ូលិស​ខេត្ត បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា បុរស​នេះ​ចូលមក​ក្នុង​ផ្សារ​តែ​ឯង​និង​បាញ់​សន្តិសុខ​ផ្សារ​ដែល​ជួប​ដោយ​ចៃដន្យ និង​បន្ទាប់មក​ចាប់ផ្តើម​បាញ់​​អត់​រើសមុខ ដោយ​សម្លាប់​មនុស្ស​៣​នាក់​និង​បង្ក​របួស​៤​នាក់​ទៀត​។​«​ចោរ​ប្លន់​នេះ​គ្មាន​មេត្តា យើង​កំពុង​តាម​រក​គ្រប់​កន្លែង​។​យើង​នឹង​ចាប់​ជន​នេះ​នាំ​មក​កាត់​​ទោស​»៕​ប្រែ​សម្រួល​៖​វាសនា​ ​គ្រូពេទ្យ​ជួយ​បុរស​រងរបួស​ពី​ការបាញ់​របស់​ចោរប្លន់​នៅ​ផ្សារ​មួយ​ក្នុង​ខេត្ត​ឡប់​បូរី...

សំណាង​ហើយ​ត្រាំ​អត់ត កុំ​អី​អ៊ីរ៉ង់​បញ្ចេញ​កាំជ្រួច​រាប់រយ​គ្រាប់​ដើម្បី​ផ្តាច់ជីវិត​ជនជាតិ​អាម៉េរិក​៥.០០០​នាក់​

​អ៊ីរ៉ង់​នឹង​«​សងសឹក​ចាស់ដៃ​»​លើ​ទាហាន​អាម៉េរិក​នៅ​មជ្ឈិមបូព៌ា​ក្រោយ​ការវាយប្រហារ​ដោយ​កាំជ្រួច​ជា​ការព្រមាន​ជំហាន​ដំបូង​មួយ​កាលពី​ថ្ងៃ​ពុធ​ដែល​មិន​​បានសម្លាប់​ជនជាតិ​អាម៉េរិក​ណា​ម្នាក់ នេះ​បើ​តាម​ការព្រមាន​ចេញ​ពី​មេបញ្ជាការ​យោធា​អ៊ីរ៉ង់​ម្នាក់​។​ ​ឧត្តមសេនីយ៍ក្នុង​កង​ឆ្មាំបដិ​វត្តន៍​អ៊ីរ៉ង់ ឧត្តមសេនីយ៍ អា​ប់ដូ​ល​ឡា អា​រ៉ា​ហ្គី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​មករា បាន​គំរាម​សងសឹក​បន្ថែមទៀត​លើ​អាម៉េរិក​ទោះជា​​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​និយាយថា ប្រទេស​អ៊ីរ៉ង់​ទំនងជា​«​ដកថយ​»​ហើយ​លោក​នឹង​មិន​សង​សឹក​ដោយ​យោធា​ទេ​។​ ​ក្នុងពេល​ជាមួយគ្នា មេបញ្ជាការ​ទ័ពអាកាស​អ៊ីរ៉ង់​លោក អា​មៀ អា​លី...