ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស៊ី​រី​សម្លាប់​មនុស្ស​៣២​នាក់​

​មនុស្ស​យ៉ាង​តិច​៣២​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ទី​០៧​មីនា បន្ទាប់​ពី​រថយន្ត​ដឹក​ប្រេង​មួយ​បុក​រថយន្តក្រុង​២​និង​រថយន្ត​ជាច្រើន​ទៀត​នៅ​លើ​ផ្លូវថ្នល់​មួយ​​ដែល​ភ្ជាប់​រដ្ឋធានី​របស់​ប្រទេស​ស៊ី​រី​ទៅកាន់​ខេត្ត​ហូ​ម​។​ ​សារព័ត៌មាន​បាន​អោយ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ខូច​ហ្វ្រាំង បណ្តាលអោយ​រថយន្ត​ដឹក​ប្រេង​បុក​រថយន្ត​ទេសចរណ៍​ចំនួន​១៥​និង​រថយន្ត​ក្រុង​ចំនួន​២​ដែល​ដឹក​អ្នក​​ដំណើរ​អ៊ីរ៉ាក់​ជាច្រើន​នាក់​។​ ​មនុស្ស​៧៧​នាក់​ទៀត​រងរបួស​នៅក្នុង​គ្រោះថ្នាក់​នេះ​។​ ​ជនរងគ្រោះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​គេ​ជឿ​ថា រួម​មាន​អ្នកធ្វើ​ធម្ម​យាត្រា​អ៊ីរ៉ាក់​និកាយ​ស៊ី​អា​យ ដែល​បាន​ទៅ​ធ្វើការ​បន់ស្រន់​នៅ​ទី​សក្ការ​ពិសិដ្ឋ​នានា​នៅ​​ជិត​រដ្ឋធានី​ដា​ម៉ាស​៕​ប្រែ​សម្រួល​៖​វាសនា​ ​ការ​ជាន់​ហ្វ្រាំង​មិន​ស៊ី បង្ក​អោយ​រថយន្ត​ដឹក​ប្រេង​បុក​រថយន្ត​ទេសចរណ៍​ចំនួន​១៥​និង​រថយន្ត​ក្រុង​ចំនួន​២​នៅ​ក្រៅ​ក្រុង​ដា​ម៉ាស​កាលពី​យប់​ថ្ងៃ​សៅរ៍​ ​

កូរ៉េខាងជើង​បាញ់​វត្ថុ​ផ្លោង​ចំនួន​៣​ចូល​ក្នុង​សមុទ្រ​ជប៉ុន​

​កូរ៉េ​ខាងជើង​បាន​បាញ់​វត្ថុ​ផ្លោង​យ៉ាងតិច​ចំនួន​៣​ចូល​ក្នុង​សមុទ្រ​ជប៉ុន នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហាប់​ បាន​រាយការណ៍​កា​លពី​ថ្ងៃ​ចន្ទ​ទី​០៩​មីនា​​ដោយយោង​តាម​ប្រភព​ព័ត៌មាន​ពី​នាយសេនាធិការ​ចម្រុះកូរ៉េ​។​ ​យោង​តាម​នាយសេនាធិកា​រ​ចម្រុះ វត្ថុ​ផ្លោង​នេះ​ត្រូវបាន​បាញ់​ចេញពី​ទីប្រជុំជន​សុន​ដុក​នៃ​ខេត្ត​ហាំ​យ៉ុង​ខាងជើង​។​ ​នាយសេនាធិការ​ចម្រុះកូរ៉េ បាន​និយាយថា​ យោធា​កូរ៉េខាងត្បូង​បាន​តាមដាន​និង​រក្សា​ការប្រុងប្រយ័ត្ន តែ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ប្រភេទ​នៃ​វត្ថុ​ផ្លោង​នោះ ចម្ងាយ​ហោះ​និង​រយៈ​កម្ពស់​របស់​វា​ទេ​។​ ​ក្នុងពេល​ជាមួយគ្នា ទីភ្នាក់ងារ​សារព័ត៌មាន​ក្យូ​ដូ​បាន​រាយការណ៍​ថា ជប៉ុន​សង្ស័យ​ថា​វត្ថុ​ផ្លោង​ដែល​ត្រូវ​កូរ៉េខាងជើង​បាញ់​នោះ​ជា​កាំជ្រួច​ផ្លោង ​តែ​«​កាំជ្រួច​នេះ​មិន​​បាន​ហោះ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ជប៉ុន​ទេ​»​។​ ​កាល​ពី​មួយ​សប្តាហ៍​មុន...

បវរកញ្ញា​ភេទ​ទី​៣​ពិភពលោក​បាន​ទៅ​កញ្ញា​មក​ពី​ម៉ិក​ស៊ិ​ច​

​បន្ទាប់​ពី​ការត្រួតពិនិត្យ​សីតុណ្ហភាព​ខ្លួន និង​មាន​ការចូលរួម​ទស្សនា​តិចជាង​ការប្រឡង​មុនៗ​ដោយសារ​ការភ័យខ្លាច​អំពី​កូរ៉ូណា​វីរុស កញ្ញា វ៉ា​ឡេន​ទីណា ផ្លា​ឆែរ​​ត្រូវបាន​បំពាក់​ម្កុដ​បវរកញ្ញា​ភេទ​ទី​៣​ពិភពលោក​កាលពី​ថ្ងៃ​សៅរ៍​ទី​០៧​មីនា​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​។​ ​ការប្រឡង​បវរកញ្ញា Miss International Queen​ឆ្នាំ​២០២០​នៅ​តែ​ត្រូវ​បន្តធ្វើ ទោះ​ជា​ព្រឹត្តិការណ៍​ជាច្រើន​ត្រូវបាន​លុប​ចោល​ដោយ​សារ​ព្រួយបារម្ភ​អំពី​កូរ៉ូណា​​វីរុស តែ​អ្នកចូលរួម​ទស្សន​ការប្រឡង​ឆ្នាំ​នេះ​តិចជាង​រាល់​ដង​។​ ​ពួក​អ្នក​រៀបចំ​ក៏​បាន​ណែនាំ​ដែរ​ថា នរណា​ម្នាក់​ដែល​មិន​ស្រួលខ្លួន​កុំ​មក​ចូក​រួម​ពិធី​។​ដើម្បី​សម្រន់​ការភ័យខ្លាច ទីតាំង​រៀបចំ​ពិធី​ទាំងមូល​ត្រូវ​បាន​បាញ់ថ្នាំ​សម្លាប់​​មេរោគ...

នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក ដែល​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម គឺ​បំពាក់​ដោយ​អាវុធ​ទំនើបៗ​ជាច្រើន​

​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក USS Theodore Roosevelt ដឹក​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​និង​អម​ការពារ​ដោយ​នាវាចម្បាំង​មួយ ។ USS Theodore Roosevelt គឺ​បំពាក់​ដោយ​អាវុធ​ទំនើបៗ​ជាច្រើន​។​ ​នាវា​USS Theodore Roosevelt ដ៏​ធំ​នេះ បាន​មក​ដល់​ទីក្រុង​ដា...

យោធា​មី​យ៉ាន់​ម៉ា​នាំ​អ្នកព័ត៌មាន​ទៅ​មើល​ថ្នាំញៀន​៤៣​លាន​គ្រាប់​ដែល​ទើប​បង្ក្រាបបាន​

​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន និង​មេតំ​ហ្វេ​តា​មីន​ទាំង​បាវៗ​ត្រូវបាន​ដាក់​តម្រៀប​ជា​ជួរ​នៅ​តំបន់​ព្រំដែន​មី​យ៉ាន់​ម៉ា បន្ទាប់​ពី​ការ​ឆ្មក់​ចូក​បង្ក្រាប​ដ៏​កម្រ​មួយ​នៅ​បេះដូង​នៃ​​តំបន់ត្រីកោណមាស​ដ៏​ល្បីល្បាញ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​។​ ​វា​ជា​ការ​រឹបអូស​បាន​ថ្នាំញៀន​ក្នុង​បរិមាណ​ច្រើន​បំផុត​មួយ​ក្នុងចំណោម​ការ​ចាប់បាន​ថ្នាំញៀន​ធំៗ​នៅក្នុង​លោក ។​វា​បាន​ធ្វើអោយ​រោងចក្រ​ផលិត​ថ្នាំញៀន​ធំ​៣​នៅ​តំបន់​គ្មាន​ច្បាប់ទម្លាប់​នេះ​លែង​ដំណើរការ​តទៅទៀត​និង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនប្រមាណ​៤៣​លាន​គ្រាប់​ត្រូវបាន​រឹបអូស​ពី​រោងចក្រ​ទាំងនោះ​នៅ​សប្តាហ៍​នេះ ។​ ​ប្រតិបត្តិការ​យោធា​មី​យ៉ាន់​ម៉ា​ក្នុង​រដ្ឋ​សាន​បាន​រកឃើញ​រោងចក្រ​ដែល​ផលិត​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​និង​ហេ​រ៉ូ​អ៊ីន​នៅក្នុងព្រៃ​ជាប់​ព្រំដែន​ដែល​សំបូរ​ពួក​ឧទ្ទាម​​និង​ក្រុម​ឧក្រិដ្ឋ នៅ​ពេល​ប៉ូលិស​ចូល​មិន​ចុះ​។​ ​មី​យ៉ាន់​ម៉ា​ស្ថិតក្រោម​សម្ពាធ​ពី​អន្តរជាតិ​អោយ​ទប់ស្កាត់​ចរាចរណ៍​ថ្នាំ​ញៀន​ចេញពី​តំបន់​ព្រំដែន​របស់​ខ្លួន​។​រដ្ឋ​សាន​ជា​ផ្នែក​មួយ​នៃ​តំបន់ត្រីកោណមាស ដែល​ផ្សំ​​ដោយ​មួយផ្នែក​នៃ​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា ចិន​និង​ថៃ​។​ ​អ្នកនាំពាក្យ​យោធា​មី​យ៉ាន់​ម៉ា​បាន​អះអាងថា​«​នេះ​ជា​ការ​ចាប់បាន​ថ្នាំញៀន​ច្រើន​បំផុត​ប្រចាំឆ្នាំ​…​ពិភពលោក​ទាំងមូល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំញៀន​»​។​ ​ថ្នាំញៀន​ដែល​ចាប់បាន​នេះ​មាន​តំលៃ​ជិត​១០០​លាន​ដុល្លារ​នៅ​ម៉​យ៉ាន់​ម៉ា តែ​វា​កើន​ជា​បី​បើសិនជា​ត្រូវ​នាំ​ទៅដល់​ថៃ​ឬ​ម៉ាឡេស៊ី...

សិង្ហបុរីព្រមានដាក់គុកនិងពិន័យធ្ងន់ធ្ងរចំពោះអ្នកជំងឺកូរ៉ូណា ដែលកុហកអំពីទីតាំងពួកគេធ្លាប់ទៅ

សិង្ហបុរីគំរាមដាក់គុកនិងពិន័យធ្ងន់ធ្ងររហូតដល់ ៧.២៥០ ដុល្លារចំពោះអ្នកជំងឺកូរ៉ូណា ប្រសិនបើពួកគេមិនបានប្រាប់មន្ត្រីពីកន្លែងដែលពួកគេបានទៅ។ ក្នុងបំណងទប់ទល់នឹងវិបត្តិ ប្រទេសអាស៊ីមួយនេះកំពុង “ធ្វើការគ្រប់ពេលវេលា” ដើម្បីតាមដានអ្នកដែលអាចផ្ទុកមេរោគកូរ៉ូណាចម្លងដល់អ្នកដទៃ។ ករណីឆ្លងវីរុសកូរ៉ូណាជាង ១១០ ករណីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញរួចហើយនៅក្នុងប្រទេសសិង្ហបុរី ដែលមានប្រជាជនចំនួន ៥,៦ លាននាក់ និង...

ចិន​ឆ្លើយតប​នឹង​សេចក្តីរាយការណ៍​ថា​ខ្លួន​បាន​បាញ់​កាំរស្មីឡាស៊ែរ​ទៅលើ​យន្ដហោះ​កងទ័ពជើងទឹក​អាម៉េរិក​

​ក្រសួង​ការពារ​ជាតិចិន​និយាយ​ថា​របាយការណ៍​មួយ​ដែល​ថា​នាវា​មួយ​ក្នុងចំណោម​នាវា​កងទ័ព​ជើង​ទឹក​ច្រើន​គ្រឿង​របស់​ខ្លួន​បាន​បាញ់​កាំរស្មីឡាស៊ែរ​កាលពី​​ខែ​មុន​ទៅលើ​យន្ដហោះ​ស៊ើបការណ៍​របស់​កងទ័ព​ជើង​ទឹក​អាម៉េរិក​ដែល​ហោះ​ក្រឡឹង​នៅ​ពីលើ គឺ​”​មិន​សម​នឹង​ភាព​ពិត​”​នោះទេ​។​ ​របាយការណ៍​កាលពី​ខែ​មុន​នោះ​គឺជា​ការចោទប្រកាន់​ចុងក្រោយ​បំផុត​ដែល​ថា​កងទ័ព​ចិន​បាន​ប្រើប្រាស់​កាំរស្មីឡាស៊ែរ​ដើម្បី​យាយី​និង​ធ្វើឱ្យ​ខូចខាត​ដល់​យន្ត​​ហោះ​យោធា​សហរដ្ឋ​អាម៉េរិក​និង​កងទ័ព​របស់​ប្រទេស​ផ្សេងៗ​ទៀត​។​នេះ​បើ​យោង​តាម​វេបសាយ​dailymail​។​ ​ទោះយ៉ាងណា អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន លោក​រេ​ន ហ្គោ​គាំង ត្រូវបាន​គេ​ដកស្រង់​សម្តី​ដោយ​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ក្រសួង​បាន​បដិសេធ​របា​​យ​ការណ៍​នេះ​ហើយ​បាន​និយាយ​ថា​កង​នាវា​ចិន​បាន​កំពុង​ធ្វើ​សមយុទ្ធ​ដូច​ធម្មតា​នៅក្នុង​ដែនទឹក​អន្តរជាតិ​កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ នៅពេល​ដែល​ហេតុ​ការ​​ណ៍​នេះ​បាន​កើតឡើង​។​ ​នៅក្នុង​ការលើកឡើង​ដំបូង​របស់​ចិន​អំពី​ហេតុការណ៍​ដែល​ត្រូវបាន​ចោទប្រកាន់​នេះ លោក​រេ​ន ហ្គោ​គាំង បាន​ចោទប្រកាន់​យន្តហោះ​អាមេរិក​P-8A Poseidon...

អង្គការសហប្រជាជាតិ​ស្នើ​៩​ប្រទេស​ឲ្យពន្យារ​ពេល​ដូរ​វេន​ទាហាន​និង​ប៉ូលិស​ដោយសារ​កូរ៉ូណា​វីរុស​

​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​០៦​មីនា​ថា​ ​ប្រទេស​ចំនួន​៩​ដែល​បាន​បរិច្ចាគទាហាន​និង​ប៉ូលិស​ដល់​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​ក្រោម​ទង់​​អង្គការសហប្រជាជាតិ កំពុង​ពន្យារ​ការបញ្ជូន​កងកម្លាំង​ជំនួស​(​ដូរ​វេន​)​រយៈពេល​៣​ខែ ដោយសារតែ​ការផ្ទុះ​កូរ៉ូណា​វីរុស​ថ្មី​។​ ​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​ លោក​នី​ក បៀ​ន​ប៊ែក បាន​និយាយថា ការពន្យារពេល​ដូរ​កងកម្លាំង​៣​ខែ​នេះ នឹង​អាច​ឲ្យ​បេសកកម្ម​អង្គការ​សហ​ប្រជា​ជា​​តិ​នៃ​ប្រទេស​ទាំងនេះ​រក្សា​កម្លាំង​ប្រតិបត្តិការ​និង​អនុវត្ត​ភារកិច្ច​តាម​អាណត្តិ​របស់​គេ​។​ ​នាយកដ្ឋាន​ប្រតិបត្តិការ​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ បាន​និយាយថា គិត​មក​ត្រឹម​ថ្ងៃ​សុក្រ ប្រទេស​ដែល​កែសម្រួល​ផែនការ​ដូរ​វេន​ទាហាន​និង​ប៉ូលិស​រប​​ស់​គេ រួមមាន...

មនុស្សភ័យស្លន់ស្លោនាំគ្នាសម្រុកទិញស្បៀងអាហារនៅទីក្រុងឡូសអ៊ែនជេឡេស ដើម្បីបង្ការ ក្រែងលោផ្ទុះវិបត្តិវីរុសកូរ៉ូណា

អ្នកដើរផ្សារបានប្រញាយគ្នាទិញទឹករ៉ែ និងក្រដាសអនាម័យអស់ៗពីផ្សារ ខណៈការទិញទាំងស្លន់ស្លោបង្កឡើងដោយវីរុសកូរ៉ូណាបានកើនឡើងនៅទីក្រុងឡូសអ៊ែនជេឡេសក្នុងសប្តាហ៍នេះ។ ពីរថ្ងៃក្រោយរដ្ឋកាលីហ្វ័រញ៉ាប្រកាសអាសន្នទូទាំងរដ្ឋ បណ្តាផ្សារទំនើបលក់ដុំ​ទាំងអស់មិនអាចទប់ជាប់នឹងតម្រូវការកើនឡើងខ្ពស់សម្រាប់ផលិតផលប្រើប្រាស់ចាំបាច់ជាច្រើនមុខបានទេកាលពីថ្ងៃសុក្រទី៦មីនា ខណៈពលរដ្ឋត្រៀមខ្លួន​សម្រាប់​វិបត្តិដ៏អាក្រក់។ នាងរីន បុគ្គលិកនៅផ្សារទំនើប Costco នៅសង្កាត់ប៊ួប៊ែង និយាយថា “វាជាចលាចល។ ចំនួនអតិថិជនរបស់យើងកើនឡើងទ្វេដងខុសពីធម្មតា។ ថ្ងៃនេះគឺលែងម្ចាស់ការបានទៀតហើយ។ ហេតុដូច្នេះហើយទើបយើងដាច់ស្តុក​ក្រដាសបង្គន់...

មនុស្ស២១នាក់នៅលើកប៉ាល់​ទេសចរណ៍ក្បែរឆ្នេរកាលីហ្វ័រញ៉ាតេស្តវិជ្ជមានវីរុសកូរ៉ូណា

អនុប្រធានាធិបតីអាម៉េរិក ម៉ៃ ផេន បានប្រកាសកាលពីថ្ងៃសុក្រទី៦មីនាថា មនុស្ស ២១ នាក់នៅលើនាវាកម្សាន្តមួយគ្រឿងនៅឆ្នេរសមុទ្រកាលីហ្វ័រញ៉ា បានធ្វើតេស្តវិជ្ជមានវីរុសរ៉ូណា ហើយ១៩នាក់ក្នុងចំណោមពួកគេជាសមាជិកនាវិក ចំពេលមានភស្តុតាងបង្ហាញថា នាវានេះជាកន្លែងផ្តល់កំណើតសម្រាប់មេរោគ​ជាង១០ករណីអំឡុងការធ្វើដំណើរមុនៗរបស់វា។ លោកបាននិយាយថា មន្រ្តីសហព័ន្ធកំពុងធ្វើការជាមួយអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា​លើផែនការនាំកប៉ាល់នេះទៅកាន់កំពង់ផែមិនមែនពាណិជ្ជកម្ម។ មិនទាន់មាន​ព័ត៌មានណាមួយបញ្ជាក់ច្បាស់ថាតើវានឹងចតទីណានិងពេលណានោះទេ ហើយក្នុងពេលដំណាលគ្នានេះដែរ...