ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

ផល​នៃ​ការហាម​ប្រើ​ថង់ប្លាស្ទិក​ភ្លាមៗ​

​ពួក​អ្នក​ដើរ​ទិញ​ទំនិញ​នៅ​ថៃ​បាន​ងាក​ទៅ​ប្រើ​កន្ត្រក ធុង បាវ រួម​ទាំងរ​ទេះ​រុះដើ​ម្បី​នាំ​ទំនិញ​ចេញ​ពី​ហាង​និង​ផ្សារ​នៅ​ពេល​ក្រុមហ៊ុន​លក់រាយ​ភាគច្រើន​ចាប់ផ្តើម​​អនុវត្ត​បំរាម​ប្រើ​ស្បោង​ប្លា​ស្ទិកក្នុង​យុទ្ធនាការ​សម្អាត​បរិស្ថា​ន​ឡើងវិញ​។​ ​អាច​ថា​ជា​ការផ្គើន​ឬ​មក​ពី​អនុវត្ត​បំរាម​ភ្លាមៗ​រក​អ្វី​សមរម្យ​មក​ជំនួស​មិនទាន់ ទើប​អ្នកដើរ​ផ្សារ​ជា​ច្រើន​បាន​បង្ហោះ​រូបភាព​ច្នៃប្រឌិត​របស់​គេ​ដើម្បី​ដាក់​អីវ៉ាន់​​ទិញ​ពី​ហាង​ពី​ផ្សារ​មិន​បំពាន​បំរាម​។​ ​បំរាម​ប្រើ​ថង់​(​ស្បោង​)​ប្លា​ស្ទិក ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ដើមឆ្នាំ​នេះ ដោយ​ផ្សារ​ធំៗ​និង​ហាង​7-Eleven ចូលរួម​អនុវត្ត​ក្នុង​យុទ្ធនាការ​បរិស្ថាន នៅក្នុង​ប្រទេស​​មួយ​ដែល​មនុស្ស​ម្នាក់​ជា​មធ្យម​ប្រើ​ថង់ប្លាស្ទិក​៨​ក្នុង​មួយថ្ងៃ​។​ ​ពួក​អ្នក​បរិស្ថាន​និយម អបអរ​បំរាម​នេះ ដោយ​ចាត់ទុក​វា​ជា​ការបោះ​ជំហាន​ដ៏​សំខាន់​មួយ តែ​ថា​មាន​ការងារ​ជាច្រើន​ទៀត​ត្រូវ​ធ្វើ​ដើម្បី​បំបាត់​វប្បធម៌​ប្រើ​ហើយ​​បោះចោល​រាយប៉ាយ​នា​ពេលកន្លងមក​៕​ប្រែ​សម្រួល​៖​វាសនា​...

ឥណ្ឌូនេស៊ី​បង្កើន​ការ​ល្បាត ដោយសារ​មាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន​

​ឥណ្ឌូនេស៊ី កំពុង​បង្កើន​ការ​ល្បាត​ក្នុង​សមុទ្រ​និង​ពី​អាកាស​នៅ​បណ្តា​កោះ​នៅ​ជិត​សមុទ្រ​ចិន​ខាងត្បូង ក្រោយពី​មាន​ជម្លោះ​ការទូត​មួយ​អំពី​ការបើក​នាវា​និង​​ទូក​នេសាទ​ចិន​ចូលក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ហ្សា​ការតា​អះអាងថា​ជា​តំបន់សេដ្ឋកិច្ចផ្តាច់មុ​ខ​របស់ខ្លួន​។​ ​មន្ត្រី​ឥណ្ឌូនេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​០៤​មករា​ថា យន្តហោះ​យោធា​និង​នាវាចម្បាំង​៣​គ្រឿង​ជាមួយនឹង​ទាហាន​ប្រមាណ​៦០០​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​​ដែនទឹក​នៅ​ម្តុំ​កោះ ណា​ទូ​ណា ជាប់​ព្រំដែន​សមុទ្រ​ចិន​ខាងត្បូង​។​ ​កន្លង​មក​ឥណ្ឌូនេស៊ី បាន​ឃាត់​នាវា​ចិន​នៅក្នុង​ដែនទឹក​សំបូរ​ត្រី​នេះ​។​ ​មេបញ្ជាការ​ទ័ពជើងទឹក ឧត្តនា​វី យូ​ដូ ម៉ា​ហ្គោ​ណូ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា...

ឯកឧត្តម ស៊ី ជីន​ភីង បកស្រាយ​ពី​ការខិតខំ​ដោះស្រាយ​បញ្ហា​លេចធ្លោ​ដែល​ទទួល​ការ ចាប់អារម្មណ៍​ជាទូទៅ​ពី​សំណាក់​ប្រជាជន

​អំពី​ការរក្សា​កំណើនសេដ្ឋកិច្ច និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ចំណុច​គ្រឹះ​គឺ​ត្រូវខិតខំ​ដោះស្រាយ បញ្ហា​លេចធ្លោ​ដែល​ទទួល​ការចាប់អារម្មណ៍​ជាទូទៅ​ពី​សំណាក់​ប្រជាជន ។ ជំរុញ​ការកសាង សង្គម​ធូរធារ​គ្រប់​ជ្រុងជ្រោយ​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការដោះ ស្រាយ​បញ្ហា​លេចធ្លោ​ដែល​ទទួល​ការចាប់អារម្មណ៍​ជាទូទៅ​ពី​សំណាក់​ប្រជាជន ស្របទៅនឹង​សំណូមពរ​នៃ​ការធ្វើ​កំណែ ទម្រង់​រចនាសម្ព័ន្ធ​ផ្នែក​ផ្គត់ផ្គង់ ហើយនឹង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការបង្កើត​ចំណុច កំណើនសេដ្ឋកិច្ច​ថ្មី និង​បង្កើន​សក្តានុពល​សម្រាប់​ការអភិវឌ្ឍន៍​រយៈពេល​វែង​ចំណែក​ចំណុច កំណើនសេដ្ឋកិច្ច​ថ្មី​គឺ​ត្រូវ​បង្កប់​នៅក្នុង​ការងារ​ដោះស្រាយ​បញ្ហា​លេចធ្លោ​ដែល​ទទួល​ការចាប់អារម្មណ៍​ជាទូទៅ​ពី​សំណាក់​ប្រជាជន ៕...

ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​៖ កងទ័ព​ត្រូវបាន​ហៅ​ឱ្យ​ជួយ​ដោះស្រាយ​ភ្លើង​ឆេះ​ព្រៃ​កាន់តែខ្លាំង​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក​ស្កត់ ម័រ​រី​សុន​បាន​ប្រកាស​ថា​កងទ័ព​ចំនួន​៣.០០០ នាក់​នឹង​ត្រូវបាន​បញ្ជូន​ទៅ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​ទូទាំង​ប្រទេស​នេះ​។​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោកស្រី លីន​ដា រ៉ៃ​ណុល បាន​និយាយថា​នេះ​ជា​លើកដំបូង​ហើយ​ដែល​មាន​ការបញ្ជូន​ទ័ព​បែបនេះ​នៅក្នុង​ប្រវត្តិសាស្ត្រ​អូស្ត្រាលី​។​ ​សីតុណ្ហភាព​ត្រូវបាន​រំពឹងថា​នឹង​ឡើង​ខ្ពស់​ជាង​៤០ អង្សា​សេ នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​សៅរ៍​នេះ​និង​ក្រុមមន្ត្រី​បាន​ព្រមាន​ថា​​វា​ត្រូវ​បាន​គេ​គិត​ថា​ជា​ថ្ងៃ​គ្រោះថ្នាក់​។​ ​ចាប់តាំងពី​ខែ​កញ្ញា​មក ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​២៣ នាក់​។​មនុស្ស​រាប់​សិប​នាក់​កំពុង​បាត់​ខ្លួន​ហើយ​ផ្ទះ​ប្រមាណ​ជា...

ចារ​កម្ម​អាម៉េរិក​តាមដាន​រាប់​ឆ្នាំ ទីបំផុត កា​សេម សូំ​ឡេ​ម៉ានី ស្លាប់​ក្រោម​កាំ​ជ្រួច​«​ភ្លើង​នរក​»​ពី​ដ្រូ​ន​អាម៉េរិក​

​គាត់​បាន​រួចផុត​ពី​ការប៉ុនប៉ង​ធ្វើឃាត​ជាច្រើន​លើក​តែ កា​សេម សី​ឡេ​ម៉ានី បាន​ទទួល​ការព្រមាន​តិចតួច​ពី​កាំជ្រួច​ពិឃាត​ដែល​បាន​ផ្តោត​លើ​រថយន្ត​របស់​លោក​​នៅ​ពេល​លោក​ចាកចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​បា​ដា​ត​កាលពីដើម​ថ្ងៃ​សុក្រ​ទី​០៣​មករា​ឆ្នាំ​២០២០​។​ ​ដ្រូ​ន​សម្លេង​ស្ងាត់​បំផុត​របស់​អាម៉េរិក​មួ​យ​MQ-9 Reaper បាន​បាញ់​កាំ​ជ្រួច​Hellfir(​ភ្លើង​នរក​)​បញ្ជា​នាំ​ផ្លូវ​ដោយ​កម្ម​រស្មី​ឡា​ហ្សែ​រសំ​ដៅ​ក្បួន​រថយន្ត​មាន​រថយន្ត​២​គ្រឿង ដោយ​បាន​សម្លាប់​មេបញ្ជាការ​កងកម្លាំង​គូត ឧត្តមសេនីយ៍ កា​សេម សូ​ឡេ​ម៉ានី និង​បក្ខពួក​របស់​គាត់​ប្រមាណ​១០​នាក់​ទៀត​។​ ​សេត​វិមាន​បាន​និយាយថា ការវាយប្រហារ​នេះ​ធ្វើឡើង​តាម​បញ្ជា​ពី​ប្រធានាធិបតី ដូ​ណា​ល់...

ចិន​អំពាវនាវ​ឱ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​សហប្រជាជាតិ​ទៅលើ​កូរ៉េខាងជើង​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក​ចាង ជី​ញ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថ្ងៃទី​៣​ខែ​មករា​ថា​” សេចក្តីសំរេចចិត្ត​ចិន​-​រុស្ស៊ី​ដែល​ចង់​​បន្ធូរបន្ថយ​ទណ្ឌកម្ម​អន្តរជាតិ​លើ​ប្រទេស​កូរ៉េខាងជើង​នោះ គឺជា​ជំហាន​ទាន់​ពេលវេលា​នៅ​ក្នុងទិសដៅ​ត្រឹមត្រូវ​”​។​ ​ការអត្ថាធិប្បាយ​របស់​លោក បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​ខកចិត្ត​យ៉ាងខ្លាំង​ការដែល​ការដាក់ទណ្ឌកម្ម​ទាំងនោះ​នៅតែ​​មាន​ដដែល​ទោះបីជា​ខ្លួន​ផ្អាក​ការ​ធ្វើតេស្តិ៍​សាកល្ប​ងនុយ​ក្លេ​អ៊ែរ​និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ក៏ដោយ ហើយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង បាន​ប្រកាសថា​ខ្លួន​​លែង​ផ្អាក​ការ​ធ្វើតេស្តិ៍​សាកល្បង​ទៀតហើយ​។​ ​ការប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ចំនួន​២​លើក​កាលពី​ពេលមុន​លើ​សំណើ​ចិន​-​រុស្ស៊ី​បាន​បរាជ័យ​ក្នុង​ការបង្កើត​កិច្ចព្រមព្រៀង ប៉ុន្តែ​លោក​ចាង ជី​ញ បាន​និយាយថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង្ឃឹមថា...

ការវាយប្រហារ​ថ្មី​លើ​ក្បួន​រថយន្ត​របស់​ពួក​យុទ្ធជន​គាំទ្រ​អ៊ីរ៉ង់ ​នៅ​អ៊ីរ៉ាក់ ​សម្លាប់​មនុស្ស​៦​នាក់​

​ការវាយប្រហារ​តាម​ផ្លូវអាកាស​ថ្មី​មួយ​ត្រូវ​ចំពួក​យុទ្ធជន​គាំទ្រ​អ៊ីរ៉ង់​នៅ​អ៊ីរ៉ាក់​កាលពីដើម​ថ្ងៃ​សៅរ៍​ទី​៤​មករា នៅពេល​មាន​ការបារម្ព​អំពី​ការផ្ទុះ​សង្គ្រាមតំ​ណាងមួយ​​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់ នៅ​មួយ​ថ្ងៃក្រោយ​យន្តហោះ​ដ្រូ​ន​របស់​អាម៉េរិក​មួយ​បានសម្លាប់​ឧត្តមសេនី​យ៍​កំពូល​អ៊ីរ៉ង់​ម្នាក់​។​ ​ការវាយប្រហារ​នេះ​ក៏​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​មុន​ការដើរ​ដង្ហែ​កាន់ទុក្ខ​ពេលព្រឹក​សម្រាប់​សព​មេបញ្ជាការ​កងកម្លាំង​គូត លោក​កា​សេម សូ​ឡេ​ម៉ានី និង​​បញ្ជាការ​កងជីវពល​អ៊ីរ៉ាក់ លោក អា​ប៊ូ ម៉ា​ឌី អាល់​-​មូហា​ន់​ឌី​ស ដែល​អ្នក​ទាំង​ពីរ​ត្រូវបាន​សម្លាប់​ដោយ​អាម៉េរិក​នៅ​ក្រុង​បា​ដា​ត​កាលពី​ថ្ងៃ​សុក្រ​។​ ​ការសម្លាប់​នេះ​ជា​ការបង្កើន​ភាព​តានតឹង​យ៉ាងគំហុក​រវាង​អ៊ីរ៉ង់​និង​អាម៉េរិក ដែល​បាន​បញ្ជូន​ទ័ព​បន្ថែម​ភ្លាមៗ​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា ទោះ​ជា​ប្រធានាធិបតី​​ដូ​ណា​ល់...

ប្រេងឡើងថ្លៃក្រោយអាម៉េរិកសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់ នាំឱ្យបារម្ភអំពីសង្គ្រាម

តម្លៃប្រេងពិភពលោកបានកើនឡើងកាលពីថ្ងៃសុក្រទី៣មករាបន្ទាប់ពីសហរដ្ឋអាម៉េរិកបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ ដែលធ្វើឱ្យមានការបារម្ភចំពោះជម្លោះថ្មីនៅតំបន់សម្បូរប្រេងមជ្ឈិមបូព៌ា ស្របពេលរដ្ឋាភិបាលក្រុងតេហេរ៉ង់ព្រមានអំពីការសងសឹកយ៉ាងធ្ងន់ធ្ងរ។ ខណៈពេលដែលទីផ្សារភាគហ៊ុនសកលមានឡើងមានចុះបន្ទាប់ពីអាម៉េរិកសម្លាប់លោកកាសសេម សូឡីម៉ានី តម្លៃប្រេងបានកើនឡើងជាងបីភាគរយ។ នៅទីក្រុងវ៉ាស៊ីនតោន មន្ត្រីមន្ទីរបញ្ចកោណម្នាក់បាននិយាយថា សហរដ្ឋអាម៉េរិកនឹងដាក់ពង្រាយកងទ័ពយ៉ាងតិច ៣.០០០ នាក់បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ាខណៈមេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាតូឡា អាលី ខាមេនី បានសន្យា “សងសឹកយ៉ាងខ្លាំងក្លា”...

អាម៉េរិក​បញ្ជូន​ទ័ព​បន្ថែម នៅពេល​អ៊ីរ៉ង់​ប្តេជ្ញា​សងសឹក​ការស្លាប់​របស់​សូ​ឡេ​ម៉ានី​

​ទាហាន​អាម៉េរិក​រាប់ពាន់នាក់ ត្រូវបាន​បញ្ជា​អោយ​ចេញ​ទៅ​មជ្ឈិមបូព៌ា​កាលពី​ថ្ងៃ​សុក្រ​ទី​៣​មករា ក្រោយ​ពី​អាម៉េរិក​សម្លាប់​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​ម្នាក់​​របស់​អ៊ីរ៉ង់ ហើយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​សន្យា​ធ្វើ​ការសងសឹក​ខ្លាំងក្លា​។​ ​ក្រសួង​ការពារជាតិ​អាម៉េរិក​អនុញ្ញាតអោយ​បញ្ជូន​ទាហាន​៣.០០០​នាក់​បន្ថែម​ទៅ​កាន់​មជ្ឈិម​បូព៌ា ក្រោយ​ការសម្លាប់​សូ​ឡេ​ម៉ានី​ ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ថា​ឧត្តមសេនីយ៍ កា​សេម សូ​ឡេ​ម៉ានី ត្រូវ​កំចាត់​ចោល​នៅ​ពេល​ជន​នេះ​ប្រុង​វាយប្រហា​រអា​អ្នកការទូត​អាម៉េរិក តែ​​លោក​នៅតែ​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ស្វះស្វែង​ទម្លាក់​រដ្ឋាភិបាល​អ៊ីរ៉ង់​ទេ​។​...

ត្រាំ ៖ គោលបំណងសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់គឺដើម្បីបញ្ឈប់សង្គ្រាម

ប្រធានាធិបតីដូណាល់ត្រាំបាននិយាយកាលពីថ្ងៃសុក្រទី៣មករាថាលោកបានបញ្ជាឱ្យសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ម្នាក់ដើម្បី “បញ្ឈប់សង្គ្រាម” មិនមែនជាការចាប់ផ្តើមសង្គ្រាមទេប៉ុន្តែនៅក្នុងភាពតានតឹងបន្ទាប់ពីការសម្លាប់នេះ មន្ទីរបញ្ចកោណបានត្រៀមខ្លួនចំពោះការសងសឹក ដោយបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា។ ក្រុមប្រជាធិបតេយ្យបានត្អូញត្អែរថាលោកត្រាំមិនបានពិគ្រោះជាមួយសភាទេហើយអ្នកខ្លះបារម្ភថាការវាយប្រហារនេះនឹងធ្វើឱ្យសង្គ្រាមកាន់តែទំនងផ្ទុះឡើង។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក ម៉ៃ ផមផេវ បានលើកឡើងអំពីករណីអាម៉េរិកជាមួយសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ានិងតំបន់ក្រៅពីនេះដោយអះអាងថា ការវាយប្រហារតាមដ្រូនកាលពីថ្ងៃសុក្រដែលសម្លាប់ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី (Qassem Soleimani)...