ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

សហរដ្ឋអាម៉េរិកត្រៀមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកតាលីបង់នៅថ្ងៃសៅរ៍នេះ

សហរដ្ឋអាម៉េរិកត្រៀមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកសកម្មប្រយុទ្ធតាលីបង់នៅថ្ងៃសៅរ៍ទី២៩កុម្ភៈនេះក្នុងគោលបំណងនាំមកនូវទីបញ្ចប់នៃការបង្ហូរឈាម ១៨ ឆ្នាំនៅអាហ្វហ្គានីស្ថាននិងអនុញ្ញាតឱ្យកងទ័ពអាម៉េរិកវិលត្រឡប់ទៅមាតុភូមិវិញពីសង្គ្រាមដ៏យូរបំផុតរបស់អាម៉េរិក។ ប្រធានាធិបតីចចដាប់ប៊លយូប៊ូសបានបញ្ជាឱ្យមានការលុកលុយដឹកនាំដោយសហរដ្ឋអាម៉េរិកនៅអាហ្វហ្គានីស្ថានដើម្បីឆ្លើយតបនឹងការវាយប្រហារថ្ងៃទី ១១ កញ្ញាឆ្នាំ ២០០១ ។ កងទ័ពអាម៉េរិកមួយចំនួន ដែលកំពុងបម្រើការនៅទីនោះ មិនទាន់បានចាប់កំណើតផង នៅពេលមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកបានដួលរលំនៅព្រឹកព្រហាមថ្ងៃ១១កញ្ញា ដែលបានផ្លាស់ប្តូររបៀបគិតទាំងស្រុងរបស់អាម៉េរិកចំពោះពិភពលោកទាំងមូល។ អាម៉េរិកចំណាយពេលតែពីរបីខែប៉ុណ្ណោះដើម្បីផ្តួលរំលំពួកតាលីបង់និងបញ្ជូនអូសាម៉ាប៊ីនឡាដិននិងពួកសកម្មប្រយុទ្ធអាល់កៃដាកំពូលៗរត់ឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសប៉ាគីស្ថានប៉ុន្តែសង្គ្រាមបានអូសបន្លាយអស់ជាច្រើនឆ្នាំនៅពេលសហរដ្ឋអាម៉េរិកព្យាយាមបង្កើតរដ្ឋមួយ ដែលមានស្ថិរភាពនិងមានមុខងារដំណើរការពេញលេញ...

ប្រធាន​កាសែត​ម្នាក់ និង​អ្នកនយោបាយ​២​នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទ​រៀបចំ​ធ្វើ​ការតវ៉ា​នៅ​ក្រុង​ហុងកុង​

​លោក ជី​មមី ឡាយ បណ្ណាធិការ​កាសែត ដែល​និយាយ​រិះគន់​ខ្លាំងៗ​នៅ​ទីក្រុង​ហុងកុង​និង​អ្នក​នយោបាយ​ប្រឆាំង​លេចធ្លោ​២​នាក់​ត្រូវបាន​ចោទប្រកាន់​កាល​​ពី​ថ្ងៃ​សុក្រ​ពីបទ​ប្រមូលផ្តុំ​តវ៉ា​ដោយ​ខុសច្បាប់​ជុំវិញ​ការហែក្បួន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាលពី​ឆ្នាំមុន​នៅពេលដែល រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​​ប៉េកាំង​នៃ​ទឹកដី​ហុងកុង​នេះ ទំនង​ជា​ធ្វើ​ចំណាត់ការ​សង​សឹង​ទៅលើ​ការរៀបចំ​ការតវ៉ា​ទាំងនោះ​។​ ​ការ​ធ្វើ​បាតុកម្ម​ជាច្រើន​ខែ​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​កែទម្រង់​នៅ​ក្រុង​ហុងកុង​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​ទឹកដី​នេះ​ហើយ​នាំ​ឱ្យ​ក្រុម​​មេដឹកនាំ​និង​កងកម្លាំង​ប៉ូលិស​របស់​ខ្លួន​ស្ថិត​ក្រោម​សម្ពាធ​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។​ ​លោក​ជី​ម​មី ឡាយ ត្រូវបាន​ចាប់ខ្លួន​ដោយ​មន្ត្រី​ប៉ូលិស​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ ខណៈពេលដែល​លោកយឹង ស៊ុម អតីត​សមាជិកសភា​គាំទ្រ​ប្រជាធិបតេយ្យ​​និង​លោក​លី ជឿ​ក​យ៉ាន​អតីត​សមាជិក​សភា​និង​ជា​អនុប្រធាន​គណបក្ស​ពលករ​ក៏​ត្រូវបាន​ចាប់ខ្លួន​ផង​ដែរ​។​...

យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន​ហោះ​លើ​ច្រក​សមុទ្រ​តៃវ៉ាន់​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ​បាន​ហោះ​ពីលើ​សមុទ្រ​យុទ្ធសាស្ត្រ​ដែល​ខណ្ឌ​ចែក​កោះ​តៃវ៉ាន់​ពី​មហា​ចិន​ដីគោក នេះ​បើ​តាម​ការ​អះ​​អាង​របស់​ក្រសួង​យោធា​តៃវ៉ាន់​។​ ​ការហោះ​នេះ​កើត​ឡើង​ក្រោយ​ពី​ពេលមុន​នេះ​ក្នុង​ខែ​កុម្ភៈ​ដដែល រដ្ឋាភិបាល​របស់​កោះ​តៃវ៉ាន់​បាន​បញ្ជូន​ចេញ​យន្តហោះ​F-16​ទៅ​អម​យន្តហោះ​យោធា​ចិន​មួយ​​ដែល​តៃវ៉ាន់​ចោទថា​បាន​ហោះ​ចូលក្នុង​ដែនអាកាស​របស់ខ្លួន​។​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែង​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​របស់​ខ្លួន​​ដូច្នេះ​ច្រក​សមុទ្រ​តៃវ៉ាន់​ស្ថិតក្រោម​អធិបតេយ្យភាព​របស់​ចិន​។​ ​ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា «​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​H-6​បាន​ហោះ​កាត់​ដែនអាកាស​ភាគខាងត្បូង​​របស់​យើង​និង​ឆ្ពោះទៅកាន់​ដៃសមុទ្រ​បា​ស៊ី ហើយ​ក៏​បត់​ទៅ​កាន់​មូលដ្ឋាន​របស់​វា​វិញ​។​ដំណើរ​របស់​វា​ទាំងមូល​ត្រូវ​បាន​តាមដាន​និង​មិនមាន​អ្វី​ខុស​ពី​ធម្មតា​ទេ​»​។​ ​រូប​បញ្ចេញ​ដោយ​តៃវ៉ាន់​កាលពី​ថ្ងៃ​១០​កុម្ភៈ បង្ហាញ​យន្តហោះ F-16​របស់​តៃវ៉ាន់ ហោះ​កៀក​នឹង​យន្តហោះ​H-6 របស់​ចិន​ ​កាលពី​ថ្ងៃ​១០​កុម្ភៈ​ ​យន្តហោះ​យោធា​ចិន​មួយ​បាន​ហោះ​កាត់​ខ្សែបន្ទាត់​ដែនទឹក​ខណ្ឌ​ភាគី​ទាំង​ពីរ​នៅ​ក្នង​អ្វីដែល​តៃវ៉ាន់​ចាត់ទុកជា​ការ​ជ្រៀតចូល​ធំ​បំផុត​លើក​​ដំបូង​ចាប់តាំងពី​ប្រធានាធិបតី សាយ...

ស្គាល់​មិត្ត​ល្អ​កាន់តែច្រើន​

អ្នក​រៀបរៀង ៖​កាលពី​ថ្ងៃទី​១៩ ដល់ទី ២១​ខែមករា​ឆ្នាំ ២០២០ ឯកឧត្តម​ស៊ី​ជីន​ភីង​អគ្គលេខា ធិ​ការ​បក្សកុម្មុយនិស្ត​ចិន​ប្រធានាធិបតី​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម បក្សកុម្មុយនិស្ត​ចិន​បាន​អញ្ជើញ​ទៅ​ខេត្ត​យូ​ន​ណាន​ដើម្បី​សួរសុខទុក្ខ​ជាមួយ​កម្មាភិបាល​និង​ប្រជាជន​ជនជាតិ​ផ្សេងៗ​ព្រមទាំង​សម្តែង​នូវ​ក្តី​ជូនពរ​ដ៏​ល្អ​បវរ​ចំពោះ​ប្រជាជន​ទូទាំងប្រទេស​ចិន​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នេះ​។ ៥​ឆ្នាំមុន​ឯកឧត្តម​ធ្លាប់​អញ្ជើញ​មក​ខេត្ត​យូ​ន​ណាន ម្តង​។ ក្នុងអំឡុងពេល​៥ ឆ្នាំ​កន្លង​ទៅនោះ​ខេត្ត​យូ​ន​ណាន​បានកើត​មានការ​ផ្លាស់ប្តូ​រ​ច្រើន​គួរឱ្យ កត់សម្គាល់​។​ការ​សែត​យើងខ្ញុំ​សូម​ចុះផ្សាយ​នូវ​អត្ថបទ​អំពី​ការផ្លាស់ប្តូរ​នៃ​ខេត្ត​យូ​ន​ណាន​ក្នុង​រយៈពេល​៥ ឆ្នាំ​កន្លងទៅ​ដើម្បី​បង្ហាញជូន​លោកអ្នក​អំពី​ការរីកចម្រើន​នៃ​ខេត្ត​យូ​ន​ណាន​។ ​ខេត្ត​យូ​ន​ណាន​បាន​បញ្ចេញ​ឧត្តមភាព​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​ជំរុញ​ការតភ្ជាប់​ទៅនឹង​ប្រទេស​ផ្សេងៗ​រួមគ្នា​ពិគ្រោះ​ពិភាក្សា​ស្ថាបនា...

រថភ្លើង​បុក​រថយន្តក្រុង​បណ្តាលអោយ​ស្លាប់​១៨​នាក់ នៅ​ប៉ា​គី​ស្ថាន​

​ក្រុមមន្ត្រី​បាន​និយាយថា យ៉ាងហោច​ណាស់​មាន​មនុស្ស​១៨ នាក់​បាន​ស្លាប់​និង​៥៥​នាក់​រងរបួស​នៅពេល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​បាន​បុក​រថយន្តក្រុង​មួយ កាលពី​ថ្ងៃ​សុក្រ​នៅ​ខេត្ត​ស៊ី​ង ភាគខាងត្បូង​នៃ ប្រទេស​ប៉ា​គី​ស្ថាន​។​ ​ឧបទ្ទវហេតុ​នេះ បាន​កើត​ឡើង​នៅ​ស្រុក​មួយ​ក្នុង​ខេត្ត​នេះ ជា​ទី​ដែល​រថភ្លើង​ប៉ា​គី​ស្ថាន​Express ចេញពី​ទីក្រុង​កា​រ៉ា​ជី ទៅ​ក្រុង​ឡាហ័​របាន​បុក​រថយន្តក្រុង​​ដែល​បាន​កំពុងធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​សា​ហ្គោ​ដា នៅក្នុង​ខេត្ត​ពុន​ចាប ។​ ​មន្ត្រី​អយស្ម័យយាន បាន​និយាយថា...

តួកគីវាយសងសឹកវិញ សម្លាប់ទាហានស៊ីរីជាង ៣០ នាក់

អង្គការឃ្លាំមើលមួយបាននិយាយថា ការវាយសងសឹករបស់តួកគីបានសម្លាប់ទាហានស៊ីរី ៣១ នាក់នៅក្នុងសមរភូមិប្រយុទ្ធនៅភាគពាយព្យខេត្តអ៊ីដលីបកាលពីថ្ងៃសុក្រទី២៨កុម្ភៈ បន្ទាប់ពីការបាញ់ផ្លោងមួយ ដែលរបបក្រុងអង់ការ៉ាស្តីបន្ទោសទៅលើរបបក្រុងដាម៉ាសនោះ បានសម្លាប់ទាហានតួកគី ៣៣ នាក់។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថាការវាយប្រហារសងសឹកដោយយន្តហោះដ្រូននិងកាំភ្លើងធំបានវាយចំទីតាំងកងទ័ពស៊ីរីនៅផ្នែកភាគខាងត្បូងនិងភាគខាងកើតនៃខេត្តអ៊ីដលីប ដែលដណ្តើមកាន់កាប់ឡើងវិញដោយរដ្ឋាភិបាលស៊ីរីនៅក្នុងការវាយលុករយៈពេលជិត ៣ ខែប្រឆាំងនឹងក្រុមឧទ្ទាម។ អង្គការបានបន្ថែមថាយ៉ាងហោចណាស់អ្នកប្រយុទ្ធរបស់របបស៊ីរី ២៧...

រដ្ឋាភិបាល​ថៃ​ឈ្នះ​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​ពី​ក្រុម​សភា​ប្រឆាំង​

​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ​បាន​ឈ្នះ​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​នៅក្នុង​សភា ក្រោយ​ការ​ជជីក​សួរ​ដេញដោល​អស់​៤​ថ្ងៃ​ដោយ​ផ្តោត​លើ​មន្ត្រី​រដ្ឋាភិបាល​​កំពូល​ចំនួន​៦​រូប រួម​មាន​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា​។​ ​លោក​ប្រា​យុទ្ធ ទទួលបាន​សម្លេង​ឆ្នោត​ជឿទុកចិត្ត​២៧២ ទល់នឹង​៤៩​មិន​ទុកចិត្ត​។​ចំណែក​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង់​ស៊ូ​វ៉ុន បាន​២៧៧​ទល់នឹង​៥០(២៧៧-៥០),​ឧបនាយក​​រដ្ឋមន្ត្រី វី​សា​នុ គ្រី​-​ង៉ា​ម​២៧២-៥៤,​រដ្ឋមន្ត្រី​មហាផ្ទៃ អានុ​ពង់ ផាវ​ចិន្តា ២៧២-៥៤,​រដ្ឋមមន្ត្រីការបរទេសទេ​ស...

រុស្ស៊ីបញ្ជូននាវាចម្បាំងទៅស៊ីរី និង បន្ទោសរដ្ឋាភិបាលក្រុងអង់ការ៉ាចំពោះការស្លាប់ទាហានតួកគី

រុស្ស៊ីកាលពីថ្ងៃសុក្រទី២៨កុម្ភៈបាននិយាយថា ខ្លួនបានបញ្ជូននាវាចម្បាំងចំនួន ២ គ្រឿងបំពាក់ដោយមីស៊ីលបញ្ជាទិសទៅកាន់ដែនទឹកនៅឯនាយឆ្នេរប្រទេសស៊ីរីនិងបានស្តីបន្ទោសរដ្ឋាភិបាលក្រុងអង់ការ៉ាចំពោះការស្លាប់ទាហានតួកគី ៣៣ នាក់នៅក្នុងខេត្តអ៊ីដលីបរបស់ស៊ីរីនៅមួយថ្ងៃមុននេះ។ ការស្លាប់ទាហានតួកគីកាលពីថ្ងៃព្រហស្បតិ៍ និង ការរងរបួសទាហាន ៣២ នាក់ផ្សេងទៀត ដែលប្រកាសដោយអភិបាលខេត្តហាតាយរបស់តួកគីជាប់ព្រំដែនស៊ីរី បានបង្កើនចំនួនទាហានតួកគីដែលស្លាប់ក្នុងតំបន់ឡើងដល់ ៥៤ នាក់ក្នុងខែកុម្ភៈនេះ។...

ភាពមិនប្រាកដប្រជា​កើនឡើង​នៅពេល​ផែនការ​កោះប្រជុំ​សភា​របស់​មហាធៀ​ត្រូវ​ជំទាស់​

ភាពមិនប្រាកដប្រជា​ន​យោ​បាយ​ម៉ាឡេស៊ី​បាន​កើន​ឡើង​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ​បន្ទាប់ពី​ប្រធាន​សភា​បាន​និយាយថា លោក​ជំទាស់​នឹង​សំណើ​របស់​មេដឹកនាំ​បណ្តោះ​​អាសន្ន​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត អោយ​សភា​បើក​កិច្ចប្រជុំ​ពិសេស​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។​ ​មហា​ធៀ ដែល​បាន​លាឈប់​នៅ​សប្តាហ៍​នេះ​ដោយសារ​សម្ពន្ធភាព​ចម្រុះ​របស់​លោក​បែកបាក់​ផ្ទៃក្នុង​នាំ​ដល់​ការបាត់បង់​សម្លេង​ភាព​ច្រើន​ក្នុង​សភា​នោះ បាន​និយាយ​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ថា ព្រះមហាក្សត្រ​បាន​សុំ​អោយ​សភា​បោះឆ្នោត​ជ្រើសរើស​អ្នក​ស្នង​តំណែង​ម្នាក់​ពី​លោក​។​ ​តែ​ប្រធាន​សភា​បាន​និយាយថា លោក​បាន​ទទួល​លិខិត​មួយ​មក​ពី​មហា​ធៀ សុំ​អោយ​បើក​សម័យប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​ចន្ទ​ទី​០២​មីនា តែ​វា​មិន​អាច​ធ្វើបាន​ទេ​បើ​មិន​មាន​បញ្ជា​​ពី​ស្តេច ដូច្នេះ​កាលបរិច្ឆេទ​សំរាប់​កិច្ចប្រជុំ​ដូច្នេះ​នឹង​ត្រូវ​ប្រកាសជូន​នៅពេល​ក្រោយ​។​ ​ព្រះមហាក្សត្រ​ទី​៩​របស់​ម៉ាឡេស៊ី ព្រះ​ចៅ​ស៊ុល​តង់...

ប្រេង​ឆៅ​ធ្លាប់​ទាប​បំផុត នៅពេល​ឈ្មួញ​ភ័យខ្លាច​វីរុស​

​ថ្លៃ​ប្រេង​បាន​ដាំ​ក្បាល​ចុះ​ដល់​កំរិត​ទាប​បំផុត​ធៀប​នឹង​តំលៃ​នានា​ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ ដោយ​ដាក់​វា​នៅលើ​ផ្លូវ​នៃ​ការធ្លាក់​ថ្លៃ​ប្រចាំ​សប្តាហ៍​ច្រើន​បំផុត​ក្នុង​​ពេល​៤​ឆ្នាំ​មកនេះ នៅពេល​ការឆ្លង​រាលដាល់​យ៉ាង​លឿន​នៃ​កូរ៉ូណា​វីរុស​បាន​បង្ក​ការភ័​យ​ខ្លាច​ថា​នឹង​បន្ថយ​តំរូវការ​ប្រេង​លើ​ពិភពលោក​។​ ​ពួក​អ្នកវិនិយោគ​កាន់តែ​ព្រួយបារម្ភ​អំពី​ការផ្ទុះ​ជម្ងឺឆ្លង​ជា​សកល​មួយ​នៅពេល​វីរុស​នេះ​បាន​ឆ្លង​រាលដាល​ហួស​ប្រទេស​ចិន​ទៅ​ដល់​ប្រទេស​៤៦​ទៀត​។​ ​ប្រេង​ឆៅ​Brent សំរាប់​លក់​ចេញ​នៅ​ខែ​ឧសភា ធ្លាក់ខុះ​១,៣៧​ដុល្លារ​មក​នៅត្រឹម​៥០,៣៦​ដុល្លារ​ក្នុង​១​បារ៉ែល​ដែលជា​កំរិត​ថ្លៃ​ទាប​បំផុត​ក្នុ​រយៈពេល​១៤​ខែ​មក​​នេះ​។​ ​ចំណែក​ប្រេង​ឆៅ​West Texas Intermediate (WTI)​នៅ​អាម៉េរិក​ធ្លាក់ចុះ​១,៣៣​ដុល្លារ​មក​នៅត្រឹម​៤៥,៧៦​ដុល្លារ​ក្នង​មួយ​បារ៉ែល​។​ ​សូមបញ្ជាក់​ថា ថ្លៃ​ប្រេង​ឆៅ​នៅ​អាម៉េរិក​បាន​ចុះ​អស់​១៤​ភាគរយ​ក្នុង​រយៈពេល​តែ​១​សប្តាហ៍ ជា​ចំនួន​ចុះ​ច្រើន​បំផុត​ប្រចាំ​សប្តាហ៍​ចាប់តាំងពី​ឆ្នាំ​២០១១​មក​។​ចំ​ណែ​​ក​ប្រេង Brent...