ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

អ៊ីស្រាអែល​វាយប្រហារ​ទីតាំង​ក្រុម​ជី​ហាដ​អ៊ីស្លាម​នៅ​តំបន់​ហ្គា​ហ្សា​និង​ស៊ី​រី​

​កងទ័ព​អ៊ីស្រាអែល​និយាយថា​ខ្លួន​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ប្រឆាំង​ក្រុម​ជន​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន​នៅ​តំបន់​ហ្គា​ហ្សា​និង​នៅ​ស៊ី​រី​ជា​ការឆ្លើយតប​​ការបាញ់​គ្រាប់​រ៉ុក​កែត​។​ ​កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​នៃ​ក្រុម​ជី​ហាដ​អ៊ីស្លាម​នៅ​ក្រុង​ដា​ម៉ាស​ប្រទេស​ស៊ី​រី និង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប កាលពី​ថ្ងៃអាទិត្យ​​ទី​២៣​កុម្ភៈ​។​ ​នៅក្នុង​ការទទួលស្គាល់​ដ៏​កម្រ​មួយ​នៃ​ការវាយប្រហារ​ទៅលើ​ប្រទេស​ស៊ី​រី​នោះ​កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​បាន​ផ្តោត​គោលដៅ​វាយប្រហារ​ទៅលើ​ទីតាំង​​នៃ​សកម្មភាព​របស់​ក្រុម​ជី​ហាត​អ៊ីស្លាម ។​ ​ចំណែក​ស៊ី​រី​បាន​និយាយ​ថា​ប្រព័ន្ធ​ការពារ​អាកាស​របស់ខ្លួន​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ច្រើន​គ្រាប់​របស់​អ៊ីស្រាអែល​។​ ​ក្រុម​មន្ត្រី​សុខាភិបាល​និយាយ​ថា​មនុស្ស ៤ នាក់​បាន​រងរបួស​នៅ​តំបន់​ហ្គា​ហ្សា​ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់​និង​របួស​ដោយសារ​​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទេ​។​ ​ការវាយប្រហារ​ទាំងនេះ​ត្រូវបាន​ចាប់ផ្តើម​បន្ទាប់​ពី​តំបន់​ភាគខាងត្បូង​របស់​អ៊ីស្រាអែ​លបាន​រង​ការវាយប្រ​ហា​រដោយ​គ្រាប់​រ៉ុកកែត​យ៉ាងតិច​២០ គ្រាប់ ដែល​បាញ់​​ចេញពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។...

ម៉ាឡេស៊ី​ស្ថិតក្នុង​ចលាចល​នយោបាយ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​សុំ​លាឈប់​

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កុម្ភៈ​បាន​ដាក់​លិខិត​សុំ​លាឈប់​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទៅកាន់​ព្រះមហាក្សត្រ​បន្ទាប់ពី​​សម្ពន្ធមិត្ត​របស់លោក​ប៉ុនប៉ង​ទម្លាក់​រដ្ឋាភិបាល និង​រារាំង​ការ​ស្នង​តំណែង​ពី​លោក ទៅកាន់​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម​ដែលជា​ប្រធាន​បក្ស​ក្នុង​ក្រុមចម្រុះ​។​ មហា​ធៀ បាន​សន្យា​ប្រគល់​អំណាច​ទៅ​អាន់​វ៉ា​ក្រោយ​លោក​ធ្វើ​នាយករដ្ឋមន្ត្រី​មួយរយៈ បើ​ក្រុមចម្រុះ​PH​ឈ្នះឆ្នោត តែ​ភាព​តានតឹង​ចេះតែ​កើន​ឡើង​រវាង​ក្រុម​ប្រជែង​គ្នា​ក្នុង​រដ្ឋាភិបាល ​ភាព​ស្រឡាំងកាំង​នយោបាយ​នេះ​បាន​កើត​ឡើង​ក្រោយ​ល្ខោន​នយោបាយ​ត្រូវ​បាន​សម្តែង​អស់​២៤​ម៉ោង ដោយ​គូប្រជែង​ក្នុង​គណបក្ស​ផ្ទាល់​របស់​លោក​អាន់​វ៉ា​និង​​ពួក​អ្នកនយោបាយ​ប្រឆាំង​រួមដៃគ្នា​បង្កើត​ក្រុម​ចម្រុះ​ថ្មី​មួយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​។​គេ​ថា ក្រុម​ចម្រុះ​ថ្មី​នេះ​មិន​មាន​លោក​អាន់​វ៉ា​ទេ​ហើយ​មាន​ការចូលរួម​ពីស​​មាជិក​សភា​ជា​ច្រើន​ក្នុង​គណបក្ស​របស់​លោក ដែល​វា​ជា​សញ្ញា​បង្ហាញ​ថា​លោក​នឹង​មិន​អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់ពី​លោក​មហាធៀ​បានទេ​។​ ​គណបក្ស​Bersatu​របស់​លោក​មហា​ធៀ...

ថៃ​បដិសេធ​ការចោទប្រកាន់ថា​នាយករដ្ឋមន្ត្រី​ជួយ​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់​ម៉ាឡេស៊ី​

​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កុម្ភៈ​បាន​គំរាម​ប្តឹង​គណបក្សប្រឆាំង​ដែល​ទើប​ត្រូវបាន​រំលាយចោល ដោយសារ​តែ​អ្នកនាំពាក្យ​គណបក្ស​នេះ​កាលពី​ថ្ងៃ​​អាទិត្យ​បាន​អះអាង​ចោទប្រកាន់ថា នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា កាលពី​នៅ​ជា​ប្រមុខ​របប​យោធា បាន​ជួយ​បិទបាំង​រឿងអាស្រូវ​ពុករលួយ​ក្នុង​មូល​​និធិ​1MDB​របស់​ម៉ាឡេស៊ី​។​ ​គណបក្ស អនាគត​ឆ្ពោះទៅមុខ​ដែល​ប្រឆាំង​យោធា​ថៃ ត្រូវបាន​តុលាការ​ធម្មនុញ្ញ​រំលាយ​ចោល​កាលពី​សប្តាហ៍​មុន និង​សមាជិក​សំខាន់ៗ​របស់​វា​ត្រូវ​បាន​ហាម​​ធ្វើ​នយោបាយ​១០​ឆ្នាំ ដោយសារ​តែ​ប្រធាន​បក្ស​អោយ​គណបក្ស​ខ្ចី​លុយ​រាប់​លាន​បាត ដែល​ខុស​នឹង​ច្បាប់បោះឆ្នោត​។​ ​កាលពី​ថ្ងៃអាទិត្យ អ្នកនាំពាក្យ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ នាង...

ការតវ៉ា​នៅ​ទីក្រុង​ញូវដែលី​ប្រឆាំង​ច្បាប់​សញ្ជាតិ​ឥណ្ឌា មុន​ដំណើរ​ទស្សនកិច្ច​របស់ ដូ​ណា​ល់ ត្រាំ​

​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​នៅ​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ​នៅ​ក្នុង​ការផ្ទុះ​អំពើហិង្សា​​ចុងក្រោយ​បំផុត​នៅក្នុង​ការតវ៉ា​ប្រឆាំង​ង​ច្បាប់​សញ្ជាតិ​។​ ​មនុស្ស​រាប់រយ​នាក់​ដែល​គាំទ្រ​ច្បាប់​ថ្មី​នេះ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​អ្នក​ដែល​ប្រឆាំង​នឹង​ច្បាប់​នេះ​ដោយ​ក្រុម​ទាំង​២​បាន​គប់​ដុំ​ថ្ម​ដាក់​គ្នា​ទៅវិញទៅមក​នៅ​ទី​​ក្រុង​នេះ ។ ​លោក អាឡុ​ក គុ​មារ មន្ត្រីប៉ូលិស​ក្រុង​ញូវដែលី បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​អំពី​ការតវ៉ា​នេះ​ថា មាន​ពួក​អ្នក​រំលោភ​បំពាន​ខ្លះ ដែល​ចង់​បំផ្លាញ​សន្តិភាព​​នៅក្នុង​តំបន់​នេះ​។ យើង​នឹង​កំណត់​អត្តសញ្ញាណ​ពួកគេ​ហើយ​ចាត់​វិធានការ​ប្រឆាំង​នឹង​ពួកគេ​” ។​ ​លោក​បាន​បន្ថែមថា​”​ឥឡូវនេះ​ស្ថានភាព​កំពុង​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​”​។​ ​ការតវ៉ា​នេះ​កើត​ឡើង​គឺ​មួយ​ថ្ងៃ​មុន​ពេល​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់​ត្រាំ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា ជា​ទី​ដែល​គេ​រំពឹង​​ថា​នឹង​លើកឡើង​ពី​បញ្ហា​សេរីភាព​សាសនា​នៅ​ប្រទេស​នេះ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា...

ត្រាំចាកចេញទៅប្រទេសឥណ្ឌាសម្រាប់ព្រឹត្តិការណ៍ធំបំផុតមិនធ្លាប់មានពីមុនមក

ប្រធានាធិបតីដូណាល់ត្រាំ បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ទី២៣កុម្ភៈ ដោយអួតដាក់គូប្រជែងបក្សប្រជាធិបតេយ្យរបស់គាត់ថានឹងមាន “មនុស្សជាច្រើនលាននាក់” ចេញមកស្វាគមន៍គាត់ក្នុងដំណើរទស្សនកិច្ចលឿន ដូចរន្ទះរបស់គាត់ជាមួយនាយករដ្ឋមន្ត្រីណារិនដ្រា ម៉ូឌី។ ទស្សនកិច្ចនេះប្រហែលមិនអាចនាំមកនូវភាពល្អប្រសើរឡើងភ្លាមៗសម្រាប់គណបក្សសាធារណរដ្ឋនោះទេ ខណៈយុទ្ធនាការបោះឆ្នោតរបស់លោកសម្រាប់ តំណែងប្រធានាធិបតីមួយអាណត្តិទៀតនៅខែវិច្ឆិកាខាងមុខកំពុងពន្លឿនទៅមុខ បន្ទាប់ពីការកាត់ឱ្យរួចខ្លួនកាលពីដើមខែនេះ បន្ទាប់ពីសភាបានចោទប្រកាន់លោក ពីបទរំលោភអំណាច ពាក់ព័ន្ធនឹងការដាក់សម្ពាធទៅលើអ៊ុយក្រែន។...

​ជំរុញ​ឱ្យ​សហគ្រាស​ចាប់ដំណើរ ការ​អាជីវកម្ម​ឡើងវិញ​ដោយមាន​សណ្តាប់ធ្នាប់

​ពេល​ថ្មីៗ​នេះ ប្រព័ន្ធ​យន្តការ​រួមសហការ​គ្នា​ដើម្បី​ការពារ​និង​គ្រប់គ្រង​នៃ​ក្រុមប្រឹក្សា​កិច្ចការ រដ្ឋ​ចិន​បានរៀបចំ​សន្និសីទ​សារព័ត៌មាន ។ ឯកឧត្តម ឈុ​ង លាំង សមាជិក និង​ជា​អគ្គលេខា ធិ​ការ​គណៈកម្មាធិការ​គណ​បក្សកុម្មុយនិស្ត​ចិន​នៃ​ក្រុមប្រឹក្សា​កែទម្រង់ និង​អភិវឌ្ឍន៍​ជាតិចិន បានធ្វើ​បទឧទ្ទេសនាម​ថា សព្វថ្ងៃ សហគ្រាស​ខេត្ត​ក្រុង​ផ្សេងៗ​នៃ​ប្រទេស​ចិន​ក្រៅពី ខេត្ត​ហ៊ូ​ប៉េ​កំពុង​ចាប់ដំណើរការ​អាជីវក​ម្ម​ឡើងវិញ​ជា​បន្តបន្ទាប់...

អ៊ីតាលីប្រកាសអ្នកស្លាប់៣នាក់ដោយសារវីរុសកូរ៉ូណា ខណៈនាយករដ្ឋមន្ត្រីអំពាវនាវឱ្យប្រជាជនកុំនាំគ្នាស្លន់ស្លោ

មន្ត្រីសុខាភិបាលបាននិយាយនៅថ្ងៃអាទិត្យទី២៣កុម្ភៈថា អ្នកជំងឺមហារីក វ័យចំណាស់ម្នាក់បានក្លាយជាអ្នកស្លាប់ទី៣ ក្រោយឆ្លងវីរុសកូរ៉ូណានៅប្រទេស អ៊ីតាលី ខណៈចំនួនមនុស្សឆ្លងវីរុសនេះកាន់តែកើនឡើងជាលំដាប់។ ការស្លាប់របស់ស្ត្រីម្នាក់នេះនៅក្នុងមន្ទីរពេទ្យមួយក្នុងកូនទីក្រុងក្រេម៉ា (Crema) ក្នុងតំបន់ឡំបាឌី (Lombardy) ដែលជាចំណុចកណ្តាលនៃផ្ទុះឡើងមេរោគ កូរ៉ូណានៅអ៊ីតាលី បានកើតឡើងបន្ទាប់ពីការស្លាប់របស់ស្ត្រីអាយុ ៧៧ ឆ្នាំម្នាក់កាលពីថ្ងៃសៅរ៍...

មនុស្ស​៩ នាក់​ស្លាប់​នៅ​តួ​ក​គី​ខណៈ​ដែល​មាន​ការរញ្ជួយ​ដី​កម្លាំង​៥,៧​រិ​ច្ឆ​ទ័រ​នៅ​អ៊ីរ៉ង់​

​រដ្ឋ​មន្ត្រី​សុខាភិបាល​តួ​ក​គី បាន​និយាយថា​មនុស្ស​៩ នាក់​បាន​ស្លាប់​ប្រទេស​តួ​ក​គី​ភាគ​ខាងកើត ដោយ​ការរញ្ជួយ​ដី​កម្រិត ៥,៧ រិ​ច្ឆ​ទ័រ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​​ការរញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅ​តំបន់​ព្រំដែន​ភាគ​ខាងកើត​នៅ ប្រទេស​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​ជិតខាង គឺ​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ខ័យ​របស់​អ៊ីរ៉ង់ និង​ភូមិ​​ជាច្រើន​រង​ផលប៉ះពាល់​នៅ​ខេត្ត​វ៉ាន​របស់​តួ​ក​គី​។​ ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​តួ​ក​គី បាន​និយាយថា យ៉ាងហោច​ណាស់​មាន​អ្នកស្លាប់​៣ នាក់​ជា​កូន​ក្មេង​នៅ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ និង​មនុស្ស​យ៉ាងតិច​ណាស់​ចំនួន​៣៧​នាក់​បាន​រងរបួស​។​ ​សារព័ត៌មាន​អ៊ីរ៉ង់​IRNA...

មិនទាន់​បាន​ចូល​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​ផង អាន់​វ៉ា យល់ថា​លោក​ត្រូវ​ដៃគូ​ក្នុងក្រុម​ចម្រុះ​ក្បត់​

​ប្រធាន​គណបក្ស ប៉ា​ទី គី​ឌី​ឡាន រ៉ា​ក​យ៉ាត (PKR)​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ​ថា រូបលោក​ត្រូវបាន​ដៃគូ​ក្នុង​ក្រុមចម្រុះ​​ប៉ា​កាតា​ន ហា​រ៉ា​ប៉ាន​(PH)​ក្បត់​ ដោយសារតែ​ពួកគេ​ព្យាយាម​រំលាយ​ចោល​រដ្ឋាភិបាល​បច្ចុប្បន្ន​ក្នុងពេល​លោក​រង់ចាំ​ពេលមកដល់​យ៉ាង​អន្ទះសាដើម្បី​ចូល​កាន់​​តំណែង​នាយករដ្ឋមន្ត្រី​ដូរ​វេន​ពី​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត​។​ ​ការចោទប្រកាន់​នេះ​ធ្វើឡើង​ចំ​ពេល​មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា ក្រុមចម្រុះ​កាន់អំណាច​ថ្មី​មួយ​នឹង​ត្រូវ​បង្កើតឡើង ដោយ​រួម​បញ្ចូល​គណបក្ស​Bersatu​គណបក្ស​UMNO គណបក្ស​PAS​និង​បក្ស​ផ្សេងទៀត​។​...

ប្រទេស​មួយចំនួន​ចាប់ផ្តើម​រឹតត្បិត​ការធ្វើដំណើរ​ពី​អ៊ីរ៉ង់ នៅ​ពេល​អ្នក​ឆ្លង​ឡើងដល់​៤៣​នាក់​និង​៨​នាក់​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​

​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ​បាន​បង្កើន​ចំនួន​ស្លាប់​និង​ឆ្លង​កូរ៉ូណា​វីរុស ដោយ​អ្នក​ឆ្លង​បាន​កើន​ដល់​៤៣​នាក់​និង​ស្លាប់​ឡើងដល់​៨​នាក់​។​ ​អ្នកនាំពាក្យ​ក្រសួង​បាន​និយាយថា តួលេខ​នេះ​កើន​ពី​ចំនួន​ឆ្លង​២៨​នាក់​និង​ស្លាប់​៦​នាក់​កាលពី​ថ្ងៃ​សៅរ៍​។​ ​ការផ្ទុះ​ជម្ងឺឆ្លង​នេះ កើតឡើង​ភាគច្រើន​នៅ​ក្រុង​កូម តែ​នៅ​ពីរ​បី​ថ្ងៃ​មកនេះ​វា​បាន​រាលដាល់​យ៉ាង​លឿន​ទៅ​កាន់​ទីក្រុង​៤​ផ្សេងទៀត រួម​មាន​រដ្ឋធានី​តេ​អេ​រ៉ង់​។​ ​ក្នុងពេល​ជាមួយគ្នា​អាជ្ញាធរ​បិទ​សាលារៀន​នៅក្នុង​១០​ខេត្ត​នៅ​ទូទាំង​ប្រទេស​សំរាប់​ពេល​យ៉ាង​តិច​២​ថ្ងៃ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ហើយ​សកល​វិទ្យាល័យ​នៅ​​ក្រុងតេអេ​រ៉ង់​ក៏ផ្អាក​ការសិក្សា​។​ ​អ៊ីរ៉ង់​បាន​រាយការណ៍​ករណី​រក​ឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​កាលពី​ថ្ងៃ​ពុធ នៅ​ថ្ងៃ​តែ​មួយ​ដែល​មនុស្ស​២​នាក់​ត្រូវបាន​ប្រកាសថា​ស្លាប់​ដោយ​វីរុស​នេះ​នៅ​ក្រុង​កូម​។​ ​រដ្ឋ​មន្ត្រី​សុខាភិបាល​អ៊ីរ៉ង់​បាន​និយាយថា វីរុស​ចម្លង​មនុស្ស​នៅ​អ៊ីរ៉ង់​បច្ចុប្បន្ន​មាន​ប្រភព​ពី​ចិន​មក​កាន់​ក្រុង​កូម​នៅ​អ៊ីរ៉ង់​កណ្តាល​។​លោក​ក៏​បាន​និយាយថា ក្នុង​​ចំណោម​អ្នក​ស្លាប់មាន​អ្នកជំនួញ​ម្នាក់​ដែល​ធ្វើដំណើរ​ទៅមក​រវាង​ប្រទេស​ទាំង​ពីរ​។​ ​ក្នុងពេល​ជាមួយគ្នា...