ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

មេបញ្ជាការកំពូលអាម៉េរិកម្នាក់ព្រមានថា ការបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយហ្វីលីពីននឹងប៉ះពាល់ដល់ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម

មេបញ្ជាការកំពូលរបស់អាម៉េរិកម្នាក់ កាលពីថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈ បានព្រមានថា ការបញ្ចប់សន្ធិសញ្ញាសន្តិសុខជាមួយហ្វីលីពីននឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងភេរវកម្មនៅភាគខាងត្បូងនៃប្រទេសនេះ។ មន្ត្រីយោធាជាន់ខ្ពស់របស់វ៉ាស៊ីនតោនប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោកឧត្តមនាវីឯក ហ្វីលីព ដេវីដសុន (Philip Davidson) បាននិយាយថា លោកសង្ឃឹមថាការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែត ដើម្បីលុបចោលកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យកងកម្លាំងអាម៉េរិកមានមូលដ្ឋាននៅក្នុងប្រទេសនេះ...

ចិនប្រតិកម្មទាំងកំហឹងចំពោះការលើកឡើងថាវីរុសកូរ៉ូណាមានប្រភពចេញពីមន្ទីរពិសោធន៍អាវុធជីវសាស្ត្រ

មន្ត្រីចិនម្នាក់បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងថា វីរុសកូរ៉ូណាដ៏ប្រល័យ ដែលសម្លាប់មនុស្សជាង ១.៣០០ នាក់ អាចគេបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍អាវុធជីវសាស្ត្រ។ វីរុសកូរ៉ូណា ដែលមានប្រភពដើមចេញពីទីក្រុងវូហានប្រទេសចិន ឥឡូវបានរាលដាលដល់ប្រទេស ២៨ នៅលើពិភពលោក ខណៈជាង ៤០.០០០ នាក់បានឆ្លងវីរុស។ អ្នកជំនាញវេជ្ជសាស្ត្រជាច្រើនសង្ស័យថា...

វៀតណាម​ដាក់​មនុស្ស​ជាច្រើន​ភូមិ​នៅ​ដាច់​ពី​គេ​ដើម្បី​តាមដាន​រក​វីរុស​

​មនុស្ស​ប្រមាណ​១០.០០០​នាក់​នៅ​ជិត​រដ្ឋធានី​វៀតណាម កំពុង​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​កាល​លពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កុម្ភៈ ក្រោយ​ពី​ការឆ្លង​កូរ៉ូណា​វីរុស​៦​ករណី​​ត្រូវបាន​រកឃើញ​នៅ​ទីនោះ​។​ ​ការ​រាំងខ្ទប់​មនុស្ស​ស្ទើរ​មួយ​ឃុំ​សុន ឡយ ក្នុង​ខេត្ត​វិញ​ហ្វ៊ុក ចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​ហាណូយ​នេះ​ជា​ការធ្វើ​ចត្តា​ឡីស័​ក​មនុស្ស​ទ្រង់ទ្រាយ​ធំ​លើកដំបូង​នៅ​ក្រៅ​​ប្រទេស​ចិន ចាប់តាំងពី​វីរុស​នេះ​បាន​លេចមុខ​ឡើង​ដំបូង​នៅ​ចិន​ភាគ​កណ្តាល​កាលពី​ចុងឆ្នាំ​មុន​។​ ​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សុខាភិបា​ល​វៀតណាម​បាន​និយាយថា​«​ចាប់ពី​ត្រឹម​ថ្ងៃ​១៣​កុម្ភៈ ឆ្នាំ​២០២០ យើង​នឹង​អនុវត្ត​ការងារ​ចត្តា​ឡីស័​ក​តំបន់​មាន​ការ​​ឆ្លង​វីរុស​នៅក្នុង​ឃុំ សុន ឡយ​។​រយៈពេល​នៃ​ការធ្វើ​ចត្តា​ឡីស័​កនេះ​២០​ថ្ងៃ​»​។​ ​សុន ឡយ...

ចិន​ដកតំណែង​លេខា​បក្ស​ខេត្ត​ហ៊ូ​ប៉ី​ និង​ក្រុង​វូ​ហាន ហើយ​បញ្ជូន​ពេទ្យ​យោធា​ចូល​បន្ថែម​

​មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ការផ្ទុះ​កូរ៉ូណា​វីរុស​សម្លាប់​មនុស្សយ៉ា​ង​រង្គាល​នាពេល​បច្ចុប្បន្ន ត្រូវបាន​ដកចេញ​ពី​តំណែង នេះ​បើ​តាម​ការ​​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន ស៊ីន​ហួរ ចំ​ពេល​មាន​ការសង្ស័យ​អំពី​ការបិទ​ខ្ទប់​ព័ត៌មាន​ជុំវិញ​ទំហំ​នៃ​ការឆ្លង​រាលដាល​វីរុស​។​ ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កុម្ភៈ​ថា លោក​ជាំ​ង ចាវ​លៀង ត្រូវបាន​ដកចេញ​ពី​តំណែង​លេខា​បក្សខេត្ត​ហ៊ូ​ប៉ី ។​លោក​​ត្រូវបាន​ជំនួសដោយ​លោក យី​ង យ៉ុង ដែល​ពីមុន​ជា​អភិបាលក្រុង​សៀង​ហៃ​។​ លោក​ជាំ​ង...

តួកគីនិងរុស្ស៊ីស្តីបន្ទោសគ្នាទៅវិញទៅមក ខណៈភាពតានតឹងនៅស៊ីរីកើនឡើង

ប្រធានាធិបតីតួកគីបានចោទប្រកាន់រុស្ស៊ីថា “ប្រព្រឹត្តការសម្លាប់រង្គាល” ក្នុងការគាំទ្ររដ្ឋាភិបាលស៊ីរីកាលពីថ្ងៃពុធទី១២កុម្ភៈ ដោយរឹតបង្កើនសង្រ្គាមពាក្យសម្តី នៅពេលកងកម្លាំងតួកគីកាន់តែច្រើនឡើងបានមកដល់ទឹកដីស៊ីរី។ លោក រីស៊ីប ថាយយីប អឺដូហ្គាន បានគំរាមវាយប្រហារលើកងកម្លាំងរបបស៊ីរី “គ្រប់ទីកន្លែង” ប្រសិនបើទាហានរបស់ខ្លួនរងការវាយប្រហារ ប៉ុន្តែរុស្ស៊ីបានវាយបកវិញហើយចោទប្រកាន់តួកគីថា “ខកខានមិនបានធ្វើឱ្យពួកភេរវករចុះខ្សោយ” នៅភាគពាយព្យនៃខេត្តអ៊ីដលីប។...

បុរស​ជប៉ុន​ជាប់​ឈ្មោះ​ក្នុង​អង្គការ​កំណត់​ត្រ​ប្លែកៗ​ពិភពលោក ជា​បុរស​វ័យ​ចំណាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក

​បុរស​ជនជាតិ​ជប៉ុន​អាយុ ១១២ ឆ្នាំ​ម្នាក់ ត្រូវបាន​ផ្តល់​ឋានៈ​ជា​បុរស​វ័យ​ចំណាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ហើយ​គាត់​បាន​អះអាង​ថា​ស្នាមញញឹម​​គឺជា​គន្លឹះ​ដែល​ធ្វើឱ្យ​មាន​អាយុ​វែង​។​ ​អង្គការ​កំណត់​ត្រ​ប្លែកៗ​ពិភពលោក (Guinness World Records )​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​កុម្ភៈ​ថា​លោកតា ជី​តេ​តស៊ុ វ៉ា​តា​ណាបេ​ដែល​បាន​កើត​​កាលពី​ថ្ងៃទី​៥​ខែ​មីនា​ឆ្នាំ​១៩០៧​នៅ​ទីក្រុង​នី​អ៊ី​ហ្កា​តា ប្រទេស​ជប៉ុន ត្រូវបាន​ផ្តល់​ឋានៈ​នេះ នៅផ្ទះ​របស់​លោក​នៅ​ទីក្រុង​នេះ​។​...

ក្រុមប្រឹក្សាសន្តិសុខអំពាវនាវឱ្យមាន “បទឈប់បាញ់យូរអង្វែង” នៅលីប៊ី

កាលពីថ្ងៃពុធទី១២កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវឱ្យមាន “បទឈប់បាញ់យូរអង្វែង” នៅក្នុងប្រទេសលីប៊ីដែលហែកហួរដោយសង្គ្រាម និងជាកន្លែងដែលបទឈប់បាញ់បានធ្វើឡើងនៅនឹងកន្លែងចាប់តាំងពីខែមករា។ ឯកសារនៃសេចក្តីសម្រេចចិត្ត ដែលព្រាងដោយចក្រភពអង់គ្លេស ត្រូវបានអនុម័តដោយសំឡេង ១៤ ចេញពីសមាជិកទាំង ១៥ ដោយរុស្ស៊ីបោះអនុប្បវាទ។ សេចក្តីសម្រេចចិត្តនេះគឺជាកម្មវត្ថុនៃការប្រទូសរ៉ាយជាច្រើនសប្តាហ៍មកហើយ ដែលឆ្លុះបញ្ចាំងពីការបែងបាក់ជាអន្តរជាតិយ៉ាងជ្រាលជ្រៅអំពីប្រទេសលីប៊ី...

សហភាព​អឺរ៉ុប​អនុម័ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​វៀតណាម

​សមាជិក​សភា​អឺរ៉ុប​បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​វិនិយោគទុន​សេរី​ដោយ​សំឡេង​ភាគច្រើន រវាង​សហភាព​អឺរ៉ុប​និង​វៀតណាម​។​ក្រោម​កិច្ច​ព្រម​​ព្រៀង​នេះ​ភាគី​ទាំងពីរ​នឹង​លុបចោល​ពន្ធ​ស្ទើរតែ​ទាំងអស់​ក្នុង​រយៈពេល​១០ ឆ្នាំ​ខាង​មុខ​។​ ​បន្ទាប់​ពី​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សភាដ៏មាន​ឥទ្ធិព​លបាន​ផ្តល់​អនុសាសន៍​កាលពី​ខែ​មុន​ថា​កិច្ចព្រមព្រៀង​ទាំងនោះ​គួរតែ​ត្រូវបាន​អនុម័ត​នោះ សមាជិក​​សភា​បាន​យល់ព្រម​គាំទ្រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​កាលពី​ថ្ងៃ​ពុធ​ដោយ​៤០១​សំឡេង​គាំទ្រ​ទល់នឹង​១៩២​សំឡេង​ជំទាស់ និង​៤០​សំឡេង​ទៀត​បោះ​អនុប្បវាទ​។ ​សហគមន៍​អ៊ឺរ៉ុប​សង្ឃឹមថា​កិច្ចព្រមព្រៀង​ទាំងនេះ​នឹង​នាំឱ្យ​មាន​ការនាំចេញ​បន្ថែម​ពី​ប្រទេស​វៀតណាម​ទៅកាន់​ទ្វីប​នេះ​ចំនួន​១៥​ពាន់​លាន​អឺរ៉ូ (១៦,៥ ពាន់​​លាន​ដុល្លារ​) ក្នុង​មួយឆ្នាំ​ក្នុង​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០៣៥ ហើយ​ការនាំចេញ​របស់​អឺរ៉ុប​ទៅកាន់​វៀតណាម​កើន​ជាង​៨​ពាន់​លាន​អឺរ៉ូ ដល់​ប្រហែល​២២​ពាន់​លាន​អឺរ៉ូ​។​ ​ប្រទេស​វៀតណាម​នាំ​ចេញ​គ្រឿង​បរិក្ខារ​ទូរគមនាគមន៍ ស្បៀងអាហារ និង​សម្លៀកបំពាក់​ទៅ​អឺរ៉ុប...

ត្រាំសប្បាយចិត្ត ដែលហ្វីលីពីនសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងយោធា ព្រោះអាម៉េរិកនឹងសន្សំលុយបានច្រើន

ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានច្រានចោលការព្រួយបារម្ភកាលពីថ្ងៃពុធទី១២កុម្ភៈអំពីហ្វីលីពីនលុបចោលកិច្ចព្រមព្រៀងយោធាដ៏សំខាន់មួយ ដោយនិយាយថា ការសម្រេចចិត្តនេះនឹងជួយសន្សំប្រាក់របស់ពលរដ្ឋអាម៉េរិក។ កិច្ចព្រមព្រៀងកងកម្លាំងអាម៉េរិកដែលមកធ្វើទស្សនកិច្ចឆ្នាំ ១៩៩៨ (VFA) បានបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់វត្តមានរបស់កងទ័ពអាម៉េរិកនៅហ្វីលីពីននិងសម្រាប់ការរៀបចំសមយុទ្ធយោធារួមគ្នា។ របបក្រុងម៉ានីលបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនកាលពីថ្ងៃអង្គារ ដែលជាចំណាត់ការមួយត្រូវស្ថានទូតអាម៉េរិកនៅក្នុងប្រទេសហ្វីលីពីនហៅថា “ជំហានដ៏ធ្ងន់ធ្ងរ” នោះ នឹងត្រូវរាប់ថយក្រោយក្នុងពេល ៦ ខែទៀតទម្រាំដល់ទីបញ្ចប់នៃកិច្ចព្រមព្រៀង។ លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានដោយលើកឡើងពីទំនាក់ទំនងល្អរបស់គាត់ជាមួយប្រធានាធិបតីហ្វីលីពីនថា...

ក្រុមហ៊ុន Nissan ប្តឹងទារ ៩០ លានដុល្លារពីលោក កាឡូស ហ្គោន

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan នៅថ្ងៃពុធទី១២កុម្ភៈនេះបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីដើម្បីទាមទារសំណងចំនួន ១០ ពាន់លានយ៉េន (៩០ លានដុល្លារ) ពីអតីតប្រធានក្រុមហ៊ុន លោក កាឡូស ហ្គោន (Carlos Ghosn) ចំពោះអ្វីដែលគេហៅថា “សកម្មភាពមិនត្រឹមត្រូវនិងសកម្មភាពក្លែងបន្លំរាប់ឆ្នាំ”...