ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

ត្រាំ​និយាយថា អាម៉េរិក​មាន​កាំជ្រួច​ធំ​និង​ត្រង់​ជាង តែ​ចង់​អោយ​អ៊ីរ៉ង់​មាន​អនាគត​

​ក្នុងការ​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ទី​៨​មករា ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​និយាយថា​មិន​មាន​បុគ្គលិក​យោធា​អាម៉េរិក​​ណា​រងគ្រោះថ្នាក់​ពី​ការបាញ់​កាំជ្រួច​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​០៨​មករា​ទេ ដោយសារតែ​មាន​ការត្រៀម​បង្ការ​ទុក ការដកចេញ​កងកម្លាំង​និង​ប្រព័ន្ធ​ព្រមាន​ជា​មុន​។​ ​ទោះ​ជា​បាន​អះអាង​ថា​អាម៉េរិក​នឹង​មិន​វាយប្រហារ​សងសឹក​ចំពោះ​ការវាយប្រហារ​នេះ លោក​ត្រាំ​បានប្រកាសថា​អាម៉េរិក​នឹង​បន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ជា​​ថ្មី​លើ​អ៊ីរ៉ង់​ទាល់តែ​អ៊ីរ៉ង់​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​។​លោក​បាន​បន្ថែមថា លោក​នឹង​ស្នើសុំ​អង្គការ​ណា​តូ​ចូលរួម​ពាក់ព័ន្ធ​ខ្លាំង​ឡើង​នៅក្នុង​​ដំណើរការ​នយោបាយ​នៅ​មជ្ឈិម​បូព៌ា​។​ ​លោក​ត្រាំ​ក៏​បាន​ឆ្លៀត​អួតថា កងកម្លាំង​អាម៉េរិក​មាន​«​កាំជ្រួច​ធំ​និង​ត្រង់​ជាង​»​កាំជ្រួច​របស់​អ៊ីរ៉ង់ តែ​លោក​សង្ឃឹមថា​នឹង​មិន​ប្រើ​វា​ប្រឆាំង​អ៊ីរ៉ង​ទេ​ពីព្រោះ​«​យើង​​ចង់​អោយ​អ្នក​មាន​អនាគត​អស្ចារ្យ​មួយ​។​តាមពិត កម្លាំងយោធា​និង​សេដ្ឋកិច្ច​អាម៉េរិក​ជារ​បាំង​ល្អ​បំផុត​ដើម្បី​កុំអោយ​កើតសង្គ្រាម​»​។​ ​តែ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ​លោក​ម៉ា​ជី​ត តាជី​ត...

រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុនហៅការចោទប្រកាន់របស់អតីតនាយក Nissan ថា “មិនអាចទទួលយកបានដាច់ខាត”

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុនលោកស្រី ម៉ាសាកូ ម៉ូរី បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៩មករានេះថា ការចោទប្រកាន់របស់លោកកាឡូស ហ្គោនស៍ប្រឆាំងនឹងប្រព័ន្ធច្បាប់របស់ជប៉ុនគឺមិនអាចទទួលយកបានជាដាច់ខាត។ លោកស្រីអះអាងបែបនេះគឺដើម្បីវាយបកភ្លាមៗទៅលើអតីតនាយកក្រុមហ៊ុនរថយន្ត Nissan រត់គេចខ្លួនរូបនេះ បន្ទាប់ពីគាត់បង្ហាញខ្លួនក្នុងសន្និសីទព័ត៌មាននៅទីក្រុងបៃរូតរបស់លីបង់។ ថ្លែងជាសាធារណៈលើកដំបូងចាប់តាំងពីគាត់បានគេចចេញពីប្រទេសជប៉ុនយ៉ាងភ្ញាក់ផ្អើល លោកហ្គោនស៍និយាយកាលពីថ្ងៃពុធថាគាត់ត្រូវបានធ្វើបាបយ៉ាងឃោរឃៅដោយរដ្ឋអាជ្ញាក្រុងតូក្យូ ដែលគាត់និយាយថាបានសាកសួរគាត់រហូតដល់ ៨ ម៉ោងក្នុងមួយថ្ងៃដោយគ្មានវត្តមានមេធាវី...

ឥណ្ឌា​បញ្ជូន​នាវាចម្បាំង​ទៅ​ឈូង​សមុទ្រ​ដើម្បី​ធានា​សន្តិសុខ​ផ្លូវ​ពាណិជ្ជកម្ម​

​ចំ​ពេល​សភាពការណ៍​សន្តិសុខ​កាន់តែ​យ៉ាប់យ៉ឺន​ឡើងនៅ​ក្នុ​ងឈូង​សមុទ្រ ក្រោយ​ការវាយប្រហា​រលើ​នាវា​ពាណិជ្ជកម្ម​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់​កាលពី​ឆ្នាំមុន កង​​ទ័ពជើងទឹក​ឥណ្ឌា​បានចាប់ផ្តើម​ប្រតិបត្តិការ​មួយ​ឈ្មោះថា SANKALP​នៅ​តំបន់​ឈូង​សមុទ្រ​។​ ​កងទ័ពជើងទឹក​ឥណ្ឌា​បាន​ពិនិត្យ​និង​វាយ​តំលៃ​សភាពការណ៍​ក្នុង​ដែនសមុទ្រ​នៃ​តំបន់​ឈូង​សមុទ្រ ចំ​ពេល​អ៊ីរ៉ង់​បាញ់​កាំជ្រួច​លើ​មូលដ្ឋាន​យោធា​អាម៉េរិក​​នៅ​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ពុធ​ទី​៨​មករា ហើយ​សំរេច​ថា​ប្រតិបត្តិការ​SANKALP​នេះ​នឹង​បន្តធ្វើ​ដោយ​មាន​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ទាំងអស់ដើ​​ម្បី​ធានា​សុវត្ថិភាព​ផ្លូវទឹក​ដល់​នាវា​ដោយ​ទង់ជាតិ​ឥណ្ឌា​ទាំងអស់​ដែល​ឆ្លងកាត់​ច្រក​សមុទ្រហ័​រមូស​។​ ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កងទ័ពជើងទឹក​ឥណ្ឌា​បាន​និយាយថា​ខ្លួន​តាមដាន​សភាពការណ៍​នៅ​ឈូង​សមុទ្រ​ហើយ​សំរេច​រក្សា​វត្តមាន​នៅក្នុង​តំបន់​ដើម្បី​ធានា​​សន្តិសុខសំរាប់​ពាណិជ្ជកម្ម​ផ្លូវ​សមុទ្រ និង​នាវា​ដោត​ទង់ជាតិ​ឥណ្ឌា​ទាំងអស់​ដែល​ឆ្លងកាត់​តំបន់​នេះ​។​នាវាចម្បាំង​មួយ​ត្រូវបាន​បញ្ជូន​ចេញ​រួច​ហើយ​សំរាប់​ប្រតិបត្តិ​​ការ​Operation SANKALP​។​ ​សូមបញ្ជាក់​ថា នាវា​ជំនួញ​ឥណ្ឌា​ប្រើ​ច្រក​សមុទ្រហ័​រមូស​ដើម្បី​ដឹក​ប្រេង​ឆៅ​ចេញពី​បណ្តា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​។​អ៊ីរ៉ាក់ គុយ​វ៉ែត និង​អា​រ៉ាប៊ីសាអូឌីត...

ជនជាតិ​កាណាដា​៦៣​នាក់​ស្ថិត​នៅក្នុង​ចំណោម​អ្នក​ស្លាប់​ក្នុង​ការធ្លាក់​យន្តហោះ​នៅ​អ៊ីរ៉ង់​

​នាយករដ្ឋមន្ត្រី​កាណាដា លោក​ចា​ស្ទីន ទ្រុយ​ដូ​( Justin Trudeau) បាន​ប្តេជ្ញា​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ទទួលបាន​ចម្លើយ​បន្ទាប់​ពី​យន្តហោះ​ដឹក​អ្នក​ដំ​​ណើ​រអ៊ុយ​ក្រែន​មួយ​គ្រឿង​បាន​ធ្លាក់ កាលពី​ថ្ងៃ​ពុធ​ទី​៨​មករា​ដោយ​បាន​សម្លាប់​ជនជាតិ​កាណាដា​យ៉ាងតិច​៦៣​នាក់​គឺ​ប៉ុន្មាន​នាទី​បន្ទាប់​យន្តហោះ​នេះ​បាន​​ហោះ​ចេញ​ពី​រដ្ឋធានី​របស់​អ៊ីរ៉ង់​។​ ​លោក ចា​ស្ទីន ទ្រុយ​ដូ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អ្នកដំណើរ​១៣៨​នាក់​តាម​ជើងហោះហើរ​នោះ បាន​ភ្ជាប់​ទៅ​កាណាដា​។ ក្នុង​យន្តហោះ​នេះ​រួម​ទាំង​និស្សិត​​អន្តរជាតិ​ជាច្រើន​នាក់​ដែល​បាន​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​នៅ​ទូទាំង​ប្រទេស​កាណាដា​។ អ្នក​ទើប​រៀប​អាពាហ៍ពិពាហ៍​ច្រើន​នាក់​និង​គ្រួសារ​​កាណាដា​មួយ​មាន​មាន​សមាជិក​៤​នាក់​ក៏​បាន​ធ្វើដំណើរ​តាម​យន្តហោះ​នេះដែរ​។​...

អង្គការ​WHO៖ ការផ្ទុះ​ជំងឺ​រលាក​សួត​នៅ​ចិន​អាច​ទាក់ទង​នឹង​វីរុស​ប្រភេទ​ថ្មី​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៨​មករា​ថា ជំងឺ​រលាក​សួត​ជាង​៥០​ករណី​នៅ​ទីក្រុង​វូ​ហាន ក្នុង​ប្រទេស​ចិន​អាច​បណ្តាល​​មក​ពី​ក្រុម​វីរុស​ដែល​ទើប​នឹង​កើត​ថ្មី​ដែល​ធ្លាប់​បាន​បណ្តាលឱ្យ​មាន​កា​រ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​(​ជំងឺ​Sars )​នៅ​ចិន​និង​រោគសញ្ញា​ផ្លូវដង្ហើម​(​ជំងឺ​Mers)​នៅ​មជ្ឈិមបូព៌ា​។​ ​ខណៈពេលដែល​ភ្នាក់ងារ​សុខភាព​របស់​អង្គការសហប្រជាជាតិ​នេះ​បាន​និយាយថា​ខ្លួន​ត្រូវការ​ព័ត៌មាន​ច្រើន​បន្ថែមទៀត​ដើម្បី​បញ្ជាក់​ច្បាស់​អំពី​ប្រភេទ​នៃ​វីរុស​​ដែល​បង្ក​ឱ្យ​មាន​ការឆ្លង​មេរោគ​នេះ ខ្លួន​បាន​និយាយថា វា​អាច​ជា​វីរុស​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​។​ ​វីរុស​ជំងឺ​ផ្លូវដង្ហើម ជាព​ពួក​នៃ​វីរុស​ដែល​អាច​បង្ក​ឱ្យមាន​ជំងឺឆ្លង​ផ្សេងៗ​ចាប់​ពី​ជំងឺ​ផ្តាសាយ​ធម្មតា​រហូតដល់​ជំងឺ​SARS ។​ប្រភេទ​វីរុស​មួយចំនួន​មិន​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ​ខណៈពេល​ដែល​ករណីខ្លះ​ដូច​ជា​ជំងឺ​MERS គឺ​ធ្ងន់ធ្ងរ​ជាង​។​ ​អង្គការ​WHO បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា...

អេហ្ស៊ីប បារាំង ក្រិកនិងស៊ីបប្រកាស “មោឃៈ” ចំពោះកិច្ចព្រមព្រៀងរវាងតួកគីនិងលីប៊ី

បារាំង ក្រិក អេហ្ស៊ីបនិងស៊ីបកាលពីថ្ងៃពុធទី៨មករាបានប្រកាស “មោឃៈ” ចំពោះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងអង់ការ៉ានិងលីប៊ី ដែលផ្តល់សិទ្ធិឱ្យតួកគីលើតំបន់ដ៏ធំនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។ សេចក្តីថ្លែងការណ៍មួយដែលចេញដោយរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងបួន ដែលបានជួបប្រជុំគ្នានៅក្នុងទីក្រុងគែរ បាននិយាយថា កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះបានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។ សមភាគីអ៊ីតាលីរបស់ពួកគេ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ មិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះទេ។ កិច្ចព្រមព្រៀងពីរ ដែលត្រូវបានថ្កោលទោសដោយរដ្ឋនៅតំបន់សមុទ្រមេឌីទែរ៉ាណេទាំងបួននេះ...

ប្រមុខមន្ទីរបញ្ចកោណ ៖ អាម៉េរិកស្តារឡើងវិញនូវ “កម្រិតប្រុងប្រយ័ត្ន” លើអ៊ីរ៉ង់

រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ បាននិយាយកាលពីថ្ងៃពុធទី៨មករាថា សហរដ្ឋអាម៉េរិកបានស្តារឡើងវិញនូវកម្រិតប្រុងប្រយ័ត្នមួយចំនួនចំពោះអ៊ីរ៉ង់ បន្ទាប់ពីមានការវាយប្រហារដោយដ្រូនកាលពីថ្ងៃទី ៣ ខែមករាដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាសេម សូឡីម៉ានី នៅទីក្រុងបាកដាដ។ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំគិតថានៅចំណុចនេះជាមួយនឹងការវាយប្រហារដែលយើងបានធ្វើប្រឆាំងនឹងក្រុម KH (កាតាអេបហេសប៊ូឡា)...

មិនទាន់ផ្ទុះសង្រ្គាមទេ ព្រោះអាម៉េរិក​មិន​សងសឹក​ចំពោះ​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​អ៊ីរ៉ង់

​អាម៉េរិក​និង​អ៊ីរ៉ង់​មើលទៅ​ហាក់​មិន​ចាត់វិធានការ​អ្វី​ថ្មី​ដែល​នឹង​នាំ​ដល់​ការផ្ទុះ​សង្គ្រាម​ពេញធឹង​ទេ​ នៅ​ពេល​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​​ពុធ​ទី​៨​មករា បាន​ផ្តល់​សញ្ញា​ថា ​លោក​នឹង​មិន​សង​សឹក​ដោយ​យោធា​ចំពោះ​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​អ៊ីរ៉ង់​លើ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​។​បើ​តាម​ប្រ​​ភព​អាម៉េរិក មិន​មាន​នរណា​ម្នាក់​ស្លាប់​ ឬ​រងរបួស​ពី​ការវាយប្រហារ​ដោយ​កាំជ្រួច​នេះ​ទេ​ តែ​តំបន់​ទាំងមូល​ស្ថិត​នៅក្នុង​ស្ថានភាព​ប្រុង​ជើងការ​ខ្ពស់​នៅឡើយ​ទេ​។​ ​និយាយ​ចេញពី​សេត​វិមាន លោក​ត្រាំ​ ទំនងជា​ចង់​បន្ថយកម្ដៅ​នៃ​វិបត្តិ​នេះ ដោយ​លោក​បាន​និយាយថា​«​អ៊ីរ៉ង់​ទំនង​ជា​ដកថយ​»​ក្រោយ​ការបាញ់​កាំជ្រួច​ដោយ​មិន​​បង្ក​ការស្លាប់​ឬ​របួស​មនុស្ស​នៅ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​។​ ​ក្នុងការ​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ទៅកាន់​ប្រជាជាតិ...

មេដឹកនាំកំពូលអ៊ីរ៉ង់ហៅការបាញ់មីស៊ីលព្រឹកមិញជាការទះកំផ្លៀងចំមុខអាម៉េរិកមួយដៃ

នៅព្រឹកព្រលឹមថ្ងៃពុធទី៨មករា អ៊ីរ៉ង់បានធ្វើការវាយប្រហារមីស៊ីលចំនួន ២ លើកទៅលើគោលដៅអាម៉េរិកនៅអ៊ីរ៉ាក់ដើម្បីឆ្លើយតបនឹងការធ្វើឃាតមេបញ្ជាការយោធាកំពូលរបស់ខ្លួនគឺឧត្តមសេនីយ៍សូឡីម៉ានី។ មិនទាន់មានព័ត៌មានផ្លូវការណាមួយស្តីពីចំនួនអ្នកស្លាប់និងរបួសក្នុងចំណោមកងទ័ពអាម៉េរិកនៅឡើយទេខណៈដែលទីបញ្ជាការអ៊ីរ៉ាក់បានកត់សម្គាល់ថាមិនមានអ្នកស្លាប់នៅក្នុងជួរកងទ័ពរបស់ពួកគេទេ។ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក អាលី ខាមេនី បានហៅការវាយប្រហារមីស៊ីលទាំងយប់ទៅលើមូលដ្ឋានអាកាសអាម៉េរិកនៅអ៊ីរ៉ាក់ថាជា “ការទះកំផ្លៀងអាម៉េរិកចំមុខមួយដៃ” ខណៈកំពុងធ្វើអត្ថាធិប្បាយអំពីការឆ្លើយតបភ្លាមៗរបស់សាធារណរដ្ឋអ៊ីស្លាមចំពោះការដែលអាម៉េរិកសម្លាប់មេបញ្ជាការកំពូលរបស់កងកម្លាំងឃូដគឺ ឧត្តមសេនីយ៍ កាសសេម សូឡីម៉ានី កាលពីចុងសប្តាហ៍មុន។...

លិខិតឆ្លងដែនសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោកបន្ទាប់ពីជប៉ុន

សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ២ខាងលិខិតឆ្លងដែនមានឥទ្ធិពលបំផុតក្នុងពិភពលោក ដោយជប៉ុនឈរនៅលេខ១ក្នុងសន្ទទស្សន៍លិខិតឆ្លងដែនហិនលី (Henley) និង របាយការណ៍ចល័តទីសកល។ លំដាប់កំពូលទាំងបីលើសន្ទទស្សន៍សកលនេះគឺគ្របដណ្តប់ដោយប្រទេសអាស៊ីទាំងអស់ ដោយកូរ៉េខាងត្បូងឈរនៅលេខ៣ស្ទួនជាមួយអាល្លឺម៉ង់។ ជប៉ុនបានរក្សាតំណែងលេខ១បានបីឆ្នាំជាប់គ្នាមកហើយ។ ឆ្នាំនេះអ្នកកាន់លិខិតឆ្លងដែនជប៉ុនមានសិទ្ធិចូលប្រទេសចំនួន ១៩១ ដោយមិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការជាមុន។ ចំណែកសិង្ហបុរីមានសិទ្ធិចូលប្រទេស១៩០ និង កូរ៉េខាងត្បូងនិងអាល្លឺម៉ង់មានសិទ្ធិចូល១៨៩ប្រទេស។ សេចក្តីថ្លែងការណ៍មួយសរសេរថា...