ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

អគ្គលេខាធិការ​សហប្រជាជាតិ​ព្រួយបារម្ភ​ខ្លាច​កូរ៉េខាងជើង​សាកល្បង​អាវុធ​

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០១​ធ្នូ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស មាន​ការព្រួយបារម្ភ​​យ៉ាងខ្លាំង​ការ​ដែល​ថា​កូរ៉េ​ខាងជើង​បាន​បង្ហាញ​ថា​ខ្លួន​អាច​នឹង​បន្ត​ការសាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​។​ ​លោក ស្ទេ​ហ្វាន ឌុយ​ចារិក អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​« អគ្គលេខាធិការ​សង្ឃឹម​យ៉ាងខ្លាំង​ថា​ការសាកល្បង​​អាវុធ​នឹង​មិន​បន្ត​ឡើងវិញ​ដោយ​ស្របតាម​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ការ​មិន​រីកសាយ​អាវុធ នៅតែ​ជា​គ្រឹះ​នៃ​សន្តិសុខ​នុយក្លេអ៊ែរ​ពិភព​​លោក​ហើយ​ត្រូវតែ​ការពារ​»​។​ ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម...

ឥណ្ឌូនេស៊ីជំទាស់ការអះអាងកាន់កាប់របស់ចិនលើដែនទឹកមួយក្នុងសមុទ្រចិនខាងត្បូង

ឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃពុធទី១មករាថាខ្លួនបានច្រានចោលការអះអាងកាន់កាប់របស់ចិនជុំវិញដែនទឹកជម្លោះមួយនៃសមុទ្រចិនខាងត្បូងថា “គ្មានមូលដ្ឋានច្បាប់”បន្ទាប់ពីពីរថ្ងៃមុននេះបានធ្វើការតវ៉ាទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំងជុំវិញវត្តមាននាវាឆ្មាំសមុទ្រចិននៅដែនទឹកដែលឥណ្ឌូនេស៊ីអះអាងថាជារបស់ខ្លួន។ បើតាមការអះអាងរបស់ឥណ្ឌូនេស៊ី នាវាចិនបានរំលោភចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ីនៅឆ្នេរសមុទ្រកោះណាទូណាភាគខាងជើងដោយញ៉ាំងឱ្យក្រុមមន្ត្រីឥណ្ឌូណេស៊ីចេញលិខិតតវ៉ា “ខ្លាំងក្លា” និងកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងហ្សាការតាកស្តាប់ការតវ៉ា។ ថ្លែងនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកកេងសួងនិយាយថាប្រទេសចិនមានអធិបតេយ្យភាពលើប្រជុំកោះស្ព្រាតលីនិងដែនទឹករបស់ខ្លួន ហើយទាំងចិននិងឥណ្ឌូនេស៊ីមានសកម្មភាពនេសាទធម្មតានៅទីនោះ។ នៅក្នុងការរិះគន់ខ្លាំងៗ ក្រសួងការបរទេសឥណ្ឌូណេស៊ីបានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធឱ្យចិនពន្យល់ពី”មូលដ្ឋានច្បាប់និងព្រំដែនឱ្យច្បាស់លាស់” ទាក់ទងនឹងការអះអាងកាន់កាប់របស់ខ្លួនលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ីដោយផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ក្រសួងការបរទេសឥណ្ឌូនេស៊ីនិយាយថា “ការអះអាងកាន់កាប់របស់ចិនចំពោះតំបន់សេដ្ឋកិច្ចផ្តាច់មុខដោយផ្អែកលើហេតុផលថាអ្នកនេសាទរបស់ខ្លួនបានធ្វើសកម្មភាពនៅទីនោះជាយូរមកហើយនោះ…គឺគ្មានមូលដ្ឋានច្បាប់ហើយមិនដែលត្រូវបានទទួលស្គាល់ដោយច្បាប់...

តា​លី​បង់​សម្លាប់​សមាជិក​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថាន​២៣​នាក់​

​យ៉ាងហោច​ណាស់​សមាជិក​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថាន​២៣​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហា​រ​បន្តបន្ទាប់​គ្នា​នៅ​ទូទាំង​ប្រទេស​អាស៊ី​ខាងត្បូង​​នេះ ទោះជា​រដូវ​ធ្លាក់​ទឹកកក​ចូលមក​ដល់ ដែល​ជា​ធម្មតា​ស្ងប់ស្ងាត់​ការវាយប្រហារ​។​ ​ការវាយប្រហារ​នេះ​បាន​ផ្តោត​លើ​ប៉ុស្ត​សន្តិសុខ​នៅ​ខេត្ត​ភាគ​ខាងជើង​ចំនួន​៣​។​ ​នៅ​ខេត្ត​បាល់​ក៍ ពួក​សកម្មប្រយុទ្ធ​បាន​សំរុកចូល​វាយប្រហារ​ប៉ុស្ត​សន្តិសុ​ខមួយ​កាលពីដើមថ្ងៃ​ពុធ​ទី​០១​មករា និង​សម្លាប់​ប៉ូលិស​យ៉ាងតិច​៧​នាក់​។​ ​អ្នកនាំពាក្យ​ក្រុម​បះបោរ​តា​លី​បង់ បាន​អះអាង​ថា ប៉ូលិស​១១​នាក់​បាន​ស្លាប់​ក្នុង​ការវាយប្រហារ​នេះ តែ​មន្ត្រី​អា​ហ្វ​ហ្គានី​ស្ថាន​និយាយថា អ្នកស្លាប់​ខាង​រដ្ឋាភិបាល​​មានតែ​៩​នាក់​ទេ និង​៤​នាក់​ទៀត​បាត់​ខ្លួន​។​ ​ក្នុង​ការវាយប្រហា​រដាច់​ដោយឡែក ពួក​តា​លី​បង់​បានសម្លាប់​សមាជិក​កង​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថាន​យ៉ាងតិច​៩​នាក់​នៅក្នុង​ខេត្ត​គុន​ឌូ​ហ្ស៍...

សម្រាប់លោកម៉ាក្រុង ឆ្នាំ២០២០គឺជាការចាប់ផ្តើមដ៏រង្គោះរង្គើ

កាលពីថ្ងៃពុធទី១មករា លោក អេមម៉ានូអែល ម៉ាក្រុង បានចាប់ផ្តើមឆ្នាំថ្មីដ៏លំបាកសម្រាប់តំណែងប្រធានាធិបតីបារាំងរបស់គាត់ ដោយប្រឈមមុខនឹងការខឹងសម្បារយ៉ាងខ្លាំងពីអ្នករិះគន់ចំពោះការប្រើប្រាស់សុន្ទរកថាឆ្នាំថ្មីដើម្បីបញ្ជាក់ការប្តេជ្ញាចិត្តរបស់គាត់ចំពោះកំណែទម្រង់ប្រាក់សោធន៍និវត្តន៍ ដែលគេជំទាស់យ៉ាងខ្លាំងក្លា។ មេដឹកនាំឆ្វេងនិយមលោកហ្សង់ លូក មេឡង់សង់ (Jean-Luc Melenchon) បាននិយាយលើ Twitter ថា...

ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​ទឹក​ជំនន់​នៅ​រដ្ឋធានីរបស់​ឥណ្ឌូនេស៊ី​កើន​ដល់​១៦​នាក់​

​ទឹកជំនន់​ខ្លាំង​បាន​បង្ក​ការ​ជន់​លិច​នៅ​ទីក្រុង​ហ្សា​ការតា​ប្រទេស​ឥណ្ឌូនេស៊ី​ខណៈ​ដែល​ប្រជាជន​បាន​កំពុង​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី ដោយ​បាន​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់​១៦​នាក់ បណ្តាល​ឱ្យ​មនុស្ស​រាប់ពាន់​នាក់​ផ្លាស​ទីជម្រក​និង​បង្ខំ​ឱ្យ​បិទ​អាកាសយានដ្ឋាន​ក្នុងស្រុក​មួយ​ នេះបើតាមការបញ្ជាក់ពីមន្រ្តីនៅទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃព្រហស្បតិ៍ទី០២មករា។ ​អ្នក​ដើរលេង​រាប់ពាន់​នាក់​នៅ​ទីក្រុង​ហ្សា​ការតា​បានទ​ទឹក​សើម​ដោយ​ភ្លៀង​ខ្លាំង​នៅពេល​ពួកគេ​រង់ចាំ​ការបាញ់​កាំជ្រួច​អបអរ​វ​ឆ្នាំ​ថ្មី​។​ ​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០១​មករា​ថា​ភ្លៀង​ខ្លាំង​និង​ទឹកទន្លេ​ឡើង​បាន​ជន់​លិច​សង្កាត់​យ៉ាងតិចណាស់​៩០ និង​បង្ក​ជាការ​​បាក់​ដី​នៅ​ទីក្រុង​ដេប៉ុក នៅ​ជាយ​រដ្ឋធា​នីហ្សាការ​តា​។ ​មនុស្ស​ជាង​១៩.០០០​នាក់​បាន​ទៅ​ស្នាក់​នៅ​តាម​ជំរំ​សង្គ្រោះ​បណ្តោះអាសន្ន​បន្ទាប់ពី​ទឹកជំនន់​ទឹកភ្លៀង​ជន់​ឡើង​ជាង​៣​ម៉ែត្រ​នៅ​កន្លែង​មួយ​ចំនួន​៕​ប្រែ​​សម្រួល​៖​សុខា​/sn ទឹកជំនន់​ខ្លាំង​បាន​បង្ក​ការ​ជន់​លិច​ផ្ទះ​រាប់ពាន់​នៅ​ត​បន់​ក្រីក្រ​និង​ស្កាត់​អ្នកមាន​ផង​ដែរ​នៅ​ទីក្រុង​ហ្សា​ការតា ​

ថៃចាប់ផ្តើមឆ្នាំថ្មីជាមួយបម្រាមលើថង់ប្លាស្ទិក

ប្រទេសថៃបានចាប់ផ្តើមនៅឆ្នាំនេះជាមួយនឹងការហាមឃាត់មិនឱ្យប្រើថង់ប្លាស្ទិកនៅតាមហាងធំៗ ដោយបន្តយុទ្ធនាការដាក់ចេញដោយរដ្ឋាភិបាលនិងបណ្តាក្រុមហ៊ុនលក់រាយឆ្ពោះទៅរកការហាមឃាត់ទាំងស្រុងក្នុងឆ្នាំ ២០២១ ដើម្បីកាត់បន្ថយកាកសំណល់និងកម្ទេចកម្ទីនៅក្នុងសមុទ្រ។ ការយល់ដឹងជាសាធារណៈអំពីហានិភ័យចំពោះសត្វនិងបរិស្ថានពីកាកសំណល់បែបនេះត្រូវបានលើកកម្ពស់កាលពីឆ្នាំមុននៅក្នុងឧបទ្ទវហេតុជាច្រើនដែលសត្វនានារួមទាំងក្តាន់និងកូនដំរីទឹកបានងាប់ដោយសារមានប្លាស្ទិកនៅក្នុងប្រព័ន្ធរំលាយអាហាររបស់ពួកវា។ លោក វ៉ារ៉ាវុត ស៊ីលប៉ាអាចា រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធទី១មករាថា “ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមបណ្តាប្រទេសកំពូលៗនៅលើពិភពលោកដែលបោះចោលសំរាមទៅក្នុងសមុទ្រ។ ក្នុងរយៈពេល ៥ ខែកន្លងមកនេះ...

​អគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិនៈ​២០២០​ជា​លេខ​សំណាង​ដ៏​ល្អ​!

ប្រែ​សម្រួលៈ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០ លោក Shen Haixiong អគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ថ្លែង​សុន្ទរកថា​ដើម្បី​សម្តែង​ការអបអរសាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ជូន​ចំពោះ​ប្រិយមិត្ត​អន្តរជាតិ​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​តាមរយៈ​វិទ្យុ​អន្តរជាតិ​ចិន​និង​បណ្តាញ​អ៊ីនធឺណិត​។​ ​ ​សុន្ទរកថា​បានសរសេរថា​ប្រិយមិត្ត​ជាទី​មេត្រី​!​។ ២០២០​ជា​លេខ​សំណាង​ដ៏​ល្អ​និង​ល្អ​បវរ​មួយ ហើយ​អ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ចិន​ក៏បាន​ពន្យល់​លេខ​នេះ​ថា បើ​អាន​ជា​ភាសា​ចិន​គឺ​“Ai Ni Ai Ni”​ដែល​មានន័យថា ស្រឡាញ់​អ្នក...

៤​នាក់​ស្លាប់ ក្រោយ​រដ្ឋធានី​ឥណ្ឌូនេស៊ី​ជួប​ជំនន់​ទឹកភ្លៀង​

មនុស្ស​៤​នាក់ បាន​ស្លាប់​នៅពេល​រដ្ឋធានី​របស់​ឥណ្ឌូនេស៊ី​ត្រូវ​ជន់​លិច​ដោយ​ទឹកជំនន់ នេះ​បើ​តាម​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០១​មករា នៅពេល​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​អំពី​ការបា​ក់ដី​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​មួយ​ថ្ងៃមុន​ឆ្លង​ចូល​ឆ្នាំ​ថ្មី ដោយ​បាន​សម្លាប់​មនុស្ស​​ជាច្រើន​នាក់​។​ ​ចរន្ត​អគ្គិសនី ត្រូវ​បាន​បិទ​នៅ​សង្កាត់​ជន់​លិច​ជាច្រើន​នៅ​ទូ​ទាំង​ក្រុង​ហ្សា​ការតា ដែល​មាន​មនុស្ស​ប្រមាណ​៣០​លាន​នាក់​រស់នៅ និង​សេវា​រថភ្លើង​ខ្លះ​ក៏​ត្រូវ​ផ្អាក​។​ ​មន្ត្រី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ម្នាក់​បាន​និយាយថា មនុស្ស​អាយុ​១៦​ឆ្នាំ​ម្នាក់​បាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់ និង​បី​នាក់​ទៀត​ស្លាប់​ដោយ​ខ្វះ​កំដៅ​។​ ​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា មនុស្ស​៣​នាក់​ទៀត​បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​អង្គារ ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នាំអោយ​បាក់​ដី​នៅ​ភាគខាងត្បូង​ទីក្រុង​។​...

បុរសខ្មែរនិងបុរសថៃឈ្នះឆ្នោតរាប់លានបាត ក្នុងការចាប់ឆ្នោត បិទគូទឆ្នាំ២០១៩

ជនអន្តោប្រវេសន៍កម្ពុជាអាយុ ២៩ ឆ្នាំនិងបុរសថៃអាយុ ៦៣ ឆ្នាំ មានលាភសំណាងធំ ដោយពួកគេម្នាក់ៗឈ្នះឆ្នោតរង្វាន់ទីមួយដែលមានទឹកប្រាក់ ៦ លានបាត ក្នុងការចាប់ឆ្នោតចុងក្រោយនៃឆ្នាំ ២០១៩។ រូបថតយុវជនខ្មែរដែលកាន់សន្លឹកឆ្នោតឈ្នះរង្វាន់ទីមួយ លេខ ៥១០៥៤១ សម្រាប់ការចាប់រង្វាន់ថ្ងៃទី...

កិច្ចព្រមព្រៀងពាណិជ្ជកម្ម “ដំណាក់កាលទីមួយ” រវាងអាម៉េរិកនិងចិន នឹងចុះហត្ថលេខានៅថ្ងៃទី១៥មករា

ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃអង្គារទី៣១ធ្នូថាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយផ្នែករវាងសហរដ្ឋអាម៉េរិកនិងចិននឹងត្រូវចុះហត្ថលេខានៅពាក់កណ្តាលខែមករាដោយប្រកាសថាលោកក៏នឹងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីបន្តកិច្ចពិភាក្សាដែរ។ Tweet របស់លោកត្រាំ ដែលបានបង្ហោះមុនពេលទីផ្សារហិរញ្ញវត្ថុ Wall Street បើកថ្ងៃពាណិជ្ជកម្មចុងក្រោយនៃឆ្នាំ២០១៩ បានកំណត់កាលបរិច្ឆេទសម្រាប់ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ដែលបានជាប់ផុងក្នុងភាពមិនច្បាស់លាស់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈព័ត៌មានលម្អិតអំពីការចរចាបន្តនៅមិនទាន់មាននៅឡើយ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំងកាលពីដើមខែនេះបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដោយកាត់បន្ថយសង្គ្រាមពាណិជ្ជកម្មជិតពីរឆ្នាំរបស់ពួកគេ ខណៈលោកត្រាំបានកាត់បន្ថយឬលុបចោលពន្ធមួយចំនួន...