វេជ្ជបណ្ឌិតស្បែកខ្មៅ ស្លាប់ដោយកូវីដ១៩នៅអាម៉េរិកក្រោយត្អូញត្អែរអំពីការព្យាបាលបែបរើសអើង
ប្រែសម្រួលៈវាសនា/អ៊ិនឌីយ៉ាណាប៉ូលិស៖វេជ្ជបណ្ឌិតស្បែកខ្មៅម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្រោយពីបានត្អូញត្អែរអំពីការព្យាបាលវេជ្ជសាសស្ត្របែបរើសអើងជាតិសាសន៍ ។សារបង្ហោះក្នុងបណ្តាញសង្គមរបស់លោកស្រីត្រូវបានចែករំលែកជាទូទៅ និងនាំអោយមានការសន្យាថានឹងពិនិត្យសើរើមើលឡើងវិញប្រព័ន្ធមន្ទីរពេទ្យនៅរដ្ឋអ៊ិនឌីយ៉ាណា។ វេជ្ជបណ្ឌិត ស៊ូសាន មួរ អាយុ៥២ឆ្នាំ ត្រូវបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩កាលពីចុងខែមុន និងបានចូលព្យាបាលនៅមន្ទីរពេទ្យ IU Health North Hospital...