ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

វៀតណាម​ប្រហារជីវិត​៦​នាក់​ចំពោះ​ការជួញដូរ​ថ្នាំញៀន​

​សមាជិក​៦​នាក់​នៃ​ក្រុម​ជួញដូរ​ថ្នាំញៀន​មួយ បាន​ទទួល​ទោស​ប្រហារជីវិត​នៅក្នុង​សវនាការ​របស់​តុលាការខេត្ត​កាវ បាង​កាលពី​ថ្ងៃ​ចន្ទ​ទី​០៩​មីនា​ខណៈ​មនុស្ស​៥​នាក់​ទៀត​ជាប់គុក​មួយជីវិត​និង​ម្នាក់​ជាប់គុក​២៧​ឆ្នាំ​។​ ​បើ​តាម​តុលាការ ក្រុម​នេះ​បាន​ជួញដូរ​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​ប្រមាណ​១៥៧​គ​គីឡូក្រាម​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​។​ ​ការ​បំបែក​ក្រុម​ជួញដូរ​ថ្នាំញៀន​នេះ​កើតឡើង​ក្រោយពី​ការចាប់ខ្លួន​មេក្លោង​ថ្នាំញៀន​ម្នាក់​ជាមួយនឹង​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​និង​មេតំ​ហ្វេ​តា​មីន កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​។​ ​សមាជិក​ក្រុម​ជួញដូរ​ថ្នាំញៀន​មួយ នៅក្នុង​តុលាការ​ប្រជាជន​ខេត្ត​កាវ បា​ង​ ​ការស៊ើបអង្កេត​បន្ត​នាំ​អោយ​ប៉ូលិស​រឹបអូស​បាន​ថ្នាំញៀន​ជាង​៣០០​គីឡូក្រាម​និង​ចាប់ខ្លួន​មនុស្ស​មួយចំនួន​។​ ​វៀតណាម​ជា​មណ្ឌល​ជួញដូរ​សំខាន់​មួយ​សំរាប់​ថ្នាំញៀន​មក​ពី​តំបន់​ត្រីកោណមាស​។​ទោះជា​មានច្បាប់​ប្រឆាំង​ថ្នាំញៀន​តឹងរឹង​បំផុ​តក្តី ប្រទេស​នេះ​តែង​ចាប់បាន​​ថ្នាំញៀន​ជារឿយៗ​។​...

ជនជាតិអង់គ្លេស៧នាក់ឆ្លង វីរុសកូរ៉ូណានៅប្រទេសវៀតណាម ក្រោយជិះយន្តហោះជាមួយ តារាស្រីវៀតណាមម្នាក់ ដែលឆ្លងកូរ៉ូណាពីអ៊ីតាលី

ជនជាតិអង់គ្លេសចំនួន ៧ នាក់បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណានៅប្រទេស វៀតណាម បន្ទាប់ពីជិះយន្ដហោះជាមួយអ្នកដើរចម្លងវីរុសកូរ៉ូណាទូទាំង ពិភពលោកម្នាក់​ដែលបានចូលរួមកម្មវិធីបង្ហាញម៉ូតនៅជុំវិញអឺរ៉ុប។ ពលរដ្ឋអង់គ្លេស ដែលមានអាយុចន្លោះពី ៥៨ ទៅ ៧៤ ឆ្នាំទាំងអស់នេះ ត្រូវគេគិតថាឆ្លងជំងឺឃាតករនេះពីនាង ង្វៀន ហុងញុង...

អនុ​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​ឆ្លងកូវី​ដ​-១៩

​សមាជិសភា​និង​ជា​អនុរដ្ឋមន្ត្រី​នៅក្នុង​ក្រសួង​សុខាភិបាល​អង់គ្លេស លោកស្រី ណា​ឌី​ន ដ័ររី​ស ត្រូវ​បាន​ពិនិត្យឃើញ​មាន​វីរុស​កូរ៉ូណា នេះ​បើ​តាម​សាមីខ្លួន​ បាន​ប្រ​​កាស​កាលពី​ថ្ងៃ​អង្គារ​ទី​១០​មីនា​។​ ​សមាជិកសភា​មក​ពី​បក្ស​អភិរក្ស​រូបនេះ​បាន​និយាយថា​«​ខ្ញុំ​អាច​បញ្ជាក់​ថា ខ្ញុំ​ត្រូវ​បាន​ពិនិត្យ​រកឃើញ​វីរុស​កូរ៉ូណា​…​និង​ខ្ញុំ​កំពុង​ដាក់​ខ្លួនឯង​នៅ​ដាច់​ពី​គេ​នៅផ្ទះ​»​។​ ​យោង​តាម​សារព័ត៌មាន​Times of London លោកស្រី​ដ័ររី​ស បាន​ជួប​មនុស្ស​រាប់រយ​នាក់​នៅក្នុង​សភា​អង់គ្លេស​នៅ​មួយ​សប្តាហ៍​មក​នេះ និង​បាន​ទៅ​ចូលរួម​​ពិធី​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ផង​។​...

ក្រោយការធ្វើតេស្តយឺតយ៉ាវ សហរដ្ឋអាម៉េរិកឥឡូវមានករណីវីរុសកូរ៉ូណាជាង ៩០០

ចំនួនករណីឆ្លងមេរោគកូរ៉ូណានៅសហរដ្ឋអាម៉េរិកបានកើនឡើងដល់ជាង ៩០០ នាក់ហើយកាលពីថ្ងៃអង្គារ ទី១០មីនា បន្ទាប់ពីក្រុមអ្នកជំនាញសុខភាព សាធារណៈបានរិះគន់អាជ្ញាធរចំពោះការនិយាយសម្រាលអំពីរោគរាតត្បាតនិង ការយឺតយ៉ាវក្នុងការខិតខំធ្វើតេស្ត។ យ៉ាងហោចណាស់មានមនុស្ស ២៨ នាក់បានស្លាប់ ហើយមនុស្ស ៩១០ នាក់បានឆ្លងវីរុសកូរ៉ណា នេះបើយោងតាមការរាប់តាមរដ្ឋនីមួយៗ ដែលជា...

ចិន​បិទ​មន្ទីរពេទ្យ​បណ្តោះ អាសន្ន​ទាំង​១៦ ​នៅ​ក្រុង​វូ​ហាន​

​វូ​ហាន ស្នូល​នៃ​ការផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី បាន​បិទ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​របស់​ខ្លួន​ទាំង​១៦​កាលពី​ថ្ងៃ​អង្គារ​ទី​១០​មីនា នៅពេល​ចំនួន​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​ បន្ត​ធ្លាក់​​ចុះ និង​អ្នក​ជំងឺបានជា​ចេញទៅ​អស់​។​ ​កាលពី​ថ្ងៃ​ចន្ទ​ ក្រុង​វូ​ហាន បាន​រាយការណ៍​ការឆ្លង​ថ្មី​១៧​ករណី ដោយ​ចុះ​ពី​កម្រិត​២០​នាក់​ក្នុង​មួយ​ថ្ងៃ​ជា​លើកដំបូង និង​ខុស​គ្នា​ឆ្ងាយ​ពី​តួលេខ​ឆ្លង​កាលពី​១​ខែ​មុន​​នៅពេល​មនុស្ស​១.៩២១​នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​ឆ្លង​កាលពី​ថ្ងៃ​០៩​កុម្ភៈ​។​ ​មន្ទីរពេទ្យ​ដែល​បិទ​ទាំងនេះ សុទ្ធតែ​ត្រូវបាន​ប្តូរ​មក​ពី​កន្លែង​សាធារណៈ ដូចជា​សាលប្រជុំ កន្លែង​ហាត់​កីឡា...

ប្រធានាធិបតី​ចិន ទៅ​ដល់​ក្រុង​វូ​ហាន នៅពេល​ចិន​ជិត​បង្ក្រាប​វីរុស​បាន​ទាំងស្រុង​

​ប្រធានាធិបតី​ចិន​ លោក​ស៊ី ជីន​ភីង​ កាលពី​ថ្ងៃ​អង្គារ​ទី​១០​មីនា​ បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​វូ​ហាន ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ក្លាហាន​របស់លោក​ទៅកាន់​ស្នូល​នៃ​​ការផ្ទុះ​ជំងឺ​«​កូវី​ដ​-១៩ »​ចាប់តាំងពី​ពេល​វា​បាន​ផ្ទុះឡើង​ដំបូង​កាលពីដើម​ខែ​មករា​។​ ​ដំណើរ​ទស្សនកិច្ច​មិន​ប្រកាស​មុន​របស់​ស៊ី កើត​ឡើង​នៅ​ពេល​ប្រទេស​ចិន​ជួប​ការធ្លាក់ចុះ​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ថេរ​ជាប់ៗ​គ្នា និង​មិន​មាន​អ្នក​ឆ្លងកូវី​ដ​-១៩​នេះ​នៅ​ក្រៅ​ខេត្ត​ហ៊ូ​ប៉ី​ដល់​ថ្ងៃទី​៣ ដែល​ជា​សញ្ញា​បង្ហាញ​ថាចិន​កំពុង​ទទួល​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​វីរុស​ឆ្លង​នេះ និង​ការឆ្លង​ក្នុងចំណោម​ប្រជាជន​ក្នុង​​ស្រុក​ចិន​នឹង​លែងមាន​ក្នុងពេល​ឆាប់ៗ​។​ ​ស៊ី​អះអាងថា ការឆ្លង​រាលដាល​វីរុស​ត្រូវ​បាន​ទប់ស្កាត់​ជា​មូលដ្ឋាន​នៅក្នុង​ខេត្ត​ហ៊ូប៉ី​និង​ក្រុង​វូ​ហាន​ ​មេដឹកនាំ​បក្ស​កុំម្មុយនីស្ត​ចិន​រូបនេះ​បាន​ទៅ​ដល់​ក្រុង​វូ​ហាន​តាម​យន្តហោះ​មួយ​ដើម្បី​«​ត្រួតពិនិត្យ​ការទប់ស្កាត់​និង​គ្រប់គ្រង​ជំងឺឆ្លង​»​នៅក្នុង​តំបន់...

ម្តាយ​និង​កូន​មាន​សុវត្ថិភាព​បន្ទាប់ពី​ជាប់​ជាង​២​ថ្ងៃ​ក្នុង​គំនរ​បាក់បែក​នៃ​សណ្ឋាគារ​ដែល​រលំ​នៅ​ចិន

​ក្មេងប្រុស​អាយុ ១០ ឆ្នាំ​ម្នាក់​និង​ម្តាយ​របស់​វា ត្រូវ​បាន​ជួយ​សង្គ្រោះ​គឺ​នៅ​ពេល​៥២​ម៉ោង​បន្ទាប់ពី​ជាប់​នៅក្នុង​ទីតាំង​ដួលរលំ​ដែល​ធ្វើជា​កន្លែង​ដាក់​អ្នក​ឆ្លង​វីរុស​​កូវី​ដ​-១៩ នៅ​ដោយឡែក​នៅ​ប្រទេស​ចិន​។​ ​វីដេអូ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​បង្ហាញ​អ្នក​ទាំង​២​នេះ​ត្រូវបាន​ទាញ​យក​ចេញពី​គំនរ​បាក់បែក​នៃ​សណ្ឋាគារ​ដែល​បាន​ដួល​រលំ​បាក់​កាលពី​​ថ្ងៃ​សៅរ៍​។ ទីតាំង​របស់​ក្មេងប្រុស​និង​ស្ត្រី​នេះ​ត្រូវបាន​គេ​រកឃើញ​កាល​ពី​យ​ប​ថ្ងៃ​ចន្ទ​ទី​០៩​មីនា​ហើយ​ពួកគេ​ត្រូវបាន​គេ​សង្គ្រោះ​បាន​នៅ​ពាក់កណ្តាល​អធ្រាត្រ​​បន្ទាប់​ពី​ការជីក​កកាយ​រក​អស់​៣​ម៉ោង​។​ ​សណ្ឋាគារ​នេះ​នៅ​ទីក្រុង​ក្វាន​ចូ​វ​ត្រូវបាន​យក​ធ្វើជា​កន្លែង​ដាក់​អ្នក​ដែល​ឆ្លង​វីរុស​នេះ​។​ ​ចំនួន​អ្នក​ស្លាប់​ដោយ​ការដួលរលំ​សណ្ឋាគារ​នេះ​បាន​កើនឡើង​ដល់​២០ នាក់​នៅ​ថ្ងៃ​អង្គារ​ដោយ​មាន​មនុស្ស ១២ នាក់​បាន​បាត់​ខ្លួន​។ មនុស្ស​សរុប​ចំនួន ៧១ នាក់​បាន​ស្ថិតនៅ​ខាងក្នុង​សណ្ឋាគារ...

សហភាពអឺរ៉ុបប្រាប់ប្រធានាធិបតីតួកគីឱ្យទាញជនចំណាកស្រុកត្រឡប់ពីព្រំដែនក្រិកវិញ បើចង់បានការគាំទ្រចំពោះអន្តរាគមន៍យោធារបស់លោកនៅស៊ីរី

សហភាពអឺរ៉ុបបានប្រាប់ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន ថាប្រសិនបើលោកចង់បានការគាំទ្រចំពោះសង្គ្រាមរបស់លោកនៅក្នុងប្រទេសស៊ីរី ដំបូងលោកត្រូវទាញជនចំណាកស្រុកប្រមាណ ៣៥.០០០ នាក់ចេញពីព្រំដែនប្រទេសក្រិកសិន។ លោកអឺដូហ្គានបានហោះទៅទីក្រុងព្រុចសែលសម្រាប់កិច្ចពិភាក្សាថ្ងៃអង្គារទី១០មីនានេះក្នុងគោលបំណងរក្សាកិច្ចព្រមព្រៀងស្តីពីជនអន្តោប្រវេសន៍ឆ្នាំ ២០១៦ ដែលតួកគីនឹងទទួលយកជនភៀសខ្លួនប្រមាណ ៣,៦ លាននាក់ជាថ្នូរនឹងទឹកប្រាក់ជំនួយ ៦ ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប។...

ក្រុម​សិទ្ធិ​មនុស្ស ថ្កោលទោស​ការ​ដាក់​គុក​១០​ឆ្នាំ​លើ​អ្នកសរសេរ​អត្ថបទ​រិះគន់​វៀតណាម​

​ការ​ដាក់​គុក​១០​ឆ្នាំ​លើ​អ្នកសរសេរ​អត្ថបទ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ម្នាក់​ត្រូវបាន​ថ្កោលទោស​ដោយ​ក្រុម​សិទិ្ធ​មនុស្សថាជា​ការមិនអា​ច​ទទួលយក​បាន​និង​​ជា​ការវាយប្រហារ​ទៅលើ​សេរីភាព​នៃ​ការបញ្ចេញមតិ​។​ ​បណ្តាញ​សារព័ត៌មានរ​ដ្ឋ​វៀតណាម​នៅ​ថ្ងៃ​អង្គារ​ទី​១០​ខែ​មីនា​បាន​និយាយថា លោក​ទ្រឿង ទ្វី ញឹត អ្នក​សរសរ​អត្ថបទ​ជនជាតិ​វៀតណាម​ឱ្យ​សារព័ត៌មាន​វិទ្យុ​អាស៊ី​​សេរី​ជា​ភាសា​វៀតណាម​ត្រូវបាន​រកឃើញ​ទោសកំហុស​នៅក្នុង​ការជំនំជម្រះ​ទោស​កាលពី​ថ្ងៃ​ចន្ទ​ពី​បទ​ឆបោក​យក​ប្រាក់​ពី​សាធារណៈជន​ចំនួន ៥៦០.០០០​ដុល្លារ​​នៅពេលដែល​លោក​ធ្វើការ​ឱ្យ​កាសែត​រដ្ឋ​មួយ​នៅ​ទីក្រុង​ដា​ណាំ​ង​កាលពី​ឆ្នាំ ២០០៤ ។​ ​ដោយ​ចាត់ទុក​ការកាត់ទោស​នេះ​ថា​”​ឃោរឃៅ​និង​មិន​អាច​ទទួលយក​បាន​ជា​ដាច់ខាត​” នោះ​អង្គការ​ក្រុម​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​អំពាវនាវ​​ឱ្យ​ដោះលែង លោក ទ្រឿង...

នាវា​ទេសចរណ៍​ដែល​ថៃ​និង​ម៉ាឡេស៊ី​មិន​អោយ​ចូល​នោះ កំពង​ដាក់​អ្នកដំណើរ​ចុះ​នៅ​សិង្ហ​បុរី​

​នាវា​ទេសចរណ៍​Costa Fortuna​ដែល​ថៃ​និង​ម៉ាឡេស៊ី​មិន​អនុញ្ញាត​អោយ​ចូល​កំពង់​ផែ​របស់​គេ​ដោយសារ​ភ័យខ្លាច​អំពី​វីរុស​កូរ៉ូ​ណានោះ នៅ​ថ្ងៃ​អង្គារ​ទី​១០​មីនា​​បាន​ចូល​ចត​នៅ​កំពង់ផែ​សិង្ហ​បុរី តាម​កាលវិភាគ​គ្រោងទុក​ហើយ​អ្នកដំណើរ​ខ្លះ​ត្រូវបាន​ដឹក​ចេញ​ដោយ​ប្រញាប់ប្រញាល់​ទៅកាន់​អាកាសយានដ្ឋាន​ឆាង​ហ្គី​តាម​​រថយន្តក្រុង​។​ ​នាវា Costa Fortuna ចូល​ចត​នៅ​សិង្ហ​បុរី ក្រោយ​ត្រូវ​គេ​មិន​អោយ​ចូល​កោះ​ភូ​កេត​និងរ​ដ្ឋ​ប៉េណាំង ទោះជា​ក្រុមហ៊ុន​នាវា​អះអាងថា​មិន​មាន​អ្នកដំណើ​រណា​ម្នាក់​​ក្នុង​នាវា ឆ្លង​វីរុស​ ​នាវា​នេះ​ដាក់​អ្នកដំណើរ​អ៊ីតាលី​រាប់សិប​នាក់​។​អ៊ីតាលី​កាលពី​ថ្ងៃ​១០​មីនា​បាន​បិទ​ខ្ទប់​ប្រទេស​ទាំងមូល​ដោយ​អោយ​ប្រជាជន​នៅក្នុង​ផ្ទះ​នៅ​ពេល​ចំនួន​មនុស្ស​ស្លាប់​​បង្កឡើង​ដោយ​ជម្ងឺ​ឬ​វីរុស​កូវី​ដ​-១៩​នេះ​ឡើង​ដល់​៤៦៣​នាក់ និង​ឆ្លង​ឡើងដល់​៩.១៧២​នាក់​។​ ​អាជ្ញាធរ​សិង្ហ​បុរី​បានបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នកដំណើរ​នឹងត្រូវ​ត្រួតពិនិត្យ​សុខភាព​ដោយ​វេជ្ជបណ្ឌិត​ម្នាក់​មុន​ពេល​ពួកគេ​ចាក​ចេញ​ដើម្បី​ធានា​ថា​ពួកគេ​មិន​​មាន​ឆ្លងកូវី​ដ​-១៩៕...