ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

ក្រោយ​អង្គការ​យូណេស្កូ​ស្រែក អាម៉េរិក​ចេញ​មក​បញ្ជាក់ថា​នឹង​មិន​វាយប្រហារ​ទីតាំង​វប្បធម៌​អ៊ីរ៉ង់​ទេ​

​ទាំង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក ត្រូវតែ​គោរព​កិច្ចព្រមព្រៀង​មួយ​ដែល​តំរូវ​អោយ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ រក្សា​ការពារ​ទីតាំង​វប្បធម៌ នេះ​បើ​តាម​ទី​​ភ្នាក់ងារ​វប្បធម៌​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៦​មករា ក្រោយ​ពី​ប្រធានាធិបតី​អាម៉េរិក​ដូណាល់ ត្រាំ​គំរាម​វាយប្រហារ​ទីតាំងបេ​​តិក​ភណ្ឌ​វប្បធម៌​របស់​អ៊ីរ៉ង់​។​ ​អគ្គនាយក​អង្គការ​យូណេស្កូ​(UNESCO)​លោក​អូ​ដ្រេ អា​ហ្សូ​ឡេ និយាយ​រំលឹក​ថា​ទាំង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​និង​វ៉ាស៊ីនតោន​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀ​​ង​ឆ្នាំ​១០៧២​មួយ​ដែល​ហាមប្រាម​បណ្តា​រដ្ឋ​ចាត់​វិធានការ​ដោយ​ចេតនា​ណាមួយ ដែល​អាច​ធ្វើអោយ​ខូចខាត​ដោយ​ផ្ទាល់​ឬ ដោយ​ប្រយោល​លើ​បេតិកភណ្ឌ​វប្បធម៌​​និង​ធម្មជាតិ​នៃ​ផ្សេងទៀត​។​ ​នៅ​ថ្ងៃ​៦​មករា​ដដែល រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក​ម៉ាក អ៊ី​ស​ភើ បាន​ព្យាយាម​សម្រាល​កំហឹង​និង​ការព្រួយបារម្ភ​របស់​អន្តរជាតិ...

កងកម្លាំងរបស់បុរសខ្លាំងលីប៊ីវាយដណ្តើមបានទីក្រុងសឺត ខណៈតួកគីធ្វើអន្តរាគមន៍

បុរសខ្លាំងលីប៊ី ខាលីហ្វា ហាហ្វថា កាលពីថ្ងៃចន្ទទី៦មករាបានវាយដណ្តើមកាន់កាប់ទីក្រុងឆ្នេរសមុទ្រ សឺត (Sirte) ពីក្រុមស្មោះត្រង់នឹងរដ្ឋាភិបាលក្រុងទ្រីប៉ូលី ដោយរឹតបង្កើនភាពតានតឹងខណៈតួកគីនិយាយថាខ្លួនកំពុងដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ ទីក្រុងសឺត ដែលមានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រពីភាគខាងកើតនៃរដ្ឋធានីទ្រីប៉ូលី ត្រូវបានកាន់កាប់តាំងពីឆ្នាំ ២០១៦ ដោយកងកម្លាំងសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ...

​ការចងចាំ​ផ្នែក​វប្បធម៌​នៃ​ចម្លាក់​ឈើ​ស្រុក​ជីន​ឈួន​

ឧបករណ៍​កសិកម្ម និង​គ្រឿង​ឈើ ដែល​ត្រូវបាន​ជីក​រកឃើញ​នៅ​ឃុំ​ហាយ​មិន​ខូវ​ស្រុក​ជីន​ឈួន មាន​អាយុកាល​ជាង ៥៣០០ ឆ្នាំ​ហើយ ។ នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​ប្រភពដើម​នៃ​ចម្លាក់​ឈើ ស្រុក​ជីន​ឈួន ។ ​តាម​កំណត់ត្រា​ប្រវត្តិសាស្ត្រ​និង​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញការ បាន ឱ្យដឹងថា នៅ​សម័យ​ថា​ង និង​សុង​នៃ​ប្រទេស​ចិន...

អំពើ​ហិង្សា​នៅ​សាកលវិទ្យាល័យ បង្ក​ឱ្យមាន​ការតវ៉ា​ជា​ថ្មី​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​

​ការតវ៉ា​ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មករា​បន្ទាប់ពី​ក្រុម​អ្នក​វាយប្រហារ​ប្រដាប់​ដោយ​ដំបង​ឈើ​និង​ដំបង​ដែក​បាន​ប្រព្រឹត្ត​​អំពើ​ហិង្សា​នៅ​សាកលវិទ្យាល័យ​មួយ នៅ​ក្រុង​ញូវដែលី ដោយ​ធ្វើឱ្យ​បួស​មនុស្ស​រាប់​សិប​នាក់​។​ ​ភាពចម្រូងចម្រាស​ជុំវិញ​អំពើហិង្សា កាលពី​ថ្ងៃអាទិត្យ នៅ​សាកលវិទ្យាល័យ​ចា​វ៉ា​ហា​ឡាល់ នេ​រុ​(Jawaharlal Nehru )​បាន​ក្លាយជា​បញ្ហា​ប្រឈម​ជា​ថ្មី​មួយ​ចំពោះ​រដ្ឋា​​ភិ​បាល នៅ​ពេល​ខ្លួន​ប្រឈម​មុខ​នឹង​ការតវ៉ា​ទូទាំង​ប្រទេស​រួចជាស្រេច​ហើយ​ស្តីពី​ច្បាប់​សញ្ជាតិ​ថ្មី ដែល​ក្រុម​អ្នក​រិះគន់​និយាយថា​ប្រឆាំង​នឹង​ប្រជាជន​អ៊ីស្លាម​។​ ​និស្សិត​មួយចំនួន​បាន​ស្តីបន្ទោស​ការវាយប្រហារ​សកល​វិទ្យាល័យ​នេះ​ទៅលើ​សកម្មជន​ស្តាំនិយម ប៉ុន្តែ​ពួកគេ​ក៏​បាន​ចោទប្រកាន់​ប៉ូលិស​ថា​មិនបាន​ធ្វើ​អ្វី​ដើម្បី​​បញ្ឈប់​អំពើហិង្សា​នេះ​ទេ​។​ ​យ៉ាងហោច​ណាស់​សិស្ស​និង​គ្រូ​ចំនួន​២៨​នាក់​បាន​រងរបួស ខណៈ​ដែល​គ្រូពេទ្យ​ដែល​មក​ពី​មន្ទីរពេទ្យ​នៅក្បែរ​នោះ​ដែល​បាន​ទៅ​ព្យាបាល​ពួកគេ​ក៏​ត្រូវបាន​វាយ​​ប្រហារ​ផងដែរ​។​...

អាម៉េរិករិះគន់រុស្ស៊ីនិងចិនចំពោះការខកខានថ្កោលទោសការវាយទូតខ្លួននៅបាកដាដ

សហរដ្ឋអាម៉េរិកកាលពីថ្ងៃចន្ទទី៦មករាបានរិះគន់រុស្ស៊ីនិងចិនចំពោះការខកខានរបស់ពួកគេក្នុងការថ្កោលទោសការវាយប្រហារកាលពីសប្តាហ៍មុនលើស្ថានទូតរបស់ខ្លួននៅទីក្រុងបាកដាដពីសំណាក់ក្រុមបាតុករគាំទ្រអ៊ីរ៉ង់។ ខណៈអបអរសាទរប្រទេសចំនួន ២៧ ក្នុងចំណោមប្រទេសជាសមាជិក ១៩៣ ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការប៉ុនប៉ងវាយប្រហារថ្ងៃទី ៣១ ធ្នូដើម្បីលុកលុយបរិវេណស្ថានទូតនោះ ទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ភាពស្ងាត់ស្ងៀមរបស់រុស្ស៊ីនិងចិនបានបំផ្លាញក្រុមប្រឹក្សាសន្តិសុខ។ សេចក្តីថ្លែងការណ៍របស់អាម៉េរិកបាននិយាយថា “ការមិនអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍ជាមូលដ្ឋានបំផុត ដែលគូសបញ្ជាក់ពីការមិនអាចរំលោភបានលើបរិវេណស្ថានទូតនិងស្ថានកុងស៊ុល ជាថ្មីម្តងទៀតបាននាំឱ្យមានការចោទជាមន្ទិលអំពីភាពគួរឱ្យជឿជាក់បានរបស់ក្រុមប្រឹក្សានេះ”។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា...

ចំ​ពេល​ពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់ អាម៉េរិក​ប្រុង​បញ្ជូន​យន្តហោះ​B-52 ទៅកាន់​ឌី​អេ​ហ្គោ ហ្កា​ស្យា​

​យោងតាម​របាយការណ៍ កងទ័ពអាកាស​អាម៉េរិក​កំពុង​ត្រៀម​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​B-52 Stratofortress​ចំនួន​៦​គ្រឿង ទៅ​កាន់​កោះ​ឌី​អេ​ហ្គោ​​ហ្កា​ស្យា ដែល​ជា​មូលដ្ឋាទ័ព​អាម៉េរិកមួយ​នៅក្នុងម​ហា​សមុទ្រ​ឥណ្ឌា និង​ជា​ទីតាំង​ដែល​អាច​វាយប្រហារ​ដល់​ប្រទេស​អ៊ីរ៉ង់​។​ ​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​CNN​ថា ក្រសួង​ការពារជាតិ​អាម៉េរិក​នឹង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់​៦​គ្រឿង​ទៅ​កាន់​មូលដ្ឋាន​នៅ ឌី​អេ​ហ្គោ ហ្កា​ស្យា សំរាប់​ប្រឆាំង​អ៊ីរ៉ង់ បើសិនជា​មាន​ការបញ្ជា​អោយ​ធ្វើ​ដូច្នេះ​។​ ​មូលដ្ឋាន​នេះ​នៅ​ចម្ងាយ​២.៣០០​ម៉ា​យ​ខាងត្បូង​ចុង​ខាងត្បូង​បំផុត​នៃ​ប្រទេស​អ៊ីរ៉ង់​តែ​អាច​ស្ថិត​ក្នុង​រង្វង់​វ៉ៃ​ប្រហារ​បាន​យ៉ាង​ល្អ​សំរាប់​បណ្តា​យន្តហោះ​ចាក់​សាំង​​កណ្តាល​អាកាស​។​កោះ​នេះ​ជា​កន្លែង​ឈប់​សំចត​តាម​ធម្មតា​សំរាប់​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាម៉េរិក​។​ ​វា​ជា​ទឹកដី​អង់គ្លេស​មួយ​តែ រដ្ឋាភិបាល​អង់គ្លេស​បាន​ជួល​កោះ​តូច​ច្រឡឹង​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​នេះ​ទៅអោយ​អាម៉េរិក​ចាប់តាំងពី​ឆ្នាំ​១០៦៦​។​...

អូស្ត្រាលី​ពង្រឹង​ការការពារ ខណៈ​ការខូចខាត​ដោយ​ភ្លើង​ឆេះ​ព្រៃ​កើនឡើង​

​អ្នក​ពន្លត់​អគ្គិភ័យ​អូស្ត្រាលី​បាន​ប្រើប្រាស់​អាកាសធាតុ​ត្រជាក់​នៅ​ថ្ងៃ​អង្គារ​ទី​៧​ខែ​មករា​នេះ​ដើម្បី​ព្យាយាម​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ជិត ២០០​កន្លែង​នៅ​តំបន់​​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អូស្ត្រាលី ខណៈ​ដែល​លោក​ស្កត់ ម័រ​រី​សុន នាយករដ្ឋមន្ត្រី​បាន​ត្រៀម​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​និង​ធនាគារ​​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នេះ​។​ ​ភ្លើង​ឆេះ​ព្រៃ​នេះ បាន​ឆេះ​បំផ្លាញ​ដីព្រៃ​ជាង​៨​លាន​ហិច​តា​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី​ដោយ​បាន​សម្លាប់​មនុស្ស​២៥​នាក់​និង​បំផ្លាញ​ផ្ទះ​រាប់ពាន់​ខ្នង​ហើយ​មនុស្ស​​រាប់ពាន់នាក់ បាន​ក្លាយ​ជា​ជន​គ្មាន​ទីជម្រក​។​ ​ក្រុមប្រឹក្សា​ធានារ៉ាប់រង​អូស្ត្រាលី​បាន​បង្កើន​ការប៉ាន់ស្មាន​របស់​ខ្លួន​ចំពោះ​ការអះអាង​ទារ​សំណង​និង​បណ្តឹង​អំពី​ការខូចខាត​ដោយ​អគ្គិភ័យ គឺ​អស់​ទឹកប្រាក់​៧០០ លាន​ដុល្លារ​អូស្ត្រាលី (៤៨៥,៥៩ លាន​ដុល្លារ​អាម៉េរិក​)​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​មាន​ការវាយតម្លៃ​ថា​ចំនួន​ការខូចខាត​នេះ​នឹង​កើនឡើង​បន្ថែម​ទៀត​នៅពេល​​ដែល​តំបន់​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​បន្ថែមទៀត នឹង​ត្រូវ​បាន​រាយការណ៍​។​ ​កាលពី​ថ្ងៃ​ចន្ទ...

មេបញ្ជាការអាម៉េរិកម្នាក់សរសេរលិខិតច្រឡំ ផ្អើលសារព័ត៌មានចុះផ្សាយថាអាម៉េរិកកំពុងដកទ័ពចេញពីអ៊ីរ៉ាក់

សហរដ្ឋអាម៉េរិកហាក់បានប្រកាសថាកងទ័ពអាម៉េរិកកំពុងដកចេញពីទីក្រុងបាកដាដបន្ទាប់ពីរយៈពេលជិត ១៧ ឆ្នាំ ក្នុងពេលមានភាពតឹងជាច្រើនម៉ោងកាលពីថ្ងៃចន្ទទី៦មករា។ ប៉ុន្តែចុងក្រោយទើបដឹងថា ការប្រកាសនោះជា “កំហុសដ៏ស្មោះត្រង់” តែប៉ុណ្ណោះ។ លោកម៉ាក មីលលី នាយអគ្គសេនាធិការចម្រុះ និយាយថា “កត្តាសំខាន់នៅទីនេះគឺថា នេះជាកំហុស” ខណៈលោកព្យាយាមកែកុនព័ត៌មានមិនពិតដែលកើតឡើងនៅពេលកំពុងមានភាពតានតឹងកើនឡើងជាមួយមជ្ឈិមបូព៌ា។...

ហ្វីលីពីន​ត្រៀម​ជម្លៀស​កម្មករ​របស់​ខ្លួន​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់​

​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​បានបញ្ជាឱ្យ​កងទ័ព​ត្រៀម​បញ្ជូន​យន្តហោះ និង​នាវា​របស់ខ្លួន​ដោយ​រង់ចាំ​តែ​មាន​បញ្ជា​ដើម្បី​ជម្លៀស​កម្មករ​​ហ្វីលីពីន​រាប់ពាន់​នាក់​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់ ដោយ​មាន​ការភ័យខ្លាច​ខ្លាំង​ឡើង​អំពី​ការផ្ទុះ​អំពើហិង្សា​នៅ​មជ្ឈិមបូព៌ា​។​ ​ប្រទេស​អាស៊ី​មួយ​ចំនួន​ទៀត​ដែល​មាន​ចំនួន​កម្មករ​ច្រើន​ធ្វើការ​នៅ​មជ្ឈិមបូព៌ា ក៏​អាច​នឹង​ការសម្រេចចិត្ត​ស្រដៀង​គ្នា​នេះ​ផងដែរ ចំ​ពេល​ភាព​តានតឹង​​កើន​ឡើង​រវាង​សហរដ្ឋ​អាម៉េរិក​និង​អ៊ីរ៉ង់​បន្ទាប់​ពី​ការវាយប្រហារ​តាម​អាកាស​ដោយ​អាម៉េរិក​កាលពី​សប្តាហ៍​មុន​​បានសម្លាប់ ឧត្តមសេនីយ៍​អ៊ីរ៉ង់​ម្នាក់​នៅ​ទីក្រុង​បា​ដា​ត​។​ ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ខ្លួន​នឹង​បង្កើន​សន្តិសុខ​ដល់​ជនជាតិ​របស់​ខ្លួន​ប្រមាណ​ជា​១.៦០០ នាក់​នៅ​ប្រទេស​អ៊ីរ៉ាក់​ ដែល​ពួកគេ​ភាគច្រើន​ធ្វើការ​នៅតាម​ការដ្ឋាន​សំណង់​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា បាន​និយាយថា ឥណ្ឌា​មិន​មាន​គម្រោង​ជម្លៀស​ពលរដ្ឋ​​ណា​ម្នាក់​ចេញពី​តំបន់​ដែល​ងាយ​រងគ្រោះ​នោះ​នៅឡើយ​ទេ​។​ ​បន្ទាប់​ពី​ការវាយប្រហារ​តាម​អាកាស​នេះ...

ពួក​សង្គមនិយម​នៅវេ​ណេ​ស៊ុយអេ​ឡា​ចូល​កាន់កាប់​សភា នៅពេល​ក្រុមប្រឆាំង​តែងតាំង​ក្វាយ​ដូ​ជា​ប្រធាន​សភា​ជា​ថ្មី​

​រដ្ឋាភិបាល​សង្គម​និយម​របស់នេ​ណេ​ស៊ុយអេ​ឡា​កាលពី​ថ្ងៃអាទិត្យ​ទី​៥​មករា​បាន​លើក​បន្តុប​ប្រធានសភា​ថ្មី​ម្នាក់​ក្រោយ​ពី​ទាហាន​រារាំង​មិនអោយ​ពួក​សមាជិក​សភា​ប្រឆាំង​ចូល​ក្នុង​អាគារ​សភា ជា​ចំណាត់ការ​មួយ​ដែល​បង្ក​អោយ​មាន​ការ​ថ្កោលទោស​ពី​ប្រទេស​ជាច្រើន ថា​ជា​ការ​វាយប្រហារ​លើ​លទ្ធិប្រជាធិបតេយ្យ​។​ ​ទាហាន ប្រដាប់​ដោយ​ខែល បាន​រារាំង​មិន​អោយ​ប្រធាន​បក្ស​ប្រឆាំង លោក​ហ្ស័ន ក្វាយ​ដូ ចូល​ក្នុង​សភា សំ​រាប់ការ​ឈរឈ្មោះ​ជា​ប្រធានសភា​ជាថ្មី ។​ការរារាំង​ផ្លូវ​​នេះ​អនុញ្ញាត​អោយ​គណបក្ស​សង្គមនិយម​ដែល​កំពុ​ង​កាន់អំណាច ប្រគល់​តំណែង​ប្រធាន​សភា​នេះ​ទៅកាន់​សមាជិក​សភា​លោក ល្វី ប៉ា​រ៉ា ។​...