ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

នាយករដ្ឋមន្ត្រីអ៊ីតាលីបិទប្រទេសមួយទាំងមូលដើម្បីបញ្ឈប់វីរុសកូរ៉ូណា

នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ហ្គីវសេបប៉េ កុនតេ បានបិទប្រទេសរបស់លោកទាំងមូលកាលពីថ្ងៃចន្ទទី៩មីនាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដោយហាមឃាត់រាល់ការធ្វើដំណើរដ៏សំខាន់បំផុតនិងបញ្ចប់ទាំងស្រុងលើការជួបជុំគ្នានៅក្នុងសង្គម បន្ទាប់ពីប្រជាជនអ៊ីតាលីមិនបានទទួលយកការព្រមានគ្រាមុនៗទុកនៅក្នុងចិត្តចំពេលមានការឆ្លងរាលដាលយ៉ាងខ្លាំង។ ពីរថ្ងៃបន្ទាប់ពីដាក់ចេញវិធានការតឹងរ៉ឹងដូចគ្នាលើផ្នែកមួយភាគបួននៃប្រទេសគឺនៅភាគខាងជើងដែលរងគ្រោះខ្លាំងជាងគេ លោកកុនតេបានជម្រុញឱ្យជនជាតិអ៊ីតាលីទាំងអស់ ៦០ លាននាក់ស្នាក់នៅក្នុងផ្ទះ។ ការធ្វើដំណើរតែមួយគត់ដែលត្រូវបានអនុញ្ញាតគឺសម្រាប់ហេតុផលការងារដែលមានការបញ្ជាក់ សម្រាប់លក្ខខណ្ឌសុខភាពឬករណីចាំបាច់ផ្សេងទៀត។ លោកកុនតេនិយាយថា “ទម្លាប់របស់យើងត្រូវតែផ្លាស់ប្តូរ ផ្លាស់ប្តូរឥឡូវនេះ។...

មហា​ចិនដីគោក​មាន​អ្នក​ឆ្លង​ថ្មី​តែ​១៩​នាក់​និង​ស្លាប់​១៧​នាក់​បន្ថែម​

​មហា​ចិនដីគោក​មាន​ករណី​ឆ្លង​កូរ៉ូណា​វីរុស កូវី​ដ​-១៩ ថ្មី​តែ​១៩​នាក់​ទេ​សំ​រាប់​ថ្ងៃ​ចន្ទ​ទី​០៩​មីនា ដោយ​ចុះ​ពី​ចំនួន​៤០​ករណី​កាល​ពី​មួយ​ថ្ងៃមុន​។​ ​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​នៅ​ថ្ងៃ​អង្គារ​នេះ​ក៏​បាន​រាយការណ៍​អ្នក​ស្លាប់​ដោយកូវី​ដ​-១៩​នេះ​ចំនួន​១៧​នាក់​បន្ថែម នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​​វីរុស​នេះ​នៅ​ចិនដីគោក​កើន​ដល់​៣.១៣៦​នាក់​។​ ​អ្នក​ស្លាប់​ទាំង​១៧​នាក់​សំរាប់​ថ្ងៃ​ចន្ទ គឺ​ស្ថិតនៅក្នុង​ទីក្រុង​វូ​ហាន​ទាំងអស់​៕ ​

មេដឹកនាំ​កូរ៉េ​ខាង គីម ជុង​អ៊ុន ត្រួតពិនិត្យ​មើល​សមយុទ្ធ​ហ្វឹកហាត់​បាញ់កាំភ្លើង​ធំ​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​ទី​១០​ខែ​មីនា​នេះ​ថា​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ត្រួតពិនិត្យ​មើល​​ការហ្វឹកហាត់​បាញ់ “​កាំភ្លើង​ធំ​ចម្ងាយ​ឆ្ងាយ​” មួយ​ផ្សេង​ទៀត នៅ​មួយថ្ងៃ​បន្ទាប់​ពី​ប្រទេស​ជប៉ុន បាន​និយាយថា​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ បាន​​បាញ់​នូវ​អ្វី​ដែល​ហាក់ដូចជា​មី​ស៊ី​ល​ផ្លោង​។​ ​វា​ជា​សមយុទ្ធ​ហ្វឹកហាត់​លើក​ទី ២​ក្នុង​រយៈ​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​កើតឡើង​ស្របពេល​ដែល​ភាពជាប់គាំង​ដែល​អូស​បន្លាយពេល​យូរ​នៅក្នុង​កិច្ច​​ចរចា​រំសាយ​អាវុធ​ជា​មួយ​សហរដ្ឋ​អាម៉េរិក​នោះ​។​ ​សារព័ត៌មាន​KCNA...

ឥណ្ឌា​បំបែក​អ្នក​ដំណើរ​ទៅ​ពី​១២​ប្រទេស​រួមមាន វៀតណាម សិង្ហ​បុរី ម៉ាឡេស៊ី​និង​ថៃ​

​អ្នកនាំពាក្យ​ម្នាក់​នៃ​អាជ្ញាធរ​អាកាសយាន​ឥណ្ឌា​បាន​និយាយ​ថា​គ្រប់​អាកាសយានដ្ឋាន​ឥណ្ឌា​អនុវត្ត​ការ​បំបែក​អ្នកដំណើរ​មកពី​១២​កន្លែង​រួមមាន​សិង្ហ​បុរី​ វៀតណាម​និង​ថៃ​នៅពេល​ពួកគេ​មក​ដល់​កន្លែង​យក​អីវ៉ាន់ រហូត​ទាល់តែ​មាន​ការស្គែន​សុខភា​ពរួច នៅ​ពេល​ប្រទេស​នេះ​កំពុង​ចាត់វិធានការ​រារាំង​ការ​​ឆ្លង​រាលដាល​នៃ​កូរ៉ូណា​វីរុស​។​ ​ប្រទេស​មាន​ប្រជាពលរដ្ឋ​ច្រើន​បំផុត​ទី​២​នេះ​តាំងពី​មុន​មក​មាន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ហៅ កូវី​ត​-១៩ ចំនួន​៤២​នាក់​។​ ​វិធានការ​នេះ​ត្រូវបាន​អនុវត្ត​លើ​មនុស្ស​ទៅ​ពី​ចិន កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី អ៊ីរ៉ង់ សិង្ហ​បុរី ថៃ ម៉ាឡេស៊ី...

អ្នកការទូតនិងជនបរទេសច្រើននាក់ជម្លៀសខ្លួនចេញពីកូរ៉េខាងជើង ចំពេលមានការបារម្ភអំពីវីរុសកូរ៉ូណា

ស្ថានទូតជាច្រើននៅក្នុងប្រទេសកូរ៉េខាងជើងបានបិទទ្វារកាលពីថ្ងៃចន្ទទី៩មីនា ខណៈអ្នកការទូតជាច្រើនបានហោះចេញពីប្រទេសនេះបន្ទាប់ពីមានការដាក់កំហិតឱ្យនៅដាច់ដោយឡែកយ៉ាងតឹងរ៉ឹងអស់ជាច្រើនសប្តាហ៍ដោយរបបក្រុងព្យុងយ៉ាងជុំវិញការរីករាលដាលនៃវីរុសកូរ៉ូណា។ កូរ៉េខាងជើងមិនទាន់បានបញ្ជាក់ករណីឆ្លងណាមួយនៅឡើយទេ ប៉ុន្តែបានដាក់ចេញច្បាប់តឹងរ៉ឹងរួមទាំងការបិទព្រំដែនរបស់ខ្លួននិងដាក់ប្រជាជនរាប់ពាន់នាក់ឱ្យនៅដាច់ដោយឡែក។ ច្បាប់នោះក៏អនុវត្តលើជនបរទេសរួមទាំងអ្នកការទូតផងដែរ ក្នុងនោះរួមមានវិធានការដាក់បង្ខាំងពួកគេនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់តែម្តង។ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក អាឡិចសាន់ឌ័រ ម៉ាតសេហ្គោរ៉ា បានពណ៌នាលក្ខខណ្ឌទាំងនោះថាជា “ការប្រាសចាកក្រមសីលធម៌ទាំងស្រុង”។ ទីបំផុតការរឹតត្បិតទាំងនោះត្រូវបានបន្ធូរបន្ថយកាលពីសប្តាហ៍មុន បន្ទាប់ពីការបង្ខាំងជាងមួយខែ នៅពេលជនបរទេសជាង ២០០...

ក្រុម​សមាជិក​សភា​របស់​គណ​បក្ស​ថៃ​ដែល​ទើប​ត្រូវ​រំលាយ បង្កើត​គណបក្ស​ថ្មី​

​សមាជិក​សភា​សេសសល់​ពី​ការហាម​ធ្វើ​នយោបាយ​ចំនួន​៥៥​រូប​នៃ​គណបក្ស​អនាគត​ឆ្ពោះ​ទៅមុខ​ដែល​ត្រូវ​តុលាការ​រំលាយ​ចោល​កាល​ពី​ខែ​មុន កាលពី​ថ្ងៃអាទិត្យ​​ទី​០៨​មីនា​បាន​បង្កើត​ក្រុម​នយោបាយ​ថ្មី​មួយ ឈ្មោះថា «​ធ្វើដំណើរ​ទៅ​មុខ​»​។​ ​លោក​ភី​តា ឡាយ​ចារឺ​នរ៉ា​ត មេដឹកនាំ​ក្រុម​នេះ បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា «​យើង​នឹង​ចុះបញ្ជី​គណបក្ស​ថ្មី​នៅ​សប្តាហ៍​ក្រោយ​។​កិច្ចប្រជុំ​នេះ​បាន​បោះឆ្នោត​​អោយ​ខ្ញុំ​ធ្វើ​ជា​មេដឹកនាំ​បណ្តោះអាសន្ន​របស់​ក្រុម​សមាជិក​សភា​របស់​គណ​បក្ស​ដែល​ត្រូវបាន​រំលាយ​»​។​ ​លោក​ភី​តា បាន​ប្តេជ្ញា​បន្ត​ការងារ​របស់​គណ​បក្ស​អនាគត​ឆ្ពោះទៅមុខ តែ​មិន​ពាក់ព័ន្ធ​នឹង​អតីត​មេដឹកនាំ​របស់​វា​ទេ ដោយ​«​គោលការណ៍​គណបក្ស​អនាគត​​ឆ្ពោះ​ទៅ​មុខ​នឹង​មិន​ផ្លាស់ប្តូរ តែ​វា​នឹង​ជា​ការធ្វើដំណើរ និង​ធ្វើ​ការសំរេចចិត្ត​ផ្ទាល់​របស់​យើង​»​។​...

ការបារម្ភអំពីវីរុសកូរ៉ូណានិងការធ្លាក់ថ្លៃប្រេងឆៅធ្វើឱ្យទីផ្សារហ៊ុនអូស្ត្រាលីខាតបង់ជាង ១០០ ពាន់លានដុល្លារ

ទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារអាម៉េរិកត្រូវបានបាត់ពីភាគហ៊ុនអូស្រ្តាលី ដោយសារការធ្លាក់ចុះនៃតម្លៃប្រេងឆៅ និង ការភ័យស្លន់ស្លោខ្លាំងឡើងអំពីវីរុសកូរ៉ូណា ដោយនាំឱ្យបារម្ភអំពីវិបត្តិសេដ្ឋកិច្ច។ សន្ទស្សន៍ផ្សារហ៊ុន S&P/ASX200 បានធ្លាក់ចុះ ៦,២៤ ភាគរយនៅពេលថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យទី៨មីនា។ មូលធននីយកម្មទីផ្សារនៃផ្សារមូលបត្រអូស្ត្រាលីបានធ្លាក់ចុះ ១១៦,៧...

មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅអាស៊ីត្បិតមានការបារម្ភអំពីវីរុសកូរ៉ូណា

មនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវនានានៅទូទាំងទ្វីបអាស៊ីសម្រាប់ទិវាសិទ្ធិនារីអន្តរជាតិកាលពីថ្ងៃអាទិត្យទី៨មីនា ទោះបីជាការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានបង្ខំឱ្យលុបចោលព្រឹត្តិការណ៍នានានៅក្នុងតំបន់ក៏ដោយ។ នៅប្រទេសចិន ដែលជាចំណុចកណ្តាលនៃការចម្លងមេរោគកូរ៉ូណា ដែលសម្លាប់មនុស្សជាង ៣.៥០០ នាក់និងឆ្លងជាង ១០០.០០០ នាក់នៅទូទាំងពិភពលោក ទូរទស្សន៍រដ្ឋ CCTV បានគូសបញ្ជាក់ពីការងាររបស់បុគ្គលិកពេទ្យស្ត្រីនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ទោះបីមានការកើនឡើងការភ័យខ្លាចចំពោះការរីករាលដាលនៃវីរុសកូរ៉ូណាកាន់តែអាក្រក់ឡើងក៏ដោយ ក៏ការដើរក្បួននៅតែបន្តធ្វើនៅក្នុងប្រទេសថៃឥណ្ឌូនេស៊ីនិងហ្វីលីពីន ខណៈស្ត្រីបានប្រមូលផ្តុំគ្នាតវ៉ានៅក្នុងប្រទេសអភិរក្សនិយមជ្រុលប៉ាគីស្ថានដើម្បីទាមទារឱ្យមាន...

ក្រុមអ្នកដើរក្បួនតវ៉ានៅទិវាសិទ្ធិនារីអន្តរជាតិក្នុងប្រទេសប៉ាគីស្ថានត្រូវគេគប់នឹងដុំថ្មនិងវាយនឹងរំពាត់

ក្រុមអ្នកតវ៉ា នៅទិវាសិទ្ធិនារីអន្តរជាតិនៅក្នុងប្រទេសអភិរក្សនិយមជ្រុលប៉ាគីស្ថានកាលពីថ្ងៃអាទិត្យទី៨មីនា បានរងការវាយប្រហារដោយដុំថ្មនិងរំពាត់ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ចលនាតវ៉ានៅក្នុងសង្គមមួយ ដែលស្ត្រីនៅតែត្រូវគេសម្លាប់នៅក្រោមច្បាប់សម្លាប់ដើម្បី “កិត្តិយស”។ ក្នុងអំឡុងពេលហែក្បួននៅក្នុងរដ្ឋធានី ក្រុមអ្នកតវ៉ាអ៊ីស្លាមមួយក្រុមទៀតបានគប់ដុំថ្មនិងវាយនឹងរំពាត់ទៅលើក្រុមបាតុករការពារសិទ្ធិស្ត្រី ដោយបណ្តាលឱ្យរបួសមួយចំនួន និង បង្ខំឱ្យមនុស្សជាច្រើនស្វែងរកកន្លែងការពារខ្លួន មុនពេលប៉ូលិសធ្វើអន្តរាគមន៍។ ភាពតានតឹងបានកើនឡើងនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ នៅពេលស្ត្រីនិងបុរសប្រហែល ១.០០០...

ករណីឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាម៉េរិកកើនឡើងដល់ ៥០០ នាក់ ខណៈត្រាំនិយាយការពារ ការឆ្លើយតបរបស់គាត់

ចំនួនករណីឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាម៉េរិកដែលបានបញ្ជាក់ បានកើន ឡើងដល់ ៥០០ នាក់កាលពីថ្ងៃអាទិត្យទី៨មីនា រួមទាំងករណីស្លាប់ ២ នាក់ទៀត ខណៈប្រធានាធិបតីដូណាល់ត្រាំនិយាយការពារការឆ្លើយតប “ប្រកបដោយការ សម្របសម្រួលយ៉ាងល្អឥតខ្ចោះ” របស់រដ្ឋបាលគាត់ចំពោះការរីករាលដាល នៃជំងឺនេះ។ ការកើនឡើងនៃករណីឆ្លងវីរុសនេះបានកើតឡើង ខណៈក្រុមគ្រូពេទ្យបាន...