ផ្ទុះកូវីដ១៩នៅកម្ពុជានាំអោយវៀតណាមត្រៀមទប់ទល់
ប្រែសម្រួលៈវាសនា/ហាណូយ៖ខេត្តគៀនយ៉ាងនិង អានយ៉ាង ភាគខាងត្បូងវៀតណាម បានរាយការណ៍អំពីហានិភ័យខ្ពស់ពីការឆ្លងកូវីដ១៩សំរាប់ជនដែលវិលទៅពីកម្ពុជាវិញ។ អាជ្ញាធរ នៅក្នុងខេត្តគៀនយ៉ាង បានប្រាប់អង្គប្រជុំតាមអនឡាញមួយជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងនិងបង្ការកូវីដ១៩កាលពីថ្ងៃសុក្រថា តែប៉ុន្មានថ្ងៃសោះ ខេត្តបានរកឃើញអ្នកកើតកូវីដ១៩ដល់ទៅ១០នាក់ ដោយពួកគេសុទ្ធតែចូលទៅពីកម្ពុជា។ ខេត្តមានព្រំដែនគោកជាង៥០គីឡូម៉ែត្រនិងតំបន់សមុទ្រ៦២.០០០គីឡូម៉ែត្រការ៉េជាមួយកម្ពុជា។រាល់ថ្ងៃ ទូករាប់ពាន់ធ្វើការនេសាទនិងជួញដូរប្រេងព្រមទាំងអាហារសមុទ្រនៅទូទាំងតំបន់សមុទ្រ ដោយការគ្រប់គ្រងការចេញចូលតាមសមុទ្រជាការងារលំបាកមួយ។ ដោយកម្ពុជាកំពុងផ្ទុះជំងឺកូវីដ១៩ ខេត្តភាគខាងត្បូងនេះបានស្នើសុំទៅក្រសួងសុខាភិបាលអោយបង្កើតមន្ទីរពេទ្យកណ្តាលវាលមួយសំរាប់ព្យាបាលអ្នកកើតកូវីដ១៩នៅទីប្រជុំជនហាទៀង...