ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

បៃ​ដិន ថា លោក​នឹង​ប្រឈម​នឹង​ចិន​រឿង «​រំលោភ​» តែ​បើកចំហ​រឿង​សហការ​

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បានបញ្ជាក់​ថា លោក​នឹង​ប្រឈម​តតាំង​នឹង​អ្វី​ដែល​លោក​ហៅថា ការរំលោភ​សេដ្ឋកិច្ច​របស់​ចិន និង​អាកប្បកិរិយា​គឃ្លើន តាម​​រយៈ​ស្ថាបនា​ឡើងវិញ​សម្ពន្ធភាព​មួយ​ដែល​លោក​និយាយថា​អ្នក​កាន់​តំណែង​មុន​របស់​លោក​បាន​បំផ្លាញ តែ​ប្រធានាធិបតី​ថ្មី​រូបនេះ​អោយ​សញ្ញា​អំពី​ការត្រៀម​ធ្វើ​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​លើ​វិស័យ​ជាច្រើន​ផងដែរ​។​ ​ដោយ​ព្រមាន​អំពី​«​មហិច្ឆតា​របស់​ចិន​កាន់តែ​កើនឡើង​»​ក្នុងការ​ប្រជែង​ជាមួយ​សហរដ្ឋ​អាម៉េរិក លោកបៃ​ដិន បាន​និយាយ​នៅក្នុង​សុន្ទរកថា​ស្តីពី​គោលនយោបាយ​ការបរទេស​ធំ​ដំបូង​របស់​លោក​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​របស់​លោក​នឹង​«​ប្រជែង​ចេញពី​ទីតាំង​មាន​កម្លាំង​ពលំ​មួយ ដោយ​កាត់បន្ថយ​ហានិភ័យ​នៅក្នុង​ស្រុក ធ្វើការ​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​របស់​យើង...

មេដឹកនាំ​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី សម្តែង​ការព្រួយបារម្ភ​អំពី​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា និង​ស្វះស្វែង​អោយមាន​ជំនួប​អាស៊ាន​មួយ​លើ​បញ្ហា​នេះ​

​ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​៖ មេដឹកនាំ​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី កាលពី​ថ្ងៃ​សុក្រ​ទី​០៥​កុម្ភៈ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា​និង​បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការបរទេស​របស់​​គេ​អោយ​នាំ​បញ្ហា​នេះ​ទៅ​កាន់​ប្រធាន​អាស៊ាន សំរាប់​បើក​កិច្ចប្រជុំ​ពិសេស​មួយ​របស់​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្លុក​នេះ​ដើម្បី​ពិភាក្សា​សភាពការណ៍​នេះ​អោយ​ស៊ី​ជំរៅ​។​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មូ​យីត​ឌីន យ៉ាស​ស៊ីន បាន​ទៅ​ជួប​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូកូ វី​ដូ​ដូ នៅ​វិមាន​ប្រធានាធិបតី នៅ​ក្រុង​ហ្សា​ការតា​កាលពី​ថ្ងៃ​សុក្រ​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​​ឥណ្ឌូនេស៊ី​។​វា​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​លោក មូ​យីត​ឌីន​ចាប់តាំងពី​លោកឡើងកា​ន់​តំណែង​កាលពី​ខែ​មីនា​ឆ្នាំ​មុន​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​សារព័ត៌មាន​រួមគ្នា​មួយ លោក​ចូកូ...

ខឹង​រឿង​គេ​ចោទ​ថា​ដេក​ជាមួយ​កូនសិស្ស​អាយុ​១៥​ឆ្នាំ គ្រូ​នាយក​ថៃ​ម្នាក់​ដក​កាំភ្លើង​ដោះស្រាយ​បញ្ហា នាំ​ឱ្យ​កូនសិស្ស​រត់​ចែក​ជើង​គ្នា​យក​ប្រាស់​អាយុ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ គ្រូ​នាយក​ម្នាក់​នៅ​ប្រទេស​ថៃ​បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​នៅឯ​ការប្រជុំ​ពេលព្រឹក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​គាត់​ដោះស្រាយ​អំពី​ការអះអាង​ថា​គាត់​បាន​ដេក​ជាមួយ​សិស្ស​ស្រី​អាយុ ១៥ ឆ្នាំ​។​ ​នាយក​សាលា​ឈ្មោះ សា​យ៉ាន ឆា​លី​ផល អាយុ ៦០ ឆ្នាំ​រូប​នេះ​បាន​បង្ក​ការភិតភ័យ​ដល់​ក្មេងៗ​នៅ​សាលា​ថេ​ផា​ក្នុង​ខេត្ត​សុង​ក្លា នាំ​ឱ្យ​ពួកគេ​រត់​ចែក​ជើង​គ្នា​ទាំង​ព្រលឹងចុងសក់...

លោកបៃ​ដិន​បញ្ចប់​ការគាំទ្រ​របស់​អាម៉េរិក​សម្រាប់​សង្គ្រាម​នៅយេ​ម៉ែន និង​ផ្អាក​ការ​ដកទ័ព​ចេញពី​អាល្លឺម៉ង់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សេត​វិមាន​បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅមុន​សុន្ទរកថា​អំពី​គោលនយោបាយ​ការបរទេស​ដ៏​សំខាន់​លើកដំបូង​របស់​គណបក្ស​ប្រជាធិបតេយ្យ យ៉ាង​ដូច្នេះ​ថា​លោក​​ប្រធានាធិបតី​ចូ បៃ​ដិ​ននឹង​បញ្ចប់​ការគាំទ្រ​ផ្នែក​យោធា​របស់​សហរដ្ឋ​អាម៉េរិក​សម្រាប់​សង្គ្រាមរ​បស់​ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​នៅក្នុង​ប្រទេស​យេ​ម៉ែន​។​ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ជេក ស៊ូ​លី​វ៉ាន់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ភ្លាមៗ​មុនពេល​លោកបៃ​ដិន​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្រសួងការបរទេស​ថា​”​គាត់​នឹង​ប្រកាស​បញ្ឈប់​ការគាំទ្រ​របស់​អាម៉េរិក​​សម្រាប់​ប្រតិបត្តិការ​វាយលុក​នៅយេ​ម៉ែន​។ នោះ​គឺជា​ការសន្យា​ដែល​គាត់​បានធ្វើ​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត ដែល​គាត់​នឹង​ត្រូវ​អនុវត្ត​”​។​ ​ការបញ្ចប់​ការគាំទ្រ​ផ្នែក​យោធា​របស់​អាម៉េរិក​សម្រាប់​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​ដែល​កំពុ​ង​ប្រយុទ្ធ​នៅក្នុង​ប្រទេស​យេ​ម៉ែន​គឺ​បញ្ច្រាស់​គោលនយោបាយ​របស់​អតីត​ប្រធានាធិបតី​​ដូ​ណា​ល់​ត្រាំ ដែល​ផ្តល់​ជំនួយ​ភស្តុភារ​និង​ការលក់​អាវុធ​ទំនើបៗ​ជាច្រើន​ដូចជា​គ្រាប់បែក​បញ្ជា​គោល​ដី​វាយប្រហារ​ជាដើម​។​ ​ដោយ​បង្ហាញ​នូវ​វិធីសាស្ត្រ​ថ្មី​របស់​វ៉ាស៊ីនតោន​ចំពោះ​សង្គ្រាម​ដែលនាំឱ្យ​មាន​វិបត្តិ​មនុស្សធម៌​នោះ រដ្ឋបាលបៃដិ​នក៏​តែងតាំង​ប្រេសិត​នៅយេ​ម៉ែន​ផងដែរ​គឺ​លោក...

វៀតណាម​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ក្នុង​សហគមន៍​៩​នាក់​ទៀត​

ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​វៀតណាម​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​បាន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ក្នុង​សហគមន៍​ចំនួន​៩​ករណី​ទៀត​នៅ​ទីក្រុង​ហាណូយ​និង​នៅក្នុង​ខេត្ត​ចំនួន​៤​។​ ​ក្រសួង​សុខាភិបាល​បាន​និយាយថា ក្រុង​ហាណូយ ខេត្ត ហាយ​ហ្វឿង និង​ប៊ីញ ហ្វឿង ភាគខាងត្បូង​មួយៗ ត្រូវបាន​រក​ឃើញ​អ្នក​ឆ្លង​ម្នាក់​និង​ខេត្ត​ក្វាង នី​ញ មាន​អ្នក​ឆ្លង​២​នាក់​និង ខេត្ត​យ៉ាយ ឡាយ​ ភាគ​កណ្តាល​មាន​អ្នក​ឆ្លង​៤​នាក់​។​ ​តួលេខ​ឆ្លង​ថ្មី​នេះ​ធ្វើ​អោយ​វៀតណាម​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​១.៩៥៧​នាក់...

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​អ៊ែ​រឡាញ​ប្រកាស​ខាត ១០៦ លាន​ដុល្លារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​អ៊ែ​រឡាញ​បានប្រកាស​ពី​ការខាតបង់​ចំណេញ​សុទ្ធ​ចំនួន ១៤២ លាន​ដុល្លារ​សិង្ហ​បុរី (១០៦,៣៦ លាន​ដុល្លារ​អាម៉េរិក​) នៅក្នុង​ត្រីមាស​ទី ៣ ដោយសារ​ចំនួន​អ្នកដំណើរ​បាន​ធ្លាក់ចុះ ៩៧,៦ ភាគរយ​ដោយសារ​ជំងឺ​រាតត្បាត ទោះបីជា​អាជីវកម្ម​ដឹកជញ្ជូន​ទំនិញ​របស់​ខ្លួន​រក្សា​លំនឹង​បាន​ល្អប្រសើរ...

ជំនួយការ​ជាន់ខ្ពស់​ម្នាក់​ទៀត​របស់​ស៊ូ ជី ត្រូវបាន​ចាប់ខ្លួន​នៅ​មី​យ៉ាន់​ម៉ា​

ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​ឥស្សរជន​សំខាន់​ម្នាក់ទៀត​នៅក្នុង​គណបក្ស​សម្ពន្ធជាតិ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សាន ស៊ូ​ជី លោក​វីន អេច​ទីន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌​មាន​បរទេស​​ថា លោក​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​រដ្ឋប្រហារ​នៅ​សប្តាហ៍​នេះ នៅពេល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​អោយ​ដោះ​លែ​ជន​ត្រូវ​ចាប់ខ្លួន​ក្តី​។​ ​លោក​វីន អេច​ទីន អាយុ​៧៩​ឆ្នាំ ជា​មនុស្ស​ជំនិត​របស់​ស៊ូ​ជី និង​ជា​អ្នកទោសនយោបាយ​ដ៏​យូរ​ម្នាក់ ក្នុងអំឡុង​យុទ្ធនាការ​បញ្ចប់​ការគ្រប់គ្រង​យោធា​រាប់​ទសវត្សរ៍​។​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​​ទ័រ​ថា​លោក​ត្រូវបាន​ប៉ូលិស​នាំ​ចូល​ក្នុង​រថយន្ត​មួយ​ពី​ក្រុង​យ៉ាងហ្គោន​ទៅកាន់​រដ្ឋធានី ណៃពី​ដោ​រ​។​ ​លោក​មិន​បាន​និយាយ​ថា​តើ​លោក​ត្រូវបាន​គេ​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អ្វី​នោះ​ទេ...

ក្រុមប្រឹក្សាសន្តិសុខ​អំពាវនាវ​ឱ្យ​ដោះលែង​លោកស្រី​ស៊ូ​ជី ខណៈ​លោកបៃ​ដិន​ប្រាប់​យោធា​មី​យ៉ាន់​ម៉ា​ឱ្យ​ចុះចេញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​ដោះលែង​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង សាន ស៊ូ​ជី និង​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​យោធា​​និង​សង្កត់​ធ្ងន់​លើ​ភាពចាំបាច់​ដើម្បី​ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​មិន​បាន​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​សប្តាហ៍​នេះ​ទេ​។​ ​ខណៈ​ដែល​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​និយាយថា យោធា​គួរតែ​ចុះចេញ​ពី​អំណាច ហើយ​ទីប្រឹក្សា​សន្តិសុខ​របស់​គាត់​និយាយថា រដ្ឋបាលបៃដិ​ន​កំពុង​ពិចារណា​លើបទប​ញ្ជា​ប្រតិបត្តិ​ដែល​អាច​​រួមបញ្ចូល​ទាំង​ការដាក់ទណ្ឌកម្ម​។​...

ចិន​និយាយថា អាម៉េរិក​បង្ក​ភាព​តានតឹង​បន្ទាប់ពី​បញ្ជូន​នាវា​មក​ជិត​កោះ​តៃវ៉ាន់​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​សហរដ្ឋ​អាម៉េរិក​មាន​ចេតនា​«​បង្ក​ភាព​តានតឹង​» និង​រំខាន​ដល់​សន្តិភាព​និង​ស្ថិរភាព នេះ​បើ​តាម​ការប្រកាស​របស់​យោធា​ចិន បន្ទាប់​ពី​នាវាចម្បាំង​អាម៉េរិក​មួយ​បាន​បើក​​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ជា​បេសកកម្ម​ដូច្នេះ​ជា​លើកដំបូង​នៅក្រោម​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ចូ បៃ​ដិន​។​ ​ចិន​ដែល អះអាងថា កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន តែ​ធ្វើ​អោយ​ខឹង​ដោយសារតែ​ការគាំទ្រ​របស់​អាម៉េរិក​ចំពោះ​កោះ​សេរីនិយម​នេះ រួមានការ​លក់​សព្វាវុ​ធនិង​ការបញ្ជូន​នាវ​ចម្បាំង​កាត់​ច្រក​​សមុទ្រ​តៃវ៉ាន់​ផង​។​ ​កងទ័ពជើងទឹក​អាម៉េរិក បាន​និយាយថា នាវា​ពិឃាត​ប្រដាប់​ដោយ​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​វាយប្រហារ...

នាវាចម្បាំង​ទី​មួយ​របស់​អាម៉េរិក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ចាប់តាំងពី​ថ្ងៃ​សម្ពោធ​កាន់​តំណែង​របស់​លោកបៃ​ដិន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កងទ័ពជើងទឹក​អាម៉េរិក​និយាយ​ថា​នាវាចម្បាំង​អាម៉េរិក​មួយគ្រឿង​បាន​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុងការ​ធ្វើ​ដំណើរ​លើ​ក​ដំបូង​ចាប់​តាំង​​ពី​ការ​ឡើងកាន់​តំណែង​របស់​ប្រធានាធិបតី​ចូ បៃ​ដិន​។​ ​កង​នា​វាទី​៧​អាម៉េរិក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាវា​ពិឃាដ USS John S. McCain ដែល​បំពាក់​មី​ស៊ី​លបញ្ជា​ទិស​ប្រភេទ Arleigh Burke​បាន​ដឹកនាំ​ការឆ្លងកាត់​ជា​ទម្លាប់​លើ​ផ្លូវទឹក​​ខ័ណ្ឌ​ចែក​រវាង​ដី​ចិនដីគោ​កនិង​កោះ​តៃវ៉ាន់​។​...