គណបក្សប្រឆាំងរបស់ថៃ ប្រឈមការរំលាយចោលបើសិនជាត្រូវរកឃើញថានៅក្រោមឥទ្ធិពលរបស់ថាក់ស៊ីន
ប្រែសម្រួលៈវាសនា/បាងកក៖គណបក្សភឿថៃ ដែលជាបក្សប្រឆាំងធំបំផុតបានបដិសេធថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត មិនបានប្រើឥទ្ធិពលមកលើគណបក្សទេ នៅពេលសកម្មជន ស្រ៊ីស៊ូវ៉ាន ហ្សាន់យ៉ា គ្រោងនឹងស្នើសុំគណៈកម្មាធិការរៀបចំការបោះឆ្នោតអោយពិនិត្យមើលបញ្ហានេះ។ បើសិនជាត្រូវបានបញ្ជាក់ថាជាការពិត គណបក្សនេះប្រឈមនឹងការការរំលាយចោលដោយសារវារំលោភច្បាប់គណបក្សនយោបាយ។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីលោកថាក់ស៊ីនដែលកំពុងរស់នៅដោយការនិរទេសខ្លួននៅបរទេស បានសរសេរលិខិតស្នើសុំអោយអ្នកបោះឆ្នោតនៅឈៀងម៉ៃ គាំទ្រ...