ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

រដ្ឋាភិបាល​ថៃ​ឈ្នះ​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​ពី​ក្រុម​សភា​ប្រឆាំង​

​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ​បាន​ឈ្នះ​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​នៅក្នុង​សភា ក្រោយ​ការ​ជជីក​សួរ​ដេញដោល​អស់​៤​ថ្ងៃ​ដោយ​ផ្តោត​លើ​មន្ត្រី​រដ្ឋាភិបាល​​កំពូល​ចំនួន​៦​រូប រួម​មាន​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា​។​ ​លោក​ប្រា​យុទ្ធ ទទួលបាន​សម្លេង​ឆ្នោត​ជឿទុកចិត្ត​២៧២ ទល់នឹង​៤៩​មិន​ទុកចិត្ត​។​ចំណែក​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង់​ស៊ូ​វ៉ុន បាន​២៧៧​ទល់នឹង​៥០(២៧៧-៥០),​ឧបនាយក​​រដ្ឋមន្ត្រី វី​សា​នុ គ្រី​-​ង៉ា​ម​២៧២-៥៤,​រដ្ឋមន្ត្រី​មហាផ្ទៃ អានុ​ពង់ ផាវ​ចិន្តា ២៧២-៥៤,​រដ្ឋមមន្ត្រីការបរទេសទេ​ស...

រុស្ស៊ីបញ្ជូននាវាចម្បាំងទៅស៊ីរី និង បន្ទោសរដ្ឋាភិបាលក្រុងអង់ការ៉ាចំពោះការស្លាប់ទាហានតួកគី

រុស្ស៊ីកាលពីថ្ងៃសុក្រទី២៨កុម្ភៈបាននិយាយថា ខ្លួនបានបញ្ជូននាវាចម្បាំងចំនួន ២ គ្រឿងបំពាក់ដោយមីស៊ីលបញ្ជាទិសទៅកាន់ដែនទឹកនៅឯនាយឆ្នេរប្រទេសស៊ីរីនិងបានស្តីបន្ទោសរដ្ឋាភិបាលក្រុងអង់ការ៉ាចំពោះការស្លាប់ទាហានតួកគី ៣៣ នាក់នៅក្នុងខេត្តអ៊ីដលីបរបស់ស៊ីរីនៅមួយថ្ងៃមុននេះ។ ការស្លាប់ទាហានតួកគីកាលពីថ្ងៃព្រហស្បតិ៍ និង ការរងរបួសទាហាន ៣២ នាក់ផ្សេងទៀត ដែលប្រកាសដោយអភិបាលខេត្តហាតាយរបស់តួកគីជាប់ព្រំដែនស៊ីរី បានបង្កើនចំនួនទាហានតួកគីដែលស្លាប់ក្នុងតំបន់ឡើងដល់ ៥៤ នាក់ក្នុងខែកុម្ភៈនេះ។...

ភាពមិនប្រាកដប្រជា​កើនឡើង​នៅពេល​ផែនការ​កោះប្រជុំ​សភា​របស់​មហាធៀ​ត្រូវ​ជំទាស់​

ភាពមិនប្រាកដប្រជា​ន​យោ​បាយ​ម៉ាឡេស៊ី​បាន​កើន​ឡើង​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ​បន្ទាប់ពី​ប្រធាន​សភា​បាន​និយាយថា លោក​ជំទាស់​នឹង​សំណើ​របស់​មេដឹកនាំ​បណ្តោះ​​អាសន្ន​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត អោយ​សភា​បើក​កិច្ចប្រជុំ​ពិសេស​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។​ ​មហា​ធៀ ដែល​បាន​លាឈប់​នៅ​សប្តាហ៍​នេះ​ដោយសារ​សម្ពន្ធភាព​ចម្រុះ​របស់​លោក​បែកបាក់​ផ្ទៃក្នុង​នាំ​ដល់​ការបាត់បង់​សម្លេង​ភាព​ច្រើន​ក្នុង​សភា​នោះ បាន​និយាយ​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ថា ព្រះមហាក្សត្រ​បាន​សុំ​អោយ​សភា​បោះឆ្នោត​ជ្រើសរើស​អ្នក​ស្នង​តំណែង​ម្នាក់​ពី​លោក​។​ ​តែ​ប្រធាន​សភា​បាន​និយាយថា លោក​បាន​ទទួល​លិខិត​មួយ​មក​ពី​មហា​ធៀ សុំ​អោយ​បើក​សម័យប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​ចន្ទ​ទី​០២​មីនា តែ​វា​មិន​អាច​ធ្វើបាន​ទេ​បើ​មិន​មាន​បញ្ជា​​ពី​ស្តេច ដូច្នេះ​កាលបរិច្ឆេទ​សំរាប់​កិច្ចប្រជុំ​ដូច្នេះ​នឹង​ត្រូវ​ប្រកាសជូន​នៅពេល​ក្រោយ​។​ ​ព្រះមហាក្សត្រ​ទី​៩​របស់​ម៉ាឡេស៊ី ព្រះ​ចៅ​ស៊ុល​តង់...

ប្រេង​ឆៅ​ធ្លាប់​ទាប​បំផុត នៅពេល​ឈ្មួញ​ភ័យខ្លាច​វីរុស​

​ថ្លៃ​ប្រេង​បាន​ដាំ​ក្បាល​ចុះ​ដល់​កំរិត​ទាប​បំផុត​ធៀប​នឹង​តំលៃ​នានា​ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ ដោយ​ដាក់​វា​នៅលើ​ផ្លូវ​នៃ​ការធ្លាក់​ថ្លៃ​ប្រចាំ​សប្តាហ៍​ច្រើន​បំផុត​ក្នុង​​ពេល​៤​ឆ្នាំ​មកនេះ នៅពេល​ការឆ្លង​រាលដាល់​យ៉ាង​លឿន​នៃ​កូរ៉ូណា​វីរុស​បាន​បង្ក​ការភ័​យ​ខ្លាច​ថា​នឹង​បន្ថយ​តំរូវការ​ប្រេង​លើ​ពិភពលោក​។​ ​ពួក​អ្នកវិនិយោគ​កាន់តែ​ព្រួយបារម្ភ​អំពី​ការផ្ទុះ​ជម្ងឺឆ្លង​ជា​សកល​មួយ​នៅពេល​វីរុស​នេះ​បាន​ឆ្លង​រាលដាល​ហួស​ប្រទេស​ចិន​ទៅ​ដល់​ប្រទេស​៤៦​ទៀត​។​ ​ប្រេង​ឆៅ​Brent សំរាប់​លក់​ចេញ​នៅ​ខែ​ឧសភា ធ្លាក់ខុះ​១,៣៧​ដុល្លារ​មក​នៅត្រឹម​៥០,៣៦​ដុល្លារ​ក្នុង​១​បារ៉ែល​ដែលជា​កំរិត​ថ្លៃ​ទាប​បំផុត​ក្នុ​រយៈពេល​១៤​ខែ​មក​​នេះ​។​ ​ចំណែក​ប្រេង​ឆៅ​West Texas Intermediate (WTI)​នៅ​អាម៉េរិក​ធ្លាក់ចុះ​១,៣៣​ដុល្លារ​មក​នៅត្រឹម​៤៥,៧៦​ដុល្លារ​ក្នង​មួយ​បារ៉ែល​។​ ​សូមបញ្ជាក់​ថា ថ្លៃ​ប្រេង​ឆៅ​នៅ​អាម៉េរិក​បាន​ចុះ​អស់​១៤​ភាគរយ​ក្នុង​រយៈពេល​តែ​១​សប្តាហ៍ ជា​ចំនួន​ចុះ​ច្រើន​បំផុត​ប្រចាំ​សប្តាហ៍​ចាប់តាំងពី​ឆ្នាំ​២០១១​មក​។​ចំ​ណែ​​ក​ប្រេង Brent...

ចលាចលនៅតំបន់ការ៉ាអ៊ីព ក្រោយកំពង់ផែជាច្រើនមិនអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍ធំៗ ចូលចតដោយសារបារម្ភអំពីវីរុសកូរ៉ូណា

សាធារណរដ្ឋដូមីនិច បានរុញច្រាននាវាទេសចរណ៍មួយគ្រឿងដែលមានមនុស្ស ប្រហែល ១.៥០០ នាក់ឱ្យចេញទៅឆ្ងាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ ក្រោយការព្រួយបារម្ភអំពីវីរុសកូរ៉ូណាបានរាលដាលដល់តំបន់ទេសចរណ៍ការ៉ាអ៊ីព។ មន្ត្រីក្នុងតំបន់នៅទីនោះបានបដិសេធមិនអនុញ្ញាតឱ្យអ្នកដំណើរចាកចេញពីនាវា Braemar កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានដឹងថា អ្នកខ្លះនៅលើកប៉ាល់របស់ ក្រុមហ៊ុន Bonheur...

ប៉ូលិស​ថៃ​រកឃើញ​សាកសព​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​៧​នាក់​នៅក្នុង​អាង​ស្តុក​ទឹក​នៅ​ខេត្ត​ឈៀង​រ៉ៃ​

​ប៉ូលិស​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ​បាន​និយាយថា សាកសព​មនុស្ស​៧ នាក់​ដែល​ត្រូវបាន​គេ​ជឿ​ថា​ជា​ពួក​អ្នក​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​រកឃើញ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​កុម្ភៈ ​នៅក្នុង​អាង​ស្តុក​ទឹក​មួយ​នៅក្នុង​តំបន់​ដែល​ស្ថិតនៅ ក្រោម​ការគ្រប់គ្រង​របស់​យោធា​។​ ​ប៉ូលិស​នៅ​ស្រុក​មែសៃ​នៅ​ខេត្ត​ឈៀង​រ៉ៃ បាន​និយាយថា​ មនុស្ស​ទាំង​៧​នាក់​ត្រូវបាន​គេ​គិត​ថា​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ះទង្គិច​ប្រដាប់​អាវុធ​ជា​មួយ​ទាហាន​​កាលពី​ថ្ងៃ​ចន្ទ​។​ ​តំបន់​នោះ​គឺ​ល្បី​ថា​ជា​ផ្លូវ​សម្រាប់​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ ដែល​ប្រទេស​ជិតខាង​ហើយ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​កងកម្លាំង​​សន្តិសុខ​ជួបប្រទះ​អ្នកជួញដូរ​គ្រឿងញៀន​នៅ​ទីនោះ ដែល​ភាគច្រើន​ដឹកជញ្ជូន​គ្រឿងញៀន​មេ​តាំ​ហ្វេ​តា​មីន​។ ប្រទេស​ថៃ​គឺ​ជា​ទីផ្សារ​និង​ជា​កន្លែង​ឆ្លងកាត់​គ្រឿងញៀន​។​ ​ប៉ូលិស​បាន​និយាយថា ថង់​ធំ​ចំនួន​២១​ថង់​ដែល​ផ្ទុក​គ្រឿងញៀន​ជា​ថ្នាំ​គ្រាប់​មេ​តាំ​ហ្វេ​តា​មីន​និង​ថ្នាំញៀន​ម៉ា​ទឹកកក​ត្រូវបាន​រកឃើញ​នៅលើ​មាត់​ច្រាំង​នៃ​អាង​​ស្តុក​ទឹក​នោះ​នៅ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​មាន​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​ចន្ទ​នោះ​។​ ​គ្រឿងញៀន​ទាំងនោះ...

មិត្ត​បរទេស​យកចិត្តទុកដាក់​ដល់​ប្រទេស​ចិន​

​យប់​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ វិទ្យាស្ថាន​ខុង​ជឺ​និង​វិទ្យាស្ថាន​បកប្រែ​ជាន់ខ្ពស់​នៃ​សាកល វិទ្យាល័យ​ព្រុ​ច​សែ​ល​ភាសា​បារាំង ប្រទេស​បែលហ្ស៊ិក បានរួម​គ្នា​រៀបចំ​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ចិន​ខិតខំ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង ។ រូបថត​នេះ​បាន បង្ហាញ​ពី​ទិដ្ឋភាព ដែល​និស្សិត​នៃ​សាកលវិទ្យាល័យ​នេះ​បង្ហាញ​ស្នាដៃ​សិប្បកម្ម​កាត់...

IMF ទំនងជានឹងទម្លាក់ចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលលោក ដោយសារតែវីរុសកូរ៉ូណា

អ្នកនាំពាក្យ IMF មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈថា វីរុសកូរ៉ូណាដែលរាតត្បាតយ៉ាងរហ័សនឹងជះផលប៉ះពាល់លើកំណើនសេដ្ឋកិច្ចសកលលោក ហើយជាលទ្ធផលអង្គការមូលនិធីរូបិយវត្ថុអន្តរជាតិ (IMF) ទំនងជានឹងទម្លាក់ចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលលោក។ នាយកគ្រប់គ្រងទូទៅរបស់ IMF លោកស្រីគ្រីស្តាលីណា ចចជីវ៉ា រំពឹងអំពីការទម្លាក់ការព្យាករណ៍នេះនៅថ្ងៃសៅរ៍ខាងមុខ អំឡុងកិច្ចប្រជុំមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសសេដ្ឋកិច្ចធំៗទាំង២០លើពិភពលោកនៅទីក្រុងរីយ៉ាដ។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រីនិយាយថា...

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅអ៊ីរ៉ង់កើនឡើងដល់ ២៦ នាក់

អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈថា ចំនួនអ្នកស្លាប់ ដោយសារ វីរុសកូរ៉ូណាបានកើនឡើងដល់ ២៦ នាក់ ដែលជាចំនួនខ្ពស់បំផុតនៅខាងក្រៅ ប្រទេសចិន ហើយចំនួនអ្នកឆ្លងសរុបនៅពេលនេះមានចំនួន ២៤៥ នាក់រួមទាំង មន្ត្រីជាន់ខ្ពស់មួយចំនួនផង។ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ការផ្ទុះឡើងនៃមេរោគនេះបានជំរុញឱ្យអាជ្ញាធរ លុបចោលការថ្វាយបង្គំព្រះរាល់ថ្ងៃសុក្រនៅតាមទីប្រជុំជនចំនួន...

ទាហានតួកគី២៩នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមជើងអាកាសដោយកងកម្លាំងស៊ីរី

ទាហានតួកគី២៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយកងកម្លាំងរដ្ឋាភិបាលស៊ីរីនៅភាគឦសានប្រទេសស៊ីរី។ ការស្លាប់ដ៏ច្រើននេះកត់សម្គាល់ពីការកើនឡើងយ៉ាងខ្លាំងនៅក្នុងជម្លោះរវាងកងទ័ពតួកគីនិងកងកម្លាំងស៊ីរីដែលគាំទ្រដោយរុស្ស៊ី ដែលបានធ្វើសង្គ្រាមចាប់តាំងពីដើមខែកុម្ភៈមក។ លោក រ៉ាមី ដូហ្គាន អភិបាលខេត្តហាតាយរបស់តួកគីជាប់នឹងខេត្តអ៊ីដលីបរបស់ស៊ីរីបាននិយាយថា ទាហាន ២៩ នាក់ត្រូវបានសម្លាប់និងអ្នកផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងការវាយប្រហារកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧កុម្ភៈ។ ក្រៅពីទាហានតួកគី ៣ នាក់ដែលត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅខេត្តអ៊ីដលីប ការស្លាប់និងរបួសនេះកត់សម្គាល់ពីការស្លាប់ច្រើនបំផុតសម្រាប់តួកគីក្នុងរយៈពេលតែមួយថ្ងៃ...