កូរ៉េខាងត្បូងផ្ទុះការឆ្លងកូវីដ១៩ក្នុងសហគមន៍ធ្ងន់ធ្ងរ អស់ពី៩០០នាក់ឥឡូវឡើងដល់១.០០០នាក់ក្នុងមួយថ្ងៃ
ប្រែសម្រួលៈវាសនា/សេអ៊ូល៖កូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យទី១៣ធ្នូ បានរាយការណ៍ការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន១.០៣០នាក់ ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនដែនមានពីមុននិងក៏ជាការឆ្លងខ្ពស់បំផុតដល់ថ្ងៃទី២ជាប់គ្នា នៅពេលប្រទេសនេះកំពុងតស៊ូដោះស្រាយការផ្ទុះជំងឺកូវីដ១៩នៅរលកទី៣ដ៏អាក្រក់ជាងរលកមុនៗ។ ប្រទេសនៅអាស៊ីខាងកើតនេះ កាលពីមុនជាគំរូមួយនៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសកលនេះតែការផ្ទុះឡើងវិញនៅរដ្ឋធានីសេអ៊ូលនិងតំបន់ជុំវិញ បណ្តាលអោយប្រធានាធិបតី មូន ជែអ៊ីនធ្វើការសុំទោសតាមបណ្តាញសង្គមហ្វេសប៊ុក ចំពោះបរាជ័យនៃរដ្ឋាភិបាលរបស់លោកក្នុងការទប់ស្កាត់ការផ្ទុះជំងឺនៅរលកចុងក្រោយនេះ។ កាលពីថ្ងៃសៅរ៍ លោកបានហៅសភាពការណ៍នេះថា«ធ្ងន់ធ្ងរណាស់» ក្រោយអាជ្ញាធរបានរាយការណ៍ការឆ្លងថ្មី៩៥០នាក់ ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីជំងឺកូវីដ១៩លេចមុខនៅក្នុងប្រទេសនេះ។តែនៅថ្ងៃអាទិត្យនេះវាកាន់តែធ្ងន់ធ្ងរទៅ គឺមនុស្ស១.០៣០នាក់បន្ថែមបានឆ្លងជំងឺផ្លូវដង្ហើមនេះ...