ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

ជនជាតិ​កាណាដា​៦៣​នាក់​ស្ថិត​នៅក្នុង​ចំណោម​អ្នក​ស្លាប់​ក្នុង​ការធ្លាក់​យន្តហោះ​នៅ​អ៊ីរ៉ង់​

​នាយករដ្ឋមន្ត្រី​កាណាដា លោក​ចា​ស្ទីន ទ្រុយ​ដូ​( Justin Trudeau) បាន​ប្តេជ្ញា​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ទទួលបាន​ចម្លើយ​បន្ទាប់​ពី​យន្តហោះ​ដឹក​អ្នក​ដំ​​ណើ​រអ៊ុយ​ក្រែន​មួយ​គ្រឿង​បាន​ធ្លាក់ កាលពី​ថ្ងៃ​ពុធ​ទី​៨​មករា​ដោយ​បាន​សម្លាប់​ជនជាតិ​កាណាដា​យ៉ាងតិច​៦៣​នាក់​គឺ​ប៉ុន្មាន​នាទី​បន្ទាប់​យន្តហោះ​នេះ​បាន​​ហោះ​ចេញ​ពី​រដ្ឋធានី​របស់​អ៊ីរ៉ង់​។​ ​លោក ចា​ស្ទីន ទ្រុយ​ដូ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អ្នកដំណើរ​១៣៨​នាក់​តាម​ជើងហោះហើរ​នោះ បាន​ភ្ជាប់​ទៅ​កាណាដា​។ ក្នុង​យន្តហោះ​នេះ​រួម​ទាំង​និស្សិត​​អន្តរជាតិ​ជាច្រើន​នាក់​ដែល​បាន​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​នៅ​ទូទាំង​ប្រទេស​កាណាដា​។ អ្នក​ទើប​រៀប​អាពាហ៍ពិពាហ៍​ច្រើន​នាក់​និង​គ្រួសារ​​កាណាដា​មួយ​មាន​មាន​សមាជិក​៤​នាក់​ក៏​បាន​ធ្វើដំណើរ​តាម​យន្តហោះ​នេះដែរ​។​...

អង្គការ​WHO៖ ការផ្ទុះ​ជំងឺ​រលាក​សួត​នៅ​ចិន​អាច​ទាក់ទង​នឹង​វីរុស​ប្រភេទ​ថ្មី​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៨​មករា​ថា ជំងឺ​រលាក​សួត​ជាង​៥០​ករណី​នៅ​ទីក្រុង​វូ​ហាន ក្នុង​ប្រទេស​ចិន​អាច​បណ្តាល​​មក​ពី​ក្រុម​វីរុស​ដែល​ទើប​នឹង​កើត​ថ្មី​ដែល​ធ្លាប់​បាន​បណ្តាលឱ្យ​មាន​កា​រ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​(​ជំងឺ​Sars )​នៅ​ចិន​និង​រោគសញ្ញា​ផ្លូវដង្ហើម​(​ជំងឺ​Mers)​នៅ​មជ្ឈិមបូព៌ា​។​ ​ខណៈពេលដែល​ភ្នាក់ងារ​សុខភាព​របស់​អង្គការសហប្រជាជាតិ​នេះ​បាន​និយាយថា​ខ្លួន​ត្រូវការ​ព័ត៌មាន​ច្រើន​បន្ថែមទៀត​ដើម្បី​បញ្ជាក់​ច្បាស់​អំពី​ប្រភេទ​នៃ​វីរុស​​ដែល​បង្ក​ឱ្យ​មាន​ការឆ្លង​មេរោគ​នេះ ខ្លួន​បាន​និយាយថា វា​អាច​ជា​វីរុស​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​។​ ​វីរុស​ជំងឺ​ផ្លូវដង្ហើម ជាព​ពួក​នៃ​វីរុស​ដែល​អាច​បង្ក​ឱ្យមាន​ជំងឺឆ្លង​ផ្សេងៗ​ចាប់​ពី​ជំងឺ​ផ្តាសាយ​ធម្មតា​រហូតដល់​ជំងឺ​SARS ។​ប្រភេទ​វីរុស​មួយចំនួន​មិន​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ​ខណៈពេល​ដែល​ករណីខ្លះ​ដូច​ជា​ជំងឺ​MERS គឺ​ធ្ងន់ធ្ងរ​ជាង​។​ ​អង្គការ​WHO បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា...

អេហ្ស៊ីប បារាំង ក្រិកនិងស៊ីបប្រកាស “មោឃៈ” ចំពោះកិច្ចព្រមព្រៀងរវាងតួកគីនិងលីប៊ី

បារាំង ក្រិក អេហ្ស៊ីបនិងស៊ីបកាលពីថ្ងៃពុធទី៨មករាបានប្រកាស “មោឃៈ” ចំពោះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងអង់ការ៉ានិងលីប៊ី ដែលផ្តល់សិទ្ធិឱ្យតួកគីលើតំបន់ដ៏ធំនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។ សេចក្តីថ្លែងការណ៍មួយដែលចេញដោយរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងបួន ដែលបានជួបប្រជុំគ្នានៅក្នុងទីក្រុងគែរ បាននិយាយថា កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះបានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។ សមភាគីអ៊ីតាលីរបស់ពួកគេ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ មិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះទេ។ កិច្ចព្រមព្រៀងពីរ ដែលត្រូវបានថ្កោលទោសដោយរដ្ឋនៅតំបន់សមុទ្រមេឌីទែរ៉ាណេទាំងបួននេះ...

ប្រមុខមន្ទីរបញ្ចកោណ ៖ អាម៉េរិកស្តារឡើងវិញនូវ “កម្រិតប្រុងប្រយ័ត្ន” លើអ៊ីរ៉ង់

រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ បាននិយាយកាលពីថ្ងៃពុធទី៨មករាថា សហរដ្ឋអាម៉េរិកបានស្តារឡើងវិញនូវកម្រិតប្រុងប្រយ័ត្នមួយចំនួនចំពោះអ៊ីរ៉ង់ បន្ទាប់ពីមានការវាយប្រហារដោយដ្រូនកាលពីថ្ងៃទី ៣ ខែមករាដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាសេម សូឡីម៉ានី នៅទីក្រុងបាកដាដ។ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំគិតថានៅចំណុចនេះជាមួយនឹងការវាយប្រហារដែលយើងបានធ្វើប្រឆាំងនឹងក្រុម KH (កាតាអេបហេសប៊ូឡា)...

មិនទាន់ផ្ទុះសង្រ្គាមទេ ព្រោះអាម៉េរិក​មិន​សងសឹក​ចំពោះ​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​អ៊ីរ៉ង់

​អាម៉េរិក​និង​អ៊ីរ៉ង់​មើលទៅ​ហាក់​មិន​ចាត់វិធានការ​អ្វី​ថ្មី​ដែល​នឹង​នាំ​ដល់​ការផ្ទុះ​សង្គ្រាម​ពេញធឹង​ទេ​ នៅ​ពេល​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​​ពុធ​ទី​៨​មករា បាន​ផ្តល់​សញ្ញា​ថា ​លោក​នឹង​មិន​សង​សឹក​ដោយ​យោធា​ចំពោះ​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​អ៊ីរ៉ង់​លើ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​។​បើ​តាម​ប្រ​​ភព​អាម៉េរិក មិន​មាន​នរណា​ម្នាក់​ស្លាប់​ ឬ​រងរបួស​ពី​ការវាយប្រហារ​ដោយ​កាំជ្រួច​នេះ​ទេ​ តែ​តំបន់​ទាំងមូល​ស្ថិត​នៅក្នុង​ស្ថានភាព​ប្រុង​ជើងការ​ខ្ពស់​នៅឡើយ​ទេ​។​ ​និយាយ​ចេញពី​សេត​វិមាន លោក​ត្រាំ​ ទំនងជា​ចង់​បន្ថយកម្ដៅ​នៃ​វិបត្តិ​នេះ ដោយ​លោក​បាន​និយាយថា​«​អ៊ីរ៉ង់​ទំនង​ជា​ដកថយ​»​ក្រោយ​ការបាញ់​កាំជ្រួច​ដោយ​មិន​​បង្ក​ការស្លាប់​ឬ​របួស​មនុស្ស​នៅ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​។​ ​ក្នុងការ​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ទៅកាន់​ប្រជាជាតិ...

មេដឹកនាំកំពូលអ៊ីរ៉ង់ហៅការបាញ់មីស៊ីលព្រឹកមិញជាការទះកំផ្លៀងចំមុខអាម៉េរិកមួយដៃ

នៅព្រឹកព្រលឹមថ្ងៃពុធទី៨មករា អ៊ីរ៉ង់បានធ្វើការវាយប្រហារមីស៊ីលចំនួន ២ លើកទៅលើគោលដៅអាម៉េរិកនៅអ៊ីរ៉ាក់ដើម្បីឆ្លើយតបនឹងការធ្វើឃាតមេបញ្ជាការយោធាកំពូលរបស់ខ្លួនគឺឧត្តមសេនីយ៍សូឡីម៉ានី។ មិនទាន់មានព័ត៌មានផ្លូវការណាមួយស្តីពីចំនួនអ្នកស្លាប់និងរបួសក្នុងចំណោមកងទ័ពអាម៉េរិកនៅឡើយទេខណៈដែលទីបញ្ជាការអ៊ីរ៉ាក់បានកត់សម្គាល់ថាមិនមានអ្នកស្លាប់នៅក្នុងជួរកងទ័ពរបស់ពួកគេទេ។ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក អាលី ខាមេនី បានហៅការវាយប្រហារមីស៊ីលទាំងយប់ទៅលើមូលដ្ឋានអាកាសអាម៉េរិកនៅអ៊ីរ៉ាក់ថាជា “ការទះកំផ្លៀងអាម៉េរិកចំមុខមួយដៃ” ខណៈកំពុងធ្វើអត្ថាធិប្បាយអំពីការឆ្លើយតបភ្លាមៗរបស់សាធារណរដ្ឋអ៊ីស្លាមចំពោះការដែលអាម៉េរិកសម្លាប់មេបញ្ជាការកំពូលរបស់កងកម្លាំងឃូដគឺ ឧត្តមសេនីយ៍ កាសសេម សូឡីម៉ានី កាលពីចុងសប្តាហ៍មុន។...

លិខិតឆ្លងដែនសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោកបន្ទាប់ពីជប៉ុន

សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ២ខាងលិខិតឆ្លងដែនមានឥទ្ធិពលបំផុតក្នុងពិភពលោក ដោយជប៉ុនឈរនៅលេខ១ក្នុងសន្ទទស្សន៍លិខិតឆ្លងដែនហិនលី (Henley) និង របាយការណ៍ចល័តទីសកល។ លំដាប់កំពូលទាំងបីលើសន្ទទស្សន៍សកលនេះគឺគ្របដណ្តប់ដោយប្រទេសអាស៊ីទាំងអស់ ដោយកូរ៉េខាងត្បូងឈរនៅលេខ៣ស្ទួនជាមួយអាល្លឺម៉ង់។ ជប៉ុនបានរក្សាតំណែងលេខ១បានបីឆ្នាំជាប់គ្នាមកហើយ។ ឆ្នាំនេះអ្នកកាន់លិខិតឆ្លងដែនជប៉ុនមានសិទ្ធិចូលប្រទេសចំនួន ១៩១ ដោយមិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការជាមុន។ ចំណែកសិង្ហបុរីមានសិទ្ធិចូលប្រទេស១៩០ និង កូរ៉េខាងត្បូងនិងអាល្លឺម៉ង់មានសិទ្ធិចូល១៨៩ប្រទេស។ សេចក្តីថ្លែងការណ៍មួយសរសេរថា...

ឥណ្ឌូនេស៊ី​អត់​ចរចា​ហើយ​បញ្ជូន​យន្តហោះ នាវា​និង​កេណ្ឌ​អ្នកនេសាទ​ទៅ​តទល់​ជាមួយ​នាវា​ចិន​

​កងទ័ពអាកាស​ឥណ្ឌូនេស៊ី បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​៤​គ្រឿង​ទៅ​កាន់​ព្រំដែន​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​ទី​០៧​មករា ក្នុង​ការប្រឈមមុខ​ជា​មួយ​ចិន​​ប៉េកាំង បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ហ្សា​ការតា​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​នាវា​រដ្ឋាភិបាល​និង​ទូក​នេសាទ​ចិន​នៅក្នុង​ដែនទឹក​ដែល​ឥណ្ឌូនេស៊ី​អះអាងថា​ជា​តំបន់​សេដ្ឋ​​កិច្ច​ផ្តាច់មុខ​របស់ខ្លួន​។​ ​ការប្រឈមមុខ​គ្នា​នេះ​បាន​ចាប់ផ្តើម​ឡើង​កាលពី​ពាក់កណ្តាល​ខែ​ធ្នូ​ឆ្នាំ​មុន នៅពេល​នាវា​ឆ្មាំ​សមុទ្រ​ចិន​មួយ​បាន​អម​ការពារ​ទូក​នេសាទ​ចិន​ជា​ច្រើន​នៅក្នុង​​ដែនទឹក​នៅ​ឯនាយ​ឆ្នេរ​កោះ​ណាតូ​ណា​របស់​ឥណ្ឌូនេស៊ី ជាហេតុ​នាំ​អោយ​ឥណ្ឌូនេស៊ី​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​ស្តាប់​ការតវ៉ា​។​ ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ត្រូវ​ទៅ​ទស្សនកិច្ច​កោះ​ណា​ទូ​ណា​នៅ​ថ្ងៃ​ពុធ​ទី​០៨​មករា ។​នៅ​ទីនោះ លោក​គ្រោង​ជួប​អ្នកនេសាទ​រាប់រយ​នាក់​ក្រោយ​ពួកគេ​បាន​ប្រទះ​​ឃើញ​នាវា​និង​ទូក​នេសាទ​ចិន​នៅ​ជិត​កោះ​មក​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោ​កហ្កេង សួង បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា...

ស្លាប់​ទាំងអស់​! យន្តហោះ​អ៊ុយ​ក្រែន​ជាមួយ​អ្នកដំណើរ​១៨០​នាក់​ធ្លាក់​នៅ​អ៊ីរ៉ង់​

​យន្តហោះ​អ៊ុយ​ក្រែន​មួយ ដែល​ដឹក​មនុស្ស​យ៉ាងតិច​១៨០​នាក់​បាន​ធ្លាក់​កាលពី​ថ្ងៃ​ពុធ​ទី​៨​មករា ក្រោយ​ពី​វា​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​ធំ​នៅ​ក្រុងតេអេ​រ៉ង់​​បាន​បន្តិច​ដោយ​សម្លាប់​មនុស្ស​ទាំងអស់​នៅក្នុង​យន្តហោះ នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​ទូរទស្សន៍​អ៊ីរ៉ង់​។​ ​យន្តហោះ​បាន​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ អ៊ី​មាំ ខូ​មេ​នីក្នុង​រដ្ឋធានី តេ​អេ​រ៉ង់​។​ការធ្លាក់​នេះ​ត្រូវបាន​គេ​សង្ស័យ​ថា​បណ្តាល​មកពី​បញ្ហា​ម៉ាស៊ីន​ហើយ​​ក្រុម​ស៊ើបអង្កេត​មួយ​បាន​ទៅដល់​កន្លែង​យន្តហោះ​ធ្លាក់​នៅ​ជាយ​ក្រុងតេអេ​រ៉ង់​។​ ​មន្ត្រី​សេវា​សង្គ្រោះបន្ទាន់​អ៊ីរ៉ង់​ម្នាក់​បាន​ប្រាប់​ទូរទស្សន៍​ថា អ្នក​នៅ​ក្នុង​យន្តហោះ​បាន​ស្លាប់​ទាំងអស់ ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ត្រឹមតែ​ប្រមូល​សាកសព​។​ ​មុន​នេះ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​និយាយថា មាន​មនុស្ស​១៨០​នាក់ រួម​ទាំង​អ្នកដំណើរ​និង​សមាជិក​នាវិក នៅក្នុង​យន្តហោះ​ដែល​ធ្លាក់​នេះ...

ការផ្ទុះ​គ្រាប់​សម្លាប់​កុមារ​៤ នាក់​នៅ​រដ្ឋ​រ៉ាក់​ឃីន​របស់​មី​យ៉ាន់​ម៉ា

​កុមារ​៤ នាក់​បាន​ស្លាប់​និង​៥​នាក់​ទៀត​រងរបួស​រួមជាមួយ​នឹង​គ្រូ​របស់​ពួកគេ​នៅ​ពេល​ដែល​គ្រាប់​មីន​មួយ​បាន​ផ្ទុះ​ខណៈពេល​ដែល​ពួកគេ​បាន​ប្រមូល​ឧស​​នៅ​កន្លែងកើតហេតុ​នៅ​រដ្ឋ​រ៉ាក់​ឃីន ប្រទេស​មី​យ៉ាន់​ម៉ា ដែល​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​វាង​កងទ័ព​និង​ក្រុម​ឧទ្ទាម​Arakan​។​ ​គេ​មិន​ទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​បណ្តាលឱ្យ​ផ្ទុះ​ឬ​នរណា​ជា​អ្នក​នៅ​ពីក្រោយ​ការផ្ទុះ​នេះ​នោះ​ទេ​។​ ​ជម្លោះ​នេះ​បានសម្លាប់ បង្ក​របួស​ជន​ស៊ីវិល​ជាច្រើន​នាក់​និង​ប្រមាណ​មនុស្ស​១០០.០០០​នាក់​បាន​ផ្លាស់​ទីលំនៅ​កាលពី​ឆ្នាំកន្លងមក ដោយសារ​ការ​វាយ​ប្រយុទ្ធ​​របស់​ក្រុម​ក្រុម​ឧទ្ទាម​Arakan​ដើម្បី​ស្វ័យភាព​បន្ថែម​ទៀត​សម្រាប់​ជនជាតិភាគតិច​កាន់សាសនា​ព្រះពុទ្ធ​នៃ​រដ្ឋ​រ៉ាក់​ឃីន​៕​ប្រែ​សម្រួល​៖​សុខា​/sn ប៉ូលិស​មី​យ៉ាន់​ម៉ា ស្ថិត​នៅ​ទីក្រុង​មួង​ដរ​នៅ​រដ្ឋ​រ៉ាក់​ឃីន (​ឯកសារ​ឆ្នាំ​២០១៩) ​