ម៉ាឡេស៊ីពន្យារពេលបើកកិច្ចប្រជុំសភា២ខែ នៅពេលនាយករដ្ឋមន្ត្រីថ្មីនិងចាស់ឆ្លើយឆ្លងសម្តីគ្នា
នាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី លោកមូយីតឌីន យ៉ាសស៊ីន បានសុំពន្យារពេលបើកកិច្ចប្រជុំសភារយៈពេល២ខែ នេះបើតាមការប្រកាសរបស់ប្រធានសភាកាលពីថ្ងៃពុធទី០៤មីនា ចំពេលក្រុមនយោបាយប្រឆាំងខិតខំប្រជែងយកអំណាចគ្រប់គ្រងរដ្ឋាភិបាលមកវិញតាមរយៈការបោះឆ្នោតសម្តែងការទុកចិត្តពីសភា។ លោកមូយីតឌីន ទើបស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យទី០១មីនា ក្រោយកើតមានចលាចលនយោបាយអស់ពេល១សប្តាហ៍ ចំពេលមានការលាឈប់ភ្លាមៗរបស់អតីតនាយករដ្ឋមន្ត្រី មហាធៀ ម៉ូហាម៉ាត។ ស្តេចម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អាប់ឌុលឡា...