បីនាក់ទៀតឆ្លងកូវីដ១៩នៅវៀតណាម
អ្នកជួយការងារ និយោជិតនិងកូនប្រសារបស់ស្ត្រីអ្នកជំនួញម្នាក់ដែលទើបពិនិត្យរកឃើញវីរុសកូវីដ១៩ កាលពីពេលថ្មីៗបន្ទាប់ពីវិលមកពីអាម៉េរិកនោះ គឺជាអ្នកឆ្លងចុងក្រោយគេនៅវៀតណាម។ ជាមួយនឹងបីករណីចុងក្រោយនេះនៅខេត្តប៊ិញធួនភាគកណ្តាល វៀតណាមឥឡូវមានអ្នកឆ្លងវីរុសកូរ៉ូណានេះដល់៣៨នាក់ តែ១៦នាក់បានជាចេញពីពេទ្យតាំងពីប៉ុន្មានសប្តាហ៍មុន ,នេះបើតាមការបញ្ជាក់អះអាងរបស់ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃពុធទី១១មីនា។ តាំងពីមុនមក កូវីដ១៩នេះបានឆ្លងរាលដាលដល់១១៩ប្រទេសនិងដែនដីនៅជុំវិញពិភពលោក ដោយបានសម្លាប់មនុស្សអស់ជាង៤.៣០០នាក់ហើយ៕/Ha