ប្រេងឡើងថ្លៃ ក្រោយអ៊ីរ៉ង់វាយប្រហារលើកងកម្លាំងអាម៉េរិក
ថ្លៃប្រេងបានហក់ឡើងសារជាថ្មីកាលពីព្រឹកថ្ងៃពុធ ក្រោយពីអ៊ីរ៉ង់វាយប្រហារកងកម្លាំងអាម៉េរិកនៅអ៊ីរ៉ាក់ជាការឆ្លើយតបនឹងការដែលដ្រូនអាម៉េរិកសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់កលាពីសប្តាហ៍មុន ជាហេតុនាំអោយមានការព្រួយបារម្ភអំពីការផ្ទុះជម្លោះរាលដាលនិងប៉ះពាល់ការផ្គត់ផ្គង់ប្រេង។ ប្រេងឆៅBrentបានកើនឡើង១,៥៦ដុល្លារ មកនៅត្រឹម៦៩,៨៣ដុល្លារ ក្នុងមួយបារ៉ែល ក្រោយហក់ដល់៧១,៧៥ដុល្លារ មួយភ្លែត ។ ប្រេងឆៅនៅផ្សារអាម៉េរិក(West Texas Intermediate )បានឡើង១,២៥ដុល្លារ មកនៅត្រឹម៦៣,៩៥ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីហក់ឡើងដល់៦៥,៨៥ដុល្លារ។...