ការផ្ទុះកូរ៉ូណាវីរុស ប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់វៀតណាម
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសនេះ បានព្រមានថា ប្រទេសវៀតណាមអាចខាតបង់រហូតដល់ទៅ ៦០០លានដុល្លារនៃការនាំចេញទៅកាន់ប្រទេសចិននៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២០ ដោយសារតែការផ្ទុះកូរ៉ូណាវីរុសនេះ។ នៅក្នុងការព្យាករណ៍និងការវាយតម្លៃមួយនៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងប្រចាំឆ្នាំនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបាននិយាយថាខ្លួនរំពឹងថាការនាំចេញទៅកាន់ប្រទេសចិននៅត្រីមាសទី១ អាចធ្លាក់ចុះពី ៥ទៅ៨ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការប៉ាន់ស្មានបែបនេះពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃវីរុស ដែលថាវានឹងដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងក្នុងរយៈពេលតិចជាង៣ខែចាប់តាំងពីវាបានចាប់ផ្តើមផ្ទុះឡើងកាលពីចុងខែមករា។...