ព័ត៌មានអន្តរជាតិ

https://www.rasmeinews.com/wp-content/uploads/2020/11/world.png

អង្គការ​សុខភាព​ពិភពលោក​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការឆ្លង​រាលដាល​នៃ​កូរ៉ូណា​វីរុស​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​(WHO)​លោក ថេ​ដ្រូ​ស អាដាម​ណ​ម ហ្គេ​ប្រេ​អ៊ី​ស៊ូ​ស​( Tedros Adhanom Ghebreyesus)​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​ថ្ងៃ​​ទី​៩​ខែ​កុម្ភៈ ថា​មាន​ការ​ព្រួយ​បារម្ភអំពី​ករណី​ឆ្លង​កូរ៉ូណា​វីរុ​ស​ដែល​កំពុង​ឆ្លង​រាលដាល​ពី​មនុស្ស​ដែល​មិន​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ដោយ​និយាយថា ” ​យើង​គ្រាន់តែ​អាច​ឃើញ​ករណីខ្លះៗ​ប៉ុណ្ណោះនៅពេល​តាមដាន​និង​ពិនិត្យមើល​វីរុស​នេះ​”​។​ ​លោក​បាន​និយាយថា​ ការរកឃើញ​ករណី​មួយចំនួន​តូច​អាច​បង្ហាញ​ពី​ការឆ្លង​រាលដាល​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​ដទៃ​ទៀត​”​។​ ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​នេះ បាន​និយាយថា​”​នៅក្នុង​ភាពអាសន្ន​នៃ​សុខភាព​សាធារណៈ​ដែល​កំពុង​វិវឌ្ឍន៍នេះ...

អ៊ីរ៉ង់បង្ហាញកាំជ្រួចឆ្លងទ្វីបថ្មីជាមួយម៉ាស៊ីនថ្មី

កាលពីថ្ងៃអាទិត្យទី៩កុម្ភៈកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបង្ហាញនូវកាំជ្រួចមីស៊ីលឆ្លងទ្វីបចម្ងាយខ្លីមួយ ដែលពួកគេនិយាយថាអាចដំណើរការដោយម៉ាស៊ីន “ជំនាន់ថ្មី” ដែលរចនាឡើងដើម្បីដឹកផ្កាយរណបចូលទៅដងតារាវិថី។ វេបសាយព័ត៌មាន Sepahnews របស់កងឆ្មាំបដិវត្តន៍បាននិយាយថា មីស៊ីល Raad-500 ត្រូវបានបំពាក់ដោយម៉ាស៊ីន Zoheir ថ្មី ដែលផលិតឡើងពីវត្ថុធាតុដើមស្រាលជាងម៉ាស៊ីនដែកមុនៗ។ អ៊ីរ៉ង់ក៏បានបង្ហាញផងដែរនូវម៉ាស៊ីន Salman...

ម៉ាឡេស៊ី បង្កើន​បំរាម​លើ​អ្នកដំណើរ​ចិន នៅពេល​ហ្វីលីពីន​ជម្លៀស​ពលរដ្ឋ​ខ្លួន​

​ម៉ាឡេស៊ី​បាន​ពង្រីក​បំរាម​លើ​ភ្ញៀវ​មក​ពី​ចិន​ដោយ​ឥឡូវ​រួមបញ្ចូល​ខេត្ត​ហ្សេ​ជាំង​និងជាំង​ស៊ូ​ផងដែរ បន្ទាប់​ពី​ចិន​សំរេច​រាំងខ្ទប់​ទីក្រុង​ជាច្រើន​នៅក្នុង​ខេត្ត​​ទាំងពីរ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​កូរ៉ូណា​វីរុស​។​ ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​កាលពី​ថ្ងៃ​២៧​មករា​បាន​ដាក់​បំរាម​បណ្តោះអាសន្ន​លើ​អ្នកដំណើរ​មកពី​ទីក្រុង​វូ​ហាន និង​មក​ពី​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ស្នូល​នៃ​ការ​​ផ្ទុះ​វីរុស​ឆ្លង​។​ ​ឧបនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​និយាយថា ការ​សំ​រេ​ចិត្ត​ពង្រីក​បំរាម​លើ​អ្នកដំណើរ​ចិន​នេះ កើត​ឡើង​បន្ទាប់ពី​ចិន​ពង្រីក​ការ​រាំងខ្ទប់​ចលនា​មនុស្ស​នៅ​៥​ទី​​ក្រុង​ក្នុង​ខេត្ត​ហ្សេ​ជាំង​និង​ទីក្រុង​២​នៅក្នុង​ខេត្ត​ជាំ​ង​ស៊ូ​។​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា «​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​នេះ​នឹង​អនុវត្ត​លើ​អ្នកដំណើរ​​ទាំងអស់​មិន​ថា​ជនជាតិ​ណា​ទេ អោយ​តែ​បាន​ទៅ​ខេត្ត​ហ៊ូ​ប៉ី ហ្សេ​ជាំង​និងជាំង​ស៊ូ​។​ ​សូមបញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍...

២៧​នាក់​ស្លាប់​និង​៥២​នាក់​រងរបួស​ក្នុង​ការបាញ់ប្រហារ​នៅ​ផ្សារ​ថៃ​

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​០៩​កុម្ភៈ​ថា​ទាហាន​ថៃ​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​ដូច​កម្រោលចូល​នៅក្នុង​ផ្សារ​នៅ​ទីក្រុង​​ភាគ​ឦសាន្ត​មួយ​បាន​សម្លាប់​មនុស្ស​២៦​នាក់​និង​បង្ក​របួស​៥២​នាក់​ផ្សេង​ទៀត​។​ ​បើ​តាម​លោក​ប្រា​យុទ្ធ ដែល​បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​នគរ រ៉ា​ចា​ស៊ី​ម៉ា ដើម្បី​សួរ​សុខទុក្ខ​អ្នករងរបួស ទាហាន​ជា​ឃាតករ​នេះ​បាន​ជំរុញ​ទឹកចិត្ត​អោយ​ធ្វើការ​​បាញ់បោះ​មិន​រើសមុខ​នេះ​ដោយសារតែ​ការប្រណែន ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ដីធ្លី​មួយ​ដែល​រូប​គេ​យល់​ថា​ត្រូវ​គេ​បោកប្រាស់​។​ ​លោក​ប្រយុទ្ធ​បាន​និយាយ​នៅក្រៅ​មន្ទីរពេទ្យ​ថា​«​វា​ជា​ហេតុការណ៍​ដែល​មិន​ធ្លាប់​មាន​នៅ​ថៃ និង​ខ្ញុំ​ចង់​អោយ​រឿង​បែប​នេះ​កើតមាន​ជា​ចុងក្រោយ​»​។​ ​ទាហាន​ដៃដល់​នេះ​ក៏​ត្រូវ​បាន​កងកម្លាំង​ប្រដាប់អាវុធ​បាញ់សម្លាប់​បន្ទាប់ពី​ការឡោមព័ទ្ធ​ផ្សារ​និង​បាញ់​គ្នា​ពេញ​មួយ​យប់​បន្ត​ដល់​ដើម​ថ្ងៃអាទិត្យ នៅ​ផ្សារ​Terminal 21...

ទាហាន​អាម៉េរិក​២​នាក់​ស្លាប់​និង​៦​នាក់​រងរបួស​ក្នុង​ការវាយប្រហារ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

​ទាហាន​អាម៉េរិក​២​នាក់​ត្រូវបាន​សម្លាប់​និង​៦​នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​ចេញពី​ជនបង្កប់​មួយ​នៅក្នុង​ខេត្ត​ណាន់​ហ្កា​ហា​របស់​អា​ហ្វ​ហ្គានី​ស្ថាន​ខាងកើត​​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​៨​កុម្ភៈ នៅ​ពេល​ជន​អា​ហ្វ​ហ្គានី​ស្ថាន​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​អា​ហ្វ​ហ្គានី​ស្ថាន​ម្នាក់​បាន​ធ្វើការ​បាញ់ប្រហា​រលើ​កងកម្លាំង​អាម៉េរិក​។​ ​មន្ត្រី​អា​ហ្វ​ហ្គានី​ស្ថាន​បានអោយដឹងថា ខ្មាន់កាំភ្លើង​ត្រូវបាន​សម្លាប់​។​ ​សូមបញ្ជាក់​ថា ក្នុង​សង្គ្រាម​អូសបន្លាយ​រយៈពេល​១៨​ឆ្នាំ​មកនេះ មាន​ការវាយប្រហារ​ដោយ​ទាហាន​ក្នុង​កងទ័ព​ជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​លើ​ដៃគូ​ដែល​ជា​សម្ពន្ធមិត្ត​របស់​​ខ្លួន​ជា​ច្រើនលើក​។​ ​មន្ត្រី​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ជន​បាញ់ប្រហារ​ជា​ទាហាន​អា​ហ្វ​ហ្គានី​ស្ថានដែល​ឈ្លោះ​ជាមួយកង​កម្លាំងអា​​ម៉េ​រិក​មុន​ធ្វើការ​បាញ់ប្រហារ​។​គេ​ជា​ជនបង្កប់​ខ្លួន​របស់​ក្រុម​តា​លី​បង់​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ យោធា​អាម៉េរិក​បាន​និយាយថា «​បុរស​ម្នាក់​ក្នុង​ឯកសណ្ឋាន​យោធា​អា​ហ្វ​ហ្គានី​ស្ថានបាន​បាញ់​មក​លើ​កងកម្លាំង​អាម៉េរិ​ក​និង​​អា​ហ្វ​ហ្គានី​ស្ថាន​។​យើង​នៅ​ប្រមូល​ព័ត៌មាន​និង​រក​មូលហេតុ​ឬ​ចេតនា​នៅ​ពីក្រោយ​ការវាយប្រហារ​»​។​ ​កាលពី​ខែ​កក្កដា​ឆ្នាំមុន ទាហាន​អាម៉េរិក​២​នាក់​ក៏​ត្រូវបាន​សម្លាប់​ដោយ​ទាហាន​អា​ហ្វ​ហ្គានី​ស្ថាននៅក្នុង​ខេត្ត​កាន់ដា​ហា...

នាយករដ្ឋមន្ត្រី​អះអាង​ថា​ការ​ភ័យ​ខ្លាច​វា​គ្រោះថ្នាក់​ជាង​កូរ៉ូណា​វីរុស

​សិង្ហ​បុរី​កាលពី​ថ្ងៃ​សៅរ៍​ទី​៨​កុម្ភៈ​បាន​ជួប​ការ​ផ្អើល​ទិញ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ​និង​ស្បៀង​ទុក​បន្ទាប់ពី​អាជ្ញាធរ​ប្រកាស​បង្កើន​កំរិត​ព្រមាន​អំពី​កូរ៉ូណា​វីរុស​ពី​កំរិត​​ពណ៌​លឿង​មក​ពណ៌​ទឹកក្រូច តែ​នាយករដ្ឋមន្ត្រី​លី សៀន​ឡុង បាន​និយាយថាការផ្ទុះ​ជម្ងឺឆ្លង​បច្ចុប្បន្ន​ជា​ការ​ធ្វើតេស្តិ៍​មួយ​លើ​កម្លាំង​សាមគ្គី​និង​ឯកភាព​ក្នុងសង្គម​​ព្រមទាំងបង្ហាញ​ភាពរឹងមាំ​ទល់​នឹង​សង្គ្រាមចិត្តសាស្ត្រ​។​ ​លោក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​អំពីការ​ផ្ទុះ​ជម្ងឺ​នេះ​ថា «​ការព្រួយបារម្ភ​និង​ភ័យខ្លាចជា​ប្រតិកម្ម​ពី​ធម្មជាតិ​របស់​មនុស្ស​។​យើង​ទាំងអស់​​គ្នា​ចង់​ការពារ​ខ្លួនឯង​និង​គ្រួសារ​យើង​ពី​ជម្ងឺ​ថ្មី​មួយ​ដែល​គេ​នៅ​មិន​ទាន់​ស្គាល់​ពិត​ប្រា​ដក​នៅឡើយ​​។​តែ​ការភ័យខ្លាច​អាច​បង្ក​គ្រោះថ្នាក់​ជាង​វីរុស​បង្កឡើង​​ដោយ​ខ្លួន​វា​ផ្ទាល់​។​វា​អាច​បង្ក​ការ​ភ័យ​ស្លន់ស្លោរ ឬ​ធ្វើ​អ្វី​ដែល​កាន់តែ​ធ្វើអោយ​សភាពការណ៍​អាក្រក់​ឡើង ដូចជា​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម ដំឡើងថ្លៃ​ម៉ា​ស់មុខ​​ឬ​ស្បៀងអាហារ ឬ​បន្ទោស​លើ​ក្រុម​ណាមួយ​ចំពោះ​ការផ្ទុះ​ជម្ងឺ​នេះ​»​។​ ​លោក​បាន​បន្ថែមថា «​យើង​គួរ​ក្លាហាន​និង​ឆ្លងកាត់​ពេលវេសា​ដ៏​តានតឹង​នេះ​ទាំងអស់គ្នា​»​។​ ​នាយករដ្ឋមន្ត្រី​លី សៀន​ឡុង បាន​និយាយថា...

២១​នាក់​ស្លាប់​ក្នុង​ការបាញ់ប្រហារ​នៅថៃបន្ទាប់​ពី​កងសន្តិសុខ​សំរុកចូល​ផ្សារ​មួយ​ដើម្បី​ចាប់​ឃាតករ​

​សមាជិក​ម្នាក់​នៃ​កងសន្តិសុខ​ថៃ​ត្រូវបាន​សម្លាប់​កាលពីដើម​ថ្ងៃអាទិត្យ​ទី​៩​កុម្ភៈ នៅ​ក្នុងការ​ឆ្មក់​វាយប្រហារ​ទៅក្នុង​ផ្សារ​លក់ដូរ​មួយ​ដើម្បី​ព្យាយាម​បញ្ឈប់​កុំអោយ​​ទាហាន​ម្នាក់​បាញ់​សម្លាប់​មនុស្ស​មិន​រើសមុខ​។​សរុប​មនុស្ស​២១​នាក់​ត្រូវបាន​សម្លាប់ និង​ជាង​៣០​នាក់​បាន​រងរបួស​។​ ​សមាជិក​កងកម្លាំង​សន្តិសុខ​២​នាក់​ទៀត​បាន​រងរបួស​ក្នុងអំឡុង​ការ​ឆ្មក់​ចូល​បង្ក្រាប​ទាហាន​ដែល​ជា​ឃាតករ​នៅ​ផ្សារ​មួយ​នៅ​ក្រុង​នគរ រ៉ា​ចា​ស៊ី​ម៉ា ក្នុង​ខេត្ត​កូរ៉ា​ត​​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋ​មន្ត្រី​សុខាភិបាល អានុ​ទីន ឆាន​វី​រ៉ា​គុល​។​ ​ប៉ូលិស​ថៃ​បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​សន្តិសុខ​ក៏​បាន​សម្លាប់​ទាហាន​ដែល​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាង​តិច​២០​នាក់​។​ឃាតករ​ត្រូវបាន​បាញ់​សម្លា​​ប់​នៅ​ផ្សារ Terminal 21​ក្រោយ​ចូល​សម្ងំ​លាក់​ខ្លួន​ក្នុង​ផ្សារ​នេះ​អស់​១៧​ម៉ោង​។​ ​ការបាញ់​សម្លាប់​មនុស្ស​ដូច​កម្រោលចូល​នេះ​បាន​កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​សៅរ៍​នៅពេល​ទាហាន​រូបនេះ​បាញ់​ដាក់​ផ្ទះមួយ​មុនរ​ត់​ទៅ​កាន់​បន្ទាយ​ទាហាន​មួយ​​និង​បន្ទាប់មក​ចូលក្នុង​ផ្សារ​លក់ដូរ​ក្នុង​ក្រុង នគរ...

កូរ៉ូណា​វីរុស​សម្លាប់​មនុស្ស​៨១១​នាក់ និង​ឆ្លង​ជិត​៤០.០០០​នាក់​

​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិនដីគោ​កបា​ន​ឡើ​ដល់​៨១១​នាក់ គិត​ត្រឹម​ចុង​ថ្ងៃ​សៅរ៍​ទី​៨​កុម្ភៈ ។​ ​បើ​តាម​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​អោយដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយ​វីរុស​នេះ​កាលពី​ថ្ងៃ​សៅរ៍ មាន​ចំនួន​៨៩​នាក់ ជា​ចំនួន​បាត់​​បង់ជីវិត​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដោយ​សារ​កូរ៉ូណា​វីរុស បើ​ធៀប​នឹង​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​តាំងពី​មុនៗ​មក​។​ ​គណៈកម្មាធិការ​បាន​អោយ​ដឹង​ទៀត​ថា ក្នុងចំណោម​អ្នកស្លាប់​៨៩​នាក់ មាន​៨១​នាក់​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី កន្លែង​ដែល​មាន​អ្នក​ស្លាប់​និង​ឆ្លង​ច្រើនជាងគេ​បំផុត​​នៅ​ចិន​។​ ​ការឆ្លង​កូរ៉ូណា​វីរុស​ថ្មី​កាលពី​ថ្ងៃ​សៅរ៍ បាន​ធ្លាក់ចុះ​ក្រោយ​៣.០០០​នាក់​មក​នៅត្រឹម​២.៦៥៦​នាក់ ក្នុងនេះ​មាន​២.១៤៧​ករណី​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​។​...

ជនជាតិ​អាម៉េរិក​និង​ជប៉ុន​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន​

​ជនជាតិ​អាម៉េរិក​ម្នាក់ ដែល​មាន​រោគសញ្ញា​កូរ៉ូណា​វីរុ​សនិង​បុរស​ជប៉ុន​ម្នាក់​ដែល​ត្រូវ​គេ​សង្ស័យ​ថា​ឆ្លង​វីរុស​នេះ​ដែរ បាន​ស្លាប់​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​។​ ​អ្នកនាំពាក្យ​ស្ថានទូត​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​កាលពី​ថ្ងៃ​សៅរ៍​ទី​៨​កុម្ភៈ​ថា «​យើង​អាច​អះអាងថា ជនជាតិ​អាម៉េរិក​វ័យ​៦០​ឆ្នាំ​ម្នាក់ ដែល​​មាន​រោគសញ្ញា​កូរ៉ូណា​វីរុស បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ថ្ងៃ​៦​កុម្ភៈ​»​។​ ​ចំណែក​ក្រសួង​ការបរទេស​ជប៉ុន​កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​និយាយថា ពលរដ្ឋ​ខ្លួន​ម្នាក់​ដែល​សង្ស័យ​ថា​ឆ្លង​កូរ៉ូណា​វីរុស បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​វូ​ហាន​។​ ​សូមបញ្ជាក់​ថា គិត​ត្រឹម​ចុង​ថ្ងៃ​សុក្រ​ចំនួន​មនុស្ស​ស្លាប់​ដោយ​ការផ្ទុះ​កូរ៉ូណា​វីរុស​ថ្មី​នៅ​ចិន...

មហាធៀនិយាយថាផែនការមជ្ឈិមបូព៌ារបស់ត្រាំមិនអាចទទួលយកបាន

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ បាននិយាយកាលពីថ្ងៃសៅរ៍ ទី៨ កុម្ភៈថា កិច្ចព្រមព្រៀងសន្តិភាពដែលស្នើឡើងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលប្រកាសដោយប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំគឺ “មិនអាចទទួលយកបានជាដាច់ខាត” និង “អយុត្តិធម៌បំផុត”។ លោកមហាធៀបាននិយាយថា ផែនការសន្តិភាព ដែលត្រាំប្រសិទ្ធនាមថា “កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍” នឹងប្រគល់ទីក្រុងហ្ស៊េរុយសាឡិមដ៏ពិសិដ្ឋដាក់លើចានប្រាក់ឱ្យទៅភាគីអ៊ីស្រាអែល...